សម្រង់

444
សម្រង់

សមិទ្ធផល​ថ្មី​ឆាប់ៗ​នេះ​ហើយ! ‘ទីក្រុង​ឆ្លាតវៃ’ នឹង​លេចចេញ​នៅ​សៀមរាប/បាត់ដំបង/ភ្នំពេញ

គម្រោង​ទីក្រុង​ឆ្លាតវៃ​ដែល​អាស៊ាន​បាន​ជ្រើសរើស​សម្រាប់​កម្ពុជា គឺ​រួម​មាន​រាជធានី​ភ្នំពេញ ខេត្ត​សៀមរាប និង​ខេត្ត​បាត់ដំបង។ ដោយ​ឡែក​កាល​ពី​ពេល​កន្លង​ទៅ​នេះ ដំណឹង​ល្អ​មួយ​ក៏​បាន​លេចចេញ​មុន​គេ​សម្រាប់​ខេត្ត​សៀមរាប ដោយ​កាល​ពី​រសៀល​ថ្ងៃ​ទី ៨ មករា ឆ្នាំ ២០២០ តំណាង​អង្គការ JICA ប្រចាំ​កម្ពុជា បាន​ជួប​សម្តែង​ការ​គួរសម​ជាមួយថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា។ ក្នុងជំនួបដ៏មានសារសំខាន់នោះ លោក តាណាកា កូតារ៉ុ អនុប្រធាន JICA បានបង្ហាញពីគម្រោងរៀបចំ Smart Cities (ទីក្រុងឆ្លាតវៃ) អាស៊ាន-ជប៉ុន ដែលរាជរដ្ឋាភិបាលជប៉ុនទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជានៅដើមឆ្នាំ២០១៩ ដោយគម្រោងនេះត្រូវអភិវឌ្ឍន៍ទីក្រុងប្រកបដោយនិរន្តរភាពដោយភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា ICT គឺសំដៅដល់ការផ្ដល់លទ្ធភាពប្រើប្រាស់ព័ត៌មានដោយប្រើមធ្យោបាយទូរគមនាគមន៍ ដើម្បីដោះស្រាយបញ្ហាមួយចំនួនដូចជា លំនៅដ្ឋានប្រជាជន…

Ew
សម្រង់

ឃើញ​កង​កម្លាំង​ប្រដាប់​អាវុធ​ឈរ​គរ​ជើង​នៅ​ព្រលាន​យន្តហោះ​ភ្នំពេញ​ព្រឹក​នេះ សុំ​កុំ​ទាន់​ឆោឡោ​បងប្អូន!

បើ​តាម​ការ​ចែករំលែក​ដោយ​បងប្រុស ផែង វណ្ណ ជុំវិញ​លិខិត​មួយ​របស់​ក្រសួង​ព័ត៌មាន​ដែល​ចង់​ជម្រាប​ជូន​សាធារណៈ​ជន កុំ​ឲ្យ​មាន​ការ​ភ័ន្តច្រឡំ​អំពី​ព្រឹត្តិការណ៍​ដែល​នឹង​ធ្វើ​ឡើង​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​នា​ព្រឹក​ថ្ងៃ​ទី ១០ មករា​នេះ។ បើ​តាម​លិខិត​របស់​ក្រសួង​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា​នៅ​ព្រឹក​ថ្ងៃ​ទី ១០ មករា​ ឆ្នាំ ២០២០ នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នឹង​មាន​ការ​ធ្វើ​លំហាត់​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ (AIRPEX19) ប្រចាំ​ឆ្នាំ​ក្រោម​ប្រធានបទ “ការ​សង្រ្គោះ​ចំណាប់​ខ្មាំង​លើ​យន្តហោះ”។ ឆ្លៀត​ឱកាស​នេះ​ក៏​មាន​ការ​ទទូច​ជម្រាប​ជូន​ឯកឧត្តម្ភ លោកជំទាវ លោក​ឧកញ៉ា លោក​លោក​ស្រី ម្ចាស់​ស្ថានីយ​វិទ្យុ ទូរទស្សន៍ និង​ម្ចាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំង​អស់​ថា​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​នា​ព្រឹក​នេះ នឹង​មាន​ការ​ចូលរួម​ពី​ស្ថាប័ន កង​កម្លាំង​ប្រដាប់​អាវុធ រួម​ទាំង​មាន​យន្តហោះ រថយន្ត​ពន្លត់​អគ្គិភ័យ រថយន្ត​សង្រ្គោះ​បន្ទាន់ និង​រថយន្ត​កង​កម្លាំង​ប្រដាប់​អាវុធ។ល។ ដូច្នេះ​ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល​ក្នុង​កិច្ច​ប្រតិបត្តិការ​ឲ្យ​បាន​រលូន ទទួល​បាន​ជោគជ័យ…

Simple12
ប្លែកៗ

ថ្មីប្លែក ជាមួយបទរាស្រ្តសាមញ្ញ បញ្ចូលនូវភ្លេងខ្មែរ មានទាំង ស្គរធំ រនាត ល្បីពេញ Social Media

ធ្លាប់តែលឺបទភ្លេងបែប Remix  បទភ្លេងចំលងគេ ប៉ុន្តែឥលូវនេះប្លែកជាមួយនិងបទចំរៀង រាស្រ្តសាមញ្ញ ដែលបានដាក់ ដែលមានទាំងទំនុកភ្លេងថ្មី ប្លែកត្រចៀក ពិរោះរណ្តំចិត្តអ្នកស្តាប់។ បទចំរៀងមួយនេះត្រូវបានទទួលការ Comment , Share និងព្រមទាំង Cover ច្រើនមែនទែន។  ELA LA គឺជាអ្នកចំរៀងស្រីសំរាប់បទរាស្រ្តសាមញ្ញ ដែលជាបទកំពុងពេញនិយមពេញ New Feed ក្នុង Social Media . Por Xeang គឺជាអ្នកចំរៀងប្រុសសំរាប់បទរាស្រ្តសាមញ្ញ ដែលមានសំនៀងស្រទន់ បែប Sweet…

