សម្រង់

25 6
សម្រង់

ស្រីៗ កុំរំលងអត្ថបទនេះឱ្យសោះ ចូលអានបានដឹង

មនុស្សស្រីកុំចង់គ្រប់គ្រងមនុស្សប្រុសតឹងខ្លាំងពេក ត្រូវចាប់យកបេះដូងរបស់គេ ហើយព្រលែងខ្លួនរបស់គេ។ មនុស្សប្រុសប្រៀបដូចជាគ្រាប់ខ្សាច់ កាន់តែខំចាប់ ហូរចេញកាន់តែច្រើន។ ដូច្នេះមនុស្សស្រីយើងត្រូវចេះថែរក្សាពេលវេលា និងភាពយុវវ័យរបស់យើង។ មនុស្សស្រីវ័យ20ឆ្នាំ ប្រៀបដូចជាផ្លែCherry ល្អមើលមិនប្រាកដថាឆ្ងាញ់។ មនុស្សស្រីវ័យ30ឆ្នាំ ប្រៀបដូចជាផ្លែប៉ោម ល្អមើលហើយក៏ឆ្ងាញ់ទៀត។ មនុស្សស្រីវ័យ40ឆ្នាំ ប្រៀបដូចជាផ្លែម្នាស់ ឆ្ងាញ់តែមិនល្អមើលទេ។ មនុស្សស្រីវ័យ50ឆ្នាំ ប្រៀបដូចជាផ្លែប៉េងប៉ោះ អ្នកស្មានតែអ្នកនៅតែជាផ្លែឈើទៀតមែនទេ? ដូច្នេះទាន់ខ្លួននៅក្មេង នៅមានសម្រស់ ត្រូវតែមានសេចក្តីក្លាហានទៅស្វែងរកស្នេហា ដែលយើងចង់បាន កុំធ្វើខ្លួនឯងដូចជានារីទេព អាយុច្រើននោះ។ ហេតុអ្វីបានជាសល់នារីទេពអាយុច្រើនដល់ម្លឹង? ហេតុផលគឺមានតែ1 ខ្វះភាពក្លាហាន! មនុស្សស្រីវ័យ20ឆ្នាំស្រស់ស្អាត ប៉ុន្តែអត់មានចិត្តចោរ ក៏អត់មានថ្លើមធំដូចចោរ។…

24 6
សម្រង់

ព្រោះតែស្រឡាញ់ ទើបនាងហ៊ានលះបង់គ្រប់យ៉ាងដើម្បីអ្នក

ស្រ្តីគ្រប់រូបតែងតែថែរក្សា ខ្វល់ខ្វាយ យកចិត្តទុកដាក់បំផុតចំពោះរូបរាងកាយរបស់ខ្លួន នៅពេលដែលនាងដឹងថាខ្លួននាងឈានដល់វ័យមួយដែលគ្រប់ការ។ បើទោះបីជានាងមានរាងកាយស្រលូនក្តី រាងកាយមានសាច់មានឈាមបន្តិចក្ដី តែនាងពេញចិត្តនឹងអ្វីដែលជារូបនាង ជាអ្វីដែលមាតារបស់នាងបានផ្តល់ឱ្យនាង ហើយក៏ខិតខំថែរក្សារហូតដល់ពេលនាងបានជួបអ្នក។ ចាប់ពីពេលដែលនាងបានស្គាល់អ្នក នាងប្រាកដជាបានគិត និងមើលឃើញផ្ទាល់នឹងភ្នែក ពីភាពជាម្តាយ ជាស្រ្តីមេផ្ទះ ជាភរិយា ជាកូនប្រសារ និងអ្វីដែលសំខាន់បំផុតសម្រាប់ជីវិតនាងគឺ រូបរាងកាយរបស់នាង នឹងត្រូវផ្លាស់ប្តូរដោយសារតែបុរសម្នាក់ដែលជាឪពុករបស់ក្មេងដែលនាងបានពរពោះជាងប្រាំបួនខែ។ ជាស្រ្តីដែលធ្លាប់តែរស់នៅជាមួយឪពុកម្តាយ ដល់ម៉ោងទៅសាលា ដល់ម៉ោងញាំបាយ មិនសូវបានធ្វើការងារផ្ទះ  រាងកាយតូចច្រឡឹង ក្រអូបសាយដោយក្លិនគន្ធាពិដោរ ស្លៀកពាក់រឹបរាងតាមប្រាថ្នាជាដើម នឹងត្រូវផ្លាស់ប្តូរគ្រប់យ៉ាងនៅពេលដែលអ្នកក្រាបសំពះផ្ទឹមសុំអ្នកមានគុណបង្កើតនាង ទៅរស់នៅតែពីរនាក់ជាមួយនាង។ ក្តីស្រលាញ់មួយនេះ គឺនាងហ៊ានលះបង់គ្រប់បែបយ៉ាងគឺ ដើម្បីតែអ្នកតែម្នាក់គត់។ នៅក្រោយពេលរៀបការរួច អ្នកនឹងមានអារម្មណ៍លើសពីមួយដងដែលថាខ្លួនស្តាយក្រោយដែលបានរៀបការ ហើយពេលខ្លះ អ្នកថែមទាំងមានទំនាក់ទំនងស្នេហាជាមួយស្រីក្មេងផ្សេងទៀតក្រៅពីប្រពន្ធរបស់អ្នក។ ស្រីក្មេងរបស់អ្នកនេះ…

