កប៉ាល់ដឹកកុងតឺន័រមួយបានបើកទៅមុខ តែកន្ទុយក្រោយហាក់យកមិនអស់ ទើបធ្វើឱ្យប៉ទៅនឹងកំពង់ផែបណ្ដាលឱ្យប៉ះឧបរកណ៍ស្ទូច២គ្រឿង និងមួយគ្រឿងនោះបានបាក់រលំទាំងស្រុង។
រូបភាពវីដេអូត្រូវបានផុសឡើងនូវសកម្មភាពកប៉ាល់កុងតឺន័រដ៏ធំមួយ បានបើកបុកឧបករណ៍ស្ទូចធំ ៗ ខណៈពេលកំពុងបើក បណ្តាលឱ្យធ្លាក់ និងបំផ្លាញកប៉ាល់មួយផ្សេងទៀត។
ឧប្បត្តិហេតុនេះបានកើតឡើងនៅ ស្ពាន Milano ដែលជាកន្លែងដែលកប៉ាល់ Panama ចូលចតនៅកំពង់ផែប៊ូសានប្រទេសកូរ៉េខាងត្បូងនៅថ្ងៃទី ៦ ខែមេសា។
គួរបញ្ជាក់ផងដែរថា ឧប្បត្តិហេតុនេះ បណ្ដាលឱ្យរលំឧបករណ៍ស្ទូច២គ្រឿង និងប៉ពាល់ដល់កប៉ាល់មួយផ្សេងទៀត តែមិនមានអ្នករងរបួសនោះឡើយ។





ប្រភព ៖ Daily Mail