Fddfcv
សម្រង់

កុំ​ភ្លេច​ណាត់​ Crush ផង! បាតុភូត​ច័ន្ទគ្រាស Wolf Moon Eclipse ​អ្នក​នៅ​កម្ពុជា​ក៏​មើល​ឃើញ​ដែរ កើត​ឡើង​នៅ​ថ្ងៃ​សោរ៍ វេលា​ម៉ោង

បាតុភូតិ​ច័ន្ទ​គ្រាស​ដែល​រំលេច​នៅ​ព្រះ​ចន្ទ​ពេញ​វង់​ដំបូង​បង្អស់​ប្រចាំ​ឆ្នាំ ២០២០ នេះ នឹង​កើត​ឡើង​នៅ​ថ្ងៃ​សោរ៍ ទី ១១ (ម៉ោង​នៅ​កម្ពុជា) ដែល​អ្នក​រាល់​គ្នា​អាច​នឹង​មើល​ឃើញ​ព្រះ​ចន្ទ​មាន​សភាព​ពេញ​វង់​ខុស​ប្លែក​ពី​ថ្ងៃ​ធម្មតា។ បាតុភូត​នេះ​ឲ្យ​ឈ្មោះ​ថា Wolf Moon ដោយ​វា​កើត​ឡើង​នៅ​ពេល​ដែល​ព្រះ​ចន្ទ​ឆ្លង​កាត់​ស្រមោល​ខាង​ក្រៅ​នៃ​ផែនដី។ អ្នក​អាច​មើល​ឃើញ​ដោយ​ភ្នែក​ផ្ទាល់ ឬ​ប្រើប្រាស់​កែវ​យឺត​ប្រសិន​ចង់​ឃើញ​ទិដ្ឋភាព​ច្បាស់​ខ្លាំង​ពី​ធម្មតា។ បាតុភូត​នេះ​នឹង​អាច​ឲ្យ​ប្រជាជន​រស់​នៅ​ប៉ែក​អឺរ៉ុប អូស្រ្តាលី អាស៊ី និង​អាហ្រ្វិក​អាច​មើល​ឃើញ​ច្បាស់ ដោយ​សម្រាប់​នៅ​កម្ពុជា​យើង​គឺ​នឹង​រំលេច​ចេញ​នៅ​វេលា​ម៉ោង ១២:០៧ នាទី​យប់ (ឈាន​ចូល​ថ្ងៃ​សោរ៍) និង​ផុត​ទៅ​វិញ​នៅ​អំឡុង​ម៉ោង ៤:១២ នាទី​ព្រឹក ពោល​គឺ​មាន​រយៈ​ពេល ៤ ម៉ោង៕ ប្រភព៖ Accuweather

Web Cover
សម្រង់

ការវាយ ប្រហារដោយមី ស៊ីលរបស់អ៊ីរ៉ង់ទៅលើមូលដ្ឋាន ទ័ពរបស់អាមេរិកក្នុង ប្រទេសអ៊ីរ៉ាក់ធ្វើអោយតម្លៃប្រេងឆៅកើនឡើងរហូតដល់…

តម្លៃប្រេងបានកើនឡើងបន្ទាប់ពីមូលដ្ឋានចំនួនពីរដែលផ្ទុកកងទ័ពអាមេរិកនៅអ៊ីរ៉ាក់រងការវាយ ប្រហារដោយមី ស៊ីល ផ្លោង។ ប្រេងឆៅប្រភេទ Brent បានកើនឡើង ១,៤% ស្មើនឹង ៦៩,២១ ដុល្លារក្នុងមួយបារ៉ែលនៅពាក់កណ្តាលពាណិជ្ជកម្មអាស៊ីដែលបានធូរស្រាលពីការកើនឡើងមុន។ ទ្រព្យសម្បត្តិដែលមានសុវត្ថិភាពដូចជាមាសនិងប្រាក់យ៉េនជប៉ុនក៏បានកើនឡើងដែរ។ ក្នុងពេលជាមួយគ្នានេះដែរតម្លៃភាគហ៊ុនសកលត្រូវបានគេផ្ញើរទាបជាងមុនដោយសារតែការព្រួយបារម្ភអំពីជម្លោះដែលកំពុងកើនឡើងនៅមជ្ឈឹមបូព៌ា។ សន្ទស្សន៍ហ៊ុនគោល Nikkei 225 របស់ជប៉ុនបានធ្លាក់ចុះ ១,៣% ហើយហង់សេងនៅហុងកុងធ្លាក់ចុះ ០,៨% ។ ទូរទស្សន៍រដ្ឋអ៊ីរ៉ង់បាននិយាយថាការវាយប្រហារនេះគឺជាការសងសឹកចំពោះការសម្លាប់មេដឹកនាំកំពូលរបស់ប្រទេសលោក Qasem Soleimani ។ ការវាយប្រហារនេះបានកើតឡើងប៉ុន្មានម៉ោងបន្ទាប់ពីពិធីបុណ្យ សពលោកសូលីម៉ីនីដែលត្រូវបានសម្លា ប់ដោយការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អាមេរិកកាលពីថ្ងៃសុក្រ។ បញ្ហានេះអាចរំខានដល់ការដឹកជញ្ជូនតាមផ្លូវសមុទ្រដែលមមាញឹកបំផុតលើពិភពលោកគឺច្រកសមុទ្រហូមហ្សូ។ ប្រហែលមួយភាគប្រាំនៃការផ្គត់ផ្គង់ប្រេងពិភពលោកឆ្លងកាត់តាមច្រកដែលភ្ជាប់ឈូងសមុទ្រជាមួយសមុទ្រអារ៉ាប់។ ច្រកសមុទ្រហូមហ្សូមានសារសំខាន់សម្រាប់អ្នកនាំចេញប្រេងសំខាន់ៗនៅក្នុងតំបន់ឈូងសមុទ្រគឺអារ៉ាប៊ីសាអូឌីតអ៊ីរ៉ាក់អេមីរ៉ាតអារ៉ាប់រួមនិងគុយវ៉ែតដែលសេដ្ឋកិច្ចរបស់ពួកគេត្រូវបានបង្កើតឡើងជុំវិញផលិតកម្មប្រេងនិងឧស្ម័ន។ អ៊ីរ៉ង់ពឹងផ្អែកយ៉ាងខ្លាំងលើផ្លូវនេះសម្រាប់ការនាំចេញប្រេងរបស់ខ្លួន។…