11 10
សម្រង់

លក្ខណៈបុរសគ្រប់លក្ខណ៍មាន ៣០ យ៉ាង មាននៅសល់អត់បុរសបែបហ្នឹង

លក្ខណៈបុរសគ្រប់លក្ខណ៍មាន ៣០ យ៉ាង ១. ខំសិក្សារៀនសូត្រ និងមិនចេះប្រកាន់ខ្លួន ២. មិនលួចប្លន់កិបកេងឆបោកអ្នកដទៃ ៣. មិនប្រព្រឹត្តខុសចំពោះប្រពន្ធកូនអ្នកដទៃ ៤. មិនរំភើបញាប់ញ័រឆាប់ភ័យផ្ដេសផ្ដាស ៥. មិននិយាយភូតភ កុហក ប្រើល្បិចបោកប្រាស់ ៦. មិននិយាយត្រាប់តាមគេឱ្យគេអៀនខ្មាស ៧. មិនងាយជឿរឿងអ្វីមួយដោយគ្មានហេតុផល និងការវិនិច្ឆ័យច្បាស់លាស់ ៨. ធ្វើការងារមិនប្រញាប់ពេក មកនយឺតពេក ៩. មិនចេះនិយាយបំផ្លើសសើចលេង ១០. ចេះទទួលភ្ញៀវមិនលាក់មុខ ១១. មានថ្នាំកែរោគបម្រុងទុកមិនឱ្យខ្វះ ១២. មិនប្រាប់ការសម្ងាត់ដល់អ្នកដទៃ…

9 12
សម្រង់

លទ្ធផល ដែលរៀបការជាមួយមនុស្ស​ ដែលមិនធ្លាប់ស្គាល់គ្នាសោះ

មិត្តភក្តិសួរខ្ញុំថា ហើយអ្ហែងការជាមួយមនុស្ស ដែលអ្ហែងមិនដែលស្គាល់សោះ អ្ហែងគិតថា មានក្ដីសុខ មានសុភមង្គលអត់ មនុស្សមិនដែលនឹងស្គាល់គ្នាសោះ រស់នៅជាមួយគ្នាម៉េចនឹងកើតទៅ? ត្រូវហើយ ឮគេសួរបែបហ្នឹងភ្លាម មានអារម្មណ៍ថា គិតច្រើន ខ្វល់ច្រើន មនុស្សស្គាល់គ្នាម៉េច នៅមើលមិនដឹងចិត្តគ្នា មិនចុះសម្រុងគ្នា ចុះទម្រាំអត់ស្គាល់គ្នាសោះ ធ្វើម៉េចនឹងនៅជាមួយគ្នាបានទៅ យើងមិនដឹងចិត្តគេ គេមិនស្គាល់ចិត្តយើង គិតទៅ ប្រឈមនឹងបញ្ហា ការលែងលះគ្នាណាស់។ តែការពិត វាមិនដូចការគិតទេ បើយើងចេះប្រើពេលវេលាដែលនៅជាមួយគ្នា យើងព្យាយាមឈ្វេងយល់ពីគ្នា យើងចេះសម្រប ឱ្យចុះសម្រុងនឹងគ្នា វាគ្មានអ្វីដែលពិបាកនឹងប្រើជីវិតរស់នៅជាមួយគ្នាឡើយ។ ខ្ញុំឃើញហើយ មិត្តខ្ញុំដែលស្រឡាញ់គ្នា…

5 10
សម្រង់

ពិតជាមិនយល់ទេថា ហេតុអ្វីមនុស្សស្រីត្រូវទ្រាំ?

ហេតុអ្វីមនុស្សស្រីត្រូវទ្រាំ? ពេលខ្លះខ្ញុំពិតជាមិនយល់ ថាហេតុអ្វី មនុស្សស្រីត្រូវទ្រាំ នឹងរឿងគ្រប់យ៉ាង មិនព្រមឈប់ មិនព្រមបញ្ចប់ មិនព្រមប្រលែង ហេតុអ្វី ត្រូវនៅឱបក្រសោបទុក្ខទឹកភ្នែកជាមួយនឹងមនុស្សប្រុសម្នាក់ ដែលមិនបានស្រឡាញ់ មើលថែ ថ្នាក់ថ្នមនាង? #វាជាកម្មតើមែនទេ? – ទ្រាំឈឺចាប់ តែមិនប្រាប់អ្នកណា – ទ្រាំឯកា ព្រោះមិនចង់រំខានអ្នកណា – ទ្រាំឱ្យគេវាយធ្វើបាប ប្រើហិង្សា មិនហ៊ាននិយាយ ព្រោះខ្លាចកាន់តែមានរឿង ឬខ្លាចខ្មាសគេ – ទ្រាំបៀមទុក្ខ ព្រោះគិតថាគេនឹងកែប្រែជាថ្មី – ទ្រាំលំបាក វេទនា ទាំងផ្លូវកាយផ្លូវចិត្ត…

4 11
សម្រង់

អានហើយរំជួលចិត្ត!​ ម៉ាក់កុំបោះបង់កូនណា មិនថាកូនកើតមក ដោយការស្រឡាញ់រវាងម៉ាក់ និងប៉ា ឬជាការធ្វេប្រហែសរបស់ម៉ាក់ក៏ដោយ

ម៉ាក់! កូនមិនដឹងទេថា ការកើតរូបកូននេះឡើងមក វាជាក្ដីស្រឡាញ់របស់ម៉ាក់ប៉ា ឬវាគ្រាន់តែជាការធ្វេសប្រហែសរបស់ម៉ាក់តែម្នាក់ឯងឬយ៉ាងណា កូនគ្រាន់តែដឹងថា កូនបានមានជីវិតហើយ កូនបានក្លាយជាកូនរបស់ម៉ាក់ហើយ កូនមិនដឹងទេថា ពេលដែលកូនកើតចេញទៅ កូនមានប៉ាហៅនឹងគេឬក៏អត់ តែអ្វីដែលកូនដឹង គឺកូនមានម៉ាក់នៅក្បែរ ព្រោះកូនបានចងភ្ជាប់ជាមួយនឹងបេះដូងរបស់ម៉ាក៉រួចហើយ។ កុំបោះបង់កូនណាម៉ាក់ កុំទម្លាក់កូនចោល កុំធ្វើឱ្យកូនមានអារម្មណ៍តែលតោលណាម៉ាក់ កូនចង់ស្ថិតក្នុងរង្វង់ដៃរបស់ម៉ាក់ កូនចង់ទទួលបានអារម្មណ៍កក់ក្ដៅពីម៉ាក់ កូនចង់ឃើញពិភពលោកនេះជាមួយម៉ាក់ បំណាច់នឹងឱ្យកូន មានវត្តមានក្នុងផ្ទៃរបស់ម៉ាក់ហើយ សូមម៉ាក់អនុញ្ញាតឱ្យកូន មានវត្តមាននៅក្នុងជិវិតបរ់សម៉ាក់បន្តរហូតបានទេ?​ កុំបោះបង់ខ្ញុំចោលអីណាម៉ាក់!!! ប្រែសម្រួល : TSR Sharing #PanhaROTH

30
សម្រង់

សម្ដីឪពុកក្មេក និយាយទៅកាន់កូនប្រសារប្រុស ក្នុងថ្ងៃរៀបការ ស្ដាប់ហើយ រំភើបជំនួសកូន

នៅក្នុងថ្ងៃរៀបមង្គលការកូនស្រី ឪពុកបាននិយាយទៅកាន់កូនប្រសារប្រុសថា៖ – មនុស្សទីមួយដែលពរនាងគឺខ្ញុំ មិនមែនជាអ្នក – មនុស្សទីមួយដែលថើបនាងគឺខ្ញុំ មិនមែនអ្នក – មនុស្សទីមួយដែលថ្នាក់ថ្នមនាងគឺខ្ញុំ មិនមែនអ្នក ប៉ុន្តែ… អ្នកដែលអាចកំដរនាងមួយជីវិតបាន គឺអ្នកមិនមែនជាខ្ញុំ ប្រសិនបើមានថ្ងៃមួយអ្នកឈប់ស្រឡាញ់នាងហើយ – កុំក្បត់នាង – កុំវ៉ៃ កុំជេរស្តីនាង – កុំនិយាយប្រាប់នាង មកនិយាយជាមួយខ្ញុំ ខ្ញុំនឹងនាំនាងត្រឡប់មកផ្ទះវិញ!!!” ប្រសិនបើអ្នកជាមនុស្សប្រុសពិតប្រាកដ សូមធ្វើល្អចំពោះប្រពន្ធរបស់អ្នក ពីព្រោះពួកនាងគឺសុទ្ធជាកែវភ្នែករបស់ឪពុកម្តាយ ដែលបានបីបាច់ថ្នាក់ថ្នមមកយ៉ាងល្អបំផុត នៅពេលចេះតែចាយលុយ នាងរស់នៅក្នុងផ្ទះឪពុកម្តាយនាង តែពេលនាងចេះរកលុយនាងរស់នៅផ្ទទះម្តាយក្មេក ក្រៅពីឪពុកម្តាយនាងចេញ នាងមិនបានជំពាក់អ្នកណាម្នាក់ឡើយ! ប្រភព…

Untitled 1
សម្រង់

រឿងរ៉ាវមួយចំនួនដែលកូនៗ ត្រូវដឹងអំពីសេចក្តីស្រឡាញ់ចំពោះឪពុកម្តាយ!

សេចក្តីស្រឡាញ់ដែលឪពុកម្តាយមានគឺជាហេតុផលដែលយើងត្រូវបង្រៀនកូន ៗ របស់យើងអំពីភាពពិតនៃសេចក្តីស្រឡាញ់។ សម្រាប់រឿងមួយ, កុមារគួរតែដឹងថាសេចក្ដីស្រឡាញ់មិនមែនមានតែក្តីរីករាយគ្រប់ពេលវេលានោះទេ ទន្លឹមនឹងនេះផងដែរឪពុកម្តាយមិនគួរណាបង្រៀនកូនៗពីអំពីគំរូអាក្រក់។ យោងទៅតាមគេហទំព័រ​ Brightside សូមក្រលេកមើលមូលដ្ឋានគ្រឹះល្អៗមួយចំនួនអំពីសេចក្ដីស្រឡាញ់ដែលយើងគួរបង្រៀនដល់កូន ៗ របស់យើង។ ការបំពានដោយកាយវិកាណាមួយវាមិនមែនជាសេចក្តីស្រឡាញ់ទេ។ © Full House / ABC នៅពេលកូនរបស់អ្នកមកដល់ផ្ទះហើយនិយាយប្រាប់រឿងរ៉ាវពីការប៉ះពាល់របស់ក្មេងដទៃ, កុំប្រាប់ទៅកូនថានេះជាសេចក្តីស្នេហានោះទេ ប៉ុន្តែចូលប្រាប់ទៅកូនថាវាគ្រាន់តែជាទំនាក់ទំនងរវាងក្មេងៗតែប៉ុណ្ណោះ ហើយវាមិនមែនជារឿងធ្ងន់ធ្ងរទេ។ បំណែកចែកនៃសេចក្តីស្រឡាញ់។ វាជារឿងងាយបំផុតដែលឪពុកម្តាយអាចផ្តល់ និងអនុញ្ញាតឱ្យពួកគេទទួលបានសេចក្តីស្រឡាញ់និងការយកចិត្តទុកដាក់ទាំងអស់ពីឪពុកម្តាយ។ ប៉ុន្តែឪពុកម្តាយក៏គួរតែដឹងថា សេចក្តីស្រឡាញ់ត្រូវតែមានដែនកំនត់។ ដូចដែលពួកទាមទារការយកចិត្តទុកដាក់ពីអ្នកដទៃច្រើនពេក។ ទោះបីពួកគេសមនឹងទទួលបានក្តីស្រឡាញ់ពីអ្នកដទៃក៏ដោយពួកគេគួរតែត្រូវបានបង្រៀនឱ្យសម្របសម្រួលនិងផ្តល់សេចក្តីស្រឡាញ់ដល់អ្នកដទៃ។ ស្រឡាញ់អ្នកដទៃមិនមានន័យថាអ្នកស្រឡាញ់ខ្លួនឯងតិចនោះទេ © Big Little…

២
សម្រង់

ជូនចំពោះ លោកប្ដីជាទីស្រឡាញ់! សង្ឃឹមថា បងនឹងអានដោយយកចិត្តទុកដាក់

សូមគោរពប្រពន្ធ ព្រោះនាងបានលះបង់ ភាពជាយុវវ័យរបស់នាង ចាកចេញពីផ្ទះរបស់នាង សុខចិត្តរស់នៅឆ្ងាយពីគ្រួសារប៉ាម៉ាក់នាង ដើម្បីមកសាងគ្រួសារមួយជាមួយនឹងអ្នក មើលថែរក្សា ប៉ាម៉ាក់ និងគ្រួសាររបស់អ្នក។ សូមមានមោទកភាពចំពោះនាង ព្រោះនាងបានលះបង់រូបរាង រូបសម្រស់របស់នាង​ដើម្បីពពោះកូនរបស់អ្នក នាងព្រមប្រឈមមុខនឹងគ្រោះថ្នាក់ដល់េជិវិត ដើម្បីបង្កើតកូនរបស់អ្នកទាំងពីរ ផ្ដល់កំណើតដល់សមាជិកថ្មីដើម្បីគ្រួសាររបស់អ្នក។ សូមផ្ដល់ភាពកក់ក្ដៅដល់នាង ព្រោះខណៈពេលពពោះ នាងបានលះបង់ច្រើនណាស់ នាងថែមទាំងមានអារម្មណ៍មិនស្រណុកក្នុងខ្លួនឡើយ នាងឆាប់ខឹង ឆាប់ឆេវឆាវ នាងត្រូវការភាពកក់ក្ដៅពីអ្នក ចង់ឱ្យអ្នកយកចិត្តទុកដាក់ចំពោះនាង មើលថែនាង ថ្នមចិត្តនាង គាប់បម្រើនាងឱ្យបានល្អ ជាពិសេស គឺត្រូវការកម្លាំងចិត្តដ៏ធំធេងពីអ្នក។ សូមឱ្យតម្លៃនាង មិនថានៅចំពោះមុខ ឬនៅក្រោយខ្នង នៅក្នុងផ្ទះ…

1 15
សម្រង់

20 Photos That Are Not As Simple As They Might Seem

Over 1 trillion photographs are taken every year, but only a few among them are truly mindblowing like clouds that take the shape of a pig or 2 strangers that happen to be wearing the exact same outfit. Whether it’s…

Knongsrok
សម្រង់

ប្រេត & បុណ្យ​ស្រដៀង​គ្នា​នេះ!!!

នៅ​ក្នុង​គម្ពីរ​ព្រះត្រៃបិដក​នៃ​ពុទ្ធសាសនា​និកាយ​ថេរវាទ នៅ​ក្នុង​តាម​គម្ពី​ព្រះពុទ្ធ​សាសនា​បាន​ចែងថា មនុស្ស​ដែលស្លាប់​ទៅតែង​ទៅកើត​ទីផ្សេងៗ​តាម​កម្ម​របស់ខ្លួន។ មនុស្ស​ចិត្ដអាក្រក់ ដែលបាន​ធ្វើបាប​កម្ម​ផ្សេងៗ លុះស្លាប់​ទៅ​តែងតែ​កើតជា​ប្រេត​៤ប្រភេទ គឺប្រេត​ដែល​ចិញ្ចឹម​ជីវិត​ដោយខ្ទុះ​ឈាម ប្រេត​ស្រេក​ឃ្លាន​អាហារ​ជានិច្ច ប្រេត​ដែលភ្លើង​ឆេះ​ជានិច្ច និងប្រេត​ដែល​ចិញ្ចឹម​ជីវិត​ដោយ​ផល​ដែល​បុគ្គល​ដទៃ​ឧទ្ទិស​ទៅឱ្យ។ គេ​តែង​និយម​ជ្រើសរើស​ចំថ្ងៃ​រនោច​ខែភទ្របទ ព្រោះ​ពេលវេលា​នោះ​ព្រះចន្ទ​ពុំសូវ​មាន​ពន្លឺ ហើយ​ចេះតែ​ង​ងឹត​ទៅៗ ព្រោះ​ឱកាស​នោះហើយ ដែល​យមរាជ​ដោះលែង​ពួកប្រេត​ទាំងនោះឱ្យ​មក​រស់នៅ​លាយឡំ​ជាមួយ​មនុស្ស​ចាំទទួល​ភោគផល​ដែល​បងប្អូន​ញាតិសន្ដាន ដែល​ញាតិ​ឧទ្ទិស​ឱ្យ ព្រោះ​ពួកប្រេត​ខ្លាច​ពន្លឺ​ណាស់។ ប្រសិន​បើ​រយៈពេល​១៥ថ្ងៃ ពួកប្រេត​ដើរ​រកគ្រប់វត្ដ​ពុំមាន​ឃើញ​បងប្អូន​ញាតិសន្ដាន​ណាធ្វើ​បុណ្យ​បញ្ជូន​កុសល​ទៅឱ្យ​ទេ ពួកគេ​នឹងអត់​បាយ​អត់ទឹក​ស្រេកឃ្លាន​រងទុក្ខ​វេទនា​យ៉ាង​ក្រៃលែង ហើយ​នឹង​ជេរប្រទេច​ផ្ដាសា​ដល់​បងប្អូន​ញាតិកា​ទាំងឡាយ​ឱ្យ​ហិនហោច​ទ្រព្យសម្បត្ដិ ព្រាត់ប្រាស់​ឪពុកម្ដាយ ប្ដីប្រពន្ធ កូនចៅ ញាតិ​ផៅទាំង​ប្រាំពីរ​សន្ដាន។ ភ្ជុំបិណ្ឌ ជាពិធីបុណ្យរបស់កម្ពុជា។ ប៉ុន្តែ ក៏មានពិធីបុណ្យសម្រាប់ឧទិសកោសលផលបុណ្យដែលមានភាពស្រដៀងគ្នានេះដែរ ដូចជានៅ សេរីលង្កា(ឧ. ការឧទិសដល់អ្នកដែលស្លាប់) ហើយក៏វាមានភាពប្រហាក់ប្រហែលគ្នាទៅនឹង…

Knongsrok
សម្រង់

រដូវ​បុណ្យ​ភ្ជុំបិណ្ឌ

ចាប់​តាំង​ពី​សម័យ​បុរាណកាល​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​ ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​នេះ​ គេ​តែងតែ​ប្រារព្ធ​នៅ​ក្នុង​រដូវវស្សា​ ព្រោះ​នៅ​ក្នុង​រដូវ​នេះ​ពពួក​ប្រេត​អាច​មាន​ឱកាស​ច្រើន​ក្នុង​ការ​ស្វែងរក​ ចំណី​អាហារ​ ជាង​រដូវ​ផ្សេងៗ​ទាំងអស់។​ ម្យ៉ាង​វិញ​ទៀត​នៅ​ក្នុង​វស្សានរដូវ​ អាហារ​របស់​ពួក​ប្រេត​ ដូចជា​ភក់​ជ្រាំ​ ស្លេស្ម៍​ កំហាក​ សាកសព​ និង​កាកសំណល់​អសោចិ៍​ សម្បូរ​នៅ​ក្នុង​ខែ​ភ្លៀង​ផ្គរ​ពព្រិច។​ នៅ​ក្នុង​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​រយៈ ពេល​១៥​ថ្ងៃ​នេះ​ មាន​ពពួក​បេតជន​ (ពួក​ប្រេត)​ សាច់ញាតិ​ទាំង​ប្រាំពីរ​សណ្ដាន​ ព្រម​ទាំង​តំណ​ញាតិ​ច្រើន​មហាកប្ប​ ដែល​អត់​ឃ្លាន​អាហារ​អស់​រយៈ ពេល​ជា​ច្រើន​ខែ​មក​ហើយ​នោះ​ ត្រូវ​បាន​រួច​ផុត​ពី​ការ​ឃុំឃាំង​អនុញ្ញាត​ឲ្យ​មក​ស្វែង​រក​សាច់ញាតិ​នៅ​ តាម​វត្តអារាម​ផ្សេងៗ​ ដែល​នាំ​យក​ចំណីអាហារ​ផ្សេងៗ​ មក​ឧទ្ទិស​កុសល​ឲ្យ​ខ្លួន។​ ម្យ៉ាង​វិញ​ទៀត​ បើ​តាម​សម្ដី​ចាស់ៗ​បុរាណ​និយាយ​តៗ​គ្នា​ថា​ ក្នុង​រយៈ​ពេល​១៥​ថ្ងៃ​ បើ​ពពួក​បេតជន​ទាំងអស់​នោះ​ដើរ​ស្វែងរក​ញាតិ​ចំនួន​៧​វត្ត​ នៅ​តែ​មិន​ឃើញ​នោះ​ ពពួក​ប្រេត​ទាំងអស់​នោះ​នឹង​ស្រែក​យំ​ទន្ទ្រាំ​ជើង​…

