ចិនបាននាំយកឧបករណ៍ជំនួយប្រឆាំងនឹងវីរុស កូវីដ១៩ មកជូនកម្ពុជា ជាលើកទី២ នៅថ្ងៃនេះ

3
ការផ្សាយពាណិជ្ជកម្ម

នាថ្ងៃទី១ ខែមេសា​ ឆ្នាំ២០២០នេះដែរ យន្តហោះមួយគ្រឿងប្រភេទIL-76 ដែលជាយន្តហោះរបស់កងទ័ពរំដោះប្រជាជនចិន ដែលបានដឹកជញ្ជូនសម្ភារៈប្រយុទ្ធប្រឆាំងនឹងជម្ងឺវីរុសCOVID-19 បាននាំយកជំនួយជាលើកទី២ ជូនដល់កម្ពុជា ត្រូវបានចុះចតយ៉ាងជោគជ័យក្នុងអាកាសយានដ្ឋានរាជធានីភ្នំពេញ។

លោក Li Jingfeng អនុព័ន្ធយោធានៃស្ថានទូតចិនប្រចាំកម្ពុជា និងឯកឧត្តម នាយឧត្តមសេនីយ៍​ ស៊ុំ សំណាង អគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ នៃក្រសួងការពារជាតិកម្ពុជា បានអញ្ជើញចូលរួមស្វាគមន៍ និងព្រមទាំងបានរៀបចំពិធីប្រគល់​ និងទទួលសម្ភារៈក្នុងអាកាសយានយន្តផងដែរ។

ការផ្សាយពាណិជ្ជកម្ម

គួរបញ្ជាក់ផងដែរថា កាលពី​ថ្ងៃ​ទី​២៣ ខែមីនា ឆ្នាំ​២០២០ ក្រុមគ្រូពេទ្យ​ជំនាញ​ចិន​៧​នាក់ បាន​ចាក​ចេញពី​ប្រទេស​ចិន តាម​ជើង​យន្តហោះ​ពិសេស មកកាន់​ប្រទេស​កម្ពុជា ដើម្បី​ចូលរួម​ចែករំលែក​បទពិសោធន៍ ពាក់ព័ន្ធ​នឹង​ការ​ព្យាបាល​ជំងឺ​កូ​វីដ​១៩ ដល់​ក្រុម​គ្រូពេទ្យ​កម្ពុជា​។​

91548206_2819150304837225_4342268896112279552_o
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
Capture 4 696x395
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
Capture 5
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
Capture 6
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
ការផ្សាយពាណិជ្ជកម្ម