សម្រង់

Roza Shanina
ប្រវត្តិសាស្រ្ត

Roza Shanina ៖​ទាហាន Sniper ​សូវៀតម្នាក់​​មិន​សូវ​មាន​គេ​និយាយក្នុង​ប្រវត្តិសាស្រ្តសង្គ្រាមលោក​លើក​ទី​២

Roza Shanina មាន​វ័យ​ត្រឹម​១៤​ឆ្នាំប៉ុណ្ណោះ​ពេល​នាង​រត់​ចេញ​ពី​ផ្ទះ​ ហើយ​នាង​ក្លាយ​ទាហានលប​បាញ់(​ Snpier)ក្នុង​ជួរ​កងទ័ពក្រហមសូវៀតណាមពេល​មាន​វ័យ​ត្រឹម​២០ឆ្នាំ​ ដើម្បី​ទៅ​ប្រយុទ្ធ​ជាមួយ​ទាហាន​អាល្លឺម៉ង់​ដែល​ចូល​ឈ្លាន​ពានរុស្សី​ក្នុង​សង្គ្រាម​លោក​លើក​ទី​២។ ទោះ​បី​មាន​វ័យ​ក្មេង តែ​នាង​គឺ​ទាហាន​ម្នាក់​ដែល​ប៉ិនប្រសព្វ​ ពិសេស​ជំនាញបាញ់​ស៊ីប​ដែល​ធ្វើ​ឲ្យ​នាង​ទទួល​ជោគជ័យ​កម្ចាត់​សត្រូវ​អស់​ជា​ច្រើន​នាក់​រហូត​ថ្ងៃ​មួយ​នៅ​ឆ្នាំ​១៩៤៥​ដែល​នាង​ត្រូវ​រំលត់ខ័ន​ពី​លោក​នេះដោយ​សារ​របួស​ធ្ងន់ធ្ងរពេក។ នាង​កើត​នៅ​ក្នុង​ភូមិ Yedma ក្នុង​តំបន់​មួយនៃប្រទេសរុស្សីដែលមានឪពុកម្ដាយ​ជា​អ្នកចិញ្ចឹមគោយក​ទឹក​ដោះ​និង​ធ្វើ​ជា​កាប់​ឈើ។​ដោយ​សារ​ចង់​រៀន​បន្ត​​ស្របពេល​សាលានៅ​ឆ្ងាយពី​ផ្ទះ​នាង​បាន​ចាក​ចេញ​ទៅ​កាន់​ទីក្រុង Arkhangelsk ទៅ​ចូល​រៀន​វិទ្យាល័យ​នៅ​ទី​នោះ​​ដែល​ហេតុ​នេះ​បាន​ធ្វើ​ឲ្យ​ឪពុកម្ដាត​នាង​មិន​ពេញ​ចិត្ត​នោះ​ទេ។ ខណៈ​ខ្លួន​ជា​សិស្សវិទ្យាល័យ​នឹង​បាន​ចូល​ធ្វើ​ការ​ជា​គ្រូ​មតេយ្យ​នៅ​សាលាជិត​នោះ​ហើយ​ឈ្លៀត​រៀន​បាញ់​កាំភ្លើងរយៈចម្ងាយផង​ដែរ។​អំឡុង​ពេល​កង​ទ័ពអាល្លឺម៉ង់​ចូល​ឈ្លានពាន​នាង​និង​អ្នក​រស់នៅ​ក្នុង​តំបន់​នោះ​បានបាញ់​តប​ត​វិញ​គឺ​បាញ់​ទៅ​កងទ័ពអាល្លឺម៉ង់​ដេល​បាញ់​គ្រាប់​ផ្លោងមក​ចំ​កន្លែង​សាលា​មត្តេយ្យ។​នាង​បាន​ឡើង​ដល់​លើ​ដំបូលសាលា​ហើយ​បាញ់តម្រង់ទាហាន​ទាំង​នោះ​ស៊ូរហូត​ដល់​ទាហានរុស្សី​មក​ជួយទាន់។ ក្រោយ​មក​នាង​ត្រូវ​បានតែង​តាំង​ជា​អ្នក​គ្រូ​កិត្តិយស​របស់​សហភាព​រុស្សី។​នាង​ក៏​ជាសមាជិកកុំម្មុយនីសវ័យក្មេងរបស់ All-Union Leninist Young Communist League ផង​ដែរ។ ​ Roza Shanina បាន​ស្ម័គ្រចិត្តចូល​ធ្វើ​ទាហាននៅ​​ពេល​ប្អូនប្រុសរបស់នាងឈ្មោះ Makhail Shanin ​មាន​វ័យ​១៩​ឆ្នាំត្រូវ​ទាហាន​អាល្លឺម៉ង់​បាញ់​សម្លាប់ជិត​សមរភូមិទីក្រុង លេនីនក្រាដ។ ភ្លាមៗ​នោះ​នាង​មិន​ទាន់​ត្រូវ​បាន​គេ​ទទួល​ឲ្យ​ចូល​ធ្វើទាហាន​នោះ​ទេ។​ប៉ុន្តែ​ក្រោយ​មក​បន្ទាប់​នាង​បាន​បង្ហាញលិខិត​បញ្ជាក់​អំពី​ការ​ហ្វឹកហាត់​បាញ់កាំភ្លើង​​នាង​ត្រូវ​បាន​គេ​រើស​ឲ្យ​ចូល​ក្នុង​ជួរកងទ័ព​នារី​ផ្នែក​បាញ់ស៊ីប។ សហភាពសូវៀតបាន​សម្រេច​ចិត្ត​ថា​ស្រី​ជាសាកសម​កាន់​កាំភ្លើង​ស៊ីប​ជាង​បុរស​ពី​ព្រោះ​ស្រី​មាន​ភាព​ជឿជាក់​…

Carlos Hathcock
ប្រវត្តិសាស្រ្ត

Carlos Hathcock រហស្សនាម​”អ្នក​ប្រមាញ់ស្លាបស”ផ្ដាច់​ជីវិតទាហានយៀកកុងក្នុង​សង្គ្រាមវៀតណាមមិន​ចេះតិចដោយ​ប្រើ​ជំនាញ Sniper

