លោក Florentino Perez: Vinicius មិន​មែនជាកីឡាករសម្រាប់​លក់ទេ! អ្នក​មានលុយ​ក៏ទិញមិនបានដែរ

Vinicuis
ការផ្សាយពាណិជ្ជកម្ម

ខ្សែប្រយុទ្ធស្លាបរូបនេះត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្ទេរទៅ PSG ដែលអាចជាផ្នែកមួយនៅក្នុងកិច្ចព្រមព្រៀងដោះដូរសម្រាប់ Kylian Mbappe ។តែ​យ៉ាងណា! Viniciusនឹង​បន្ត​នៅ Real Madrid ។

GettyImages 1002397886 1024x683
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

អ្វី​ដែល​ច្បាស់លាស់​ប្រធាន​ក្លិប Real Madrid លោក Florentino Perez បានច្រានចោលការលក់កីឡាករតាមប្រភេទ។ ប្រធានក្លិបរូបនេះនិយាយយ៉ាងច្បាស់ហើយនៅពេលសួរថាតើលោក Vinicius អាចនឹងចាកចេញពី Real Madrid នៅរដូវក្តៅនេះ។

ការផ្សាយពាណិជ្ជកម្ម
I
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

គាត់បាននិយាយនៅលើ El Chiringuito ថា ៖”Vinicius មិនមែនសម្រាប់លក់ទេ។ អ្នកក៏មិនអាចទិញគាត់បានដែរ” ។

“ Vinicius Junior គឺមិនអាចផ្លាស់ប្តូរបានទេ។ គាត់ក៏មិនចាកចេញពី Real Madrid ដែរប្រសិនបើ PSG ស្នើសុំ Vinicius [ក្នុងកិច្ចព្រមព្រៀងMbappé]” ។

ការផ្សាយពាណិជ្ជកម្ម
Screenshot_7
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

កីឡាករសញ្ជាតិប្រេស៊ីលកំពុងបង្ហាញទម្រង់​លេង​ល្អ​ឡើង​វិញ​ហើយ​ក្នុង​មួយរយៈចុង​ក្រោយ​នេះ បន្ទាប់​ពី​ចំណាយ​ពេល​លើ​ទីលាន​ដ៏​ច្រើន​តែ​ធ្វើមិនបាន​ល្អ​កាល​ពី​ដំបូងៗ។ ការ​ស៊ុត​បញ្ចូលទី​២​គ្រាប់​ទល់​ Liverpool និងជួយក្លិប​បាន​ច្រើនក្នុង​មួយរយៈចុងក្រោយ​នេះ រូប​គេ​រក​បាសន​
ពន្លឺនៃអាជីពជាថ្មី​ក្រោម​ការ​ដឹកនាំរបស់​លោក Zidane។

Hi Res C15c2c26b79654b9f556067695afea5e_crop_exact
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

កាលពីដើមខែនេះមានពាក្យចចាមអារាមថា Vinicius អាចនឹងត្រូវបានប្រើនៅក្នុងកិច្ចព្រមព្រៀងដោះដូរជាមួយ PSG ដើម្បីទទួល Kylian Mbappe ទោះបីជាកីឡាកររូបនេះចង់​ស្នាក់នៅជាមួយក្លិបក៏ដោយ៕

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម