
លទ្ធផលអ្នកឆ្លងថ្ងៃនេះមាន ៤ករណី និងទារកអាយុ៤ខែ បានជាសះស្បើយហើយ
ក្រសួងសុខាភិបាលកម្ពុជា ចេញសេចក្ដីប្រកាសអំពីលទ្ធផលធ្វ់តេស្តវិជ្ជមានអ្នកឆ្លងវីរុសកូវីដ១៩ នៅប្រទេសកម្ពុជា សម្រាប់ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០នេះ រកឃ់ញវិជ្ជមានចំនួន ៤ករណីថ្មីបន្ថែមទៀត ក្នុងនោះមាន ៖ ១. បុរសជនជាតិបារាំង អាយុ ៦៧ឆ្នាំ និងស្ត្រីជនជាតិបារាំង អាយុ ៦៧ឆ្នាំ នៅខេត្តព្រះសីហនុ។ ២. ស្ត្រីជនជាតិបារាំង អាយុ៥៩ឆ្នាំ នៅខេត្តព្រះសីហនុ។ ៣. បុរសអាយុ ៤០ឆ្នាំ ជនជាតិម៉ាឡេស៊ី នៅខេត្តកំពង់ចាម។ ចំណែកលទ្ធផលអ្នកព្យាបាលជាសះស្បើយ មាន១នាក់ ជាទារកអាយុ៤ខែ ដែលជាកូនបុរសជនជាតិបារាំង។




