Single
សម្រង់

ជីវិតនៅលីវ គឺជាឳកាសមាស ចឹងកុំទាន់ប្រញ៉ាប់យកសង្សារអី​

ជីវិតនៅលីវដែលមានសំណាង នៅជាមួយខ្លួនឯងអោយពេញទំហឹងសិនចាំមានសង្សារ។ ការពិតទៅការនៅលីវ វាអាចនិង​អផ្សុក​ណា​ តែវាមិនបានអាក្រក់ណាស់ណាទេ ព្រោះពេលដែលនៅលីវនឹងគេហៅថា “រដូវកាលវេលាមាស” មុនពេលនេះអ្នកអាចនិងឈឺចាប់មក ឈឺចាប់ចង់ប្រេះទ្រូង ត្រលប់មកស៊ីអារម្មណ៍ 3នាទី status ទាំង14 នៃដំណាក់កាលដំបូង ដែលនៅលីវ​ ឬក៏ចង់ស៊ីអារម្មណ៍បែបស្ងាត់ៗ ស្ដាប់ចំរៀងនឹករឿងចាស់ៗ តែអ្នកជឿទេថា បន្ទាប់ពីអ្នកបានឆ្លងកាត់ដំណាក់កាលនេះហើយ អ្នកនិងឈានដល់ដំណាក់កាល “រដូវកាលវេលាមាស”។ វាមានតំលៃ និងគុណភាពមេចរឺ ព្រោះយើងនិងចាប់ផ្ដើមធ្វើអ្វីៗគ្រប់យ៉ាងតែម្នាក់ឯង ចេញទៅណាមកណា​តែម្នាក់ឯង សូម្បីតែទៅញុំបាយតែម្នាក់ឯង វាគឺជារឿងសាមញ្ញខ្លាំងណាស់ តែយើងនិងបានញុំអីដែលអ្នកចង់ញុំ ទៅកន្លែងដែលចង់ទៅ ទៅដើរលេងកន្លែងដែលអ្នកចូលចិត្ត​ អ្នកអាចជ្រើសរើសកន្លែងដោយខ្លួនឯង ព្រោះនៅពេលដែលមានសង្សារហើយ…

Love
សម្រង់

7ចំណុចដែលនារីគ្រប់រូបត្រូវតែដឹង ថាបុរសម្នាក់នោះស្រលាញ់អ្នកស្មោះរឺក៏អត់

7ចំណុចដែលនារិគ្រប់រូបត្រូវតែដឹង ថាបុរសម្នាក់នោះស្រលាញ់អ្នកស្មោះរឺក៏អត់ រៀបគំរោងអនាគតជាមួយអ្នក នៅពេលដែលនៅជាមួយគ្នា ឬនិយាយជាមួយគ្នា គេធ្លាប់និយាយរឿង អនាគតជាមួយអ្នករឺអត់ ប្រសិនបើគេធ្លាប់និយាយជាមួយអ្នក បញ្ចាក់អោយឃើញថា គំរោងនៅថ្ងៃអនាគតរបស់គេ ក៏មានវត្តមានអ្នកនៅក្នុងនោះដែរ នោះមានន័យថាគេ​អាចនិង ច្បាស់លាស់ជាមួយអ្នកក៏ថាបាន សាកទាក់ទងគ្នាអោយបានយូរបន្តិច តែប្រសិនបើគេមិនដែលនិយាយរឿងនេះទេ សុំបាយតែម្ដងទៅ ព្រោះគេគ្រាន់តែយកអ្នកមកលេងសើចនោះទេ      2.និយាយរឿងរបស់គេអោយអ្នកស្ដាប់ មនុស្សយើងបើមិនជិតស្និតទេ ក៏មិនអាចមកនិយាយរឿងផ្ទាល់ខ្លួនអោយស្ដាប់នោះទេ ប្រសិនបើគេជ្រើសរើសនិយាយរឿងពីអតីតកាលរបស់គេ រឺរឿងដែលគេកំពុងតែមានការលំបាក បញ្ជាក់អោយឃើញថាគេទុកចិត្តយើងខ្លាំងណាស់ ហើយយើងអាច សន្និដ្ឋានបានថា គេពិតជាមិនមកគ្រាន់តែលេងសើចជាមួយយើងនោះទេ។       3. …

Preview 15168289 650x341 98 1575380721
សម្រង់

ត្រៀមខ្លួនហើយ ឬនៅសម្រាប់ដំណើរកំសាន្តក្នុងឆ្នាំ ២០២០?

