កីទ្បាក្រៅស្រុក

AC Milan ចង់ឱ្យ Dalot បន្ត​ស្នាក់នៅជាមួយខ្លួន: តើ Solskjaer អនុញ្ញាតឱ្យគាត់នៅទេ?
កីទ្បាក្រៅស្រុក

AC Milan ចង់ឱ្យ Dalot បន្ត​ស្នាក់នៅជាមួយខ្លួន: តើ Solskjaer អនុញ្ញាតឱ្យគាត់នៅទេ?

របាយការណ៍ថ្មីៗពី The Sun បានលើកឡើងថាក្លិប AC Milan ចាប់អារម្មណ៍ចង់ឱ្យ Diogo Dalot បន្តការស្នាក់នៅជាមួយក្លិប ដោយភាគីអ៊ីតាលីបានផ្តល់ប្រាក់ប្រមាណ ១២ លានផោនសម្រាប់តម្លៃទិញផ្ដាច់កុងត្រាខ្សែការពារស្លាបជម្រើស​ជាតិព័រទុយហ្កាល់រូបនេះ។ របាយការណ៍បានបញ្ជាក់បន្ថែមទៀតថា Diogo Dalot បើកចំហចំពោះលទ្ធភាពគ្រប់បែបយ៉ាង ដោយសារគាត់សប្បាយចិត្តនៅអ៊ីតាលី ទោះយ៉ាងណាលោក Ole Gunnar Solskjaer ប្រហែលជាចង់ឱ្យគាត់វិលត្រឡប់ទៅប្រទេសអង់គ្លេសវិញក្រោយរដូវកាលនេះបញ្ចប់។ គ្រូបង្វឹកជនជាតិន័រវេសបាននិយាយកាលពីដើមខែនេះថា៖ «នៅ​ទីនេះ( Man Utd)​គាត់​មិន​ដែល​បាន​ទទួលភាព​រឹងមាំ(Fit) ដើម្បី​ចូល​លេង​នោះទេ ហើយជាអកុសលដោយមានរបួសញឹកញាប់ផង។ ឥឡូវគាត់រឹងមាំណាស់ហើយ​គាត់​មាន​វត្តមាន​ក្នុង​ការ​ប្រកួត​ជាមួយពួក​គេ” ។ “គាត់កំពុងលេងនៅក្នុងក្លិបធំលើសពីការរំពឹងទុក…

គួរឱ្យស្តាយ! កីឡាករវ័យក្មេង​កំពុងឡើងជើងរបស់ក្លិប Hongsawadee United ក្លាយជាជនរងគ្រោះនៃរដ្ឋប្រហារក្នុងប្រទេសមីយ៉ាន់ម៉ា
កីទ្បា

គួរឱ្យស្តាយ! កីឡាករវ័យក្មេង​កំពុងឡើងជើងរបស់ក្លិប Hongsawadee United ក្លាយជាជនរងគ្រោះនៃរដ្ឋប្រហារក្នុងប្រទេសមីយ៉ាន់ម៉ា

កីឡាករវ័យក្មេងរបស់ Hongsawadee United បានបាត់បង់ជីវិតក្នុងរដ្ឋប្រហារនៅប្រទេសមីយ៉ាន់ម៉ា។ Chit Bo Nyein វ័យ២១ឆ្នាំត្រូវ​បាន​ក្រុមទាហាន (junta forces ) បាញ់​សម្លាប់​កាល​ពី​ព្រឹកមិញ ​ខណៈពេល​ដែល​គាត់​កំពុងជួយក្រុមគ្រួសារក្នុង​ហាង​លក់តែមួយ​ក្នុង​សង្កាត់ Insein tsp, នា​ទីក្រុង Yangon។ ស្ថានភាពនយោបាយនៅមីយ៉ាន់ម៉ានៅតែបន្តយ៉ាប់យ៉ឺន បន្ទាប់ពីការដណ្តើមអំណាចរបស់នាយឧត្តមសេនីយ៍ Min Aung Hlaing​ បណ្ដាលឲ្យប្រជាជនមីយ៉ាន់ម៉ាបានចេញមកប្រឆាំងនឹងរដ្ឋប្រហារ។​នៅព្រឹកថ្ងៃសៅរ៍ទី ២៧ ខែមីនាឆ្នាំ ២០២១ថ្មីៗនេះ មានដំណឹងដ៏ក្រៀមក្រំមួយបាន​លេចលឺនៅក្នុងឧស្សាហកម្មបាល់ទាត់មីយ៉ាន់ម៉ា នៅពេលដែល Chit Bo Nyein ដែលជាប្រធានក្រុមយុវជននៃក្រុម…

Philippines Football League រដូវកាល២០២១​គ្រោង​ចាប់​ផ្ដើមពាក់កណ្ដាលខែកក្កដា
កីទ្បា