Knongsrok
សម្រង់

ទំនាក់ទំនងបុណ្យភ្ជុំបិណ្ឌ និងបុណ្យចូលវស្សា

បើតាមសង្ឃដីការបស់ សមេ្តចព្រះមង្គលទេពាចារ្យ អ៊ុំ ស៊ុម បានឲ្យដឹងថា នៅសម័យដើមគឺ ក្រោយពេល ដែល ព្រះពុទ្ធសាសនា បាន​ផ្សាយ​ចូល​មក​ក្នុង​ប្រទេស​ខែ្មរ​យើង ហើយ​នោះ​ភិក្ខុសង្ឃបាននិមន្ត ទៅបិណ្ឌបាតគ្រប់ច្រកល្អករាល់ពេលវេលា ដោយមិនគិតថា ជារដូវវស្សា រដូវប្រាំង រដូវក្តៅ ឬរដូវរងាឡើយ ។ លុះដល់សម័យសេ្តចសោយរាជ្យ គឺវង្ស “ជ័យវរ្ម័ន” ព្រះអង្គមានព្រះទ័យជ្រះថ្លានឹងព្រះពុទ្ធសាសនា ក៏បានឧបត្ថម្ភព្រះសង្ឃ​ដែល​បួសក្នុង ​ព្រះ​ពុទ្ធ​សាសនា​ ដោយ​បច័្ចយ​បួន មានចង្អាន់​បិណ្ឌបាត្រ សេនាសណៈ ភេសជ្ជៈ និង ចីវរ ។ ក្រោយ​មក​ទៀត ព្រះអង្គ​ទ្រង់​ឈេ្វង​យល់ថា​នៅ​រដូវវស្សា​ព្រះសង្ឃ​និមន្ត​ចេញ​ទៅ​បិណ្ឌ​បាត្រ​ នោះ​ជួបប្រទះ​នូវការលំបាក ខ្លាំងណាស់​ដូចជា ភ្លៀង…

Knongsrok
សម្រង់

មូលហេតុ​ដែល​ប្រារព្ធ​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ

ប្រជាជនខែ្មរ ក៏តែងតែចងចាំ និងយល់គ្រប់ៗគ្នាថា “បុណ្យភ្ជុំបិណ្យ” គឺជាការធ្វើបុណ្យដាក់បិណ្ឌ ដើម្បីឧទ្ទិសដល់ បេតបុគ្គលជាឪពុក ម្តាយ បងប្អូន ញាតិសន្តានទាំងឡាយ ដែលបានចែកស្ថានទៅ ហើយ មិនដឹងជាទៅចាប់កំណើតនៅលោកខាងមុខជាអ្វីនោះ។ ប៉ុនែ្តបើ តាមអត្ថបទរបស់ លោក សុង ស៊ីវ វិញការធ្វើបុណ្យភ្ជុំបិណ្ឌ ពុំមែនមានន័យតែប៉ុណ្ណឹងទេ គឺលោកបានបកស្រាយដោយលើកយកអត្ថន័យចំនួន ៣ គឺ : ដើម្បីឧទិ្ទសកុសលចំពោះបេតបុគ្គល ឬប្រេតបុគ្គល (ពាក្យ “បេត” ជាពាក្យបាលី ឯពាក្យ “ប្រេត” ជាពាក្យសំស្រ្កឹត) ដើម្បីឲ្យបានសេចក្តីសុខចម្រើន…

Knongsrok
សម្រង់

ប្រវត្តិ​បុណ្យ​ភ្ជុំបិណ្ឌ & រឿងទាក់ទងនឹងបុណ្យ​ភ្ជុំបិណ្ឌ!!

ពាក្យថា “ភ្ជុំបិណ្ឌ” មកពីពាក្យ “ភ្ជុំ” រួមគ្នាជាមួយពាក្យ “បិណ្ឌ” ដែលមានន័យថា : ការ​ប្រមូល​ឲ្យ​មូល ឬ​ពូន​ឲ្យ​ជា​ដុំ(មកពីភាសាបាលី) “ដុំបាយ” ដូចេ្នះ​យើង​អាច​សម្គាល់​ពាក្យ​នេះ តាមវិធីងាយបានថា គឺជា “ការប្រជុំ ឬប្រមូលផ្តុំដុំបាយ” ​(ការពូតដុំ បាយជាដុំៗ​ដែល​យើង​ហៅថា “បាយបិណ្ឌ”) ។ បើ​តាម​តម្រា​ចារ​តាម​ប្រវត្តិសាស្ត្រ​នៃ​ប្រទេស​ កម្ពុជា​យើង​ បាន​បង្ហាញ​ថា​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​គឺ​កើត​មាន​តាំង​ពី​បុរាណ​កាល​មក​ម្ល៉េះ។​ ប៉ុន្តែ​ទាស់​ត្រង់​ថា​ កាល​ពី​សម័យ​មុន​គេ​មិន​ហៅ​ថា​ បុណ្យ​ភ្ជុំ​ទេ​ ដោយ​នៅ​ក្នុង​ពិធី​នេះ​គេ​មាន​បែង​ចែក​ចេញ​ជា​ពីរ​ថ្នាក់។​ ថ្នាក់​ដំបូង​ គឺ​គេ​ចាប់​ផ្ដើម​ធ្វើ​ចាប់​ពី​ថ្ងៃ ​១​រោច​ រហូត​ដល់​ថ្ងៃ​១៤​រោច​ ជា​វារកភត្ត​ (ភត្ត​ធ្វើ​តាម​ថ្ងៃ)​ ជា​បន្ត​បន្ទាប់។​ ចំណែក​មួយ​ថ្នាក់​ទៀត​គេ​ធ្វើ​នៅ​ថ្ងៃ​…

Knongsrok
សម្រង់

បុណ្យភ្ជុំបិណ្ឌ

បុណ្យ​ភ្ជុំបិណ្ឌ​ ជាពិធីបុណ្យមួយ ក្នុងចំណោមពិធីបុណ្យធំៗដទៃទៀតនៃ រាជពិធីទា្វរទសមាស។ នៅក្នុងរាជ្យព្រះបាទអង្គឌួង ទ្រង់ដើម្បីលើកទឹកចិត្តដល់​កងទ័ពដែល​បាន​ច្បាំង​ឈ្នះ​ត្រឡប់​មកវិញ ព្រះអង្គ​ក៏​បង្កើត​បុណ្យ​ភ្ជុំបិណ្ឌ​នេះ​ឡើង អាស្រ័យនឹងប្រវត្តិរឿង​ក្នុងព្រះពុទ្ធសាសនា​។ ប្រជាជនកម្ពុជា នាំគ្នាប្រារព្ធពិធីបុណ្យនេះ​​មិនដែល​អាក់ខាន​ឡើយ គឺចាប់ពីថៃ្ង ១រោច ខែភទ្របទ រហូតដល់ថៃ្ងទី ១៥រោច មាន​រយៈ​ពេល ១៥ថៃ្ង ដែលយើងហៅថាបិណ្ឌ1, បិណ្ឌ2 … និងថៃ្ងបញ្ចប់ គឺជា ថៃ្ង “ភ្ជុំបិណ្ឌ”។ បុណ្យ​ភ្ជុំបិណ្ឌ ត្រូវបានធ្វើឡើងតាមបែប​ព្រះពុទ្ធសាសនា។​ ជា​រៀងរាល់​ឆ្នាំ​ នៅ​ពេល​ដល់​ថ្ងៃ​ខែ​ដែល​ត្រូវ​ប្រារព្ធ​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​ គ្រប់​បងប្អូន​កូន​ចៅ​ សាច់​ញាតិ​សន្ដាន​ទាំងអស់​ ទោះ​នៅ​ទី​ជិត​ ឬ​ទី​ឆ្ងាយ​ តែង​តែ​ធ្វើ​ដំណើរ​ទៅ​ជួប​ជុំ​គ្នា​ ជា​ពិសេស​ឪពុក​ម្ដាយ​ ដើម្បី​រៀបចំ​ម្ហូប​អាហារ​ បាយ​សម្ល​ ចង្ហាន់​យក​ទៅ​ប្រគេន​ព្រះសង្ឃ​ដែល​គង់​នៅ​វត្ត​អារាម។​ ប្រភព៖ /km.wikipedia.org

Rambo5
សម្រង់

Rambo: Last Blood ចេញ​ Poster ផ្លូវ​ការ​គ្រោង​ចាក់បញ្ចាំង​ថ្ងៃ​ទី២០ ខែនេះហើយ!

Rambo: Last Blood ដែល​ជា​រឿង​ចុង​ក្រោយ​ក្នុង​ត្រកូល Rambo បាន​ចេញរូប​ Poster (សម្បក)ផ្លូវការ​ហើយ​ខណៈ​ដែល​រឿង​នេះ​នឹង​ចាក់ផ្សាយ​តាម​រោង​កុននៅ​ថ្ងៃ​ទៅ​២០​ខែសីហា​ឆ្នាំ​២០១៩​ខាង​មុខ​នេះ។ គម្រោង​នៃការ​ថត​ភាគទី​៥​នេះ អ្នក​ដឹកនាំនិងការីផលិត​គ្រោង​ចេញ​តាំង​ពី​ឆ្នាំ​២០០៨​គឺ​ក្រោយ​រឿង Rambo 2008 បញ្ចាំងយ៉ាងជោគជ័យ​មក​ម្ល៉េះ ប៉ុន្តែ​រឿង​ក្រោយ​បំផុត​មួយ​នេះ​ទើប​តែ​ចាប់​ផ្ដើម​ថត​នៅ​ខែ​តុលា​ឆ្នាំ​២០១៨​នេះ​ទេ ខណៈលោក Grunberg គឺ​ជាអ្នក​ដឹកនាំ។ https://www.facebook.com/Rambo/photos/a.171896879504580/2751186754908900/?type=3&__xts__%5B0%5D=68.ARBU0gAH4AmZfuCy6E3XOLRf8P8qd9jiyFNPm-txGj3XCQEyu1LpYzHoXxcHOKyVbN5kVTksT8hoGT2ab0UjoJME6kpze4zVftOm5TApxBaazelHl4TaM3mCbFXijvMli-LVMeNTMaSmowLuy7Ha9Z7EYelK_RraGCZuzFP9XvsMHnVlinJqY2lSQDEKYYXh7B0nYYgH5-_U4uD07aV31kmO15Ki0h7gWLvQC9S3RadJFPLMvIjRu2fiAI2BIKOcrKFCk4Xq59yqcEscbtRI_tL9QZ69tmVyBT9YJbYh-UdkhZEwo85TggWsmiYVV5JLxEe4R-N1Y4jSb8uADzhB6caLhmDeeNhEZXdBrkiU1fGVtJuZ8NlfiEE&__tn__=-R រឿង​នេះ​សម្ដែង​ដោយ Sylvester Stallone​(តួរ៉ាំបូ) , Paz Vega, Sergio Peris-Mencheta, Adriana Barraza, Yvette Monreal, Joaquín Cosío, និង Oscar Jaenada.។ សាច់​រឿង​នេះ​គឺ​និយាយ​អំពីដំណើររបស់ ចន រ៉ាំបូ​ធ្វើ​ដំណើរ​ទៅ​មិកស៊ិកដើម្បី​ទៅ​សង្គ្រោះកូន​ស្រី​របស់​មិត្តភ័ត្រម្នាក់​ដែល​ត្រូវ​ស្តេចជួញដូគ្រឿងញឿនម៉ិកស៊ិក​ចាប់​ពង្រាត់​ទៅ។ ខាងក្រោម​ជា​វីដេអូ Trailer:

