រកឃើញវិជ្ជមាន ជំងឺកូវីដ១៩ ចំនួន ២ករណី និងព្យាបាលជា២នាក់បន្ថែមទៀត

New
ការផ្សាយពាណិជ្ជកម្ម

ក្រសួងសុខាភិបាលកម្ពុជា បានធ្វើសេចក្ដីប្រកាសអំពីលទ្ធផលធ្វើតេស្តរកវិជ្ជមានជំងឺកូវី១៩នៅកម្ពុជា ជាលទ្ធផលសម្រាប់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០ គឺ រកឃើញអ្នកមានវិជ្ជមានចំនួន២ករណី។

អ្នកដែលមានវិជ្ជមាននោះ ទី១ ជាស្ត្រីជនជាតិវៀតណាម អាយុ ២៤ឆ្នាំ ជាអ្នកទេសចរណ៍ និងបុរសជនជាតិកាណាដា ( ដើមកំណើតជនជាតិចិន ) អាយុ ៥០ឆ្នាំ ជាប្ដីស្ត្រីជនជាតិវៀតណាមខាងលើ ស្នាក់នៅបឹងកេងកង។

ការផ្សាយពាណិជ្ជកម្ម

ចំណែកឯអ្នកដែលបានព្យាបាលជាសះស្បើយ មានចំនួន ២នាក់បន្ថែមទៀត។ គួរបញ្ជាក់ថា សរុបចំនួនអ្នកព្យាបាលជាទាំងអស់គឺមានចំនួន ៧៧នាក់ និងកំពុងសម្រាកព្យាបាលមានចំនួន ៤៥នាក់។ សរុបអ្នកមានវិជ្ជមានជំងឺកូវីដ១៩ទាំងអស់នៅកម្ពុជាគឺមានចំនួន ១២២នាក់ ក្នុងនោះស្ត្រីចំនួន ៣៨នាក់ និងបុរស ៨៤នាក់៕

92625829_2928685370503883_8528468511868059648_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
92865577_2928685353837218_6589456713785540608_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
ការផ្សាយពាណិជ្ជកម្ម