សេចក្ដីណែនាំ! ស្ដីពីការពន្យារពេលរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ និងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំសិក្សា២០១៩-២០២០ ដោយក្រសួងនឹងកំណត់ និងជម្រាបជូនអំពីកាលបរិច្ឆេទនៃសម័យប្រឡងនៅពេលក្រោយ។
គួរបញ្ជាក់ផងដែរថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិដែលគ្រោងនឹងប្រព្រឹត្តឡើងចាប់ពីថ្ងៃទី ០៣ ខែសីហា ដល់ថ្ងៃទី ១០ ខែសីហា ឆ្នាំ២០២០ និងការប្រឡងមធ្យមសិក្សាទុតិយភូមិ ដែលគ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៧ ខែសីហា ដល់ថ្ងៃទី ០៩ ខែកញ្ញា នឹងត្រូវពន្យារពេលទាំងស្រុង ហើយការកំណត់ជាថ្មី នឹងត្រូវប្រកាសម្ដងទៀតនៅពេលក្រោយ។