ដាយណូស័រ
សម្រង់

របកគំហើញថ្មី៖ ឆ្អឹងភ្លៅ​សត្វដាយណូស័រមាឌ​ធំកវែង​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ប្រទេស​បារាំង

លោកបណ្ឌិត Maxime Lasseron ជាសាស្ត្រាចារ្យស្រាវជ្រាវនៅសារមន្ទីរជាតិនៃប្រវត្តិសាស្ត្រធម្មជាតិ(National Museum of Natural History of Paris)ក្នុងប៉ារីស បានពិនិត្យមើលឆ្អឹងភ្លៅសត្វដាយណូស័រដ៏ធំសម្បើមមួយ ដែលមាន​ប្រវែងជិត៣ម៉ែត្រកាលពីថ្ងៃទី ២៤ ខែកក្កដាឆ្នាំ ២០១៩កន្លង​ទៅថ្មីៗ​នេះ ។ ឆ្អឹងភ្លៅដ៏ធំមួយ​នេះត្រូវបានគេរកឃើញកាលពីដើមសប្តាហ៍នៅក្នុងកំឡុងពេលជីកនៅទីតាំងសិក្សាស្រាវជ្រាវឆ្អឹងសត្វនៃតំបន់ Angeac-Charente ជិត Châteauneuf-sur-Charente ភាគនិរតីនៃប្រទេសបារាំង។ ឆ្អឹងភ្លៅមួយ​នេះ​បញ្ជាក់​ពី​ស្ថានភាពពិត​ទាំង​ស្រុងដែល​ធ្វើ​ឲ្យ​មានភាពងាយស្រួលក្នុងការអភិរក្ស។ ឆ្អឹង​នេះមានអាយុ ១៤០លានឆ្នាំប្រវែង 2 ម៉ែត្រនិងមាន​ទំងន់​៥០០​គីឡូ​ក្រាម​។ វា​ជា​ឆ្អឹង​របស់​សត្វដាយណូស័ហ្សូរីសូស៊ីត្រូស(ស៊ី​រុក្ខជាតិជាអាហា​)​ហើយ​វា​ជាសត្វដាយណូស័រមាន​ធ្មេញដ៏ធំបំផុតដែលគេស្គាល់តាំងពីពេលនោះមក។ ខណៈដែល​ឆ្អឹង​នៃ​សរីរាង្គរបស់​វា​ផ្សេង​ទៀតគ្មាន​ភាព​ពេញលេញ​តែ​ឆ្អឹង​ភ្លៅមួយ​នេះ​មានសភាពដើម​ទាំង​ស្រុង​ហើយ​ឆ្អឹង​ត្រកៀកដែល​ជា​ឆ្អឹងធំ​មួយ​ផ្សេង​ទៀត​ក៏​ត្រូវ​បាន​គេ​ជិគយក​មក​រក្សា​ទុក​និង​សិក្សាផង​ដែរ៕ ប្រភព៖CGTN Knongsrok រក្សាសិទ្ធ

Preview 21276710 650x341 98 1522307155
សម្រង់

10 Useless Pieces of Advice People Should Stop Giving

The so-called “fake wisdom” has reached the peak of its popularity. Some people simply enjoy appearing smarter and more knowledgeable than others and that’s why they feel the need to “guide” people. Some people…

Knongsrok
សម្រង់

តោះនរណាខ្លាំងអាចរកឃើញភាពខុសគ្នាបានលឿនបំផុត?

តើកម្រិតយកចិត្តទុកដាក់យ៉ាងដូចម្តេចធ្វើឲ្យអ្នកអាចរកឃើញភាពលាក់បាំងបានយ៉ាងឆប់? តើអ្នកកត់សម្គាល់ព័ត៌មានលម្អិតបានល្អប៉ុណ្ណា? ក្រឡេកមើលរូបភាពឱ្យបានដិតដល់។ នៅលើពួកវាទាំងអស់មានអ្វីមួយដែលអ្នកមិនអាចរកឃើញនៅនៅពេលមើលនាលើដំបូង។ ជាពិសេសសម្រាប់មនុស្សដែលមានការអត់ធ្មត់និងយកចិត្តទុកដាក់បំផុតគឺអាចមើលឃើញយ៉ាងលឿន។ 6. តើរូបខ្លាឃ្មុំនៅត្រង់ណា? 5. ស្វែងរករូបក្មេងប្រុស © depositphotos 4. តើកូនជ្រូកនៅឯណា? 3. តើសត្វពស់នៅត្រង់ណា? 2. តើចំណុចខុសគេនៅត្រង់ណា? 1. រកគូដែលខុសគ្នា © depositphotos តើអ្នកអាចរកអ្វីគ្រប់យ៉ាងដោយមិនចាំបាច់ពិនិត្យមើលព័ត៌មានជំនួយទេ? ប្រាប់យើងនៅក្នុងផ្នែកមតិយោបល់ខាងក្រោម! ប្រភពដើម៖brightside.me