
ក្លិប Sabah FC បដិសេធថាមិនមានបញ្ហាប្រាក់ខែកីឡាករយៈពេល ៣ ខែដូចគេថាទេ
កាលពីម្សិលមិញអ្នកគាំទ្របាល់ទាត់ម៉ាឡេស៊ីនិងអាស៊ាន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះព័ត៌មានដែលថាកីឡាករបាល់ទាត់ Sabah FC (ក្លឹប Sabah FC) បានធ្វើពហិការមិនចូលរួមហ្វឹកហាត់ព្រោះពួកគេមិនបានទទួលប្រាក់ខែ ៣ ខែមកហើយ។ ទោះយ៉ាងណា!គណៈគ្រប់គ្រង Sabah FC នៅក្នុងសេចក្តីថ្លែងការណ៍នៅថ្ងៃនេះបានបដិសេធថាមិនមានបញ្ហានៃការបើកខែឲ្យកីឡាករដល់ទៅ៣ខែនោះទេ ប៉ុន្តែបានសារភាពថាពួកគេមានការពន្យាពេលខ្លះក្នុងការបើកប្រាក់ខែឲ្យកីឡាករពិតមែន។ លោក Khairul Firdaus Akbar នាយកប្រតិបត្តិក្រុម Sabah FC បានមានប្រសាសន៍ថា៖ “ អ្នកគ្រប់គ្រងក្លិបបដិសេធការចោទប្រកាន់របស់ប្រព័ន្ធផ្សព្វផ្សាយ។ វាមិនមែនមកពីសេចក្តីថ្លែងការណ៍ផ្លូវការរបស់ប្រព័ន្ធផ្សព្វផ្សាយដែលចេញដោយ Sabah FC នោះទេ”។ “រហូតមកដល់ពេលនេះគ្មានកីឡាករណាម្នាក់បានបដិសេធមិនហ្វឹកហាត់នេះទេ កាលពីរសៀលម្សិលមិញ។ ការងហ្វឹកហាត់បានបញ្ចប់ភ្លាមៗ…




















