
គិតខ្លី! ក្មេងស្រីវ័យជំទង់ម្នាក់សម្រេចចិត្តធ្វើ អត្ត.ឃាត ព្រោះតែភាពតានតឹង និងមានសម្ពាធខ្លាំង ដែលត្រូវឱ្យនៅតែក្នុងផ្ទះ មិនអាចដើរហើរចេញទៅខាងក្រៅបាន
ក្មេងស្រីវ័យជំទង់ម្នាក់នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា បានសម្លាប់ខ្លួន បន្ទាប់ពីនាងត្រូវគេរាយការណ៍ថា បានព្យាយាមនៅតែក្នុងផ្ទះ មិនអាចចេញក្រៅបាន ដើម្បីទប់ស្កាត់នឹងការផ្ទុះឡើងនៃជំងឺកូរ៉ូណា។ Jo’Vianni Smith អាយុ ១៥ ឆ្នាំ រស់នៅទីក្រុង Stockton ត្រូវបានគេរកឃើញថា បានស្លាប់នៅក្នុងផ្ទះរបស់នាង បន្ទាប់ពីនាងបានចងកសម្លាប់ខ្លួនកាលពីសប្តាហ៍មុន។ គ្រូបង្វឹកម្នាក់នៅឯសាលា Jo’Vianni នៃវិទ្យាល័យ Bear Creek វិទ្យាល័យបានប្រាប់ Recordnet ថា “ មូលហេតុនៃការស្លាប់នេះ គឺដោយសារតែភាពតានតឹង និងសម្ពាធពីការត្រូវសម្ងំឃុំខ្លួនឯងនៅតែក្នុងផ្ទះ ព្រោះតែមិនអាចចេញក្រៅបានខ្លាចការឆ្លងនៃវីរុសកូវី១៩ ។ លោក Hunt…




