Carlos Hathcock ត្រូវ​បាន​គេ​ដឹង​ថាបានផ្ដាច់​ជីវិតទាហានសត្រូវជាផ្លូវ​ការ​៩៣​នាក់​ប៉ុន្តែ​ម្ចាស់​សាមីខ្លួនបាន​ប៉ាន់ស្មានថាគាត់​បាន​ផ្ដាច់​សម្លាប់​ទាហាន​សត្រូវ​ចាប់​ពី​៣០០ទៅ​ដល់​៤០០​នាក់​ឯណោះ។ ក្នុង​សង្គ្រាមវៀតណាមទាហាន​លប​បាញ់​គេ​មិន​ដឹង​ចំនួន​ជាក់លាក់​នោះទេ ​ខណៈ​ដែល​សង្គ្រាមដ៏​សាហាវ​មួយ​នេះ​ក៏មានលក្ខណៈស្មុគស្មាញបំផុតដែរ។​ អញ្ចឹង​ហើយ​បាន​ជា​សង្គ្រាម​នេះ​ធ្វើ​ឲ្យ​លោក Carlos Hathcock ក្លាយ​ជា​ប្រមាញ់គ្មានសម្លេងដ៏​អស្ចារ្យ​ក្នុង​សង្គ្រាមវៀតណាម​ហើយ​ជា​វីរបុរសម្នាក់​ក្នុង​ជួរ​កងទ័ពអាមេរិក​ដោយ​ខ្លួនឯងផងដែរ។ មាន​គេ​ធ្លាប់ចាប់​អារម្មណ៍​សម្ដី​គាត់​ធ្លាប់​និយាយ​ថា គាត់​ចូល​ចិត្តប្រមាញ់ តែ​មិន​ចូល​ចិត្ត​សម្លាប់​នោះ​ទេ។” មនុស្ស​ម្នាក់​ចាំ​បាច់​ត្រូវធ្វើឆ្កួត ​ដើម្បី​បាន​សម្លាប់​មនុស្ស​ម្នាក់​ទៀត”។ សម្រាប់​គាត់បាន​សម្លាប់​មនុស្ស​ដែរ ​ប៉ុន្តែ​មិន​មែនបង្ហាញ​មុខ​នោះ​ទេ​គឺ​បែប​ប្រមាញ់​លាក់ខ្លួន​មិន​ឲ្យ​គេ​ឃើញ​ដែល​នវ​ធ្វើ​ឲ្យ​គាត់​ក្លាយ​ជា​មនុស្ស​ម្នាក់​ដែល​ចង់​ចាំ​ជា​ទីបំផុត។ Carlos Hathcock ចូល​ធ្វើ​ទាហាន៖ Carlos Hathcock កើត​នៅ​ថ្ងៃ​ទី២០​ខែ​ឧសភាឆ្នាំ​១៩៤២​ ក្នុង​តំបន់ Little Rock, រដ្ឋ Arkansas ។​គាត់​បាន​ទៅ​រស់​នៅ​ជាមួយជីដូរបស់​គាត់​​បន្ទាប់​ពីឪពុកម្ដាយ​លែងលះគ្នា​ហើយ​នៅ​ទី​នោះ​នោះ​គាត់​បាន​រៀនបាញ់​កាំភ្លើង​និង​តើ​បរបាញ់​សត្វតាំង​ពី​ក្មេង។ ការ​ការ​បាញ់​គឺ​ជា​ចំណែក​មួយ​ដេល​អាច​ផ្គត់ផ្គង់ជីវភាពរបស់​គ្រួសារបានមួយផ្នែក​ដែរ ខណៈ​ក្ដី​សុបិន​របស់​គាត់​ចង់​ធ្វើ​ជា​ទាហាន។ គំនិត​ចង់​ធ្វើ​ជា​ទាហាន​បាន​កើត​ឡើង​ពេល​ដែល​ឪពុករបស់​គាត់​បាន​ផ្ដល់​កាំភ្លើងម៉ាក Mauser…

Facebook Shared Image Dimension 2017 05
តោះញ៉ាំ

Teatime ត្រៀមសម្ភោធសាខាថ្មី និងបង្កើតផ្លាកយីហ៊ោBrand ថ្មី Eatmore ថ្ងៃទី 20 មករា 2020ខាងមុខនេះ

បាត់ដំបង ៖ Teatime គឺជាផ្លាកសញ្ញាដែលមានលក់ភេសជ្ជ:តែគុជនិងអាហារ ដែលទទួលបានការពេញនិយមខ្លាំងពីសំណាក់ ភ្ញៀវជុំវិញក្រុងបាត់ដំបង ជាពិសេសសិស្សានុសិស្សផ្ទាល់តែម្តង តែទទួលស្គាល់នូវរសជាតិនិងគុណភាពថែមទាំងតម្លៃសមរម្យទៀតផង។ ដែរពេលនេះផងដែរក្រោយហាងលក់ភេសជ្ជ:Teatime ទទួលបានជោគជ័យដ៏ធំធេងមិនថាតាមបណ្តាខេត្តនិងរាជធានីភ្នំពេញ Teatime ក៏បានពង្រីកសាខាទី២របស់ខ្លួន ដោយបានរៀបចំស្អាត និងធំទូលាយជាងមុន ។ មិនតែប៉ុណ្ណោះក៏បានបង្កើតនូវផ្លាកយីហ៊ោថ្មីស្រឡាងរបស់ខ្លួន” Eat More ” ដែលមានបម្រើសេវាកម្មអាហារដ៏មានរសជាតិឆ្ងាញ់និងតម្លៃសមរម្យផងដែរ។ កម្មវិធីTeatime នឹងចាប់ផ្តើមសម្ភោធសាខាថ្មីនៅថ្ងៃទីថ្ងៃទី 20 មករា 2020 ថែមទាំងមានប្រូមូសិន ចែក100ដប ចាប់ពីម៉ោង១០ព្រឹកតទៅ ដោយ គ្រាន់តែទិញភេសជ្ជៈមួយកែវនិងទទួលបានដបទឹក១ដោយមិនគិតថ្លៃ * ក្នុងម្នាក់អាចទទួលបានដបទឹកតែមួយប៉ុណ្ណោះ…

Equinox At Angkor Wat
សម្រង់

សញ្ញា​ល្អ​ទាញ​ភ្ញៀវ​ទេសចរ​ឡើង​វិញ អាជ្ញាធរ​អប្សរានឹង​ធ្វើ​ឲ្យ​វាល​ស្មៅ​អង្គរ​មាន​ភាព​បៃតង​ទាំង​ខួប​ប្រាំង​និង​ខួប​វស្សា​នៅ​ឆ្នាំ ២០២០

ទន្ទឹម​នឹង​មាន​ការ​រិះគន់​ជុំវិញ​សភាព​ស្មៅ​នៅ​បរិវេណ​ទីតាំង​ប្រាសាទ​អង្គរវត្ត​ហាក់​មាន​សភាព​ស្វិតស្រពោន ដូច​ខ្វះ​ជាតិ​ទឹក មិន​សូវ​រស់រវើក​នោះ អាជ្ញាធរ​អប្សរា​ក៏​សម្រេច​ចេញ​វិធានការ​ធ្វើ​ការ​កែលម្អ​ថ្មី ដោយ​នឹង​ធ្វើ​ឲ្យ​វាលស្មៅ​នៅ​ទី​នោះ​មាន​ភាព​បៃតង​ទាំង​នៅ​ខួប​ប្រាំង​និង​ខួប​វស្សា​ក្នុង​ឆ្នាំ ២០២០ នេះ​ត​ទៅ។​ ដើម្បីលើកកម្ពស់សោភ័ណភាព ភាពស្រស់ស្រាយ ទេសភាពបៃតង និងបរិស្ថានល្អក្នុងរមណីយដ្ឋានអង្គរ អាជ្ញាធរជាតិអប្សរាបាននិងកំពុងយកចិត្តទុកដាក់ កែលម្អបរិស្ថាននៅជុំវិញបរិវេណប្រាសាទអង្គរវត្តដោយចាប់ផ្តើមពីការដាំស្មៅ ដាំកូនឈើ ដាំផ្កាព្រៃ ជួសជុលផ្លូវនិងប្រព័ន្ធរំដោះទឹក ព្រមទាំងរៀបចំប្រព័ន្ធស្រោចស្រពស្វ័យប្រវត្តិវាលស្មៅទាំងខួបប្រាំងខួបវស្សា។ អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា លោក ឡុង កុសល បានបង្ហាញពីមោទនភាពចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរជាតិអប្សរានាពេលកន្លងមកក្នុងការរៀបចំសណ្តាប់ធ្នាប់សាធារណៈ ការលើកកម្ពស់សោភ័ណភាពនិងទេសភាពបៃតង និងផែនការអនាគតរបស់អាជ្ញាធរជាតិអប្សរាដើម្បីបន្តរៀបចំសោភ័ណភាពបរិស្ថាន ទាំងក្នុងនិងក្រៅបរិវេណប្រាសាទអង្គរវត្ត។ ជាក់ស្ដែង ក្រុមការងារកំពុងតែបានធ្វើការដកហូតដើមឈើនិងកាត់ក្រីមែកឈើដែលប៉ះពាល់ដល់ទេសភាពប្រាសាទជាទីគយគន់របស់ភ្ញៀវទេសចរ រៀបចំបង្កើនទេសភាពបៃតងនៅខាងត្បូងប្រាសាទអង្គរវត្ត ការបញ្ចូលទឹកក្នុងស្រះខាងត្បូង។ ល។ ដូច្នេះអ្វីដែលអាជ្ញាធរជាតិអប្សរាកំពុងតែអនុវត្តន៍ និងផែនការអនាគតគឺសំដៅលើកកម្ពស់សោភ័ណភាព…

