ក្ដៅ៖ ប្រធានក្លិប Juventus ថា​ Super League គ្មានផ្លូវអ្វីអាចបន្ត​ជីវិតបាន​ទេ

F1507cbf C503 418b 99eb 477713921e18
ការផ្សាយពាណិជ្ជកម្ម

ក្លិប PL ទាំង ៦ បានប្រកាសថាពួកគេបានដកខ្លួនចេញពីគម្រោង Super League នៅថ្ងៃអង្គារនេះជាបន្តបន្ទាប់ហើយ ស្រប​ពេល​ប៉ុន្មាននាទី​មុន​នេះ​ក្លិប Atletico Madrid ជាក្លិប​បន្ថែម​ទៀត​ដែល​ប្រកាសដកខ្លួន។

0_GettyImages 1232428372
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

នៅពេលត្រូវបានគេសួរអំពីថាតើ Super League នឹងឆ្ពោះទៅមុខបន្ត​ទៀត បន្ទាប់ពីការចាកចេញរបស់ក្លិបក្នុងក្របខ័ណ្ឌ Premier League? លោក Andrea Agnelli ប្រធានក្លិប Juventus បានប្រាប់កាសែតរ៉យទ័រថា៖ “ពិតឬ​មិនពិតករណីនោះមិនមែនជាអ្វីដែលយើងត្រូវ​គិត​ទៀត​ទេ” ។

ការផ្សាយពាណិជ្ជកម្ម
175524420_10159856506260982_6076329965206116274_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ក្រុមទាំង ៦ នៃក្របខ័ណ្ឌ Premier League បានសម្តែងនូវគោលបំណងចង់ចាកចេញពីគម្រោងនៅយប់ថ្ងៃអង្គារនេះហើយក្លិបយក្សរបស់ក្របខ័ណ្ឌ Serie A មួយនេះក៏បានដកខ្លួនចេញដែរ។

F1507cbf C503 418b 99eb 477713921e18
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ក្រុម Arsenal ក៏បានប្រកាសផងដែរថាពួកគេនឹងមិនចូលរួមក្នុង Super League នៅយប់ថ្ងៃអង្គារនេះទេ ដោយបានចេញសេចក្តីថ្លែងការណ៍សុំទោសចំពោះការ​ប៉ះពាល់អារម្មណ៍របស់អ្នកគាំទ្រទាំងអស់ ចំពោះការធ្វើឱ្យពួកគេខកចិត្តជាមួយនឹងសកម្មភាពថ្មីៗរបស់ខ្លួន៕

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម