
ទៅជួបគ្រូពេទ្យជាបន្ទាន់ បើលើរាងកាយមាន ៤កន្លែង “រឹង” ព្រោះជាសញ្ញាកំពុងព្រមានថា ជីវិតអ្នកសង្ឃឹមរស់តិចណាស់
នៅពេលដែលអ្នកជួបប្រទះនូវសញ្ញាមួយចំនួនដូចខាងក្រោមនេះ អ្នកត្រូវយកចិត្តទុកដាក់លើសុខភាពជាចាំបាច់បំផុត មិនដូច្នោះទេ ទៅថ្ងៃអនាគត់អ្នកអាចប្រឈមជំងឺធ្ងន់ធ្ងរណាស់។ សរសៃឈាម “រឹង” បន្ទាប់ពីវ័យកណ្តាល សរសៃឈាមមាននិន្នាការរឹង និងបាត់បង់ការបត់បែន ជាងនេះទៅទៀត សមត្ថភាពគ្រប់គ្រងសម្ពាធឈាមក៏អន់ដែរ ដែលនាំឱ្យមានហានិភ័យខ្ពស់នៃជំងឺសរសៃឈាមបេះដូង និងសរសៃឈាមខួរក្បាល។ មូលហេតុនៃការឡើងរឹងនៃសរសៃឈាម គឺកូលេស្តេរ៉ុលអាក្រក់ ទ្រីគ្លីសេរីដ កកស្ទះក្នុងសរសៃឈាម បង្កើនល្បឿនដំណើរការនៃសរសៃឈាមរឹង។ នៅពេលនោះសរសៃឈាមត្រូវបានស្ទះយ៉ាងងាយស្រួលនិងបង្កើនហានិភ័យនៃជំងឺគ្រោះថ្នាក់។ ពោះ “រឹង” ក្បាលពោះរឹង ហើមមានខ្លាញ់ច្រើន គឺជារឿងធម្មតាចំពោះមនុស្សលើសទម្ងន់។ ខ្លាញ់ក្បាលពោះឡើងក្រាស់ មិនងាយរលាយ មិនត្រឹមតែប៉ះពាល់ដល់រូបរាងប៉ុណ្ណោះទេ ថែមទាំងបង្កើនលទ្ធភាពកើតជំងឺផ្សេងៗទៀតដូចជា ជំងឺបេះដូង ខ្លាញ់ក្នុងឈាម។ លើសពីនេះទៅទៀត ក្នុងករណីខ្លះ…




