T555
សម្រង់

ប៉ូលិស​ចុះ​បិទ​ហាង​តែគុជ​នៅ​ម៉ាឡេស៊ី រក​ឃើញ​មាន​ប្រើ​សារធាតុ​ញៀន ‘Ecstasy’ ឲ្យ​អ្នក​ផឹក​ហើយ​ចង់​ផឹក​ទៀត

តែ​គុជ​ដែល​ត្រូវ​បាន​គេ​ស្គាល់​ជា​ភេសជ្ជៈ​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​នៅ​តាម​បណ្តា​ហាង​តូច​ធំ​ទូទាំង​សកលលោក ថ្មីៗ​នេះ​នៅ​ប្រទេស​ម៉ាឡេស៊ី​ក្នុង​ហាង​លក់​មួយ​កន្លែង​ស្រាប់​តែ​ប៉ូលិស​ស្រាវជ្រាវ​រក​ឃើញ​ថា​មាន​បង្កប់​ប្រើប្រាស់​សារធាតុ​ញៀន Ecstasy។ បើ​តាម​សារព័ត៌មាន Sin Chew Daily បាន​ឲ្យ​ដឹង​ថា​កន្លង​ទៅ​ប៉ូលិស​ម៉ាឡេស៊ី​ទើប​តែ​ធ្វើ​ប្រតិបត្តិការ​បង្រ្កាប​ក្រុម​អ្នក​ចែកចាយ​គ្រឿង​ញៀន​ខ្នាត​ធំ​មួយ ប៉ុន្តែ​អ្វី​ដែល​ហួស​ចិត្ត​ពួក​គេ​បែរ​ជា​មក​ប្រើប្រាស់​វិធី​ឆ្កួត​ឡប់​មួយ​នេះ​ទៅ​វិញ។ បែប​នេះ​ជំនួស​ដោយ​ការ​លក់​ចែកចាយ​គ្រឿង​ញៀន​ទៅ​កាន់​នរណា​ម្នាក់​ដោយ​ផ្ទាល់ ពួក​ជន​ខិលខូច​បែរ​ជា​យក​សារធាតិ Ecstasy ដែល​ជា​គ្រាប់​តូចៗ​មក​កិន​ឲ្យ​បែក​ជា​ម្សៅ រួច​ទម្លាក់​លាយ​ទៅ​ក្នុង​តែ​គុជ​នោះ។ ការ​លាយ​នេះ​មិន​មែន​ធ្វើ​តែ​លើ​តែ​គុជ​មួយ​នោះ​ទេ ប៉ុន្តែ​ដាក់​ចូល​គ្រប់​ភេសជ្ជៈ​ទាំង​អស់​ដែល​អតិថិជន​កុម្ម៉ង់ មិន​ថា​តែ​តែ​ក្រូច​ឆ្មារ​ឬ​ទឹក​ទំពាំង​បាយ​ជូរ​ឡើយ។ តម្លៃ​​ក្នុង​មួយ​ពែង​ឬ​ក្នុង​តែ​គុជ​មួយ​កែវ ហាង​នោះ​បាន​ដាក់​លក់​ក្នុង​តម្លៃ​កប់​ពពក​ដល់​ទៅ ២៥០-៣៥០ រីងហ្គីត (រូបិយប័ណ្ណ​ម៉ាឡេស៊ី) ពោល​គឺ​ប្រហែល ៦០ ទៅ ៨៥ ដុល្លារ/កែវ​ឯ​ណោះ៕ ប្រភព៖ worldofbuzz.com

Rerere
សម្រង់

ប្រទេស​មួយ​នៅ​អាស៊ី​និយាយ​ភាសា​អង់គ្លេស​បាន​ល្អ​បំផុត ខណៈ​វៀតណាម​ជាប់​លេខ ៥២ រី​ឯ​កម្ពុជា​ជាប់​លេខ

បើ​តាម​របាយការណ៍​វាយ​តម្លៃ​ចេញ​ពី​ក្រុមហ៊ុន EF Education First របស់​ប្រទេស​ស៊ុយអែត​បាន​បង្ហាញ​ពី​ចំណាត់ថ្នាក់​នៃ​ប្រជាជន​តាម​បណ្តា​ប្រទេស​នីមួយៗ ដែល​អាច​និយាយ​ភាសា​អង់គ្លេស​បាន​ល្អ​បំផុត។ ក្នុង​នោះ​មាន​តែ​សិង្ហបុរី​មួយ​គត់ ដែល​ជា​ប្រទេស​នៅ​អាស៊ី​អាគ្នេយ៍​អាច​ប្រើប្រាស់​ភាសា​អង់គ្លេស​ល្អ​បំផុត​ក្នុង​ចំណោម​ប្រទេស​កំពូល​ទាំង ១០។ បញ្ជី​ចំណាត់ថ្នាក់​ទាំង ១០ មាន​ដូច​ខាង​ក្រោម៖ ហូឡង់ ស៊ុយអែត ន័រវេស ដាណឺម៉ាក សិង្ហបុរី អាហ្រ្វិក​ខាង​ត្បូង ហ្វាំងឡង់ អូទ្រីស លុចហ្សំបួរ អាល្លឺម៉ង់ រំឭក​ថា​នៅ​សិង្ហបុរី​ដែល​ជាប់​លេខ ៥ ក្នុង​តារាង​គឺ​ពុំ​មែន​ជា​រឿង​ចម្លែក​អ្វី​នោះ​ទេ ព្រោះ​ភាសា​ផ្លូវការ​ដែល​ប្រជាជន​ពួក​គេ​កំណត់​ប្រើប្រាស់ មាន​អង់គ្លេស ម៉ាឡេស៊ី ចិន​កុកងឺ និង​តាមិល (Tamil)។ ដោយឡែក​ប្រទេស​ក្នុង​តំបន់​ដូច​ជា​ហ្វីលីពីន​ឈរ​លេខ…

Tt555
សម្រង់

ម្តង​នេះ​រាងចាល! ‘ចាន់រី​បង​ធំ​ស្រុក​មេសាង’ សម្រេចឲ្យ​សុំទោស​ជា​សាធារណៈ​នៅ​មុខ​អភិបាល​ស្រុក​និង​ប្រជាជន​ទូទាំង

យុវតី​មាន​វ័យ ១៦ ឆ្នាំ ដែល​ជា​សិស្ស​រៀន​នៅ​ថ្នាក់​ទី ១០ F នៅ​ឯ​វិទ្យាល័យ​មេសាង ដែល​មាន​ឈ្មោះ​ថា ធី ចាន់ រី ជាប់​រហ័ស​នាម​ជា ‘បង​ធំ​ស្រុក​មេសាង’ ដែល​បាន​បង្ក​ទំនាស់​ពាក្យ​សម្តី​និង​ការ​វាយប្រតប់​ទៅ​លើ​ជន​រង​គ្រោះ​ដែល​ជា​ក្មេង​ស្រី​អាយុ​ស្រករ​គ្នា​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន ទី​បំផុត​ត្រូវ​បាន​សមត្ថកិច្ច​សម្រេច​ឲ្យ​ធ្វើ​ការ​ចេញ​មុខ​សុំទោស​ជា​សាធារណៈ​នៅ​វេទិការ​សាធារណៈ​មួយ​ក្នុង​ស្រុង​មេសាង ខេត្ត​ព្រៃវៃង ចំពោះ​មុខ​គណ​អភិបាល​ស្រុក អធិការ​ស្រុក និង​ប្រជាជន​ក្នុង​ស្រុក​ទាំង​មូល។ បើ​តាម​ការ​បញ្ជាក់​និង​ចែកចាយ​លើ​ទំព័រ​ហ្វេសប៊ុក សមាគម​អតីត​សិស្ស​វិទ្យាល័យ​មេសាង បាន​ឲ្យ​ដឹង​ថា​យុវតី​រូប​នេះ​មាន​ឈ្មោះធី ​​ចាន់​រ៉ី​​ ភេទ​​​ស្រី អាយុ​១៦​ឆ្នាំ ជា​​​សិស្ស​​​រៀន​​​ថ្នាក់​​​ទី​​១០​F ​​នៅ​​​វិទ្យា​ល័យ​​​មេសាង ​​នៅ​​​ភូមិ​​​ថ្ម​​​សរ ​​ឃុំ​​​ជី​​​ផុច ​​ស្រុក​​​មេសាង​​ បាន​​​វាយ​​​និង​​​ដៃ​​​ចំនួន​​២​​ដៃ ​​ទៅ​​​លើ​​​ជន​​​រង​​​គ្រោះ​​​ឈ្មោះ…

T444
សម្រង់

កូន​គេ​កូន​យើង ផ្តាំ​តៗ​គ្នា​ផង​កុំ​ឲ្យ​លេង​ផាវ/កាំជ្រួច​អី​ឲ្យ​សោះ មើល​គំរូ​នេះ​ទៅ​ផ្លោង​ហោះ​ទៅ​លើ​មួយ​ទំហឹង (វីដេអូ)

ជា​សារ​ផ្តាំ​ផ្ញើ​មួយ​សម្រាប់​ឪពុក​ម្តាយ​ដែល​មាន​កូន​ប្រុស​ស្រី​តូចៗ​ទាំង​អស់ គួរ​ហាម​ផ្តាច់​កុំ​ឲ្យ​លេង​ដុត​ផាវ​ឬ​កាំជ្រួច​នា​ឱកាស​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន​ខាង​មុខ​នេះ​ឲ្យ​សោះ ព្រោះ​គំរូ​ដ៏​អាក្រក់​មួយ​បាន​កើត​ឡើង​ហើយ​ក្នុង​ប្រទេស​ចិន​កាល​ពី​ពេល​កន្លង​ទៅ។ នៅ​ទីតាំង​ចត​រថយន្ត​ក្នុង​ទីក្រុង Gansu ខេត្ត Dunhuang ​ប្រទេស​ចិន បាន​បង្ហាញ​ពី​ក្មេង​ប្រុស​អាយុ ៨ ឆ្នាំ​ម្នាក់ ដែល​បាន​លុត​ជង្គង់​បម្រុង​នឹង​ដុត​កាំជ្រួច តែ​សុខៗ​វា​ស្រាប់​តែ​ផ្ទុះ​ទៅ​លើ​មួយ​ទំហឹង បំផ្លោង​ក្មេង​នោះ​ឲ្យ​ហោះ​ឡើង​ទៅ​លើ​ប្រមាណ​ ៣ វិនាទី​មុន​ធ្លាក់​ចុះ​មក​លើ​ដី​វិញ។ ភ្លាមៗ​នោះ​មិត្តភក្តិ​របស់​គេ​ដែល​ជា​ក្មេង​ប្រុស​តូចៗ​ដូច​គ្នា​នៅ​កន្លែង​កើត​ហេតុ បាន​ត្រឹម​រត់​ចេញ​និង​យក​ដៃ​ខ្ទប់​ត្រចៀក ទម្រាំ​មាន​អ្នក​រត់​មក​ជួយ​ក្មេង​ដែល​ជួប​គ្រោះថ្នាក់ និង​ប្រញាប់​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​ជា​បន្ទាន់។ ប្រភព​ពី​សារព័ត៌មាន​ចិន​ពុំ​បាន​បញ្ជាក់​ច្បាស់​ជុំវិញ​ទំហំ​រង​របួស​កម្រិត​ណា​នោះ​ទេ៕ ទស្សនា​វីដេអូ​ខាង​ក្រោម៖ https://www.youtube.com/watch?v=F9s04FB4Ir8&feature=youtu.be  

44
សម្រង់

ធ្លាប់​ជា​ដៃ​គូ​ស្និទ្ធស្នាល​ក្នុង​សិល្បៈ​នឹង​គ្នា តើ នី កូ និយាយ​អ្វី​ខ្លះ ក្រោយ​ឃើញ ពេជ្រ សូលីកា កំពុង​ជួប​ទុក្ខ​ធំ

រឿងរ៉ាវ​របស់​ម្តាយ​ ពេជ្រ សូលីកា ដែល​បាន​សម្លាប់​ស្រ្តី​វ័យ ៥០ ឆ្នាំ​ម្នាក់​នៅ​សង្កាត់​ចាក់​អង្រែក្រោម បាន​ផ្ទុះ​ខ្លាំង​កាល​ពី​ថ្ងៃ​ទី ១៣ មករា ឆ្នាំ ២០២០ កន្លង​ទៅ។ ដោយ​ឡែក​កាល​ពី​យប់​មិញ​ម៉ោង​ប្រហែល​ជាង ១១ យប់ តារា​ចម្រៀង​ ពេជ្រ សូលីកា ផ្ទាល់​ក៏​បាន​បញ្ចេញ​សារ​បង្ហាញ​ពី​អារម្មណ៍​បាក់ទឹកចិត្ត​និង​សម្ពាធ​ដែល​នាង​កំពុង​មាន​ប្រាប់​ទៅ​កាន់​សាធារណជន ដោយ​សារ​វែនអន្លាយ​មួយ​នោះ​ក៏​ទទួល​បាន​ការ​ចូលចិត្ត​ជាង ២ មុឺន​ដង និង Share ចេញ​ជាង ១១ ០០០ ដង​មក​ទល់​ព្រឹក​ថ្ងៃ​ទី ១៤ មករា​នេះ។ ក្នុង​ចំណោម​នោះ​ក៏​មាន​ដៃ​គូ​ធ្លាប់​បម្រើ​ការងារ​សិល្បៈ​រាប់​ឆ្នាំ​ជាមួយ​គ្នា​លោក នីកូ…

333
សម្រង់

ឆ្នាំ ២០២០ នេះ កម្ពុជា​នឹង​មាន​ភ្លៀង​កក់ខែ​ច្រើន​ជាង​ឆ្នាំ​មុន តែ​ក្រសួង​ទទូច​ឲ្យ​សន្សំសំចៃ​ទឹក​ផង ព្រោះ

បន្ទាប់​ពី​បាន​ធ្វើ​ការ​តាមដាន​និង​ព្យាករណ៍​លើ​ស្ថានភាព​អាកាសធាតុ​រួច​មក ក្រសួង​ធនធានទឹក​និង​ឧតុនិយម​បាន​ធ្វើ​ការ​ប្រកាស​ចេញ​នូវ​សេចក្តី​ជូន​ដំណឹង​មួយ​ដល់​សាធារណជន ឲ្យ​បាន​ជ្រាប​អំពី​ស្ថានភាព អាកាសធាតុ សម្រាប់​រដូវ​ប្រាំង​និង​ដើម​រដូវ​វស្សា ឆ្នាំ ២០២០ នេះ។ តាម​ការ​ឲ្យ​ដឹង​ក្នុង​សេចក្តី​ប្រកាស​របស់​ក្រសួង​ដែល​បង្ហោះ​នៅ​មុន​នេះ គឺ​ស្ថានភាព​អាកាសធាតុ​សម្រាប់​រដូវ​ប្រាំង​និង​ដើម​រដូវ​វស្សា ឆ្នាំ ២០២០ មាន​លក្ខណៈ​ប្រសើរ​ជាង​កាល​ពី​ឆ្នាំ ២០១៩ កន្លង​ទៅ។ នា​រដូវ​ប្រាំង​សម្រាប់​ខែ​មេសា អាច​មាន​ភ្លៀង​ធ្លាក់​កក់​ខែ​គួរ​សម តែ​បាតុភូត​ផ្គរ រន្ទៈ និង​ខ្យល់​កន្រ្តាក់ ក៏​មាន​ច្រើន​ផង​ដែរ ហើយ​សីតុណ្ហភាព​នឹង​កើន​ឡើង​ខ្ពស់ ពោល​គឺ​អាច​មាន​សភាព​ក្តៅ​ប្រហាក់ប្រហែល​នឹង​ឆ្នាំ​មុន។ ចំពោះ​រដូវ​វស្សា​ឆ្នាំ ២០២០ អាច​នឹង​ចាប់​ផ្តើម​នៅ​សប្តាហ៍​ទី ២ ខែ​ឧសភា ហើយ​របាយ​ទឹកភ្លៀង​នា​ដើម​រដូវ​វស្សា​អាច​មាន​កម្រិត​ពី​មធ្យម​ទៅ​បង្គួរ។ ចំពោះ​កូន​រដូវ​ប្រាំង​អាច​នឹង​កើត​មាន​ឡើង​នៅ​ក្នុង​សប្តាហ៍​ទី​ពីរ នា​ខែ​កក្កដា។ យ៉ាងណាមិញ​ក្រសួង​ក៏​បាន​ទទូច​ឲ្យ​ប្រជាពលរដ្ឋ​សូម​បន្ត​រក្សា​និង​ប្រើប្រាស់​ទឹក​ដោយ​សន្សំសំចៃ…

443
សម្រង់

Pi Pay រក​បាន​ម្ចាស់​ថ្មី លែង​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ឧកញ៉ា កុក អាន ទៀត​ហើយ

ដំណឹង​ថ្មី​មួយ​នៅ​ព្រឹក​ថ្ងៃ​ទី ១៣ មករា​នេះ​បាន​ឲ្យ​ដឹង​ថា​ប្រព័ន្ធ​ទូទាត់​ឌីជីថល Pi Pay ដែល​ធ្លាប់​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រុមហ៊ុន Anco Group (ក្រុមហ៊ុន​របស់​ឧកញ៉ា​កុកអាន) បាន​ផ្លាស់ប្តូរ​ម្ចាស់​ថ្មី​មក​ច្របាច់​បញ្ចូល​គ្នា​តែ​មួយ ជាមួយ​នឹង​ SmartLuy ដែល​ជា​ក្រុមហ៊ុន​កុល​សម្ព័ន្ធ​របស់​ Smart Axiata វិញ​ហើយ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​លើ​ទំព័រ CamboFinance។ គួរ​រំឭក​ថា Pi Pay បាន​ចាប់​កំណើត​ក្នុង​ទឹកដី​កម្ពុជា​អស់​រយៈ​ពេល​ជិត ៣ ឆ្នាំ​មក​ហើយ ដោយ​ឡែក​ការ​ច្របាច់​បញ្ចូល​គ្នា​រវាង​ក្រុមហ៊ុន​ទាំង​ពីរ នឹង​អាច​ជំរុញ​ឲ្យ​ក្រុមហ៊ុន​ថ្មី​ក្លាយ​ជា​អ្នក​កាន់កាប់​ទីផ្សារ​ទូទាត់​ដោយ​គ្មាន​សាច់​ប្រាក់​តែ​ម្តង (Cashless) ព្រោះ Pi Pay មាន​អតិថិជន​អ្នក​ប្រើប្រាស់​ច្រើន​ស្រាប់ ចំណែក​ឯ…

55
សម្រង់

ក្មេង​ប្រុស​អាយុ ១៧ ឆ្នាំ​ម្នាក់ រក​ឃើញ​ភព​ថ្មី​មួយ​ធំ​ជាង​ភព​ផែន​ដី​ជិត ៧ ដង ក្រោយ​ចុះ​ហាត់ការ ៣ ​ថ្ងៃ​នៅ NASA

ក្មេង​ប្រុស​វ័យ ១៧ ឆ្នាំ​ដែល​កំពុង​សិក្សា​នៅ​ថ្នាក់​វិទ្យាល័យ​មួយ​រូប មក​ពី​ទីក្រុង New York បាន​សិក្សា​រក​ឃើញ​ភព​ថ្មី​មួយ​ដែល​ធំ​ជាង​ភព​ផែនដី ៦.៩ ដង បន្ទាប់​ពី​ចុះ​កម្មសិក្សា​ហាត់ការ​រយៈ​ពេល ៣ ​ថ្ងៃ​លើ​គម្រោង TESS នៅ​អង្គការ NASA។ តាម​រយៈ​ការ​ចុះ​ផ្សាយ​របស់ NASA បាន​បញ្ជាក់​ថា​ការ​ស្រាវជ្រាវ​រក​ឃើញ​ភព​ថ្មី​នោះ ក្រោម​ឈ្មោះ​ថា ‘TOI 133 b’ ដែល​វា​មាន​ទំហំ​ធំ​ជាង​ភព​ផែន​ដី​យើង​ដល់​ទៅ ៦.៩ ដង ឬ​ទំហំ​ប៉ុន​ការ​ធៀប​រវាង​ភព​ណិបទូន​និង​អ៊ុយរ៉ានុស។ ដោយ​វា​មាន​ប្រវែង​ប្រមាណ ១ ៣០០ ឆ្នាំ​ពន្លឺ (Light Year)…

R33
សម្រង់

ផ្លែឈើ ៣ មុខ​នេះ​គេ​មិន​ដែលរំលង​ទេ​ថ្ងៃ​ចូល​ឆ្នាំ​ចិន ព្រោះ​ជឿ​ថា​អាច​នាំ​លាភ​នាំ​ជ័យ

ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណីជាតិ​ចិន នៅ​សល់​រយៈ​តែ​រយៈ​ពេល​ជិត​ពីរ​សប្តាហ៍​ទៀត​តែ​ប៉ុណ្ណោះ ហើយ​ក្នុង​នោះ​បងប្អូន​ខ្មែរ​យើង​ដែល​មាន​ជាប់​ខ្សែ​ស្រឡាយ​ចិន​ក៏​បាន​ត្រៀម​ខ្លួន​រួចរាល់​ក្នុង​ការ​រៀបចំ​សម្អាត​ផ្ទះ​ដើម្បី​អបអរ​សាទរ​ឆ្នាំ​ចាស់​ផ្លាស់​ចូល​ឆ្នាំ​ថ្មី។ បណ្តា​ប្រទេស​ជា​ច្រើន​នៅ​តំបន់​អាស៊ី មិន​ថា​តែ​នៅ​កម្ពុជា វៀតណាម ហុងកុង សិង្ហបុរី​ជា​ដើម​គឺ​គេ​ដំណម​ខ្ពស់​លើ​របស់របរ​សែន ជា​ពិសេស​គឺ​ផ្លែឈើ​ដែល​ជឿ​ថា​វា​អាច​នាំ​សុភមង្គល​និង​លាភ​ជ័យ​ចូល​ក្រុម​គ្រួសារ​ទាំង​មូល​បាន។ ក្នុង​នោះ​មាន​ផ្លែឈើ ៣ ប្រភេទ​ដែល​គេ​មិន​អាច​រំលង​បាន​ឡើយ៖ ១.ផ្លែ​ក្រូច​ចិន ផ្លែ​ក្រូច​ចិន​ដែល​មាន​សំបក​ពណ៌​ទឹកក្រូច​ គឺ​ប្រៀបបាន​ទៅ​នឹង​ភាព​ចែងចាំង​នៃ​ពន្លឺ​ព្រះ​អាទិត្យ ដែល​តំណាង​ឲ្យ​ភាព​សម្បូរសប្បាយ​និង​សុភមង្គល​ចូល​ក្នុង​គេហដ្ឋាន។ ២.ក្រូច​ថ្លុង ជា​ប្រភេទ​ផ្លែឈើ​ដ៏​សំខាន់​មួយ​ដែល​អ្នក​ជាប់​ខ្សែ​ស្រឡាយ​ខាង​ចិន មិន​ជា​សូវ​រំលង​បាន​ឡើយ ពោល​គឺ​តំណង​រមែន​រៀបចំ​សែន​យ៉ាង​ហោច​ណាស់​ឲ្យ​បាន ១ គូ មិន​ថា​តែ​ប្រភេទ​សំបក​ពណ៌​បៃតង​ឬ​រាង​ទុំ​លឿង​នោះ​ទេ។ វា​តំណាង​ឲ្យ​សាមគ្គីភាព ដែល​គេ​ជឿ​ថា​របស់​អ្វី​ក៏​ដោយ​ឲ្យ​តែ​មក​ទាំង​គូ​គឺ​ជា​សញ្ញា​ល្អ​បំផុត។ ៣.ទំពាំង​បាយជូរ ផ្លែ​ទំពាំង​បាយ​ជូរ​គឺ​តំណាង​ឲ្យ​ទ្រព្យសម្បត្តិ សំណាង ភាព​រុងរឿង​ក្នុង​ក្រុម​គ្រួសារ៕ ប្រភព៖ Chinahighlights

444
សម្រង់

មាន​ប៉ុន្មាន​នាក់​ទៀត? អ្នក​បើក Grab ម្នាក់ ស៊ូ​បើក ២០០ គីឡូ​ដី​យក​កាបូប​លុយ​ត្រលប់​មក​ឲ្យ​ភ្ញៀវ​ដែល​ភ្លេច​វិញ

អ្នក​បើកបរ​ Grab សញ្ជាតិ​ម៉ាឡេស៊ី​មួយ​រូប បាន​បង្ហាញ​ទឹកចិត្ត​ដ៏​គួរ​ឲ្យ​គោរព​ដែល​ព្រម​បើក​លើ​ផ្លូវ​ចម្ងាយ​ជាង​ ២០០ គីឡូម៉ែត្រ​យក​កាបូប​ដែល​ភ្ញៀវ​ភ្លេច​ត្រលប់​មក​ឲ្យ​ម្ចាស់​ដើម​គេ​វិញ។ តាម​សារព័ត៌មាន ZaoBao បាន​ឲ្យ​ដឹង​ថា​ភ្ញៀវ​ម្នាក់​ដែល​មាន​ឈ្មោះ Carney Mak បាន​ហៅ​សេវាកម្ម Grab ធ្វើ​ដំណើរ​ក្នុង​ទីក្រុង Johor Bahru កាល​ពី​ថ្ងៃ​ទី ៤ មករា​កន្លង​ទៅ ប៉ុន្តែ​ចៃដន្យ​អី​បុរស​អ្នក​ជិះ​អាយុ​ស្រករ ៣១ ឆ្នាំ​រូប​នេះ​បាន​ភ្លេច​កាបូប​លុយ​ម៉ាក Prada របស់​គេ​នៅ​លើ​រថយន្ត Grab ហើយ​រហូត​មក​ដល់​ពេល​គិត​លុយ​ញាំ​អាហារ​ពេ​ល្ងាច​ទើប​ដឹង​ថា​ខ្លួន​ឯង​បាន​បាត់​កាបូប​លុយ។ នៅ​លើ​ផ្លូវ​ត្រលប់​មក​សិង្ហបុរី​វិញ Carney បាន​ទាក់ទង​ទៅ​កាន់​ក្រុមហ៊ុន Grab ផ្ទាល់ ថា​ខ្លួន​បាន​ភ្លេច​កាបូប​លុយ​នៅ​លើ​រថយន្ត…

Lyudmila Pavlichenko
ប្រវត្តិសាស្រ្ត

Lyudmila Pavlichenko ៖ យមទូតរបស់​សូវៀតបញ្ជូនទៅឆក់យក​ជីវិត​ទាហានអាល្លឺម៉ង់ជំនាន់​សង្គ្រាមលោក​លើ​កទី​២អស់៣០៩នាក់

Lyudmila Pavlichenko ត្រូវបានគេចាត់ទុកថាជាអ្នកប្រម៉ាញ់ស្ត្រី(Sniper)ម្នាក់ក្នុងប្រវត្តិសាស្រ្ត​សង្គ្រាម​មនុស្ស​ជាតិ​នៃ​សង្គ្រាមលោក​លើក​ទី​២ន​ដោយ​បាន​ឆក់​យក​ជីវិត​ពលទាហាននិង​មេទាហាន​អាល្លឺម៉ង់​សរុប​៣០៩​នាក់។ អ្នកកាសែតអាមេរិកជា​ច្រើន​នាក់បានហៅឈ្មោះនាងថា“ Lady Death​” ប្រែ​ជា​ភាសា​ខ្មែរថា​ឃាតករស្រី) ប៉ុន្តែនៅក្នុងសហភាពសូវៀតនាងត្រូវបានគេចាត់ទុកថាជាវីរបុរស​ហើយមិនមែនជាឃាតករនោះទេ។ ចំពោះ Lyudmila Pavlichenko ការសម្លាប់ទាហានណាស៊ីមិនស្មុគស្មាញនោះទេ។ នាងធ្លាប់និយាយពីការងារជា​ទាហានលប​បាញ់​របស់នាងថា៖“ អារម្មណ៍តែមួយគត់ដែលខ្ញុំមានគឺការពេញចិត្តបំផុតដូច​ដែល​ព្រាន​ព្រៃ​តាម​ប្រមាញ់​សត្វសាហាវ​អញ្ចឹង ។ Pavlichenko កើតនៅឆ្នាំ ១៩១៦ នៅ Bila Tserkva ដែលជាភូមិមួយនៅជិតទីក្រុងគៀវប្រទេសអ៊ុយក្រែន បន្ទាប់មកវាជាផ្នែកមួយនៃសហភាពសូវៀត។ ក្នុងនាមជាក្មេងស្រីម្នាក់នាងមានអំនួតនិងចូលចិត្តការប្រកួតប្រជែង។ ក្នុងវ័យជំទង់នាងបានផ្លាស់ប្តូរទីលំនៅ ជាមួយឪពុកម្តាយរបស់នាងដែលមានមុខរបរជាបុគ្គលិករដ្ឋាភិបាលនិងគ្រូបង្រៀន  ទៅទីក្រុងគៀវ។ បន្ទាប់ពីកូនប្រុសអ្នកជិតខាងម្នាក់ អួតអំពីជំនាញបាញ់​កាំភ្លើងស៊ីប នាងបានចូលរួមក្លឹបបាញ់កាំភ្លើងមួយក្នុងតំបន់នោះ។ ក្រោយមកនាងបានពន្យល់ថា៖“ ខ្ញុំបានបង្ហាញថាក្មេងស្រីអាចធ្វើបានដូចគាត់ជាបុរសដែរ។ ដូច្នេះខ្ញុំបានអនុវត្តច្រើនមក​ហើយ” ។…

