Paul Pogba នឹង​បង្កើតកំណត់​ត្រាមួយ​ប្រសិន​បើបង្ហាញខ្លួន​ក្នុង​ជំនួប​ជាមួយ Leeds United យប់នេះ

1228601412.jpg
ការផ្សាយពាណិជ្ជកម្ម

កីឡាករសញ្ជាតិបារាំងរូបនេះនឹងក្លាយជាផ្នែកមួយនៃបញ្ជីកីឡាករបង្ហាញខ្លួន​ច្រើន​ជាង​គេ​ឲ្យ Man Utd ដែលរួមមានអតីត Ryan Giggs និង Paul Scholes ជាដើម ស្រប​ពេល​ដែលក្រុមបិសាចក្រហមប្រកួតជាមួយក្រុម Leeds នៅថ្ងៃអាទិត្យនេះនៅឯកីឡដ្ឋាន Elland Road ។

1_GettyImages 1162537092
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

Paul Pogba នឹងបង្ហាញខ្លួនជាលើកទី ២០០ របស់ខ្លួនឱ្យក្រុម Manchester United ពេលប្រកួតជាមួយក្រុម Leeds United នៅថ្ងៃអាទិត្យនេះ។ តាមរយៈការធ្វើដូច្នេះគាត់នឹងក្លាយជាផ្នែកមួយនៃបញ្ជីកីឡាករដែលរួមមាន Ryan Giggs, Paul Scholes និង Sir Bobby Charlton ដែល​បង្ហាញខ្លួនក្នុង​ការ​ប្រកួតនានាឲ្យ​ក្លិប​បាន​ច្រើន​ជាង​គេ។

ការផ្សាយពាណិជ្ជកម្ម
Screenshot 2021 01 09 At 13.20.50
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

នៅក្នុងប្រវត្តិសាស្ត្រក្លឹបរហូតមកដល់ពេលនេះមានតែកីឡាករ ១០២ នាក់ប៉ុណ្ណោះដែលបានឈានដល់ការបង្ហាញខ្លួនបាន​២០០ប្រកួតឡើង​ទៅ ហើយ Pogba អាចជាអ្នកបន្ទាប់នៅក្នុងបញ្ជីនោះប្រសិន​បើ​បាន​ចូល​លេង។

QVNIMTIwMjk1NjY2
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ពិតណាស់!ជាជម្រើសមួយដែលមិនអាចខ្វះបានសម្រាប់ Ole Gunnar Solskjaer ក្នុងការដាក់ឲ្យ Pogba លេងទល់នឹងក្រុម Leeds ស្របពេលកីឡាករជម្រើស​ជាតិ​បារាំងរូបនេះកំពុងបង្ហាញទម្រង់​លេង​ល្អ៕

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម