សម្រង់

៤
សម្រង់

រកឃើញជាបន្តបន្ទាប់! បន្ថែម៤ករណីទៀត តេស្តវិជ្ជមាន នៅត្បូងឃ្មុំ និងកំពត

មកទល់ពេលនេះ សរុបអ្នកឆ្លងវីរុស កូវីដ១៩ ទាំងអស់គឺ មានចំនួន៣៧ករណីហើយ ដោយហេតុលទ្ធផលក្នុងថ្ងៃនេះ ខាងក្រសួងសុខាភិបាល បានចេញសេចក្ដីប្រកាសទាំងយប់ថា បានរកឃើញបន្ថែម ៤ករណីទៀត ។ ក្នុងនោះដែរ គឺនៅខេត្តត្បូងឃ្មុំ ចំនួន២ករណី និងនៅខេត្តកំពត ចំនួន២ករណី។ ក្រុងកំពត ៖ បុរសជនជាតិម៉ាឡេស៊ី អាយុ៦០ឆ្នាំ និង៦៤ឆ្នាំ។ ខេត្តត្បូងឃ្មុំ ៖ បុរសជនជាតិខ្មែរ អាយុ នៅស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ និងបុរសជនជាតិខ្មែរ អាយុ ៥២ឆ្នាំ នៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ។…

៣
សម្រង់

ក្រុមអ្នកវិទ្យាសាស្ត្រនៅ Oxford! វីរុស កូវីដ១៩ ផ្ទុះឡើងលឿនខ្លាំង ដោយសារតែក្រុមយុវជនទៅលេងស្រុក នាំយកជំងឺទៅជាមួយ

ការផ្ទុះឡើងនៃមេរោគកូរ៉ូណារបស់ប្រទេសអ៊ីតាលី អាចនឹងមានការបំផ្លិចបំផ្លាញខ្លាំងណាស់ ព្រោះវាមានចំនួនប្រជាជនច្រើនបែបនេះហើយមនុស្សចាស់ត្រូវរងគ្រោះ និងងាយឆ្លងខ្លាំងជាងក្មេងៗ។ ការសិក្សាដោយសាកលវិទ្យាល័យ Oxford បានបង្ហាញថាមនុស្សជាច្រើនជំនាន់រស់នៅក្រោមដំបូលតែមួយ ទើបបង្កើនល្បឿនលឿនក្នុងការរីករាលដាលនៃវីរុសនៅតាមជនបទ។ មនុស្សជាង ៣១.០០០ នាក់ ត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញថា មានផ្ទុកវីរុសនេះ នៅក្នុងប្រទេសដែលរងគ្រោះដោយវិបត្តិនេះ យ៉ាងហោចណាស់មានមនុស្សចំនួន ២៥០៣ នាក់បានស្លាប់ – អត្រាមរណភាពស្ទើរតែមួយក្នុងចំណោម ១២ នាក់។ ប្រទេសនេះមានប្រជាជនចាស់ជាងគេលំដាប់ទី ២ នៅលើពិភពលោក បន្ទាប់ពីប្រទេសជប៉ុន ២២ ភាគរយនៃប្រជាជនមានអាយុលើសពី ៦៥ ឆ្នាំហើយប្រជាជននៅក្នុងក្រុមនោះត្រូវបានគេដឹងថាទំនងជានឹងស្លាប់ប្រសិនបើឆ្លង។ ប៉ុន្តែវាអាចជាចលនារបស់យុវជនដែលបង្កគ្រោះមហន្តរាយ។ វាជារឿងធម្មតាសម្រាប់មនុស្សពេញវ័យ នៅតាមតំបន់ជនបទ…

New Copy
សម្រង់

ការស្រាវជ្រាវថ្មី! អ្នកមានឈាមប្រភេទ O មានហានិភ័យទាប ក្នុងការឆ្លងវីរុសកូវីដ១៩

តាមការសិក្សាថ្មីមួយ ដោយវិទ្យាស្ថានស្រាវជ្រាវជាច្រើននៅក្នុងប្រទេសចិនបានរកឃើញថា មនុស្សដែលជាក្រុមឈាម O មានហានិភ័យទាបនៃការឆ្លងវីរុសនេះ។ តាមរយៈឯកសារដែលមានចំណងជើងថា ” ABO Blood Group and the COVID-19 ” ដែលត្រូវបានពិនិត្យឡើងវិញលើគេហទំព័រ Medrxiv.org បាននិយាយថា បន្ទាប់ពីបានពិនិត្យសំណាកពីអ្នកជំងឺចំនួន ១,៧៧៥ នាក់ដែលបានផ្ទុកវីរុសកូវីដ១៩ មកពីមន្ទីរពេទ្យ Jinyintan ដែលជាមន្ទីរពេទ្យមួយក្នុងចំណោមមន្ទីរពេទ្យដែលត្រូវបានគេចាត់តាំងដំបូងបំផុត។ ចំពោះការព្យាបាលជំងឺ COVID-១៩ នៅទីក្រុង Wuhan សហអ្នកនិពន្ធបានរកឃើញថា សមាមាត្រនៃអ្នកដែលមានឈាមប្រភេទ O ចំពោះអ្នកជំងឺដែលមានជំងឺCOVID-19 (២៥.៨០%)…

New Copy
សម្រង់

ប៉ូលីសជាង ៣០ នាក់នៅមណ្ឌលសុខភាព​ NYC ឃើញវិជ្ជមាន បន្ទាប់ពីការធ្វើតេស្ត វីរុស កូវីដ១៩

( ញ៉ូវយ៉ក ) ៖ NYPD បានឱ្យនៅយប់ថ្ងៃអង្គារថា ” មន្រ្តីរាប់សិបនាក់នៅក្នុងតំបន់ទី ១ ក្នុងតំបន់ Lower Manhattan បានធ្លាក់ខ្លួនឈឺបន្ទាប់ពីប៉ូលីសនៅទីនោះបានធ្វើតេស្តិ៍រកវីរុសកូវីដ១៩” ។ អ្នកនាំពាក្យ NYPD បាននិយាយថា ” មន្ត្រីចំនួន ៣១ នាក់ដែលបានចាត់ឱ្យទៅធ្វើការនៅក្នុងតំបន់មួយដែលគ្របដណ្តប់តំបន់ជុំវិញមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក SOHO, Tribeca, និង Wall Street។ ចំនួនរបស់ពួកគេតំណាងឱ្យ 1/5 នៃប៉ូលីសទាំងអស់ដែលត្រូវបានចាត់ឱ្យទៅការិយាល័យ Ericsson។ ចំណែកឯ “…

New
សម្រង់

សមមុខណាស់! ប្ដីលួចលាក់ប្រពន្ធ នាំស្រីកំណាន់ទៅដើរលេងនៅអ៊ីតាលី ទីបំផុត ក៏ឆ្លងវីរុស កូវីដ១៩

បុរសម្នាក់វ័យ ៣០ ឆ្នាំម្នាក់ បានលួចនាំស្រីស្នេហ៍ទៅដើរលេងនៅអ៊ីតាលី ដោយមិនឱ្យប្រពន្ធបានដឹង ស្រាប់តែចៃដន្យ ចំពេលអ៊ីតាលី កំពុងតែផ្ទុះខ្លាំង នូវការរីករាលដាលនៃជំងឺថ្មីនេះ ស្រាប់តែត្រូវឆ្លងជំងឺនោះផងដែរ។ គាត់បានប្រាប់អ្នកសម្របសម្រួលផ្នែកសុខភាពសាធារណៈនៅភាគខាងជើងនៃប្រទេសអង់គ្លេស គាត់បានឆ្លងនូវវីរុសនេះ នៅពេលដែលកាត់បានទៅធ្វើដំណើរកម្សាន្តនៅប្រទេសអ៊ីតាលី ជាមួយស្រីស្នេហ៍ ដោយមិនបានឱ្យប្រពន្ធគាត់បានដឹងឡើយ ប្រពន្ធគាត់ដឹងត្រឹមថា គាត់ទៅធ្វើការតែប៉ុណ្ណោះ។ យ៉ាងណាមិញ ក្នុងករណីរបស់បុរស​ដែលបានឆ្លងជំងឺនេះ ពិតជាគួរឱ្យអស់សំណើចណាស់ ប្រសិនបើវាមិនធ្ងន់ធ្ងរនោះ។ ហលយក៏សង្ឃឹមថា នឹងមិនមានបញ្ហា ដល់ទំនាក់ទំនងប្ដីប្រពន្ធទាំងពីរនេះ បន្ទាប់ពីប្ដីរូបនោះ បានជាសះស្បើយ។ គួរបញ្ជាក់ថា ប្រទេសអ៊ីតាលី គឺជាប្រទេសដែលរងគ្រោះខ្លាំងជាងគេនៅអ៊ឺរ៉ុប ដោយសារការរីករាលដាលនៃការឆ្លងវីរុស កូវីដ១៩ ដោយមានអ្នកស្លាប់ចំនួន…

New Copy
សម្រង់

ទីបំផុត! ចិនហាក់មានស្ថានភាពល្អប្រសើរឡើងវិញ ពីការរាតត្បាតនៃការឆ្លង វីរុស កូវីដ១៩

ប្រទេសចិន ជាប្រទេសដំបូងដែលមានការផ្ទុះឡើងនូវវីរុស កូវីដ១៩ ដែលផ្ទោះឡើងកាលពីចុងខែមករា ហើយចាប់ផ្ដើម រីករាលដាលពេញប្រទេសត្រឹមតែមួយប៉ព្រិចភ្នែក និងមានការរាតត្បាត ដល់ប្រទេសផ្សេងថែមទៀតផង។ សន្ទុះនៃការផ្ទុះជំងឺនេះខ្លាំង ឆ្លងពីមួយទៅមួយ និងមានករណីខ្លះ មិនអាចគ្រប់គ្រង ឬព្យាបាលជាសះស្បើយ រហូតដល់ស្លាប់ថែមទៀត។ ក៏ព្រោះតែការផ្ទុះឡើងខ្លាំងពេក ទើបធ្វើហើយប្រទេសចិន និងប្រទេសមួយចំនួន សម្រេចបិទរាល់ដំណើរការផ្សេងៗនៅក្នុងប្រទេស ក៏មានប្រទេសខ្លះ បិទទាំងក្រុង ធ្វើឱ្យមានការស្ងប់ស្ងាត់ គួរឱ្យព្រួយបារម្ភ។ យ៉ាងណាមិញ ក្នុងកំឡុងរយៈពេលជាង២ខែនេះផងដែរ ដ្បិតថា មានការរីលរាលដាលខ្លាំងក៏ពិតមែន តែជាក់ស្ដែង នៅក្នុងប្រទេសចិន ហាក់ប្រែជាបានល្អប្រសើរឡើងវិញ អាចគ្រប់គ្រងស្ថានការណ៍បាន និងអត្រានៃការព្យាបាលជាសះស្បើយចំពោះអ្នកដែលបានឆ្លងវីរុសនេះ ក៏បានកើនឡើងជាលំដាប់…

New Copy
សម្រង់

ចិនប្រកាស! បានរកឃើញវ៉ាក់សាំងការពារជំងឺកូវីដ១៩ យ៉ាងជោគជ័យ

បន្ទាប់ពី វីរុស កូវីដ១៩ បានរាតត្បាតយ៉ាងខ្លាំង ហើយតាមការសិក្សាស្រាវជ្រាវពីអ្នកវិជ្ជសាស្ត្រទូទៅ ទីបំផុត ប្រទេសចិន បានស្រាវជ្រាវ និងរកឃើញវ៉ាក់សាំងការពារជំងឺនេះបានជោគជ័យហើយ។ នៅព្រឹកថ្ងៃទី១៨ មីនា នេះផងដែរ ស្ថានទូតចិនប្រចាំកម្ពុជា បានចេញសេចក្ដីប្រកាសថា «វ៉ាក់សាំងប្រភេទនេះទទួលបានការអនុញ្ញាតក្នុងដំណើរការពិសោធន៍ព្យាបាលជម្ងឺ។ តាមស្តង់កំណត់នៃអន្តរជាតិ និងតាមបទបញ្ញត្តិក្នុងប្រទេសចិន វ៉ាក់សាំងនេះត្រូវបានចាត់ជាកិច្ចការរៀបចំបឋមដែលប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាព គុណភាពដែលអាចគ្រប់គ្រងបាន និងការផលិតក្នុងទ្រង់ទ្រាយធំ»។

New Copy
សម្រង់

រកឃើញអ្នកឆ្លង វីរុស កូវីដ១៩ បន្ថែម ២ករណីទៀត នៅខេត្តកែប

មកដល់ព្រឹកថ្ងៃទី១៨ មីនានេះ តាមកិច្ចសម្ភាសរបស់លោកជំទាវ ឱ វ៉ាន់ឌីន បានមានប្រសាសន៍ឱ្យដឹងថា ការធ្វើតេស្តបង្ហាញថា រកឃើញ២ករណីបន្ថែមទៀត នៅខេត្តកែប​ ពីជនជាតិម៉ាឡេ។ សរុបទាំងអស់ គឺកើនដល់ ៣៥ករណីហើយ។

New Copy
សម្រង់

ការសិក្សាថ្មីបានបង្ហាញថា វីរុសកូវីដ១៩ ប្រែជាអាចស្ថិតនៅក្នុងខ្យល់បានច្រើនម៉ោង

(រ៉យទ័រ) ៖ វីរុសកូវិដ១៩ ដែលបានផ្ទុះឡើងជារោគរាតត្បាតជាសកល នឹងនៅតែបន្តកើតមាន និងឆ្លងបានក្នុងដំណក់ទឹកនៅលើអាកាសរយៈពេលរាប់ម៉ោង។ ជំងឺផ្លូវដង្ហើមដែលគេហៅថា COVID-19.Scientists មកពីវិទ្យាស្ថានជាតិអាឡែរហ្សី និងជំងឺឆ្លង (NIAID) ដែលជាផ្នែកមួយនៃវិទ្យាស្ថានសុខភាពជាតិសហរដ្ឋអាមេរិក បានប៉ុនប៉ងធ្វើត្រាប់តាមវីរុសដែលបានដាក់ពីមនុស្សដែលឆ្លងចូលទៅក្នុងកន្លែងរស់នៅប្រចាំថ្ងៃក្នុងមន្ទីរពេទ្យយ ដូចជាតាមរយៈការក្អក ឬប៉ះពាល់វត្ថុ។ ពួកគេបានប្រើឧបករណ៍មួយដើម្បីចែកចាយអេតូយ៉ូមដែលចម្លងដំណក់ទឹកមីក្រូទស្សន៍ដែលបង្កើតឡើងក្នុងការក្អក ឬកណ្តាស។ បន្ទាប់មកក្រុមអ្នកវិទ្យាសាស្ត្រ បានធ្វើការស៊ើបអង្កេត ថាតើវីរុសនៅតែបន្តឆ្លងរាលដាលនៅលើផ្ទៃផែនដីរយៈពេលប៉ុន្មានថ្ងៃនេះ បើយោងតាមការស្រាវជ្រាវដែលត្រូវបានចេញផ្សាយនៅក្នុងកាសែត New England Journal of Medicine កាលពីថ្ងៃអង្គារ។ ការធ្វើតេស្តបង្ហាញថា នៅពេលវីរុសត្រូវបានដឹកដោយដំណក់ទឹក​ ដែលត្រូវបានបញ្ចេញនៅពេលនរណាម្នាក់ក្អក ឬកណ្តាស វានៅតែអាចឋិតនៅបាន…

5
សម្រង់

ប្រជាជនសាំងហ្គាពួរ នឹងទទួលបានទឹកលាងសម្អាតដៃដោយឥតគិតថ្លៃ ពីមូនិធិ Temasek

ប្រទេសសឹង្ហបុរី ៖ ប្រជាជនសិង្ហបុរីទាំងអស់ នឹងទទួលបានថ្នាំលាងសម្អាតដៃ ដែលគ្មានជាតិអាល់កុល ក្នុងម្នាក់ ៥០០ មីលីលីត្រ នៅថ្ងៃអង្គារទី ១៧ ខែមីនា បន្ទាប់ពីមានការផ្ទុះយ៉ាងខ្លាំងបំផុត ក្នុងករណី COVID-១៩ កាលពីថ្ងៃច័ន្ទ។ ទឹកអនាម័យ អាចត្រូវបានប្រមូលពីក្លឹបសហគមន៍ណាមួយចាប់ពីថ្ងៃទី ២៣ ខែមីនា ដល់ថ្ងៃទី ២៩ ខែមីនា និងផ្សារទំនើប ទាំង១៦ ដែលចូលរួមរបស់ក្រុមហ៊ុនកាពីតាល ចាប់ពីថ្ងៃទី ២៣ ខែមីនាដល់ថ្ងៃទី ៥ ខែមេសា ដើម្បីចៀសវាងការប្រជ្រៀតគ្នាទិញ។ កាលបរិច្ឆេទនៃការប្រមូលជាក់លាក់មួយនឹងត្រូវបានផ្តល់ជូនគ្រប់គ្រួសារតាមខិត្តប័ណ្ណដែលបានចែកចាយ…

3
សម្រង់

អ្នកមានឈាមប្រភេទ A មានអត្រាខ្ពស់ ងាយប្រឈមមុខនឹងការឆ្លងវីរុស កូវីដ១៩ ជាងគេ

ក្រុមអ្នកស្រាវជ្រាវវេជ្ជសាស្ត្រនៃប្រទេសចិន បានយកគម្រូក្រុមឈាម អ្នកជំងឺជាង២០០០នាក់ ដែលបានឆ្លងវីរុសកូវីដ១៩ នៅទីក្រុង វូហាន និងស៊ិនជិនទៅប្រៀបធៀបជាមួយនឹងអ្នកដែលមានសុខភាពល្អធម្មតា។ ជាលទ្ធផលបានបង្ហាញឱ្យឃើញថា អ្នកដែលមានឈាមប្រភេទ A មានអត្រាខ្ពស់ងាយនឹងឆ្លងវីរុសកូវីដ១៩នេះជាងគេ។ ខណៈដែលអ្នកស្រាវជ្រាវបាននិយាយថា ការសិក្សាដំបូងនឹងត្រូវការការងារច្រើនទៀត ពួកគេក៏បានជម្រុញឱ្យ រដ្ឋាភិបាល និងកន្លែងផ្តល់សេវាវេជ្ជសាស្ត្រ ឱ្យពិចារណាលើភាពខុសគ្នានៃប្រភេទឈាមនៅពេលគ្រោងវិធានការកាត់បន្ថយ ឬព្យាបាលអ្នកជំងឺ។ អ្នកស្រាវជ្រាវ ដែលដឹកនាំដោយលោក Wang Xinghuan បាននិយាយថា ប្រជាជននៃក្រុមឈាម A ប្រហែលជាត្រូវការការការពារផ្ទាល់ខ្លួនយ៉ាងខ្លាំងដើម្បីកាត់បន្ថយឱកាសនៃការឆ្លងមេរោគមួយនេះ។ លោក Wang ក៏បានបន្ថែមទៀតថា “ អ្នកជំងឺ ដែលមានក្រុមឈាម…

Facebook Shared Image Dimension 2017 05
សង្គម

មកដល់ថ្ងៃនេះ កម្ពុជារកឃើញអ្នកកើតជំងឺCorona ជាជនជាតិបារាំងមួយករណីទៀតហើយ

កម្ពុជា ៖ ក្រោយពីកម្ពុជាទទួលរងនូវឥទ្ធិពលជំងឺផ្លូវដង្ហើមកូរ៉ូណា រឺវីរុសកូវីដ១៩ កាលពីដើមខែមិនាកន្លងទៅ ក្រសួងសុខាភិបាលបានទទួលភារកិច្ចយ៉ាងយកចិត្តទុកដាក់ ក្នុងការតាមដានអការ:ផ្សេងពីប្រជាពលរដ្ឋ ក៏ដូចជាអំពាវនាវដល់ប្រជាពលរដ្ឋមិនថារាជធានីភ្នំពេញ កំពង់ចាម រឺសៀមរាបនោះ គឺគ្រប់24ខេត្តក្រុង អោយមានការការពារនិងមានអនាម័យចំពោះការចេញទៅខាងក្រៅ ចៀសវាងបញ្ហាផ្សេងៗ។ យ៉ាងណាមិញ នៅថ្ងៃទី១៥នេះ យោងតាមសេចក្តីប្រកាសរបស់ក្រសួង​សុខាភិបាល​ តាមរយៈសេចក្ដីជូនព័ត៌មាននៅមុននេះបន្តិច បានបញ្ជាក់យ៉ាងច្បាស់ពីការរកឃើញបុរសជនជាតិបារាំង អាយុ៣៥ឆ្នាំ ម្នាក់វិជ្ជមាន វីរុសកូវីដ១៩៕ ប្រភព ៖ ក្រសួងសុខាភិបាល រក្សាសិទ្ធដោយ ៖ ក្នុងស្រុក

Cover JK
សម្រង់

ជីវិតដុនដាបខ្លាំង ! តែនៅតែអាចក្រោកឈររហូតជោគជ័យដល់ពេលនេះ នោះគឺអ្នកនិពន្ធសៀវភៅ​ Harry Potter ដ៏ល្បីឈ្មោះ ​J.K Rowling

មានមនុស្សមិនតិចអ្នកនោះទេជុំវិញពិភពដែលថាមិនស្គាល់ស៊េរីរឿង Harry Potter នោះ ព្រោះខ្សែភាពយន្តដ៏ល្អពិចិត្រមួយនេះបានដកស្រង់ចេញពីសៀវភៅរឿងប្រលោមលោកមួយ ដែលនិពន្ធដោយអ្នកស្រី J.K Rowling ដែលជាស្នាដៃនិពន្ធប្រកបដោយការស្រមើស្រមៃច្នៃប្រតិដ្ឋបែបអភីនិហាខ្ពស់ ។ អ្នកស្រី J.K Rowling គឺជាស្ត្រីម្នាក់ដ៏អស្ចារ្យ និងមានការតស៊ូបំផុតនៅក្នុងជីវិត ថែមទាំងជានិមិត្តរូបរបស់ស្ត្រីទូទាំងពិភពលោកផងដែរ។ កាលពីមុន នាងមានខ្សែជីវិតលំបាកណាស់ ព្រោះនាងបានក្លាយទៅជាជនអនាថាដែលគ្មានផ្ទះសម្បែង គ្មានការងារធ្វើ ថែមទាំងមានជីវិតរៀបការបរាជ័យដ៏ជូរចត់ និងត្រូវរ៉ាប់រងចិញ្ចឹមកូនតែម្នាក់ឯងទៀតផង។ បញ្ហាក្នុងជីវិតរបស់នាងធ្វើឱ្យនាងអស់សង្ឃឹមយ៉ាងខ្លាំង បណ្តាលឱ្យនាងមានជំងឺផ្លូវចិត្ត រហូតចង់គិតខ្លី។ តែទីបំផុតក្រោយពីបានគិតឃើញសារឡើងវិញ នាងបានក្រោកចេញពីភាពឈឺចាប់ តស៊ូនៅក្នុងជីវិតយ៉ាងលំបាក រហូតដល់ពេលបច្ចុប្បន្ននាងបានក្លាយទៅជាអ្នកមាន និងក្លាយទៅជាមនុស្សស្រីដ៏ជោគជ័យម្នាក់ខាងផ្នែកនិពន្ធដ៏ល្បីល្បាញផងដែរ។ ដូច្នេះមុននឹងអ្នកអស់សង្ឃឹមនៅក្នុងជីវិត អ្នកត្រូវដឹងថាមានមនុស្សជាច្រើនពិបាក…

Cover Sad 2
សម្រង់

តើមនុស្សម្នាក់ៗទាល់តែត្រូវរៀបការ សាងគ្រួសារ ទើបមានអនាគតមែនទេ?

ជាការពិត មនុស្សម្នាក់ៗ ត្រូវតែរៀបការ សាងគ្រួសារ ព្រោះគ្រប់គ្នា សុទ្ធតែមានគូ។ ការរៀបការ គឺជាការបង្កើតគ្រួសារមួយ ដើម្បីឱ្យមនុស្សម្នាក់ចូលមករួមដំណើរជីវិត អាចកំដរគ្នា តស៊ូពុះពារ ខិតខំប្រឹងប្រែង ជាពិសេស គឺមានគ្នាជួយធ្វើការរកលុយ និងមើលថែពេលឈឺថ្កាត់ ឬពេលចាស់ទៅ។ តែមានរឿងមួយ ដែលខ្ញុំតែងតែឆ្ងល់ ហើយនឹកមិនអស់ចិត្ត ជាមួយនឹងគំនិតរបស់ចាស់ៗ ក៏ដូចជាមនុស្សមួយចំនួន ដែលគាត់បានយល់ថា “ មនុស្សយើង ត្រូវរៀបការ សាងគ្រួសារ ទើបមានអនាគត ” សំណួរខ្ញុំគឺ “ ទាល់តែរៀបការ ទើបអាចមានអនាគតមែនទេ…

New Copy
សម្រង់

សម្ដេចឆ្លើយតប ទៅកាន់ព័ត៌មានមួយ​ដែលចុះផ្សាយថា សម្ដេច ប្រហែលឆ្លង​ កូវីត១៩

បន្ទាប់ពីមានការធ្វើតេស្តខើញថា ប្រទេសកម្ពុជាមានអ្នកឆ្លងវីរុស កូវីដ ១៩ ចំនួន ៥នាក់រួចមកហើយនោះ ថ្មីៗនេះដែរ ក៏ស្រាប់តែមានទូរទស្សន៍បរទេសមួយបានចេញផ្សាយថា ” សម្ដេច នាយករដ្ឋមន្ត្រី ហ៊ុន សែន បានឬប្រហែលឆ្លងកូវីត១៩ទៅហើយ ” ។ ឆ្លើយតបនឹងការចុះផ្សាយនូវព័ត៌មានមិនពិតនេះដែរ​ ស្រាប់តែព្រឹកថ្ងៃទី ១៣ ខែមីនា ឆ្នាំ២០២០ នេះ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានបង្ហោះនៅលើគេហទំព័រជាផ្លូវការរបស់សម្ដេចថា ” មានទូរទស្សន៍បរទេសមួយ បានផ្សាយថាខ្ញុំបានឬប្រហែលឆ្លង កូវីត១៩ទៅហើយ។ ពេលនេះខ្ញុំកំពុងអង្គុយប្រជុំរដ្ឋសភានិង ថ្ងៃស្អែកត្រូវចេញទៅខេត្តបាត់ដំបង…

Cover Ronal
សង្គម

នោះ ! សូម្បីតែតារាបាល់ទាត់ល្បី Cristiano Ronaldo ក៏កំពុងតែនៅដាច់ដោយឡែកក្រោមស្ថិតការសង្ស័យថាផ្ទុក ​Covid-19 ដែរ ​ដោយសារតែ

ជារឿងមួយដ៏គួរឱ្យភ្ញាក់ផ្អើលជាថ្មី​​ដោយថ្មីៗនេះបុគ្គលសំខាន់ៗ និងតារាល្បីៗជាច្រើនរូបត្រូវបានរកឃើញជាបន្តបន្ទាប់ថាមានផ្ទុកនូវវីរុស ​Covid-19  ដោយពេលនេះសូម្បីតែកីឡាករល្បី Cristiano Ronaldo ក៏កំពុងតែស្ថិតនៅក្នុងដំណាក់កាលសង្ស័យផងដែរ។ នៅពេលនេះលោក Cristiano Ronaldo ត្រូវបានដាក់ឱ្យនៅដាច់ដោយឡែកពីគេក្នុងរបស់លោកនៅ Madeira ប្រទេសព័រទុយហ្គាល់ បន្ទាប់ពីមិត្តរួមក្រុមក្នុងក្លឹបសេះបង្កង់ Juventus លោក Daniele Rugani បានត្រូវគេរកឃើញថារកឃើញតេស្តវិជ្ជមាន​ Covid-19  ។ ការសង្ស័យដែលតារារូបនេះផ្ទុកវីរុស  Covid-19  ព្រោះតែកាលពីថ្ងៃអាទិត្យមុនលោក Ronaldo និង Rugani បានចែករំលែកបន្ទប់ផ្លាស់សំលៀកបំពាក់ជាមួយគ្នា  ក្នុងពេលដែល Juventus បំបាក់ក្រុម Inter…

Knongsrok
សម្រង់

កម្មវិធីសាកល្បង អក្ខរកម្មឌីជីថល និងសុវត្ថិភាពអ៊ីនធឺណិតនៅ កម្ពុជាត្រូវបានបញ្ចប់ដោយជោគជ័យ

ភ្នំពេញថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២០៖  ក្រុមហ៊ុន Smart Axiata ដែលជាប្រតិបត្តិករទូរគមនាគមន៍ចល័តឈានមុខគេនៅកម្ពុជាបានប្រកាសជ័យលាភីឈ្នះរង្វាន់ក្នុងកម្មវិធីប្រកួតប្រជែងការផលិតវីដេអូលើបណ្ដាញអិុនធឺណិត នៅក្នុងឱកាសបិទបញ្ជប់កម្មវិធីអក្ខរកម្មឌីជីថលរបស់ខ្លួន ក្រោមអធិបតីភាព ឯកឧត្ដម ត្រាំ អុីវតឹក  រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និង    ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ។ ចាប់តាំងពីដាក់ឲ្យដំណើការ នៅខែវិច្ឆិកា  ឆ្នាំ ២០១៩ កម្មវិធីសាកល្បងនេះបានផ្ដល់សមិទ្ធិផលជាចំណេះដឹងដល់សិស្សថ្នាក់ទី ១០ និងថ្នាក់ទី…

Cover NeakVOn
សម្រង់

អ្នកនាគវ័ន្តណាមិនស្គាល់! គ្មានឋានៈ ​គ្មានប្រាក់ខែ ហើយសតិមិនសូវល្អទៀត​តែមានចិត្តចេះជួយសម្រួលចរាចរណ៍ល្អជាងមនុស្សមួយចំនួន

មនុស្សជាច្រើនទាំងអស់ក្រោមមេឃតែមួយមែនពិត តែសុទ្ធតែមានអត្តចរិតខុសៗគ្នា  មានទាំងមនុស្សល្អ ​និងមនុស្សអាក្រក់។  ឯសណ្តានចិត្តមនុស្សខ្លះ ​ឬជាមនុស្សខ្លះមួយចំនួន ​ពិតជាមិនមែនអាស្រ័យតែលើចំណេះតែមួយមុខនោះទេ។ ជាក់ស្តែងបុរសទុរគតម្នាក់ ​ដែលគេដឹងថាមានសតិមិនសូវល្អផងនោះ ​ទទួលបានការកោតសរសើរ និងអាណិតស្រលាញ់ជាខ្លាំងចំពោះមនុស្សជាច្រើន ​ជាពិសេសអ្នករស់នៅម្តុំវត្តនាគវ័ន្ត ​ព្រោះដ្បិតតែខ្លួនហាក់មានជីវភាពក្រខ្សត់ ​និងមានសតិមិនគ្រប់ពិតមែន ​តែបែរជាមានទឹកចិត្តល្អ ​តែងជួយសម្រួលចរាចរណ៍ដែលមានភពកក់ស្ទះស្ទើរតែរាល់ថ្ងៃ។ គាត់ម្នាក់នេះគ្មានឋានៈគ្មានប្រាក់ខែ ហើយសតិមិនសូវល្អទៀត តែគាត់មានចិត្តចេះជួយសម្រួលចរាចរណ៍ជូនបងប្អូននៅតាមផ្លូវ ​ដូច្នេះប្រសិនជាបានជួបគាត់  សូមជួយជាថវិកាលុយកាក់ខ្លះៗដល់គាត់បានដើម្បីលើកទឹកចិត្ត៕

Knongsrok
ដើរកម្សាន្ត

មកមើលសភាពដ៏ស្ងប់ស្ងាត់នៃកន្លែងទេសចរណ៍មួយចំនួន នៅក្នុងតំបន់អាស៊ី មុន និងក្រោយពេលផ្ទុះវីរុស COVID-19

អង្គការទេសចរណ៍ពិភពលោកបាននិយាយថា ” ចំនួនភ្ញៀវទេសចរណ៍អន្តរជាតិ អាចនឹងធ្លាក់ចុះយ៉ាងខ្លាំងនៅឆ្នាំនេះដែលអាចនឹងផ្ទុយពីការព្យាករណ៍ទុកកាលពីមុនថានឹងកើនឡើង ” ។ អង្គភាពអង្គការសហប្រជាជាតិ បាននិយាយថា ” ចំនួនភ្ញៀវអាចនឹងធ្លាក់ចុះត្រឹម ១,៣% នៅក្នុងឆ្នាំ ២០២០ ជំនួសឱ្យការព្យាករពីមុននៃកំណើន ៣-៤% ជាមួយនឹងការខាតបង់ចំនួន ៣០ កោដិដុល្លារ ((២៣ ប៊ីលាន£ – ៣៨ ប៊ីលាន£) ក្នុងចំណូលទេសចរណ៍អន្តរជាតិដែលបានរំពឹងទុក។                …

Knongsrok
សម្រង់

មេដឹក​នាំ​ជា​ស្ត្រី​របស់ក្រុមហ៊ុន​អាកាស​ចរណ៍ Vietjet

ភ្នំ​ពេញ ថ្ងៃ​ទី​១០ ខែមីនា ឆ្នាំ​២០២០៖ ក្រុមហ៊ុន​អាកាស​ចរណ៍ Vietjet បាន​ចូលរួម​ជា​ចំណែក​យ៉ាង​ធំ​ក្នុង​ឧស្សា​ហ​កម្ម​អាកាស​ចរណ៍​​ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍​។ ភាព​ជោគ​ជ័យ​របស់ក្រុមហ៊ុន​អាកាស​ចរណ៍​​ឈាន​មុខ​គេ​មួយ​នេះ ដែល​​​ទទួល​បាន​​អ្នក​ដំណើរ​ដ៏​ខ្ពស់​បំផុត​ក្នុង​ប្រទេស​វៀត​ណាម​នោះ អាស្រ័យ​​ទៅលើ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​មេដឹក​នាំ​ពោរ​ពេញ​ដោយ​ទេព​កោសល្យ​របស់​ក្រុមហ៊ុន​​។ មេដឹកនាំ​​២​នាក់​ក្នុង​ចំណោម​មេដឹក​នាំ​ដ៏ល្បី​ល្បាញ​បំផុត គឺ​លោក​ស្រី​អគ្គ​នាយក Nguyen Thanh Ha និង​​លោក​ស្រី Nguyen Thi Phuong Thao ដែល​ជា​ប្រធាន និង​ជា​នាយក​ប្រតិ​បត្តិ​​។ បើយោង​ទៅ​តាម​សាស្ត្រាចារ្យ​រង​​លោក​បណ្ឌិត Tran Dinh Thien អតីត​នាយកវិទ្យា​ស្ថាន​សេដ្ឋ​កិច្ច​វៀត​ណាម អ្នក​​ទាំង​២ «គឺ​ជា​ស្ត្រី​២នាក់​ដ៏​ឆ្នើម​បំផុត» ដែល​ដឹកនាំ និង​​គ្រប់គ្រង​អាជីវ​កម្ម​​បាន​យ៉ាង​រលូន ក្រោម​ទស្ស​ន​វិស័យ​ដ៏​អស្ចារ្យ…

Cover Black Chicken
សម្រង់

ចុម! ខ្មៅព្រីក ​តែមាន់ដ៏កម្រមួយប្រភេទនេះមានតម្លៃថ្លៃខ្លាំងដល់ម្លឹងផង ​ការពិតដោយសារហេតុផលមួយនេះសោះ!

ពូជមាន់ខ្មៅមួយប្រភេទ ​ត្រូវបានគេដឹងថាខុសពីមាន់ខ្មៅដទៃ ​ដោយសារតែវាមានពណ៌សម្បុរ ទាំងរូបរាងខាងក្រៅ និងខាងក្នុង ​មិនលើកលែងសូម្បីតែឈាមរបស់វាក៏មានពណ៌ខ្មៅខ្លាំងដែរ ​ដោយមាន់ខ្មៅដ៏កម្រមួយនេះមានឈ្មោះថា Ayam Cemani  ។ មាន់ខ្មៅមួយនេះមានប្រភពមកពីប្រទេសឥណ្ឌូនេស៊ី ​ហើយវាក៏ជាមាន់ដែលមិនសូវមានលក់ដែរ ​ដែលជាហេតុធ្វើឱ្យតម្លៃមាន់មួយនេះថ្លៃខ្លាំងតែម្តង ដោយការយកទៅលក់នៅសហរដ្ឋអាមេរិចមានតម្លៃដល់ទៅ ២៥០០ដុល្លារសហរដ្ឋអាមេរិច។ ការដែលសត្វមាន់មួយនេះមានតម្លៃខ្លាំងមិនត្រឹមតែដោយសារតែវាជាប្រភេទសត្វកម្រតែប៉ុណ្ណោះនោះទេ តែសម្រាប់ប្រជាជនឥណ្ឌូនេស៊ីជឿថា ​សត្វមាន់ខ្មៅនេះមានភាពអាថ៌កំបាំង  និងមានអំណាចពិសេសម្យ៉ាង ហើយគេមានជំនឿទៀតថា មាន់ខ្មៅនេះថែមទាំងជួយផ្តល់ថាមពលពិសេស ​ផ្តល់សុខសន្តិភាពដល់ពិភពលោក និងជារបស់ដែលនាំមកនូវសំណាងល្អ ផងដែរ ​ជាពិសេសមនុស្សមួយចំនួនជឿថាសរីរាង្គគ្រប់ផ្នែករបស់មាន់ខ្មៅអាចយកមកផលិតជាឱសថបុរាណដ៏ស័ក្តិសិទ្ធទៀតផង។ តែសម្រាប់ប្រជាជនឥណ្ឌូនេស៊ីកម្រទទួលទានមាន់ខ្មៅមួយនេះណាស់ ​ដោយភាគច្រើនគេយកសត្វមាន់នេះសម្រាប់ធ្វើពិធីសាសនា ​ឬជាការបូជាយញ្ញទៅវិញនោះទេ៕ រក្សាសិទ្ធអត្ថបទ៖ Sad Life