20 Travel Destinations for Your 2020 Getaway =This article is sponsored by Depositphotos= សម្រាប់ការធ្វើដំណើរកំសាន្ត យើងអាចបែងចែកបានថា​ មានមនុស្ស ២ ប្រភេទនៅក្នុងពិភពលោកនេះ នោះគឺអ្នកដែលធ្វើដំណើរកំសាន្តដោយគ្នានផែនការ និងអ្នកដែលរៀបចំផែនកាដំណើរកំសាន្តទុកជាមុនបានយ៉ាងម៉ត់ចត់។ អ្នកខ្លះចូលចិត្តដំណើរកម្សាន្តរយៈពេលខ្លី តែច្រើនកន្លែងដោយចំណាយពេលពីរបីថ្ងៃគឺច្រើនបំផុត។ ទន្ទឹមនឹងនេះដែរអ្នកផ្សេងទៀតជ្រើសរើសការធ្វើដំណើរកំសាន្តរយៈយូរ និងមិនសូវមមាញឹកខ្លាំងដើម្បីទទួលបានបទពិសោធន៍ថ្មីៗពីទីក្រុង ទាំងអ្នកទេសចរ និងអ្នកស្រុក។ ឆ្នាំ ២០២០ គឺជាពេលវេលាដ៏ពិសេសមួយ ដែលត្រូវបានបន្ថែមនូវទិសដៅថ្មីទៅក្នុងបញ្ជីដំណើរកំសាន្តរបស់អ្នក។ ដើម្បីជួយអ្នកក្នុងការបង្រួមជម្រើសរបស់អ្នក គេហទំព័រ យើងខ្ញុំ បានប្រមូលផ្លុំ…

Meet1
ប្លែកៗ

ទីកន្លែងទាំង8​ដែលធ្វើអោយអ្នកជួបមនុស្សក្នុងសុបិន្ត

សួរស្ដីនារីៗទាំងឡាយ អ្នកណាខ្លះដែលនៅលីវខ្លះ បើទៅប្រាដកជាមានច្រើនហើយ តែត្រូវតែចឹងហើយ បើមួយថ្ងៃៗនៅតែកន្លែងដដែរៗ  ធ្វើមេចបានទៅជួបមនុស្សដែលអ្នកចង់រកទៅ ទីកន្លែងទាំងនេះគឺជាកន្លែងដែលធ្វើអោយអ្នកបានជួបជាមួយនិងអ្នកដែលចង់រកជាមិនខាន តោះមានកន្លែងណាខ្លះទៅមើលទាំងអស់គ្នា  កន្លែងស្ម័គ្រចិត្ត៖ ប្រសិនបើអ្នកចូលរូមកម្មវិធីស្ម័គ្រចិត្ត ពិតជាបានជួបជាមួយនិងបុរសដែលស្ម័គ្រចិត្ត ចូលរួមជាមិនខាន នោះមានន័យថា គេគឺជាមនុស្សដែលមានចិត្តចេះជួយអ្នកដទៃ ហើយម្យ៉ាងទៀតនៅពេលដែលអ្នកបានចូលរួមកម្មវិធីស្ម័គ្រចិត្ត អាចធ្វើអោយអ្នកមានឧកាសធ្វើអោយគេមាន អារម្មណ៍ពេញចិត្តនិងចិត្តល្អរបស់អ្នករឹតតែខ្លាំង គួរតែសាកល្បងមើល ព្រោះអាចនិងបានទាំងបុណ្យ និងបានទាំងមនុស្សដែលអ្នកចង់បានក៏ថាបាន។ 2.រកគូតាមអនឡាញុ នៅពេលដែលចង់មានស្នេហាក៏ដូចការដែលយើងកោសឆ្នោតផ្សងសំណាង បើយើងមានសំណាងល្អ យើងនិងបានជួបនិងមនុស្សល្អជាមិនខាន តែបើយើងសំណាងមិនល្អ មានតែតាមនិងហើយ ការដែលយើងទាក់ទងគ្នាតាម សង្គមអនឡាញ មិនប្រាដកថាអាក្រក់ទាំងអស់នោះទេ ព្រោះគូរខ្លះទាក់ទងគ្នាយ៉ាងយូរ នៅតែមានបែកគ្នាក៏មាន ចឹងហើយសាកបើកចិត្តអោយទូលាយក្នុងការទទួលយក…

Sleep Cover
ប្លែកៗ

សុបិន្តដែលបញ្ជាក់ថាអ្នកអាចនិងមានស្នេហា

មិនថាជាមនុស្សប្រុស រឺស្រីនោះទេ សុបិន្តអាចប្រាប់បាន​ពីជំរៅចិត្តរបស់អ្នកបាន សំរាបើអ្នកខ្លះគិតថាការ ដែលគេងលក់ដោយមិនមានយល់សប្តិគឺជារឿងល្អ តែការពិតទៅ ការដែលយល់សប្តិវាអាចមានផលប៉ះពាល់ដ៏ល្អសំរាប់អ្នកដូចគ្នា វាគឺជា REM (Rapid eye moment) តែអ្វីដែលយើងពុងនិយាយគឺ សុបិន្តដែលវាអាចមានផលប៉ះពាល់ដល់ទំនាក់ទំនងស្នេហារបស់អ្នក រឿងដែលយើងដឹងក្នុងចិត្ត​ តែនិយាយមិនបានច្បាស់លាស់ ទាំង៤រូបភាព ប្រសិនបើមានរូបភាពទាំង៤ នេះនៅក្នុងសុបិន្ត យើងត្រូវយកមកពិចារណានៅពេលភ្ញាក់ពីគេង  យល់សប្តិឃើញឆ្កែ: ក្រោមការពិសោធន៍របស់ Lauri Quinn Leowenberg អ្នកជំនាញខាងពិសោធន៍សុបិន្ត ប្រាប់ទៅថាការដែលមានសុបិន្តឃើញឆ្កែមកចូលក្នុងសុបិន្ត​ ប្រាប់បានច្រើនយ៉ាង មិនថាឆ្កែនិងជាសត្វចិញ្ចឹមសព្វថ្ងៃ សត្វដែលធ្លាប់ចិញ្ចិមពីមុនមក រឺក៏ឆ្កែដែលមិនធ្លាប់បានឃើញសោះ​​ សត្វឆ្កែគឺតំណាងនូវភាពស្មោះត្រង់…

