Thierry Henry និយាយថាគាត់លែងស្គាល់ Arsenal ទៀតហើយ បន្ទាប់ពីការប៉ុនប៉ងរបស់ក្លឹបបរាជ័យក្នុងការបំបែកខ្លួនចូលក្នុងក្របខ័ណ្ឌ Super League ។ Arsenal គឺជាសមាជិកម្នាក់ក្នុងចំណោមសមាជិកស្ថាបនិកនៃក្របខ័ណ្ឌ Premier League ចំនួន ៦ ក្លិបដែលចូលដៃចូលជើងបង្កើតពាន Super League ប៉ុន្តែបានដកខ្លួនមកចូលរួមក្នុងលីកវិញបន្ទាប់ពីមានប្រតិកម្មយ៉ាងខ្លាំងរយៈពេល ៤៨ ម៉ោង។ អ្នកគាំទ្ររាប់ពាន់នាក់បានធ្វើបាតុកម្មនៅខាងក្រៅកីឡដ្ឋាន Emirates កាលពីល្ងាចថ្ងៃសុក្រ មុនពួកគេបរាជ័យ ១-០ ទល់នឹងក្រុម Everton ដោយអំពាវនាវឱ្យម្ចាស់លោក Stan Kroenke លក់ចេញ។…
Manchester United បានត្រឹមលទ្ធផលស្មើដោយគ្មានគ្រាប់បាល់ហើយពេលនេះManchester City ដែលឈរកំពូលតារាងមានពិន្ទុលើសដល់ទៅ១០ពិន្ទុខណៈការប្រកួត៥លើកទៀតប៉ុនណោះ។ ថ្លែងប្រាប់ BBC បន្ទាប់ពីការប្រកួតជាមួយ Leeds លោក Ole Gunnar Solskjaer បាននិយាយថា៖“ យើងត្រូវតែឈ្នះរាល់ការប្រកួតទាំងអស់ដើម្បីដាក់សម្ពាធលើក្រុម Manchester City “។ “នេះគឺជាការបាត់បង់ពីរពិន្ទុដែលធ្វើឱ្យពួកគេមានសុវត្ថិភាពប៉ុន្តែយើងនៅតែបន្តប្រឹងប្រែង។ យើងនៅមានការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងពានចំនួន ២ដោយមួយនឹងត្រូវប្រកួត [ទល់់នឹង AS Roma] និង Liverpool ដែលជាក្រុមមួយខ្លាំងក្នុងសប្ដាហ៍ទី៣៤។ វាជាពេលវេលាដ៏លំបាកមួយកាលពីសប្តាហ៍មុន [ដោយសារតែការដួលរលំនៃក្របខ័ណ្ឌ European Super League]…
ខ្សែប្រយុទ្ធសញ្ជាតិហូឡង់បានប្រឈមមុខនឹងខ្សែការពារសឹងតែរាប់មិនអស់ក្នុងអំឡុងអាជីពបាល់ទាត់របស់គាត់នៅ United ប៉ុន្តែ Van Nistelrooy នៅតែចាត់ទុកក្រុម AC Milan ដែលក្រុមបិសាចក្រហមជួបប្រទះក្នុងរដូវកាល ២០០៤/០៥ ថាមានខ្សែការពារដ៏តឹងរឹងបំផុតដែលគាត់ធ្លាប់បានតតាំង។ និយាយអំពីការការពារដ៏តឹងរ៉ឹងបំផុតដែលគាត់បានប្រឈមមុខក្នុងអាជីពរបស់គាត់ Ruud van Nistelrooy បានប្រាប់ Oxford Union ថា៖“ ខ្សែការពាររបស់អ៊ីតាលីពិតជាគួរឱ្យខ្លាចណាស់ក្នុងការលេងតទល់”។ «ខ្សែការពារដែលខ្ញុំបានលេងជាមួយ Cafu, Jaap Stam, Alessandro Nesta និង Paolo Maldini ។ នោះពិតជាមិនគួរឱ្យជឿ។ ហើយបន្ទាប់មកពួកគេមាន…
កីឡាករសញ្ជាតិបារាំងរូបនេះនឹងក្លាយជាផ្នែកមួយនៃបញ្ជីកីឡាករបង្ហាញខ្លួនច្រើនជាងគេឲ្យ Man Utd ដែលរួមមានអតីត Ryan Giggs និង Paul Scholes ជាដើម ស្របពេលដែលក្រុមបិសាចក្រហមប្រកួតជាមួយក្រុម Leeds នៅថ្ងៃអាទិត្យនេះនៅឯកីឡដ្ឋាន Elland Road ។ Paul Pogba នឹងបង្ហាញខ្លួនជាលើកទី ២០០ របស់ខ្លួនឱ្យក្រុម Manchester United ពេលប្រកួតជាមួយក្រុម Leeds United នៅថ្ងៃអាទិត្យនេះ។ តាមរយៈការធ្វើដូច្នេះគាត់នឹងក្លាយជាផ្នែកមួយនៃបញ្ជីកីឡាករដែលរួមមាន Ryan Giggs, Paul Scholes…
បាល់ទាត់អង់គ្លេសប្រកាសធ្វើពហិការក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គម ជាការឆ្លើយតបនឹងការរំលោភបំពានតាមអ៊ីនធឺណិត ចាប់ពីម៉ោង ៣ រសៀលថ្ងៃសុក្រទី ៣០ ខែមេសាដល់ម៉ោង ១១ និង ៥៩ ល្ងាចថ្ងៃច័ន្ទទី ៣ ខែឧសភា។ ក្លឹបនានានឹងបិទគណនី Facebook, Twitter និង Instagram របស់ពួកគេ។ បាល់ទាត់អង់គ្លេសនឹងធ្វើពហិការបណ្តាញសង្គមនៅចុងសប្តាហ៍ក្រោយដើម្បីឆ្លើយតបទៅនឹងការរើសអើងនិងការរំលោភបំពានដែលផ្តោតលើកីឡាករអ្នកលេងនិងសមាជិកដទៃទៀតនៃសហគមន៍បាល់ទាត់។ អាជ្ញាធរផ្នែកបាល់ទាត់រួមមានសមាគមបាល់ទាត់អង់គ្លេស, Premier League, English Football League, FA Women’s Super League, FA Women’s…
ខ្សែបម្រើសញ្ជាតិប្រេស៊ីលរូបនេះចាត់ទុកការប្រកួតនេះថាជា“ English El Clasico” ។ Fred បានសរសើរមិត្តរួមក្រុមជម្រើសជាតិប្រេស៊ីល ជាតិរបស់គាត់គឺ Raphinha ហើយសង្ឃឹមថាកីឡាកររូបនេះនឹងមិនបង្ហាញខ្លួនក្នុងជំនួប Man Utd ជាមួយ Leed United ទៅចុះ។ និយាយអំពីកីឡាករដែលគាត់មិនចង់ប្រឈមមុខជាមួយក្រុម Leeds United Fred បាននិយាយបែបលេងសើចទៅកាន់គេហទំព័រផ្លូវការរបស់ Man United ថា៖ “ Bruno បាននិយាយអំពី Raphinha តាំងពីពេលគាត់មកដល់។ ពួកគេលេងជាមួយគ្នានៅ Sporting Lisbon”។…
