
លទ្ធផលធ្វើតេស្តវិជ្ជមាននៅថ្ងៃនេះ ឃើញវិជ្ជមាន ១ករណី ព្យាបាលជាសះស្បើយចំនួន ៦នាក់បន្ថែម និងមានអ្នកជាហើយលាប់ឡើងវិញចំនួន១នាក់
ក្រសួងសុខាភិបាលកម្ពុជា ចេញសេចក្ដីប្រកាសអំពីលទ្ធផលធ្វើតេស្តរកវិជ្ជមានកូវីដ១៩នៅកម្ពុជា ជាលទ្ធផលសម្រាប់ថ្ងៃទី ០៨ ខែមេសា ឆ្នាំ២០២០ គឺរកឃើញអ្នកមានវិជ្ជមានចំនួន១ករណី និងអ្នកព្យាបាលជាសះស្បើយចំនួន៦នាក់ រួមទាំងមានអ្នកដែលព្យាបាលជាហើយ ប្រែជាលាប់កើតមានវិជ្ជម្ដងទៀតចំនួន១នាក់។ ករណីវិជ្ជមាន ១នឆក់ គឺជាស្ត្រីជនជាតិចិន អាយុ៣០ឆ្នាំ ជាអ្នកទេសចរណ៍ ស្នាក់នៅបណ្ដោះអាសន្ននៅទីក្រុងភ្នំពេញ។ ចំណែកឯអ្នកដែលជាហើយលាប់ឡើងវិញនោះគឺជាបុរសជនជាតិខ្មែរ អាយុ ៤០ឆ្នាំ រស់នៅច្រាំងចំរេះ រាជធានីភ្នំពេញ។ សរុបចំនួនវិជ្ជមានកូវីដ១៩ទាំងអស់នៅកម្ពជាគឺមាន១១៨នាក់ ក្នុងនោះស្ត្រីចំនួន ៣៥នាក់ និងបុសចំនួន ៨នាក់។ ចំណែកអ្នកដែលបានព្យាបាលជាសះស្បើយទាំងអស់គឺ ៦៨នាក់ និងកំពុងតែសម្រាកព្យាបាលគឺ ៥០នាក់។




