Cover2
ប្លែកៗ

បញ្ឈប់ទំលាប់អាក្រក់ដែលធ្វើអោយដៃគូររបស់អ្នកដើរចេញពីអ្នក

មនុស្សស្រីនៅពេលដែលស្នេហាហើយតែងតែក្លាយជាពូកែរករឿង ប្រកាន់ច្រើន មិនអាចគ្រប់គ្រងខ្លួនឯងបាន ក៏ព្រោះក្លាយទៅជាមនុស្សទន់ជ្រាយ ពូកែអត់ចិត្ត គិតច្រើន រឺអរមូនប្រែប្រួល ដែលអាចអោយមានការប្រើអារម្មណ៍ជាងហេតុផល​​ ហើយធ្វើរឿងជាច្រើនដោយមិនបានគិតថាជារឿងខុស ព្រោះធ្វើដើម្បីតែស្នេហា តែការពិតទៅយើងទេ ដែលយកស្នេហាមិនធ្វើជាហេតុផល​ ដើម្បីធ្វើរឿងមិនល្អជាមួយមនុស្សដែលអ្នកស្រលាញ់ តើមានសកម្មភាពអ្វីខ្លះ ដែលមនុស្សប្រុសត្រូវអត់ធន់ជាមួយនារីជាទីស្រលាញ់របស់អ្នក តោះមកមើលជាមួយគ្នា។ ជាស្ដេច drama ពូកែខាងគិតអវិជ្ជមាន : កំហុសផ្ដើមចេញពីនរណាក៏មិនដឹង តែប្រសិនជាមានឧកាសពេលណា នាងនិងយកវាមកជាមូលហេតុ ដើម្បីអោយខ្លួនមើលទៅគួរអោយស្រណោះភ្លាមៗ គ្រប់គ្នាគឺចិត្តអាក្រក់សំរាប់នាងទាំងអស់ នាងក្លាយទៅជាអ្នកដែលលះបង់ដើម្បីអ្នកទាំងអស់គ្នាគ្រប់ពេលពិសេសបើជាមួយសង្សារនាងនិងទំលាក់ទាំងអស់ទៅលើអ្នកម្ខាងទៀត​ ប្រាកដណាស់ថានិងមិនមានអ្នកណាទទួលបានយកនូវសកម្មភាពបែបនេះនោះទេ គ្មានអ្នកណាចង់ក្លាយទៅជាបិសាចក្នុងក្រសែភ្នែកនាងគ្រប់ពេលនោះទេ ប្រសិនបើបែបនេះប្រាកដណាស់ថានៅជាមួយគ្នាមិនបានយូរនោះទេ      …

Knongsrok
សម្រង់

ពិ​ត​ជា​រំភើប​ណាស់​! ​កូន​ផ្សោត​​មួយ​ក្បាល​ទៀត​ហើយបាន​កើត​​ក្នុង​ខេត្ត​ក្រចេះ​! តើ​គួរ​ដាក់​ឈ្មោះ​​អ្វី​ទៅ​ហ្ន៎?

​ក្រុម​ស្រាវ​ជ្រាវ នៃ​​អង្គ​ការ​ WWF-កម្ពុជា​ រដ្ឋបាល​ជល​ផល និង​ខណ្ឌ​រដ្ឋ​បាល​ជល​ផល​ខេត្ត​ក្រចេះ​ និង​ស្ទឹង​ត្រែង​ នៃ​មន្ទីរ​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេ​សាទ បាន​ប្រទះ​ឃើញ​កូន​ផ្សោត​ទើប​កើត​ថ្មី​មួយ​ក្បាល​​នៅ​អន្លង់​ផ្សោត​កាំ​ពី​ ស្ថិត​ក្នុង​ភូមិ​សំបុក ឃុំ​សំបុក ស្រុក​ចិត្រ​បុរី​ ខេត្ត​ក្រចេះ​ នៅ​ថ្ងៃ​ទី​១០ ខែ​ធ្នូ ឆ្នាំ​២០១៩ ខណៈ​ដែល​ក្រុម​ការងារ​កំពុង​ចុះ​បំពេញ​ការងារ​ត្រួត​ពិនិត្យ​សកម្ម​ភាព​នេ​សាទ​ខុស​ច្បាប់​ក្នុង​តំបន់​ការ​ពារ​សត្វ​ផ្សោត​។ ​បន្ទាប់ពីបានប្រទះឃើញវត្តមានកូន​ផ្សោត​ទើបកើតថ្មីនោះ ក្រុមការងារបានធ្វើការអង្កេតពីសកម្មភាពក្នុងក្រុមហ្វូងផ្សោតធំដែលមានកូនតូចនៅជាមួយ និងថតរូបកូនផ្សោតថ្មីនោះ និងមេរបស់វា៕ កូន​ផ្សោត​ទើប​កើត​ថ្មី​នោះ​ មាន​អាយុ​ប្រហែល​ជា មួយ​ថ្ងៃ​ ហើយ​នៅក្នុងក្រុមហ្វូងផ្សោតធំដែលមានចំនួនប្រមាណ​ជាប្រាំពីរក្បាល។ ​កូនផ្សោតដែលបានប្រទះឃើញថ្មីនេះ គឺជាកូនផ្សោតទី ១៣ ហើយ ដែលត្រូវ​បានកត់ត្រាថាបានកើតនៅក្នុងឆ្នាំ២០១៩ ចាប់ពី…

Thumnail
សង្គម

ប្លែកខ្លាំង! ឃុយ ម៉ីហៀង បង្ហើសំនៀងមរតកដើម បានយ៉ាងពីរោះ ជាមួយរូបសម្រស់កាន់តែស្រស់ស្អាត!