ប្រធានក្លិប Real Madrid លោក Florentino Perez បានអះអាងថា Super League មិនស្លាប់ទេ ដោយទទូចថាសមាជិករបស់ខ្លួននឹងនៅដដែល ទោះបីជាមានមនុស្សជាច្រើនបានបង្ហាញពីចេតនាចាកចេញពីវាក៏ដោយ។ ម្ចាស់ជើងឯកអេស្ប៉ាញគឺជាក្លឹបមួយក្នុងចំណោមក្លឹបទាំង ១២ ដែលប្រកាសពីការចាប់ផ្តើមនៃពានរង្វាន់ Super League កាលពីចុងសប្តាហ៍មុន តែពេលនេះវាកំពុងតែបរាជ័យបន្តិចម្ដងៗ ចំពេលមានអ្នកគាំទ្រខឹងសម្បារយ៉ាងខ្លាំង។ ក្លឹបមកពីក្របខ័ណ្ឌ Premier League គឺជាក្លិបដំបូងដែលបានដើរចេញពីពានរង្វាន់ថ្មីនេះ ហើយលោក Perez បានអះអាងថាក្លឹបមួយក្នុងចំណោមពួកគេ(ក្លិប Premier League បាន “ចម្លង” អ្នកផ្សេងទៀតឲ្យចាកចេញ…
អនុប្រធាននាយកប្រតិបត្តិរបស់ Manchester United លោក Ed Woodward បានគ្រោងនឹងប្រកាសការចាកចេញរបស់លោកនៅដណាច់ឆ្នាំនេះហើយ ខណៈការប្រកាសជាផ្លូវការក៏បានបង្ហាញឲ្យដឹងរួចហើយដែរ។ ទោះយ៉ាងណា! បន្ទាប់ពី European Super League ត្រូវរលាយបណ្ដើរៗ លោកបានសម្រេចចិត្តចាកចេញ ប៉ុន្តែប្រធានធំរបស់ក្លិប លោក Joel Glazer ព្យាយាមបញ្ចុះបញ្ចូលគាត់មិនឱ្យចាកចេញ។ លោក Joel Glazer បានព្យាយាមអស់ពីសមត្ថភាព ដើម្បីនិយាយជាមួយ Ed Woodward ពីការលាឈប់ពីតួនាទីជាអនុប្រធានប្រតិបត្តិរបស់ Man United ដូចក្នុងកាសែត The…
ក្រុមកំពូលតារាងពូល G វៀតណាមនឹងត្រូវជួបជម្រើសជាតិហ្សកដានីក្នុងការប្រកួតមិត្តភាពមុនពេលប្រកួតជម្រុះដែលនៅសល់សម្រាប់ការប្រកួតជុំទី ២ នៃព្រឹត្តិការណ៍ World Cup / ២០២៣ នៅអាស៊ីខែមិថុនានេះ។ ក្រុមកីឡាកររបស់គ្រូបង្វឹកលោក Park Hang-seo ទើបតែបានបញ្ចប់ការចាក់វ៉ាក់សាំងលើកទីមួយ នដើម្បីការពារការឆ្លងរាលដាលនៃជំងឺផ្តាសាយ (COVID-19) ស្របពេលពួកគេធ្វើដំណើរប្រទេសអេមីរ៉ាតអារ៉ាប់រួម។ការចាក់ថ្នាំលើកទី ២ ត្រូវបានគេរំពឹងថានឹងចាក់នៅពាក់កណ្តាលខែឧសភា ហើយកីឡាករនឹងត្រូវប្រមូលផ្តុំគ្នាសម្រាប់ហ្វឹកហាត់បន្ទាប់ពីដំណើរការចាក់វ៉ាក់សាំងត្រូវបានបញ្ចប់។ #News | 🇻🇳 Vietnam National Team will play a friendly match against…
The Glazers (ប្រធានក្លិប Manchester United)គឺជាស្ថាបត្យករដ៏សំខាន់ម្នាក់នៅពីក្រោយនៃការបង្កើតពានរង្វាន់ Super League ដ៏ចម្រូងចម្រាស។ អ្នកគាំទ្រកំពុងធ្វើការតវ៉ាជាមួយនឹងការលើបដាដែលសរសេរថា ” ‘we decide when you play.’។ អ្នកគាំទ្រក្រុមបិសាចក្រហម Manchester United បានប្រមូលផ្តុំគ្នានៅខាងក្រៅ Carrington តវ៉ាប្រឆាំងនឹងក្រុមលោក Glazers ខណៈដែលពាន European Super League កំបុងតែស្ថិតក្នុងដង្ហើមចង្រឹតទៅហើយនោះ។ អ្នកគាំទ្របានបិទច្រកចូលទាំងពីរហើយឈរលើកបដាដែលអានថា“ Glazers Out” និង“ ”…
ខ្សែការពារសញ្ជាតិម៉ាឡេស៊ី Nick Swirad នឹងបង្ហាញខ្លួនក្នុងលីគកំពូលថៃរដូវកាលក្រោយ បន្ទាប់ពីរូបគេបានបន្តកុងត្រាជាមួយក្រុមជើងឯកលីគ ២ ថៃ Nongbua Pitchaya ។ រឿងនេះត្រូវបានចែករំលែកដោយអ្នកយកព័ត៌មានរបស់កាសែត The Star គឺលោក T.Avineshwaran ដែលនេះមានន័យថា Swirad ដើរតាមគន្លងរបស់ Junior Eldstal ដែលនៅជាមួយក្លិប Chonburi ដល់រដូវកាលក្រោយដែរ ។ Nicholas Swirad has extended his stay with Nongbua…
ក្លិប PL ទាំង ៦ បានប្រកាសថាពួកគេបានដកខ្លួនចេញពីគម្រោង Super League នៅថ្ងៃអង្គារនេះជាបន្តបន្ទាប់ហើយ ស្របពេលប៉ុន្មាននាទីមុននេះក្លិប Atletico Madrid ជាក្លិបបន្ថែមទៀតដែលប្រកាសដកខ្លួន។ នៅពេលត្រូវបានគេសួរអំពីថាតើ Super League នឹងឆ្ពោះទៅមុខបន្តទៀត បន្ទាប់ពីការចាកចេញរបស់ក្លិបក្នុងក្របខ័ណ្ឌ Premier League? លោក Andrea Agnelli ប្រធានក្លិប Juventus បានប្រាប់កាសែតរ៉យទ័រថា៖ “ពិតឬមិនពិតករណីនោះមិនមែនជាអ្វីដែលយើងត្រូវគិតទៀតទេ” ។ ក្រុមទាំង ៦ នៃក្របខ័ណ្ឌ Premier League…
ដូចប្រិយមិត្តបានដឹងរួចមកហើយថាលោក Ed Woodward បានលាលែងពីតំណែងអនុប្រធានក្លិបបិសាចក្រហម Manchester United កាលពីយប់មិញ ខណៈដែលក្លិបក៏បានចេញសេចក្ដីថ្លែងការណ៍អំពីរឿងនេះដែរ។ ក្លិបបានបញ្ជាក់ថាលោកនឹងចាកចេញពីតំណែងនេះជាផ្លូវការក្រោយដំណាច់ឆ្នាំ២០២១ បន្ទាប់ពីមកធ្វើការដំបូងកាលពីឆ្នាំ២០០៥ហើយឡើងតំណែងជាអនុប្រធានក្លិបនៅឆ្នាំ២០១២។ ក្នុងវេបសាយរបស់ក្លិបលោកបាននិយាយបែបនេះថា៖ “ខ្ញុំពិតជាមានមោទនភាពណាស់ដែលបានបម្រើការងារនៅ United ហើយវាពិតជាកិត្តិយសណាស់ដែលបានធ្វើការឲ្ ក្លិបបាល់ទាត់ដ៏អស្ចារ្យបំផុតនៅលើពិភពលោកក្នុងរយៈពេល ១៦ ឆ្នាំកន្លងមកនេះ។ ក្លិបកំពុងឈរលើទីតាំងដ៏ល្អសម្រាប់អនាគត ហើយវានឹងពិបាកសម្រាប់ខ្ញុំដែលត្រូវដើរចេញនៅចុងឆ្នាំនេះ”។ “ ខ្ញុំនឹងចងចាំអនុស្សាវរីយ៍តាំងពីខ្ញុំនៅ Old Trafford ដំបូង ក៏ដូចជាអំឡុងពេលដែលយើងឈ្នះ Europa League, FA Cup និង EFL Cup…
លោក Ed Woodward បានលាឈប់ពីតួនាទីជាអនុប្រធានប្រតិបត្តិនៃក្រុម Manchester United ។ Woodward ដែលបានគ្រោងនឹងចាកចេញពីតួនាទីរបស់គាត់នៅរដូវក្តៅនេះ បានប្រគល់សេចក្តីជូនដំណឹងទៅកាន់ក្លិប បន្ទាប់ពីគម្រោងការណ៍បង្កើតពានរង្វាន់ European Super League ត្រូវបរាជ័យដោយសារក្លិបមួយចំនួនដកខ្លួនចេញជាបន្តបន្ទាប់។ បិសាចក្រហមគឺជាក្លឹបមួយក្នុងចំណោមក្លឹបចំនួន ៦ នៃក្របខ័ណ្ឌ Premier League ដែលបានចុះហត្ថលេខាលើការបង្កើតពាន Super League ដែលនេះ ពួកគេទទួលបានការរិះគន់យ៉ាងខ្លាំងចាប់តាំងពីវាត្រូវបានប្រកាសនៅយប់ថ្ងៃអាទិត្យ។ ក្លិបទាំង៦ក្នុង Premier League ដូចជា Chelsea, Man City,…
ខ្សែប្រយុទ្ធស្លាបរូបនេះត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្ទេរទៅ PSG ដែលអាចជាផ្នែកមួយនៅក្នុងកិច្ចព្រមព្រៀងដោះដូរសម្រាប់ Kylian Mbappe ។តែយ៉ាងណា! Viniciusនឹងបន្តនៅ Real Madrid ។ អ្វីដែលច្បាស់លាស់ប្រធានក្លិប Real Madrid លោក Florentino Perez បានច្រានចោលការលក់កីឡាករតាមប្រភេទ។ ប្រធានក្លិបរូបនេះនិយាយយ៉ាងច្បាស់ហើយនៅពេលសួរថាតើលោក Vinicius អាចនឹងចាកចេញពី Real Madrid នៅរដូវក្តៅនេះ។ គាត់បាននិយាយនៅលើ El Chiringuito ថា ៖”Vinicius មិនមែនសម្រាប់លក់ទេ។ អ្នកក៏មិនអាចទិញគាត់បានដែរ” ។ “…
ក្រុមកីឡាកររបស់បិសាចក្រហមភាគច្រើនមានការខឹងសម្បារយ៉ាងខ្លាំងនៅពេលដឹងអំពីការសម្រេចចិត្តផ្លាស់ទៅលេងនៅ Super League ។ កាសែត Daily Mail បានចុះផ្សាយថា Harry Maguire បានប្រឈមមុខនឹងលោក Ed Woodward ជុំវិញការប្រជុំ Zoom ដែលបានធ្វើឡើងរវាងនាយកប្រតិបត្តិ Man United និងកីឡាករកាលពីថ្ងៃច័ន្ទ។ ប្រធានក្រុមបិសាចក្រហមរូបនេះ បាននិយាយទៅកាន់ Woodward ដោយផ្ទាល់ដើម្បីសម្តែងការមិនពេញចិត្តរបស់កីឡាករមួយចំនួន ចំពោះការមិនត្រូវបានជូនដំណឹងជាមុន អំពីការសម្រេចចិត្តចូលរួមក្នុងក្របខ័ណ្ឌ Super League ចាប់ពីរដូវកាលក្រោយ។ គេបាននិយាយថាកីឡាករភាគច្រើនមានការខឹងសម្បារយ៉ាងខ្លាំង ដែលបានដឹងអំពីសំណើរនេះ និងរបៀបដែលលោក Ole…