Philippines Football League រដូវកាល២០២១​គ្រោង​ចាប់​ផ្ដើមពាក់កណ្ដាលខែកក្កដា

លីគបាល់ទាត់ហ្វ៊ីលីពីនដែលឧបត្ថម្ភដោយ​ក្រុមហ៊ុន  Qatar Airways គ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី ១៧ ខែកក្កដាឆ្នាំ ២០២១ ។ រដូវកាលឆ្នាំ ២០២១ របស់ PFL ត្រូវបានគេសន្មត់ថានឹងចាប់ផ្តើមជាមួយការប្រកួតពាន Copa Paulino Alcantara (ពានខាប់) ចាប់ពីខែមេសាដល់ខែឧសភាឆ្នាំ ២០២១ ក្រោមការ​ប្រកួត​បិទទ្វា។ ប៉ុន្តែការកើនឡើងនៃការឆ្លង COVID-១៩ជាច្រើនករណីនៅក្នុងប្រទេសជាពិសេសនៅក្នុងតំបន់រាជធានី និងតំបន់ជុំវិញការ​ប្រកួត​បានពន្យារពេលហើយ​ពាន​ខាប់បាន​លុប​ចោល២ឆ្នាំជាប់ៗគ្នា​ហើយ​តម្រូវ​ឲ្យ​ចាប់​ផ្ដើម​នៅ​រដូវ​កាល​នេះ​ឡើង​វិញ។​ក្នុងការសម្រេចលើកាលបរិច្ឆេទចាប់ផ្តើមប្រកួតថ្មី PFL ក៏បានពិចារណាលើការ​ប្រកួតក្នុងក្រុម​ជម្រើ់ស​ជាតិក្នុងឆាកអន្តរជាតិនៅខែមិថុនាឆ្នាំ ២០២១ នៅពេលដែលក្រុមជម្រើស​ជាតិចូលរួមប្រកួតក្នុងវគ្គជម្រុះ FIFA World Cup នៅប្រទេសចិន ក៏ដូចជាការប្រកួតជម្រុះពានរង្វាន់…

តើ​ក្លិបណា​ហ៊ានក្អកក្រោយ​ Borussia Dortmund កំណត់តម្លៃខ្លួន ​Erling Haaland ១៨០លានអឺរ៉ូ?
កីទ្បា

តើ​ក្លិបណា​ហ៊ានក្អកក្រោយ​ Borussia Dortmund កំណត់តម្លៃខ្លួន ​Erling Haaland ១៨០លានអឺរ៉ូ?

ដូចដែលបានរាយការណ៍ដោយកាសែតកីឡា ESPN ក្លិបយក្ស​អាល្លឺម៉ង់ Borussia Dortmund នឹងមិនអនុញ្ញាតឱ្យ Erling Haaland ចាកចេញនោះ​ទេ បើ​ក្លិប​មិន​បាន​ចំណូល ១៨០ លានអឺរ៉ូសម្រាប់​ក្លិប​ណាមួយចង់ចុះកុងត្រាយកនៅរដូវក្តៅនេះ។ កុងត្រាបច្ចុប្បន្នរបស់ Erling Haaland ជាមួយក្លឹបអាឡឺម៉ង់នឹងដំណើរការរហូតដល់ឆ្នាំ ២០២៤ ហើយមានតម្លៃផ្ដាច់កុងត្រា ៧៥ លានអឺរ៉ូដែលនឹងចូលជាធរមានចាប់ពីឆ្នាំ ២០២២ តទៅ។ បិសាចក្រហមត្រូវបានគេផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយខ្សែប្រយុទ្ធសញ្ជាតិន័រវេសរូបនេះ ហើយវាគួរឱ្យចាប់អារម្មណ៍ក្នុងការមើលថាតើក្លឹបរង់ចាំនៅឆ្នាំក្រោយ(ធ្លាក់ថ្លៃ) ឬបន្តការផ្ទេរ​យក Erling ក្នុង​តម្លៃ១៨០លានអឺរ៉ូ​នេះតែ​ម្ដង។ កីឡាករវ័យ ២០ ឆ្នាំបានស្ថិតក្នុងទម្រង់លេងដ៏ល្អបំផុតក្នុងរដូវកាលនេះដោយរកបាន ២១ គ្រាប់ក្នុងការបង្ហាញខ្លួនក្នុងក្របខ័ណ្ឌ…

កីឡដ្ឋាន៣ AFC ជ្រើសរើស​យក​ធ្វើ​ជា​ម្ចាស់​ផ្ទះប្រកួតពាន AFC Women’s Asian Cup 2022
កីទ្បា

កីឡដ្ឋាន៣ AFC ជ្រើសរើស​យក​ធ្វើ​ជា​ម្ចាស់​ផ្ទះប្រកួតពាន AFC Women’s Asian Cup 2022

នៅសល់តែ ១០ ខែទៀតប៉ុណ្ណោះ ព្រឹត្តិការណ៍ AFC Women’s Asian Cup នឹង​ចូល​មក​ដល់ ខណៈ​ដែល AFC បាន​បង្ហាញទីក្រុងនិងកីឡដ្ឋាននានាសម្រាប់​ធ្វើ​ម្ចាស់​ផ្ទះការប្រកួតដែល​នឹង​មក​ដល់​ឆ្នាំ ២០២២ ។ ទីក្រុង និងកីឡដ្ឋានចំនួន ៣ ត្រូវបានជ្រើសរើសដោយសហព័ន្ធកីឡាបាល់ទាត់អាស៊ី និង AFC Women’s Asian Cup India ២០២២ Committee គណៈកម្មាធិការរៀបចំការ​ប្រកួតកីឡាបាល់ក្នុងស្រុក (LOC) កាលពីថ្ងៃសុក្រ។ ក្រុមជម្រើស​ជាតិ​បួនដែលបានទទួលសិទ្ធិចូលរួមការប្រកួតនេះ រហូតមកដល់ពេលនេះរួមជាមួយម្ចាស់ផ្ទះឥណ្ឌា ក្រុមការពារតំណែងជើងឯកជប៉ុន…

ប្រសិន​បើ Man Utd រើស​កីឡាករមានតម្លៃខ្លួន​ខ្ពស់​ជាង​គេ​ប្រចាំក្លិបដាក់ក្នុងជម្រើស១១នាក់ដំបូង ចេញ​ក្បួនលេង​យ៉ាងម៉េច?
កីទ្បា

ប្រសិន​បើ Man Utd រើស​កីឡាករមានតម្លៃខ្លួន​ខ្ពស់​ជាង​គេ​ប្រចាំក្លិបដាក់ក្នុងជម្រើស១១នាក់ដំបូង ចេញ​ក្បួនលេង​យ៉ាងម៉េច?