ភ្នំពេញ៖ កម្មវិធីប្រឡងចម្រៀងកុមារ The Voice Kids Cambodia រដូវកាលទីមួយ បានបញ្ចប់ទៅយ៉ាងយូរហើយក៏ជ្រើសរើសបានតារាចម្រៀងវ័យក្មេងជាច្រើនដួងផងដែរ ខណៈតារាចម្រៀងជាច្រើនបានចេញបទចម្រៀងបន្តបន្ទាប់ ហើយក្នុងនោះក៏មានអតីតកូនក្រុមរបស់អ្នកនាង សុគន្ធ និសា ម្នាក់ដែរ ដែលបានក្លាយជាតារាចម្រៀងកុងត្រាវ័យក្មេង នៃផលិតកម្មរស្មីហង្សមាស។ ឃុយ ម៉ីហៀង ជាអតីតបេក្ខភាពជំរើសវគ្គផ្ដាច់ព្រាត់ នៃក្រុម Team Nisa ដែលទទួលបានការគាំទ្រយ៉ាងខ្លាំង ដោយសារសម្រស់សម្បុរខ្មៅស្រអែម បូករួមជាមួយសំឡេងស្រទន់ ដែលត្រូវបានគេសសើរថា មានស្ទាយច្រៀងប្រហាក់ប្រហែល នឹងអ្នកនាងសុគន្ធ និសាដែរ ហើយក៏ត្រូវបានផលិតកម្មរស្មីហង្សមាស សម្រេចជ្រើសរើសជាតារាចម្រៀងអាជីពប្រចាំផលិតកម្មនេះ។ ក្រោយក្លាយជាតារាចម្រៀងកុងត្រាមក បទចម្រៀងជាច្រើនបទរបស់ម៉ី…

Knongsrok
សម្រង់

ម្ចាស់កសិដ្ឋានជនជាតិរុស្ស៊ីម្នាក់បានដាក់ឧបករណ៍ VR ឲ្យគោរបស់គាត់មើលហើយទទួលបានផលគួរកត់សម្កាល់!!

កសិកម្មមានការកើនឡើងដោយបានផ្តោតលើសុខុមាលភាពសត្វចិញ្ចឹមនោះ។ ហើយខណៈពេលនេះមានកសិករមកពីប្រទេសផ្សេងៗគ្នាបានដំឡើងនិងដុសខាត់ដោយប្រើរបស់ស្វ័យប្រវត្តិនិងបើកតន្ត្រីដើម្បីបន្ធូរអារម្មណ៍ដល់សត្វចិញ្ចឹមរបស់គេហើយក្នុងនោះអ្នកឯកទេសជនជាតិរុស្ស៊ីកំពុងធ្វើអ្វីដែលខុសពីគេ។ ពួកគេបានសម្រេចចិត្តដាក់សត្វគោឲ្យពាក់វ៉ែនតា VR សម្រាប់ឲ្យគោមើលឃើញស្មៅខ្ចីៗ។ បើយោងតាម Bright Side គឺពិតជាមានការភ្ញាក់ផ្អើលដែលបានដឹងអំពីការពិសោធន៍ចម្លែកនេះហើយឥឡូវនេះយើងបានត្រៀមខ្លួនរួចរាល់ហើយដើម្បីប្រាប់អ្នកពីអ្វីដែលបានកើតឡើង។ សត្វគោមើលទៅវាលស្មៅគឺឃើញតែពណ៌បៃតង © The Ministry of Agriculture and Food of the Moscow Region / msh.mosreg.ru ប្រសិនបើអ្នកក្រឡេកមើលរូបថតខាងលើអ្នកអាចគិតថានេះជាឈុតមួយក្នុងភាពយន្តនាពេលអនាគតប៉ុន្តែអ្នកពិតជាគិតខុសហើយ។ វ៉ែនតាត្រូវបានបង្កើតឡើងយ៉ាងពិសេសដើម្បីបង្ហាញសត្វគោនៅរដូវក្តៅគួរឱ្យស្រឡាញ់ដែលសំបូរទៅដោយស្មៅដល់ឆ្ងាញ់។ ការសិក្សាមុន ៗ មួយចំនួនបានបង្ហាញថាសត្វដែលស្ត្រេសផលិតទឹកដោះតិចដោយសារតែការថយចុះចំណង់អាហារនិងបញ្ហាសុខភាពរបស់សត្វគោ។ អ្នកឯកទេសជឿជាក់ថាឧបករណ៍ថ្មីនេះអាចជួយឱ្យសត្វគោសម្រាកនិងបង្កើនផលិតកម្មទឹកដោះគោបានច្រើន។ © Shutterstock.com  …

Group A
សម្រង់

U22​កម្ពុជា​មានឱកាសខ្ពស់​ក្នុងឡើង​វគ្គ​៤​ក្រុម​ចុង​ក្រោយ​ស៊ីហ្គេម២០១៩​ក្រោយ​ម្ចាស់​ផ្ទះហ្វីលីពីនឈ្នះ​ម៉ាឡេស៊ី

