ព្រះមហាក្សត្រនៃរាជាណាចក្រថៃឡង់ ដែលមានព្រះជន្ម ៦៧ ព្រះវស្សា ត្រូវបានគេដឹងថាបានចាកចេញពីសណ្ឋាគារលំដាប់ផ្កាយ ៤ នៅបាវ៉ារៀ កាលពីយប់ថ្ងៃសៅរ៍ ដើម្បីព្រះអង្គអាចចូលរួមក្នុងពិធីបុណ្យចាក់រីនៅទីក្រុងបាងកកដែលនឹងត្រូវចាប់ផ្តើមនៅថ្ងៃច័ន្ទនេះ។
យោងតាមផែនការដែលបានបង្កើតឡើងដោយវិមានរបស់ទ្រង់ ទ្រង់បានចាកចេញពី Grand Hotel Sonnenbichl នៅពាក់កណ្តាលអធ្រាត្រ ហើយបានបើកឡានទៅអាកាសយានដ្ឋានទីក្រុង Munich នេះបើតាមរបាយការណ៍របស់ BILD ។

ទ្រង់បានជិះយន្ដហោះទៅហ្សូរីជាមួយអ្នករួមដំណើររបស់ទ្រង់ ហើយបានជួបជាមួយព្រះអគ្គមហេសីរបស់ទ្រង់ព្រះនាម ស៊ូដាឌីអាយុ ៤១ ឆ្នាំ ដែលបានស្នាក់នៅប្រទេសស្វីស។ បន្ទាប់មកជើងហោះហើររបស់ថៃអ៊ែរវ៉េបានយាងដំណើរត្រឡប់ទៅបាងកកវិញ។
គួរបញ្ជាក់ផងដែរថា កាលពីកំឡុងខែ៣ ដែលជាពេលវេលាកំពុងតែមានជំងឺកូវីដខ្លាំងនៅក្នុងប្រទេសថៃ ព្រះអង្គបានភៀសព្រះកាយ ជាមួយនឹងស្រីស្នំប្រមាណជា២០នាក់ បានទៅស្នាក់នៅសណ្ឋាគារលំដាប់មួយនៅក្នុងប្រទេសអាល្លឺមង់ ក្នុងនោះដែរ ត្រូវបានគេដឹងថា ទ្រង់បានម៉ៅសណ្ឋាគារនោះទាំងមូលតែម្ដង៕


ប្រភព ៖ Daily Mail

