ហ្វីលីនពីន ៖ បុរសអាយុ ៦៣ ឆ្នាំម្នាក់ត្រូវបានប៉ូលីសបាញ់សម្លាប់នៅប្រទេសហ្វីលីពីន បន្ទាប់ពីគាត់មិនបានធ្វើតាមវិធានការដែលអាជ្ញាធ័របញ្ជា និងបំពានលើវិធានការប្រឆាំងនឹងជំងឺកូវីដ១៩។
ប៉ូលីសបាននិយាយកាលពីថ្ងៃសៅរ៍ថា បុរសនេះត្រូវបានគេជឿថាស្រវឹងនៅពេលដែលគាត់បានគំរាមអាជ្ញាធរភូមិដោយប្រើកាំបិតមុតស្រួចមួយនៅភាគខាងត្បូងនៃ Nasipit ក្នុងខេត្ត Agusan del Norte ។
របាយការណ៍របស់ប៉ូលីសបានឱ្យដឹងទៀតថា “ បុរសវ័យ៦៣ឆ្នាំនោះ ត្រូវបានបុគ្គលិកសុខាភិបាលក្នុងភូមិព្រមានឱ្យពាក់របាំងមុខដើម្បីការពារ” ។ ប៉ុន្តែបុរសនោះ បែរជាមានការខឹងសម្បារ មិនស្ដាប់តាមការណែនាំ ហើយបាននិយាយពាក្យជេរប្រមាថ ហើយទីបំផុតបានវាយប្រហារបុគ្គលិកថែមទៀតផង៕

ប្រភព ៖ dw.com