ក្រុមជម្រើស​ជាតិ​កម្ពុជា​វ័យ​ក្រោម​២២​ឆ្នាំ​មានឱកាស​ខ្ពស់​ក្នុង​ការ​ឡើង​ទៅ​វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ​ព្រឹត្តិការណ៍ SEA Games 2019 ជា​លើកដំបូងក្នុង​ប្រវត្តិសាស្រ្តរបស់​ខ្លួន បន្ទាប់​ពីលទ្ធផល​ថ្ងៃ​នេះ​បាន​បង្ហាញ​ឲ្យ​ដឹង​រួចទៅ​ហើយ​នោះ។ សម្រាប់​ការ​ប្រកួតនៅ​ថ្ងៃ​នេះ​ក្នុង​ពូល​ A ដែល​មាន​កម្ពុជានៅ​ក្នុងពូល​នេះផង​ដែរ​នោះ គឺ​ក្រុម​ U22​មីយ៉ាន់ម៉ា​ឈ្នះ​ U22ទីម័រខាងកើត​៣​ទល់​១​ខណៈ​ដែល​ម្ចាស់​ផ្ទះ​ហ្វីលីពីន​ឈ្នះ​ U22ម៉ាឡេស៊ី​១​ទល់​០។ លទ្ធផល​បែប​នេះ​បាន​ធ្វើ​ឲ្យ​ក្រុម​ U22​មីយ៉ាន់ម៉ា​ឡើង​ឈរ​កំពូលតារាង​មាន​៧​ពិន្ទុ​ឆ្លង​កាត់​៣​ប្រកួត​ឈ្នះ​២​និង​ស្មើ​មួយនៅ​សល់​១​ប្រកួត​ក្នុង​ដៃត្រូវ​ជួប​ក្រុម U22កម្ពុជា។ ចំណែក​កម្ពុជា​ធ្លាក់​មក​លេខ​២​វិញ​មាន​៤​ពិន្ទុ​ក្រោយ​ឈ្នះ​១​និង​ស្មើ​មួយ​មាន​២​ប្រកួត​ក្នុង​ដៃ​ដែល​ត្រូវ​ប៉ះមីយ៉ាន់ម៉ា​និង​ម៉ាឡេស៊ី​។ ម្ចាស់​ផ្ទះ​ហ្វីលីពីន​ឡើង​មក​លេខ​៣​បន្ទាប់​ពី​ឆ្លង​កាត់​៣​ប្រកួត​ឈ្នះ១​ស្មើ​១ និង​ចាញ់​១​នៅ​សល់​មួយ​ប្រកួត​ត្រូវ​ប៉ះ U22ទីម័រខាងកើត។ សម្រាប់ឱកាស​កម្ពុជា​មាន​ច្រើន​ ប្រសិនបើ​ក្នុង​ចំណោម​២​ប្រកួត​ឈ្នះ​មួយ​ប្រកួត និង​ស្មើ​មួយ​ប្រកួត ប៉ុន្តែ​វា​ជំនួប​តឹងតែង​ខ្លាំង។  

Untitled 1
សម្រង់

សម្ដេច​តេជោផ្ញើសារអបអរជ័យជម្នះ​៥​-០របស់​U22កម្ពុជា​លើ​U22ទីម័រខាងកើត

ពិត​ជា​មិន​គួរឲ្យ​ជឿដែលក្រុមជម្រើសជាតិកម្ពុជា U22 បានយកឈ្នះក្នុងការប្រកួតទី២ លើក្រុមជម្រើសជាតិទីម័រខាងកើត ដោយលទ្ធផល ៥ទល់០ ក្នុងវិញ្ញាសារបាល់ទាត់បុរស ពូល A នៃព្រឹត្តិការណ៍ SEA Games លើកទី៣០ ប្រទេសហ្វីលីពីនខណៈ​ការ​ប្រកួត​ទើប​ចប់​នាមុននេះបន្តិច។ ក្រុមជម្រើសជាតិកម្ពុជា U22 រកគ្រាប់បាល់ដោយកីឡាករ រុឹង ប៊ុនហៀង ២គ្រាប់ ខណៈ កែវ សុខផេង, ស៊ិន កក្កដា និង សៀង ចន្ធា រកបានម្នាក់១គ្រាប់បង្គ្រប់​លទ្ធផល​៥​ទល់​០ឈរ​កំពូល​តារាងពូល A បណ្ដោះ​អាសន្ន។​ ក្រោយបញ្ចប់ការប្រកួត ប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបង្ហោះសារចូលរួមអបអរ និងជូនពរដល់ក្រុមគោព្រៃវ័យ២២ឆ្នាំកម្ពុជា តាមរយៈគេហទំព័របណ្តាញសង្គម…

Knongsrok
សម្រង់

E-commerce ក្តីស្រមៃដ៏សែនឆ្ងាយ … សម្រាប់កម្ពុជា

ដូចយើងសង្កេតឃើញហើយថា វិស័យបច្ចេកវិទ្យាកំពុងរីកចំរើនយ៉ាងខ្លាំងខ្លាគួរអោយកត់សម្គាល់នៅក្នុងរយៈពេលថ្មីៗនេះ។ បើផ្អែកតាមរបាយការណ៍ Hootsuite កាលពីខែ មករា ឆ្នាំ ២០១៩ កម្ពុជាមានអ្នកប្រើប្រាស់អ៊ីនធឺណិតប្រហែល ១២,៥ លានអ្នក ដែលនេះគឺជាសក្តានុពលដ៏ធំសម្រាប់វិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-commerce) ទិញដោះដូរទំនិញតាមអនឡាញ។ ថ្មីៗនេះ ក្រុមការងារក្នុងស្រុក (Knongsrok) បានសំភាសជាមួយលោក ប្លង់ ផល្លា ជាសហស្ថាបនិក បាយឡូយ (Buyloy.com) ដើម្បីស្វែងយល់ពីនិន្នាការវិស័យ E-commerce នៅកម្ពុជា។  បាយឡូយត្រូវបានបង្កើតឡើងនៅថ្ងៃទី ២៧ ខែ វិច្ឆិកា ឆ្នាំ ២០១៨…

Andrew Carnegie 02
សម្រង់

រូបមន្តជោគជ័យទាំង១០ ដែលលោក អ៊ែនឌ្រូ ខនណឹហ្គ៊ី (Andrew Carnegie) បានប្រើដើម្បីក្លាយជាកំពូលអ្នកមាន