កីឡាករ​ក្នុង​បញ្ជី​ឈុតធំ​របស់​បិសាចក្រហម Manchester United មាន​២៩​នាក់ ប៉ុន្តែ​បើជ្រើសរើសកីាករមាន​តម្លៃខ្លួន​ថ្លៃ​ជាង​គេ​របស់​ក្លិប​រៀប​ជា១១នាក់​ដំបូង​នឹង​បាត់​កីឡាករសំខាន់​មួយ​ចំនួន​របស់​លោក​ Ole ដែលប្រើ​ប្រាស់​ក្នុងក្បួន​លេង​របស់​គាត់។ អ្នក​ជំនាញ​របស់​វេបសាយ Transfermarkt កាល​ពី​ថ្មីៗ​នេះ​បាន​បន្ទាន់សម័យកាលតម្លៃខ្លួនកីឡាករ​សម្រាប់រដូវ​កាល​២០២០/២០២១ ដែលជិតនិង​បញ្ចប់​រដូវ​កាល​ហើយ​នោះ។ ពេល​នេះ​កីឡាករ​ទាំងអស់​របស់​ Manchester United មាន​តម្លៃ៥២៤លានអឺរ៉ូ​ ខណៈ​ដែល Bruno Fernandes នៅ​តែ​ជាកីឡាករថ្លៃ​ជាងគេបំផុតរបស់​ក្លិបគឺ​ដល់​ទៅ​៩០លាន​អឺរ៉ូឯណោះ។ ប៉ុន្តែ​បើ​រើ​សយក​កីឡាករ​មាន​តម្លៃ​ខ្លួន​ថ្លៃ​ជាង​គេបំផុត​១១​នាក់​របស់​ក្លិប​មក​រៀប​ជា​ជម្រើស១១នាក់លើ​ទីលាន​យើង​នឹង​បាត់​កីឡាករមួយចំនួនដូចជា Dean Henderson, Luke Shaw, Eric Bailly, Scott McTominay និង Fred។ នេះ​គឺ​ជា​បញ្ជី​១១នាក់​របស់ Man…

Man Utd នឹង​ប្រើ​ប្រាស់ឥទ្ធិពល​កីឡាករម្នាក់​នេះអន្ទងយកPedro Neto ពី Wolves
កីទ្បា

Man Utd នឹង​ប្រើ​ប្រាស់ឥទ្ធិពល​កីឡាករម្នាក់​នេះអន្ទងយកPedro Neto ពី Wolves

Bruno Fernandes នឹង​ក្លាយជាគោលដៅរបស់ Man Utd ក្នុង​ការ​បញ្ចុះបញ្ចូល Pedro Neto ឲ្យ​ចាកចេញ​ពី Wolves ប្រសិនបើ Man United ចង់​បាន​កីឡាករ​សញ្ជាតិ​ព៍័រទុយហ្គាល់រូបនេះ ​មក​លេង​នៅ Old Trafford រដូវកាល​ក្រោយនេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី Football Insider ។ ក្លិបយក្ស​ក្នុង​ Premier League មួយ​នេះ​នៅ​តែ​តាម​ដាន​ខ្សែ​ប្រយុទ្ធជំនាញជើងឆ្វេងរូបនេះ ខណៈ​ដែល​ពួក​គេ​មាន​គម្រោង​ចង់​បានខ្សែ​ប្រយុទ្ធដែល​អាចលេង​បាន​ច្រើន​តំណែង​​នៅ​រដូវ​កាល​ក្រោយ។​ប្រភព​ជិត​ស្និទ​ពី United បាន​ប្រាប់​វេបសាយ Football Insider ថា​ក្លិប​ជឿ​ថា​មិត្តរួម​ក្រុមជម្រើស​ជាតិ​ព័រទុយហ្គាល់របស់ Neto…

ដឹងកាលបរិច្ឆេទ Premier League រដូវកាល​ថ្មី​លេង​ហើយ
កីទ្បា

ដឹងកាលបរិច្ឆេទ Premier League រដូវកាល​ថ្មី​លេង​ហើយ

កាលបរិច្ឆេទចាប់​ផ្ដើម​និងបញ្ចប់​សម្រាប់​ពានរង្វាន់ Premier League រដូវកាល​ក្រោយបាន​បង្ហាញឲ្យ​ដឹង​ហើយ​ខណៈ​ដែល​ថ្ងៃ​បើកឆាក​គឺ​១៥ខែសីហាឆ្នាំ២០២១ ហើយ​ការ​ប្រកួត​ទាំងអស់​នឹង​បញ្ចប់​នៅ​ថ្ងៃ​ទី​២២​ឧសភាឆ្នាំ២០២២។ បន្ទាប់ពីយុទ្ធនាការមានការរអាក់រអួលនៅឆ្នាំ ២០២០-២១ ដោយសារតែការរីករាលដាលនៃការឆ្លងវីរុសកូវីដ១៩  លីគនឹងបង្ហាញថាពេលវេលានឹងវិលទៅរកការចាប់ផ្តើមធម្មតាវិញនៅសប្តាហ៍ទី ២ នៃខែសីហា។ រដូវកាលក្រោយនឹងបញ្ចប់នៅថ្ងៃទី ២២ ខែឧសភាឆ្នាំ ២០២២ ដោយរាល់ការប្រកួតទាំង ១០ នឹងចាប់ផ្តើមក្នុងពេលដំណាលគ្នាតែម្ដង។          

រំភើបឡើង​ស្រក់ទឹកភ្នែក! កីឡាការិនីម្នាក់សុខចិត្តចូលនិវត្តន៍​ពី​បាល់​ទាត់ទាំងដើម្បីមើលថែមិត្តប្រុសកើតមហារីកខួរក្បាល
កីទ្បា

រំភើបឡើង​ស្រក់ទឹកភ្នែក! កីឡាការិនីម្នាក់សុខចិត្តចូលនិវត្តន៍​ពី​បាល់​ទាត់ទាំងដើម្បីមើលថែមិត្តប្រុសកើតមហារីកខួរក្បាល

ក្នុង​កីឡារកម្រមាន​នរណាម្នាក់បញ្ចប់​អាជីព​ដូច​ជារឿង​ព្រេងនិទាន​ឬ​រឿង​ប្រលោមលោក​បែប Happy Ending ណាស់ ប៉ុន្តែ​កីឡាការិនី ​Rhali Dobson ទទួល​បាន​លើស​ពី​ការ​ស្រមៃរបស់​នាង​ទៅ​ទៀត។ បន្ទាប់​ពី​ស៊ុត​បញ្ចូល​ទី​គ្រាប់​បើក​ឆាក​អំឡុង​ការ​ប្រកួត​ក្នុង​លីគ​នារី​អូស្រ្តាលី ដែល​ក្លិប​ Melbourne City ឈ្នះ​លើ​ក្រុម Perth Glory ២​ទល់​១​ កីឡាការិនី Dobson កាល​ពី​ប៉ុន្មាន​នាទីមុននេះបាន​ប្រកាស​ថា​ថ្ងៃនេះ​គឺ​ជារដូវ​កាល​ចុង​ក្រោយសម្រាប់​នាង​ហើយ នាង​បាត់​រត់​ទៅ​អបអរជាមួយ​មិត្តភ័ត្រ​និង​ក្រុមគ្រួសារបស់​នាង។ លើស​ពី​នេះ​ទៅ​ទៀត​នោះ! គេស្មានថា ​នាង​រត់​ទៅអបអរបែប​បុកបង្គោលជ្រុង​ដូច Tim Cahill​ធ្លាប់​ធ្វើ​ ប៉ុន្តែ​នាង​បាត់​រត់​ទៅ​ជិត​មិត្តប្រុសរបស់នាង​ឈ្មោះ Matt។ អ្វីដែល​កើ​តឡើង​គឺ​នាង​មិន​ដែលគិត​នោះ​ទេ Matt បាន​លុយ​ជង្គង់​ហើយ​ស្នើ​សុំនាងចូលនិវ​ត្តន៍​ដើម្បី​រៀប​ការ​ជាមួយគាត់។ នាង​បាន​ឆ្លើយយល់​ព្រម ពីព្រោះ​កាល​ពី​ថ្មី​ៗ​នេះ​នាង​មាន​ស្នើ​សុំ…

Felix G. Dalmas បន្សល់ទុកអ្វីខ្លះ​ក្រោយ​ចាកចេញ​ពី​ជម្រើស​ជាតិ​កម្ពុជា?
កីទ្បា

Felix G. Dalmas បន្សល់ទុកអ្វីខ្លះ​ក្រោយ​ចាកចេញ​ពី​ជម្រើស​ជាតិ​កម្ពុជា?

លោក Felix G. Dalmas មិន​បាន​បន្ត​ដឹកនាំ​ក្រុមជម្រើស​ជាតិ​កម្ពុជាទៀត​ទេ​ ដោយ​សារ​លោក​មាន​បញ្ហាផ្ទាល់​ខ្លួន តែ​យ៉ាង​ណា! ក្នុង​រយៈ​ពេល២ឆ្នាំ​នេះលោក​បាន​រួម​ចំណែកជួយកសាង​ក្រុម​ជម្រើស​ជាតិ​មួយ​ និង​បំបែកកំណត់​ត្រា​ពិសេស​ៗ​មួយចំនួន​ទៀត។ ក្នុងរយៈពេលតែពីរឆ្នាំមក​នេះ លោក​និង​ក្រុម​ការងារ បានបង្កើតមូលដ្ឋានគ្រឹះនៃរបៀបលេងមួយដែលមានសក្តានុពលយ៉ាងខ្លាំង។ មូលដ្ឋានគ្រឹះ​ដ៏រឹងមាំមួយនេះបានបង្ហាញរួចមកហើយនូវអ្វីដែលវាអាចសម្រេចបាននិងទទួលបានលទ្ធផលមិនគួរឱ្យជឿដូចជា៖ – ការឡើងដល់់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅក្នុងពានរង្វាន់ AFF U22 LG Cup 2019 ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ។ – ការឆ្លងចូលវគ្គជម្រុះជុំទី២ក្នុងពានរង្វាន់បាល់ទាត់ពិភពលោក (ក្នុងនាមជាក្រុមដែលក្មេងជាងគេក្នុងការប្រកួត)។ – និងការទទួលបានចំណាត់ថ្នាក់លេខ៤ ក្នុងការប្រកួតកីឡាស៊ីហ្គេមនៅឆ្នាំ២០១៩ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់បាល់ទាត់កម្ពុជា។ អ្វីដែលសំខាន់ យុទ្ធសាស្រ្តដឹកនាំរបស់​គាត់ បានផ្សាភ្ជាប់ទស្សនៈបាល់ទាត់…

Mason Mount: Tuchel ស្នើឲ្យខ្ញុំលេង​៥​តំណែង​ក្នុង​មួយប្រកួត
កីទ្បា

Mason Mount: Tuchel ស្នើឲ្យខ្ញុំលេង​៥​តំណែង​ក្នុង​មួយប្រកួត

ខ្សែបម្រើក្លិប​តោ​ខៀវ Chelsea កីឡាករ Mason Mount បាន​ទទូច​ថា​គាត់​ទទួល​បាន​ការងារ​ធំ​មួយ​ក្នុង​ក្រុម​ដោយ​ធ្វើ​ជា​កីឡាករសំខាន់តាម​ការ​ចង់​បាន​ពី​គ្រូបង្វឹក​លោក Thomas Tuchel ។ ដំបូងឡើយ! អ្នកគាំទ្រក្នុង English Premier League (EPL) រំពឹងថា Mason Mount នឹងលែងជាជំរើសទី ១ ទៀតហើយ បន្ទាប់ពីលោក Frank Lampard ត្រូវបាន​ក្លិប​ដក​តំណែង ប៉ុន្តែការប៉ាន់ស្មាននោះបែរជាខុស​ទៅ​វិញ ស្រប​ពេល​ដែលលោក Tuchel បន្ត​ចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះកីឡាករវ័យ ២២ ឆ្នាំរូបនេះដដែល។ រូប​គេ​តែងតែជាប់​ជម្រើស១១នាក់ដំបូងរបស់​លោក…

ដោះដូរកីឡាករ៖ Man Utd ចង់បានខ្សែប្រយុទ្ធម្នាក់ស៊ុតបញ្ចូលទី​២៧​គ្រាប់ក្នុង​រដូវ​កាល​នេះតម្លៃតែ២០លានអឺរ៉ូ
កីទ្បា

ដោះដូរកីឡាករ៖ Man Utd ចង់បានខ្សែប្រយុទ្ធម្នាក់ស៊ុតបញ្ចូលទី​២៧​គ្រាប់ក្នុង​រដូវ​កាល​នេះតម្លៃតែ២០លានអឺរ៉ូ

ខ្សែប្រយុទ្ធជម្រើស​ជាតិហ្សំបៀរូបនេះ​មាន​តម្លៃប្រហាក់ប្រហែល​តែ​២០​លាន​អឺរ៉ូប៉ុណ្ណោះហើយ​គេ​បញ្ជាក់​ថា Man Utd និង​ក្លិបក្នុង​ Premier League ៤ផ្សង​ទៀតកំពុងប្រជែង​គ្នាចង់​បានដែរ។ កាសែតមាន​ប្រភព​មក​ពី​ប្រទេស​អូទ្រីស Salzburger Nachrichten បាន​បញ្ជាក់​ថា Arsenal, Liverpool និង Man Cityក៏​ចាប់​អារម្មណ៍​ចង់​បាន​ខ្សែ​ប្រយុទ្ធ Patson Daka ​របស់​ក្លិប RB Salzburg នេះ​ដែរ។ ខ្សែ​ប្រយុទ្ធវ័យ២២ឆ្នាំ​រូបនេះស៊ុត​បញ្ចូល​ទី​បាន២៧​គ្រាប់​ក្នុង​៣១​ប្រកួត​គ្រប់​កម្មវិធី​ឲ្យ​ក្លិប RB Salzburg​ហើយរូប​គេ​មានតម្លៃ​ត្រឹម​តែ​២០​លាន​អឺរ៉ូប៉ុណ្ណោះ។ ពិត​ណាស់! ក្លិប​មួយ​នេះ​គឺ​ជា​អតីតទ្រនំមួយ​ដែល​ជួយឲ្ យ​​Erling Haaland អភិវឌ្ឍន៍ខ្លួន​ក្លាយ​ជា​ខ្សែប្រយុទ្ធលំដាប់​ពិភពលោក​ហើយ​កីឡាករ​ម្នាក់​នេះ​ក៏​ស្ថិត​ក្នុង​បញ្ជី​គោលដៅរបស់ Man Utd…

សហព័ន្ធកីឡាបាល់​ទាត់​វៀតណាម​ពិន័យ Ngô Hoàng Thịnh​ មិនឲ្យលេងបាល់រហូតដល់ដាច់ឆ្នាំ២០២១ និង​ជាលុយ​៤០លានដុង
កីទ្បា

សហព័ន្ធកីឡាបាល់​ទាត់​វៀតណាម​ពិន័យ Ngô Hoàng Thịnh​ មិនឲ្យលេងបាល់រហូតដល់ដាច់ឆ្នាំ២០២១ និង​ជាលុយ​៤០លានដុង

សហព័ន្ធកីឡាបាល់​ទាត់​វៀតណាមបាន​ពិន័យខ្សែការពារក្លិប​ HCMC FC កីឡាករ Ngô Hoàng Thịnh​ ដោយ​ព្យួរមិនឲ្យ​កីឡាកររូបនេះលេង​បាល់រហូត​ដល់​ដំណាច់​ឆ្នាំ​២០២១​នេះ​ជាមួយនិង​ការផាកជាលុយ​៤០​លាន​ដុង។ VFF បាន​ពិន័យបែឬបនេះ​ដោយ​សារ​តែ​ Hoàng Thịnh បង្កកំហុសឲ្យ​ខ្សែ​បម្រើ Hùng Dũng របស់​ក្លិប​ Hanoi FC បាក់​ជើងអំឡុង​ការ​ប្រកួត​ក្នុង​លីគ​កំពូល​វៀតណាម​កាល​ពី​ម្សិលមិញ។ បន្ថែមពីនេះ​ទៀត​នោះ! Ngô Hoàng Thịnh​ ត្រូវតែ​ចេញ​ថ្លៃព្យាបាលជើងរបស់ Hùng Dũng ​ទាល់​តែជាសះស្បើយ។ យោងតាមក្រុមគ្រូពេទ្យរបស់ក្លិប Hanoi FC បានឲ្យដឹងថាកីឡាករសំខាន់ម្នាក់របស់ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាម Do…