Rifle
សម្រង់

បច្ចេកវិទ្យាអាវុធ៖យ៉ាងម៉េចទៅវិញពេលកាំភ្លើងយន្តម៉ាក M249 SAW បាញ់រហូតអស់៧០០គ្រាប់ (មានវីដេអូ)

កាំភ្លើងយន្តធុនស្រាលម៉ាក M249 (LMG)ត្រូវបានឌីសាញចេញពីត្រកូលកាំភ្លើងយន្តម៉ាក M249 Squad Automatic Weapon ហើយវាជាផលិតផលរបស់អាមរិកដែលមានរោងចក្រនៅប្រទេសបែលហ្សិក។   វាត្រូវបានដាក់ឲ្យប្រើប្រាស់ដំបូងដោយទាហានអាមេរិកកាលពីឆ្នាំ១៩៨៤ហើយភាគច្រើនមានតែក្រុមទាហានពិសេសដូចជា SEAL team …ប៉ុណ្ណោះដែលប្រើប្រាស់វាពេញលេញ។ វាជាប្រភេទកាំភ្លើងស្វ័យប្រវត្តិជាមួយនឹងការបាញ់បានច្រើនគ្រាប់ ទាហានមានទំនុកចិត្តក្នុងប្រើប្រាស់ ពិសេសស្រាល។ នេះវាគ្រាន់តែជាគុណសម្បត្តិខ្លះប៉ុណ្ណោះប៉ុន្តែយើងចង់នាំប្រិយមិត្តមកមើលវីដេអូមួយនេះតើពេលកាំភ្លើងនេះបាញ់អស់៧០០គ្រាប់វាក្លាយជាបែបណាទៅវិញ។ https://www.facebook.com/okayusee/videos/261607548091764/ ក្នុងស្រុករក្សាសិទ្ធ

Taiwan 1
សម្រង់

ផ្នែកមួយនៃប្រវត្តិសាស្រ្តកោះតៃវ៉ាន់ ក្នុងដំណាក់កាលសង្គ្រាមត្រជាក់ (ការបង្កើតរូបមន្ត ខ្លួន១ ក្បាល២)

កោះតៃវ៉ាន់ គឺជាកូនប្រទេសតូចមួយស្ថិតនៅតំបន់អាស៊ីខាងកើត ដែលមានផ្ទៃក្រឡាសរុប ៣៥ ៩៨០គីឡូម៉ែត្រការ៉េ ខណៈក្នុងឆ្នាំ២០១៨ កន្លងទៅមានប្រជាពលរដ្ឋសរុបប្រមាណជិត២៤លាននាក់។ បើសិនជាលើកឡើងអំពីកូនប្រទេសមួយនេះ អ្នកអានភាគច្រើនប្រាកដជានឹកឃើញទៅដល់វីរៈបុរស ឬជាស្ថាបនិកកូនប្រទេសមួយនេះ នោះគឺអ្នកនយោបាយចិន ចាង ខៃចៀក (Chiang Kai-Shek) ជាក់ជាមិនខាន។ ប្រទេសរហ្សនាម កូននាគ១ ក្នុងចំណោមកូននាគទាំង៤នៅអាស៊ីនេះ ក៏ជាបញ្ហាចម្បងនៃទំនាស់ខ្លាំងមួយរវាងមហាអំណាចពិភពលោកដូចជា សហរដ្ឋអាមេរិក/ចិន/សូវៀត ជាដើមផង។ ភាពស្មុគស្មាញជាច្រើនបានកើតឡើងនៅអំឡុងដើមឆ្នាំនៃសង្គ្រាមត្រជាក់ ពោលគឺក្រោយសង្គ្រាមលោកលើកទី២។ នៅក្នុងឆ្នាំ១៩៤៩ ចាង ខៃចៀក (Chiang Kai-Shek)  ដែលបានចាញ់ក្រោមស្នាដៃពួកកុម្មុយនីស៍ចិន ម៉ៅ សេទុង បានរត់ភៀសខ្លួនមកបង្កើតរដ្ឋាភិបាលចិនមួយនៅលើកោះតៃវ៉ាននេះឯង ខណៈគ្រានោះមានប្រជាពលរដ្ឋរត់ភៀសខ្លួនមកតាមប្រមាណ១.២លាននាក់។…

44
សម្រង់

សុវណ្ណ រិទ្ធគិន​បង្ហោះ​រូប​មួយ​សន្លឹក​ចាក់​ដោត​ខ្លាំង បង្ហាញ​ពី​សង្គម​មនុស្ស​មួយ​ចំនួន​សព្វថ្ងៃ​គឺ​បែបហ្នឹង

ទន្ទឹម​នឹង​ហេតុការណ៍​អគ្គិភ័យ​នៅ​ខណ្ឌ​សែនសុខ ដែល​កើត​ឡើង​កាល​ពី​វេលា​ម៉ោង ០៥ ល្ងាច​ថ្ងៃ​ទី ១១ មករា ឆ្នាំ ២០២០ នេះ លោក សុវណ្ណ រិទ្ធគិន ត្រូវ​បាន​គេ​ស្គាល់​ជា​អ្នក​យក​សារព័ត៌មាន​ឲ្យ​គេហទំព័រ TVFB និង​ជា​ប្អូន​ប្រុស​របស់​លោក សុវណ្ណ រិទ្ធី បាន​បង្ហោះ​នៅ​រូបភាព​ចាក់ដោត​មួយ​សន្លឹក។ តាម​រយៈ​គណនី​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន​របស់​លោក បាន​សរសេរ Caption ថា៖ “អ្នក​យល់​ពី​រូបភាព​មួយ​នេះ​ទេ….?” អម​ជាមួយ​នឹង​រូបភាព​នៃ​អគ្គិភ័យ​កំពុង​តែ​ឆាបឆេះ ហើយ​ក្នុង​ដៃ​ពលរដ្ឋ​ម្នាក់ៗ​ភាគ​ច្រើន​កំពុង​កាន់​ស្មាតហ្វូន​ធ្វើ​ការ​ផ្សាយ​ផ្ទាល់។ រូបភាព​បែប​នេះ​មិន​មែន​តែ​កើត​ឡើង​ក្នុង​ប្រទេស​យើង​មួយ​នោះ​ទេ ដោយ​សង្គម​មនុស្ស​ទូទាំង​សកលលោក​ភាគ​ច្រើន​នា​ពេល​បច្ចុប្បន្ន គឺ​ឲ្យ​តែ​មាន​ហេតុការណ៍​អ្វី​ហាក់​មិន​សូវ​បាន​បង្ហាញ​ពី​ការ​ជួយ​សង្រ្គោះ​តាម​លទ្ធភាព​ណា​មួយ​នោះ​ទេ ផ្ទុយ​ទៅ​វិញ​បាន​ត្រឹម​កាន់​ទូរសព្ទ​ថត​វីដេអូ​នោះ​ទុក​ឬ​ធ្វើ​ការ​ផ្សាយ​ផ្ទាល់​លើ​បណ្តាញ​សង្គម​តែ​ប៉ុណ្ណោះ។ យ៉ាងណាមិញ​ក្នុង​ចំណោម​នោះ ក៏​មាន​មួយ​ភាគ​ផ្សេង​ទៀត​រមែង​បង្ហាញ​ពី​សកម្មភាព​ខ្វាត់ខ្វែង​ខិតខំ​ជួយ​តាម​លទ្ធភាព​ដែល​អាច​ធ្វើ​ទៅ​បាន ជា​ជាង​ឈរ​កាន់​ស្មាតហ្វូន​…