លោក អ៊ែនឌ្រូ ខនណឹហ្គ៊ី (Andrew Carnegie) បានមកជាន់ដីសហរដ្ឋអាមេរិកក្នុងឆ្នាំ 1848 ដោយស្ទើតែគ្មានលុយមួយរៀលសោះ។ នៅឆ្នាំ 1901 គាត់បានក្លាយជាកំពូលអ្នកមានជាងគេបំផុតនៅលើពិភពលោក។ ជាមួយអំណាចដ៏ខ្លាំងខ្លារបស់គាត់ គាត់ត្រូវបានអ្នកកាសែតវ័យក្មេងម្នាក់ឈ្មោះ ណាប៉ូឡេអុងហ៊ីល (Napoleon Hill) បានសុំជួបគាត់ ព្រោះ ហ៊ីល (Hill) ចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការសរសេរពីរឿងរ៉ាវរបស់មនុស្សជោគជ័យ។ លោក ខនណឹហ្គ៊ី (Carnegie) បានឃើញកំលាំងជំរុញពិសេសមួយនៅក្នុងខ្លួនលោក ហ៊ីល (Hill) ហើយនៅឆ្នាំ 1908 លោកបានសំរេចចិត្តថាឱ្យ ហ៊ីល (Hill) ចងក្រងឯកសារទាំងអស់នៃយុទ្ធសាស្រ្ត ដែលធ្វើឱ្យគាត់ក្លាយជាអ្នកជំនួញដ៏អស្ចារ្យ និងជាសប្បុរសជន។…

Cover Ayai
សម្រង់

ជាកូនខ្មែរនឹងគេដែរ គិតថាចង់រៀន​អាយ៉ៃ​អត់​ ពេលនេះឱកាសល្អហេីយ​ លោកពូ​ ព្រហ្ម​ ម៉ាញ​ ស្ម័គ្របង្រៀនដោយឥតគិតថ្លៃតែម្តង

សិល្បៈទម្រង់បុរាណរបស់ខ្មែរ​ មានច្រេីនទម្រង់ច្រេីនរបៀប​មែនទែន ដែលនេះគឺ​សុទ្ធតែជាកេរ្តិ៍មរតកដែលដូនតា​ខ្មែរ​ពីមុនបន្សល់ឱ្យ​ ។ ប្រៀបដូចនឹងសិល្បះៈអាយ៉ៃ​ ដែលជាសិល្បៈមួយប្រភេទ​ ដែល​ពិតជាគួរឱ្យចាប់អារម្មណ៍ខ្លាំង​ ហេីយក៏មិនងាយមានអ្នកចេះស្ទាត់ពីជំនាញនេះដែរ ។ ទេីបតែពេលថ្មីៗនេះ​ គណនី​ហ្វេសបុករបស់លោក “ព្រហ្ម​ ម៉ាញ”​ បានបង្ហោះសារមួយឃ្លាថា​ ​«​ខ្ញុំ​កាន់តែ​ចាស់ បើ​មិន​បង្រៀន​ខ្លាច​វា​បាត់បង់​ទៅ​តាម​ពេល​ដែល​យើង​បាត់​ទៅ​ដែរ ដូច្នេះ​បើ​សុខភាព​កាន់តែ​ទ្រុឌទ្រោម​នោះ​យើង​កាន់តែ​ប​ង្រៀ​ង ព្រោះ​វា​មិន​មាន​ពេល​ច្រើន​សម្រាប់​ការ​បង្រៀន​នេះ​ឡើយ »​។ ការ​ប្រកាស​ពី​ការ​បង្ហាត់​អំពីចម្រៀង​អា​យ៉ៃ​ដោយ​មិន​យក​ប្រាក់ពី​លោក​ព្រហ្ម ម៉ា​ញ នា​ពេល​នេះ​បាន​ទទួល​ការពេញចិត្តជាខ្លាំងពីសំណាក់មហាជន ហើយ​វា​ជា​រឿងដ៏​ល្អ​មួយ​សម្រាប់បងប្អូនដែលចង់ចេះពីជំនាញមួយនេះពីសំណាក់រៀមច្បងជេីងចាស់ផងដែរ ។ ដូច្នេះហេីយបេីបងប្អូនមានចំណាប់អារម្មណ៍​ សូមមេត្តាទាក់ទងទៅ​ តាម​ គណនី​ ហ្វេសបុក​ លោក​ ព្រហ្ម​ ម៉ាញ​…

29
សម្រង់

ទឹកចិត្តប្រពន្ធម្នាក់ និងម្តាយលើកដំបូង

ទឹកចិត្តប្រពន្ធម្នាក់ និងម្តាយលើកដំបូង : – ពេលដឹងថាកូនបានចាប់កំណើតក្នុងផ្ទៃម្តាយជាលើកដំបូង ម្តាយភ័យផង អរផង សើចទាំងទឹកភ្នែក ។ ខ្លាចមិនប្រាកដ ក្រែងមិនច្បាស់ម៉ែ ពិនិត្យម្តងហើយម្តងទៀត អោយច្បាស់ក្នុងចិត្ត ។ – លុះបានច្បាស់ហើយ ម៉ែថ្នមខ្លួន លះបង់ការងារ លុយកាក់ ដើម្បីរក្សាជីវិតកូនអោយគង់ ។ – ផ្លាស់ប្តូរទំលាប់ កាលពី២០ឆ្នាំមុនចោលភ្លាមៗ ដោយចាប់យកការផ្លាស់ប្តូរដើម្បីកូន ។ – កូនអាយុក្រោម ១២ សប្តាហ៍ ដំណាក់កាលទី១ ពេទ្យប្រាប់ថា…