Do Hung Dung ត្រូវ​នៅ​ក្រៅទីលាន​យ៉ាងហោច​ណាស់​មួយឆ្នាំ​ក្រោយ​បាក់ជើង២កំណត់​ក្នុង​ការ​ប្រកួតម្សិលមិញ
កីទ្បា

Do Hung Dung ត្រូវ​នៅ​ក្រៅទីលាន​យ៉ាងហោច​ណាស់​មួយឆ្នាំ​ក្រោយ​បាក់ជើង២កំណត់​ក្នុង​ការ​ប្រកួតម្សិលមិញ

យោងតាមក្រុមគ្រូពេទ្យរបស់ក្លិប Hanoi FC បានឲ្យដឹងថាកីឡាករសំខាន់ម្នាក់របស់ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាម Do Hung Dung នឹងត្រូវអវត្តមានយ៉ាងហោចណាស់មួយឆ្នាំ ដោយសារតែគាត់បានរងរបួសជើង បន្ទាប់ពីមានបញ្ហាមិនស្រួលនៅក្នុងការប្រកួតលីគកាលពីថ្ងៃអង្គារ។ លោក Nguyen Quoc Hoi ប្រធាន​ក្លិប Hanoi FC និយាយ​តាម​រយៈរបាយការណ៍​របស់​គ្រូពេទ្យប្រចាំក្លិបថា កីឡាករ Do Hung Dung ដែលជាខ្សែបម្រើវ័យ ២៨ ឆ្នាំរបស់ក្លិប Hanoi FC និងក្រុមជម្រើសជាតិវៀតណាម បានរងរបួសបាក់ជើងខាងស្តាំបន្ទាប់ពីរូបគេត្រូវបានទាត់ដោយខ្សែបម្រើ Ngo Hoang Thinh…

លោក Ole បង្ហាញឈ្មោះកីឡាករ​៣​នាក់ផ្ដល់ផលចំណេញ​ពី​ការ​លេង​ឲ្យ​ជម្រើស​ជាតិ​មក​ជួយក្លិបវិញ
កីទ្បា

លោក Ole បង្ហាញឈ្មោះកីឡាករ​៣​នាក់ផ្ដល់ផលចំណេញ​ពី​ការ​លេង​ឲ្យ​ជម្រើស​ជាតិ​មក​ជួយក្លិបវិញ

Donny van de Beek និង Paul Pogba នឹង​ទទួលបាន​ឱកាស​លេង​នៅ​ជម្រើស​ជាតិ​ក្រោយ​ពេល​វេលា​លេង​នៅ​ក្លិប​មិន​សូវ​បាន​ច្រើន ចំណែក Anthony Martial អាចផ្ដល់ផល​ចំណេញមក​កាន់​ក្លិប​ពេល​គាត់​បង្ហាញ​ទម្រង់​លេង​នៅ​ជម្រើស​ជាតិ​​ពិសេស ផ្លាស់ប្ដូរ​ទម្រង់​លេង​ដែល​កំពុងធ្លាក់ចុះ។ ជាទូទៅ! លោក Solskjaer បាន​និយាយ​ថា​កំឡុងសម្រាកវិស្សមកាលជម្រើស​ជាតិ​គឺ​ជា​ពេល​វេលា​ល្អ​សម្រាប់​ជម្រើស​ជាតិ។លោក Ole Gunnar Solskjaer និយាយ​ពេល​ដែល​កីឡាករចាកចេញ​ពី​ក្លិប​ទៅ​លេង​នៅ​ជម្រើស​ជាតិ។ “ខ្ញុំគិត​ថា​ពេល​សម្រាក​លីគ​ដើម្បី​លេង​ជម្រើស​ជាតិ​នឹង​ផ្ដល់ឲ្យ ​​Donny [van de Beek] និង Paul [Pogba] ទទួលបានឱកាស​លេង​ទៅ​ចុះ។វាក៏បានផ្ដល់ឲ្យ Anthony Martialទទួលបានឱកាស​ក្នុង​ជម្រើស​ជាតិ​បារាំង​ពួក​គេ​អាច​ផ្លាស់ប្ដូរ​បរិយាកាស​ហើយ​គាត់​នឹង​ទទយឲួលបានថាមពលថ្មី”។…

រដ្ឋមន្រ្តីឥណ្ឌូនេស៊ីម្នាក់​គ្រោង​ទិញ​ក្លិបមួយលេងក្នុងក្របខ័ណ្ឌ League One របស់អង់គ្លេស​
កីទ្បា

រដ្ឋមន្រ្តីឥណ្ឌូនេស៊ីម្នាក់​គ្រោង​ទិញ​ក្លិបមួយលេងក្នុងក្របខ័ណ្ឌ League One របស់អង់គ្លេស​

រដ្ឋមន្រ្តីក្រសួងសហគ្រាសរដ្ឋឥណ្ឌូណេស៊ី(State Owned Enterprises (SOEs)) លោក Erick Thohir  និងពាណិជ្ជករ Anindya Bakrie ឥឡូវកំពុងមានគម្រោងទិញក្លិបមួយពីលីកលំដាប់ទី ៣ របស់អង់គ្លេស (លីកមួយ)គឺ​Oxford United។ យោងតាមរបាយការណ៍ពី The Telegraph និង Oxford Mail បានឱ្យដឹងថាអ្នកទាំងពីរបានធ្វើសំណើជាផ្លូវការហើយនិងបានទិញភាគហ៊ុនចំនួន ៥១ ភាគរយពីម្ចាស់ក្លឹបថៃឈ្មោះ Sumrith ‘Tiger’ Thanakarnjanasuth ។ ដំណើរការនៃការផ្ទេរភាពជាកម្មសិទ្ធិរបស់ Oxford United ត្រូវបានគេរំពឹងថានឹងធ្វើឡើងក្នុងរយៈពេលពីរបីសប្តាហ៍ខាងមុខ…

