ក្រសួងសុខាភិបាលបានចេញសេចក្ដីប្រកាសនៅព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០នេះ អំពីលទ្ធផលការធ្វើតេស្តរកវិជ្ជមានកូវីដ១៩នៅកម្ពុជា គឺរកឃើញវិជ្ជមានចំនួន ១ករណី ជាបុរស ជនជាតិខ្មែរ រស់នៅក្នុងអគារមួយនៅខេត្តព្រះសីហនុ។
ចំណែកអ្នកដែលបានជាសះស្បើយនៅថ្ងៃនេះដែរ គឺមានចំនួន ៩នាក់ ក្នុងនោះមាន ជនជាតិខ្មែរ ១នាក់ នៅខេត្តសៀមរាប ជនជាតិ ប៊ែហ្សិក ១នាក់ នៅភ្នំពេញ និងជនជាតិបារាំង ៧នាក់ នៅខេត្តព្រះសីហនុ។


