
ផ្ទុះការគាំទ្រតៗគ្នា ក្រោយឃើញលោកជំទាវភរិយាអភិបាលខេត្តសៀមរាបប្រើតែកំបូបកំប្លោកខ្មែរ ពេលនេះអាចរកបានច្រើនម៉ូតក្នុងហាងមួយនេះ!
មួយរយៈកន្លងនេះយើងពិតជាបានដឹងហើយថា លោកជំទាវជាភរិយាឯកឧត្តមអភិបាលខេត្តសៀមរាប គឺជាស្ត្រីម្នាក់បានចូលរួមលើកស្ទួយស្នាដៃខ្មែរដោយការប្រើកាបូបច្នៃពីកំប្លោកច្រើនជាងប្រើកាបូបដែលមានម៉ាកល្បីៗ រហូតធ្វើឱ្យផ្ទុះការសរសើរពេញបណ្តាញសង្គមហ្វេសប៊ុក។ ក្រោយការសរសើរ និងបានបង្ហាញថាកាបូបខ្មែរយើងក៏មានភាពស្រស់ស្អាតដែរ ពេលនេះនារីៗជាច្រើនបាននាំគ្នាងាកមកគាំទ្រ និងប្រើប្រាស់កាបូបកំប្លោកតាមលោកជំទាវដែរ រហូតធ្វើការស្វែងរកហាងលក់កាបូបធ្វើពីកំប្លោកផងដែរ។ ដូច្នេះថ្ងៃនេះ « ក្នុងស្រុក » សូមណែនាំហាងលក់កាបូបកំប្លោកមួយកន្លែងនៅខេត្តសៀមរាប ដែលជាហាងដែលលោកជំទាវជាវកាបូបជាប្រចាំនោះគឺហាង « បាលិលេយ្យ »។ ហាង « បាលិលេយ្យ » មានកាបូបធ្វើពីកំប្លោកជាច្រើនម៉ូតជាច្រើនម៉ាកឱ្យជ្រើសរើសដែលជាផលិតផលធ្វើពីដៃកូនខ្មែរសុទ្ធសាធ ជាពិសេសមានកាបូបគញរប់ប្រភេទសម្រាប់តម្រូវចូលរួមកម្មវិធីតូចធំផងដែរ។ នៅក្នុងនោះហាងមួយនេះក៏អាចបញ្ជាកំម៉ុងម៉ូត និងធ្វើការដឹកជញ្ជូនទៅដល់ទីតាំងផ្ទាល់ទៀតផង។ សម្រាប់អ្នកដែលចាប់អារម្មណ៍លើកាបូបកំប្លោកខ្មែរយើង លោកអ្នកអាចទាក់ទង ហាង « បាលិលេយ្យ » បានតាមរយៈលេខទូរស័ព្ទ 097 83 12345 ឬចូលទៅកាន់ហ្វេសប៊ុកផេក « បាលិលេយ្យ…

