២ឃ្លាយ៉ាងខ្លី​របស់ Haaland ក្នុង​ការ​ទម្លាយភាព​ស្ងប់ស្ងាត់​អំពី​អនាគតរបស់​ខ្លួន
កីទ្បា

២ឃ្លាយ៉ាងខ្លី​របស់ Haaland ក្នុង​ការ​ទម្លាយភាព​ស្ងប់ស្ងាត់​អំពី​អនាគតរបស់​ខ្លួន

ខ្សែប្រយុទ្ធ Borussia Dortmund កីឡាករ Erling Haaland បាន​ទទូច​ថា​រូប​គេ​មិនបារម្ភ​អំពី​អនាគតរបស់​ខ្លួន​ជាមួយក្លិប​នោះ​ទេ ទាក់​ទនង​ជាមួយព័ត៌មានចចាមអារ៉ាម​មួយចំនួន​ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ។ Haaland បាន​អភិវឌ្ឍន៍ខ្លួន​ជា​ខ្សែប្រយុទ្ធដ៏មុតស្រួចម្នាក់​ក្នុង​ចំណោម​កីឡាករ​ខ្លាំងៗ​ក្នុង​ទ្វូីបអឺរ៉ុប ដោយ​ស៊ុត​បញ្ចូល​ទី​៣១គ្រាប់​ក្នុង​៣០​ប្រកួត​ក្នុងេរដូវ​កាល​នេះឲ្យ Dortmund។ កីឡាករវ័យ២០ឆ្នាំ​ត្រូវបាន​អ្នក​សារព័ត៌មាន​សួរអំពីអនាគតរបស់​ខ្លួន​ពេល​មក​ប្រមូលផ្ដុំហ្វឹកហាត់ក្នុង​ជម្រើស​ជាតិ​ន័រវេស​ប៉ុន្តែ​រូប​គេ​បាន​បញ្ជាក់ថា​នៅ​សល់​កុងត្រាជាមួយ Dortmund ហើយ​គាត់​គួរតែ​លេងឲ្យ​អស់​ចិត្ត​នៅ​ទី​នោះ។ “ខ្ញុំនៅ​សល់​កុងត្រា​៣ឆ្នាំ​នៅឯ Borussia Dortmund ខ្ញុំមិនបារម្ភ​អំពី​វា​ទេ”។ Haaland didn’t look happy after the full time whistle 👀 pic.twitter.com/xNz2mVrGLi — ESPN…

Manchester United អាច​អនុញ្ញាតិឲ្យ Donny van de Beek ចាកចេញ​ក្រោយ​ចប់រដូវកាលនេះ​
កីទ្បា

Manchester United អាច​អនុញ្ញាតិឲ្យ Donny van de Beek ចាកចេញ​ក្រោយ​ចប់រដូវកាលនេះ​

Donny van de Beek អាច​គ្រោងនឹង​ចាកចេញពី Manchester Unitedក្នុង​រដូវ​ក្ដៅ​នេះ(ចប់រងូវ​កាល​២០២០/២០២១) បើ​តាម​ការ​ប​ង្ហាញ​ពីវេបសាយ 90min។ Van de Beek បាន​មក​ចូល​រួម​ជាមួយ Man Utd ក្នុង​រដូវ​ក្ដៅ​នៃ​ដើម​រដូវ​កាល​២០២០ បន្ទាប់​ពី​ចាកចេញ​ពី​ក្លិប Ajax របស់​ហូឡង់​ក្នុង​តម្លៃ​៤០លាន​ផោន។ ពេល​វេលារបស់​ខ្សែ​បម្រើ​សញ្ជាតិ​ហូឡង់​រូបនេះ​នៅ​ Old Trafford មិន​ដំណើរ​ការ​ដូច​ក្ដី​សង្ឃឹម​នោះ​ទេ។ ចាប់​តាំង​ពី​ស៊ុត​បញ្ចូលទីមួយគ្រាប់​ក្នុង​ការ​ចូល​លេង​ដំបូង​បំផុត​ទល់​និង​ Crystal Palace រូប​គេ​ទើប​តែ​ប​ង្ហាញខ្លួន​ក្នុង​ឈុតដំបូង​២ប្រកួត​ប៉ុណ្ណោះ​ក្នុង​លីគ​និង​១២​ប្រកួត​គ្រប់​ពានរង្វាន់​ហើយ​មិន​ទាន់​រក​បាន​គ្រាប់បាល់​នៅ​ឡើយ​ទេ។ ការប្រកួតប្រជែងក្នុង​ជម្រើសដំបូង១១នាក់នៅMan Utdគឺ​ពិបាកណាស់​សម្រាប់​ Van de Beek …

របួសរបស់ Son Heung-min មិន​អាចបង្ហាញខ្លួន​ឲ្យ​ជម្រើស​ជាតិ​កូរ៉េខាងត្បូង​លេង​ជាមួយជប៉ុនបាន​ទេ
កីទ្បា

របួសរបស់ Son Heung-min មិន​អាចបង្ហាញខ្លួន​ឲ្យ​ជម្រើស​ជាតិ​កូរ៉េខាងត្បូង​លេង​ជាមួយជប៉ុនបាន​ទេ

សមាគមបាល់ទាត់កូរ៉េខាងត្បូងបាននិយាយថាកីឡាករ Son Heung-min របស់ក្រុម Tottenham Hotspur នឹងខកខានការប្រកួតមិត្តភាពរបស់កូរ៉េខាងត្បូងជាមួយក្រុមជប៉ុននៅសប្តាហ៍នេះដោយសារបញ្ហារបួស។ ភាបមិន​ច្បាស់​លាស់​បាន​កើត​ឡើង​ បន្ទាប់ពី Son បាន​រងរបួស​ពេល​ Tottenham លេង​ជាមួយ Arsenal នៅក្នុងក្របខ័ណ្ឌ Premier League កាលពី៨ ថ្ងៃមុន ហើយ​របួស​នេះបានធ្វើ​រូប​គេ​មិន​អាច​បង្ហាញខ្លួន​ឲ្យ​ក្លិប​និង​ជម្រើស​ជាតិ​បាន​។ វា​ជារបួសសរសៃពួរ ដែលបានបង្ខំឱ្យ Son អង្គុយក្រៅទីលាន​ មើលក្រុម Spurs ធ្លាក់​ចេញ​ពី​ពាន Europa League បន្ទាប់ចាញ់ Dinamo Zagreb…

Manchester United មិន​ច្បាស់​ថា​ Marcus Rashford អាច​លេង​ឲ្យ​ជម្រើស​ជាតិ​អង់គ្លេសបាន​ឬ​អត់ទេ
កីទ្បា

Manchester United មិន​ច្បាស់​ថា​ Marcus Rashford អាច​លេង​ឲ្យ​ជម្រើស​ជាតិ​អង់គ្លេសបាន​ឬ​អត់ទេ

គ្រូបង្វឹក​ក្លិប​បិសាចក្រហម Manchester United លោក Ole Gunnar Solskjaer មិន​ច្បាស់​ថា​តើខ្សែប្រយុទ្ធ Marcus Rashford នឹង​លេងឲ្យ​ជម្រើស​ជាតិ​អង់គ្លេស​ក្នុង​វគ្គ​ជម្រុះ World Cup ២០២២​បាន​ឬ​អត់​នោះ​ទេ។ ខ្សែប្រយុទ្ធបិសាចក្រហម​រូបនេះ​មិន​បាន​បង្ហាញវត្តមាន​ក្នុង​ជំនួប​ដែល​ Man Utd ចាញ់​ Leicester City ក្នុង​ FA Cup នោះ​ទេ។ បិសាច​ចាញ់​កញ្ជ្រោង៣​ទល់​១​ហើយ​ Rashford គ្មាន​ឈ្មោះ​ក្នុង​បញ្ជី​ការ​ប្រកួត​វគ្គ​៨​ក្រុម​ចុង​ក្រោយនោះ​ទេ​បន្ទាប់​ពី​រងរបួស​ពេល​លេង​ក្នុងពាន Europa League ជាមួយ AC Milan។…

មួយថ្ងៃមាន​មនុស្សឆ្លងCOVID-19 ១០០០ករណីនៅ​ឥណ្ឌូនេស៊ី លោក Shin Tae-yong ប្រតិកម្មពេល PSSI សួរ​ថា​ពេល​ណាមក​រៀប​ចំក្រុមជម្រើស​ជាតិ
កីទ្បា

មួយថ្ងៃមាន​មនុស្សឆ្លងCOVID-19 ១០០០ករណីនៅ​ឥណ្ឌូនេស៊ី លោក Shin Tae-yong ប្រតិកម្មពេល PSSI សួរ​ថា​ពេល​ណាមក​រៀប​ចំក្រុមជម្រើស​ជាតិ

គ្រូបង្វឹកក្រុមជម្រើសជាតិឥណ្ឌូណេស៊ី លោក Shin Tae-yong បង្ហាញភាពធុញទ្រាន់នៅពេលដែលលោកត្រូវបានសមាគមបាល់ទាត់ឥណ្ឌូនេស៊ី ស្នើឱ្យត្រលប់ទៅប្រទេសឥណ្ឌូនេស៊ី ស្រប​ពេល​ករណីឆ្លង COVID-19 នៅ​ឥណ្ឌូនេស៊ី​បាន​កើន​ឡើង​មិន​ឈប់​ឈរ។ ពេល​នេះ​ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី​មាន​អ្នក​ឆ្លងជំងឺកូវីដ១៩ មួយថ្ងៃ១០០០ករណី ហើយ​លោក ​Shin Tae-yong មានការព្រួយបារម្ភ និងភ័យខ្លាចក្នុងការវិលត្រឡប់មក​ដឹកនាំ​ជម្រើស​ជាតិ។ អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកូរ៉េខាងត្បូងរូបនេះបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក News Joins ថា៖ “ ទោះយ៉ាងណាសហព័ន្ធបាល់ទាត់ឥណ្ឌូណេស៊ី(PSSI)បានប្រាប់គ្រូបង្វឹកឲ្យវិលត្រឡប់មកវិញ និងចាប់ផ្តើមហ្វឹកហាត់” ។ គ្រូបង្វឹករូបនេះបាននិយាយថា គាត់នឹងវិលត្រឡប់ទៅឥណ្ឌូនេស៊ីនៅខែកញ្ញាហើយនៅពេលនោះគាត់នឹងប្រមូលផ្តុំកីឡាករឡើងវិញហើយចាប់ផ្តើមកម្មវិធីហ្វឹកហាត់ជាមួយនឹងការវាយតម្លៃរយៈពេល ៦ សប្តាហ៍។ លោក Shin បានពន្យល់ថាកាលពីពាក់កណ្តាលខែមុនការហ្វឹកហាត់ ពិតជាបានចាប់ផ្តើមរាល់ថ្ងៃ…