T111
សម្រង់

ធ្លាប់​ក្រ ទើប​យល់​អារម្មណ៍​អ្នក​ក្រ អត់​របស់របរ​លេង​ខំ​អើត​ក​មើល​គេ​ឆ្មក់ៗ សំណាង​ហើយ​ប៉ះ​ចំ​បង​ម្នាក់​ចិត្ត​ធម៌ ថែម​ទាំង​ឲ្យ

តាម​រូបភាព​មួយ​សន្លឹក​និង​ Caption នៃ​ឃ្លា​សន្ទនា​ដែល​បង្ហោះ​ចេញ​លើ​គណនី Pheap Bsp ហាក់​កំពុង​ឆក់​យក​បេះដូង​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ជា​ខ្លាំង។ ត្បិត​ជា​ការ​បង្ហោះ​កាល​ពី​ជាង​មួយ​ឆ្នាំ​មុន​ក្តី ប៉ុន្តែ​អត្ថន័យ​អប់រំ​នៅ​បន្ត​ដក់​ជាប់​ញាំង​ឲ្យ​មាន​ការ Share ជា​បន្តបន្ទាប់​ដល់​ទៅ​ជាង ១៥ ០០០ ដង​ឯ​ណោះ។ គណនី​ខាង​លើ​បាន​សរសេរ​ថា៖ ” ខ្ញុំ: ហ្អែងញាំបបរអត់? ក្មេងតូច: អត់ញាំទេបង ខ្លាច ខ្ញុំ: ហ្អែងមើលបងលេងហ្គេមអត់? ក្មេងតូច: មើលបងមើល ខ្ញុំ: បើចង់មើល ចូលតុញាំបបរជាមួយបង ក្មេងតូច: ចឹងក៏បាន ខ្ញុំ: ហ្អែងញាំទឹកក្រូចអត់? ក្មេងតូច:…

R444
សម្រង់

អត់ចប់ងាយៗទេ! អ៊ុយក្រែន​កោសរូស​ឲ្យ​អ៊ីរ៉ង់​ចេញ​មុខ​សុំទោស​ផ្លូវការ ហើយ​សង​ការ​ខូចខាត

ប្រធានាធិបតី​លោក Volodymyr Zelenskiy របស់​ប្រទេស​អ៊ុយក្រែន​បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​នា​ថ្ងៃ​សោរ៍ ទី ១១ មករា ឆ្នាំ ២០២០ ឲ្យ​មាន​បើក​ការ​សើបអង្កេត​ទ្រង់ទ្រាយ​ធំ​មួយ​និង​ទទួល​យក​កំហុស​ជាមួយ​ការ​សង​សំណង ជុំវិញ​ហេតុការណ៍​នៃ​ការ​បាញ់​ម៊ីសីល​ទម្លាក់​យន្តហោះ Boeing ផ្ទុក​មនុស្ស ១៧៦ នាក់​កាល​ពី​ពេល​កន្លង​ទៅ។ ជា​ការ​ពិត​នៅ​ព្រឹក​ថ្ងៃ​ទី ១១ មករា​នេះ អ៊ីរ៉ង់​បាន​ចេញ​មុខ​សារភាព​ថា​ខ្លួន​បាន​បង្ក​កំហុស​ដោយ​អចេតនា នៅ​ការ​បាញ់​ទម្លាក់​យន្តហោះ​របស់​ប្រទេស​អ៊ុយក្រែន​មួយ​នោះ ប៉ុន្តែ​ថា​វា​គ្រាន់​ជា​កំហុស​អចេតនា​និង​គ្មាន​ការ​ប៉ុនប៉ង​ទុក​ជា​មុន​ឡើយ។ យ៉ាងណាមិញ​ប្រធានាធិបតី​លោក Zelenskiy បាន​មាន​ប្រសាសន៍​ថា៖ “អ៊ីរ៉ង់​បាន​សារភាព​កំហុស​ចំពោះ​រឿងរ៉ាវ​ធ្លាក់​យន្តហោះ​អ៊ុយក្រែន​ហើយ ប៉ុន្តែ​យើង​ទទូច​សុំ​ឲ្យ​ពួក​គេ​ទទួល​យក​ទាំង​ស្រុង​នូវ​ទោស​កំហុស​ដែល​បាន​ប្រព្រឹត្តិ”។ លោក​បន្ថែម​ថា៖ “យើង​រំពឹង​ថា​អ៊ីរ៉ង់​នឹង​មាន​ការ​បើក​សើបអង្កេត​ពេញលេញ​និង​បើក​ចំហ​មួយ ហើយ​សង​ការ​ខូចខាត​គ្រប់​បែប​យ៉ាង​សម្រាប់​គ្រួសារ​នៃ​សព និង​សំណង​ការ​ខូចខាត​ផ្សេង​ទៀត ជាមួយ​ការ​ចេញ​មុខ​សុំទោស​ជា​ផ្លូវការ​តាម​រយៈ​បណ្តាញ​ការ​ទូត”៕ ប្រភព៖…

E333
សម្រង់

កត្តា ២ យ៉ាង​ធ្វើ​ឲ្យ​ចំណូល​របស់ Aeon Malls ធ្លាក់​ចុះ​យ៉ាង​គំហុក រហូត​ដល់បង្ខំចិត្ត​ផ្លាស់ប្តូរ​អ្នកចាត់ការ​ថ្មី

ក្រុមហ៊ុន​លក់រាយ​ឈាន​មុខ​គេ​និង​កំពុង​ប្រតិបត្តិការ​ផ្សារ​ទំនើប​ចំនួន ២ ទីតាំង Aeon Malls នៅ​កម្ពុជា​គឺ Aeon Co., បាន​ប្រកាស​ពី​ការ​ផ្លាស់ប្តូរ​អ្នក​គ្រប់គ្រង​ថ្មី បន្ទាប់​ពី​ចេញ​ផ្សាយ​នៅ​របាយការណ៍​ធ្លាក់​ចុះ​នៃ​ប្រាក់​ចំណូល​យ៉ាង​គំហុក​នៅ​ឆ្នាំ ២០១៩។ ក្រុមហុន​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ជប៉ុន​មួយ​នេះ បាន​ប្រកាស​ថា​ក្រុម​ប្រឹក្សា​ភិបាល​របស់​ខ្លួន​បាន​សម្រេច​ចាត់តាំង​អនុ​ប្រធាន​ជាន់​ខ្ពស់​លោក Akio Yoshida ឲ្យ​ឡើង​ជា​ប្រធាន​ធំ បន្ទាប់​ពី​ក្រុមហ៊ុន​បង្ហាញ​ចេញ​នៅ​ការ​ធ្លាក់​ចុះ​ប្រាក់​ចំណូល​សុទ្ធ​ប្រមាណ ៥៨ លាន​ដុល្លារ​នៅ​រយៈ​ពេល ៩ ខែ​ដំបូង​កាល​ពី​ឆ្នាំ​ទៅ។ វា​ជា​គម្លាត​ខុស​គ្នា​មួយ​ដ៏​ឆ្ងាយ បើ​ធៀប​នឹង​ប្រាក់​ចំណេញ​ដែល​ទទួល​បាន​ដល់ ៥.៥ លាន​ដុល្លារ​នៅ​អំឡុង​ពេល​ដដែល​នា​ឆ្នាំ ២០១៨។ នេះ​បើ​តាម​របាយការណ៍​ហិរញ្ញវត្ថុ​ចេញ​ផ្សាយ​ដោយ​ក្រុមហ៊ុន Aeon។ បច្ចុប្បន្ន​ជំនួញ​លើ​ផ្នែក​ផ្សារ​ក្នុង​ស្រុក (Domestic Malls) និង​ផ្សារ​ទំនើប…