សុខភាព

បីកុំ ៧ យ៉ាងនេះ ពេទ្យជំនាញហាមដាច់ខាត ព្រោះប៉ះពាល់ដំណេកធ្ងន់ធ្ងរ មិននឹកស្មានដល់!!
តេស្តIQ

បីកុំ ៧ យ៉ាងនេះ ពេទ្យជំនាញហាមដាច់ខាត ព្រោះប៉ះពាល់ដំណេកធ្ងន់ធ្ងរ មិននឹកស្មានដល់!!

ទម្លាប់ពេលយប់ខ្លះអាចជះឥទ្ធិពលអវិជ្ជមានដល់ដំណេករបស់អ្នក ហើយថែមទាំងបណ្តាលឱ្យគេងមិនលក់ទៀតផង។ ដូច្នោះដើម្បី​គេង​លក់​ស្កប់ស្កល់ សូមទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​អំពី​ទម្លាប់​ខាងក្រោម​នេះ ដើម្បី​ចៀសវាង​៖ កុំងូតទឹកក្តៅ៖ មនុស្សជាច្រើនគិតថា ការងូតទឹកក្តៅរួមចំណែកធ្វើឱ្យគេងលក់ស្រួល ប៉ុន្តែបើតាមគ្រូពេទ្យជំនាញបង្ហាញថា វាជាភាពខុសគ្នានៃសីតុណ្ហភាពដែលជួយឲ្យយើងឱ្យងងុយគេង (ភាពខុសគ្នាកាន់តែខ្ពស់ យើងចង់គេងកាន់តែខ្លាំង។ នោះហើយជាមូលហេតុដែលប្រសិនបើអ្នកមានថាមពលខ្លាំងពេក ចូរងូតទឹកត្រជាក់ ឬក្តៅ)។ សីតុណ្ហភាពទឹកខ្ពស់បណ្តាលឱ្យមានបញ្ហានៃការគេង និងប៉ះពាល់ដល់ពណ៌ស្បែក ព្រោះវាបានជំរុញលំហូរឈាមទៅកាន់ស្រទាប់នៃស្បែក។ ប្រសិនបើអ្នកងូតទឹកក្តៅលើសពី ១០ នាទី នឹងលាងសម្អាតជាតិខ្លាញ់ធម្មជាតិចេញ នាំឲ្យស្បែកងាយរងការខូចខាត។ កុំប្រើឧបករណ៍អេឡិចត្រូនិក៖ អ្នកគួរតែបិទកុំព្យូទ័រយួរដៃ និងទូរសព្ទ មុនពេលចូលគេង ព្រោះឧបករណ៍ទាំងនេះបានបញ្ចេញពន្លឺមិនល្អប៉ះពាល់ដល់ដំណេក។ ជាការប្រសើរក្នុងការជៀសវាងការប្រើទូរស័ព្ទ អ្នកត្រូវបង្កើតទម្លាប់អានសៀវភៅមុនពេលចូលគេងជំនួសវិញ។ កុំព្រួយច្រើន៖ ការ​មាន​អារម្មណ៍​ថប់​បារម្ភ​មិន​បាន​រួម​ចំណែក​ក្នុង​ការ​គេង​លក់​ស្រួល​ពេលយប់​ទេ…

នេះជាអាថ៌កំបាំងចម្បងប្រចាំថ្ងៃ ជួយបង្កើនអាយុវែង រស់នៅលើស ១០០ ឆ្នាំ!!
សង្គម

នេះជាអាថ៌កំបាំងចម្បងប្រចាំថ្ងៃ ជួយបង្កើនអាយុវែង រស់នៅលើស ១០០ ឆ្នាំ!!

ជាការពិតមនុស្សតែងតែមានកើត ចាស់ ឈឺ ស្លាប់ ជារឿងធម្មតា នឹងជាច្បាប់ធម្មជាតិ គ្មាននរណាម្នាក់អាចកែប្រែបានឡើយ ប៉ុន្តែទោះយ៉ាងណាក៏ដោយយើងក៏អាចជួយពន្យាអាយុជីវិតតាមរយៈការថែទាំងសុខភាពបានដែរ។ ដូចក្នុងករណីខ្លះ មានគូស្វាមីអាចរស់នៅជាមួយកូនចៅអាយុលើស ១០០ គួរឲ្យកត់សម្គាល់។ ហេតុអ្វីបានជាគូស្នេហ៍មួយគូមានអាយុវែងម្ល៉េះ? ដូច្នេះ ដើម្បីដឹងច្បាស់ សូមមើលទម្លាប់ប្រចាំថ្ងៃរបស់ពួកគេដូចខាងក្រោមនេះ៖ ១. របបអាហារ ជាទូទៅប្តីប្រពន្ធដែលមានវ័យចំណាស់អាយុវែង តែងតែមានរបបអាហារដូចជា ចូលចិត្តញ៉ាំបន្លែបៃតង ផ្លែឈើ ញ៉ាំសាច់តិចៗ។ ជាពិសេស បន្ទាប់ពីចូលដល់វ័យកណ្តាល បានបោះបង់ទម្លាប់នៃការញ៉ាំមិនល្អពីមុន ហើយញ៉ាំអាហារស្រាលៗជាងមុន ងាយស្រួលរំលាយអាហារនោះអាយុសង្ឍឹមរស់ក៏មានអាយុវែង។ ២. អាកប្បកិរិយាសុទិដ្ឋិនិយម គូស្នេហ៍ប្រភេទនេះតែងតែមានស្នាមញញឹមរីករាយ មានសុទិដ្ឋិនិយមខ្លាំងក្នុងជីវិតប្រចាំថ្ងៃ…

សុបិន្តដែលបញ្ជាក់ថាអ្នកអាចនិងមានស្នេហា
ប្លែកៗ

សុបិន្តដែលបញ្ជាក់ថាអ្នកអាចនិងមានស្នេហា

មិនថាជាមនុស្សប្រុស រឺស្រីនោះទេ សុបិន្តអាចប្រាប់បាន​ពីជំរៅចិត្តរបស់អ្នកបាន សំរាបើអ្នកខ្លះគិតថាការ ដែលគេងលក់ដោយមិនមានយល់សប្តិគឺជារឿងល្អ តែការពិតទៅ ការដែលយល់សប្តិវាអាចមានផលប៉ះពាល់ដ៏ល្អសំរាប់អ្នកដូចគ្នា វាគឺជា REM (Rapid eye moment) តែអ្វីដែលយើងពុងនិយាយគឺ សុបិន្តដែលវាអាចមានផលប៉ះពាល់ដល់ទំនាក់ទំនងស្នេហារបស់អ្នក រឿងដែលយើងដឹងក្នុងចិត្ត​ តែនិយាយមិនបានច្បាស់លាស់ ទាំង៤រូបភាព ប្រសិនបើមានរូបភាពទាំង៤ នេះនៅក្នុងសុបិន្ត យើងត្រូវយកមកពិចារណានៅពេលភ្ញាក់ពីគេង  យល់សប្តិឃើញឆ្កែ: ក្រោមការពិសោធន៍របស់ Lauri Quinn Leowenberg អ្នកជំនាញខាងពិសោធន៍សុបិន្ត ប្រាប់ទៅថាការដែលមានសុបិន្តឃើញឆ្កែមកចូលក្នុងសុបិន្ត​ ប្រាប់បានច្រើនយ៉ាង មិនថាឆ្កែនិងជាសត្វចិញ្ចឹមសព្វថ្ងៃ សត្វដែលធ្លាប់ចិញ្ចិមពីមុនមក រឺក៏ឆ្កែដែលមិនធ្លាប់បានឃើញសោះ​​ សត្វឆ្កែគឺតំណាងនូវភាពស្មោះត្រង់…

៥ ទីតាំងលើរាងកាយ ចាំបាច់ណាស់ ស្រ្តីគួរសម្អាតឲ្យស្អាត ដើម្បីគេងលក់ស្រួលនឹងមានសុខភាពល្អ
សុខភាព

៥ ទីតាំងលើរាងកាយ ចាំបាច់ណាស់ ស្រ្តីគួរសម្អាតឲ្យស្អាត ដើម្បីគេងលក់ស្រួលនឹងមានសុខភាពល្អ

ខាងក្រោមនេះជាទម្លាប់​តូចតាច​ ៥ យ៉ាង ដែលអ្នកគួរតែធ្វើមុនពេល​ចូល​គេង ដើម្បី​ពង្រឹងរាងកាយ​ឲ្យកាន់តែរឹងមាំ នឹងមានសុ​ខភាពល្អជាចម្បង៖ ជូតក្បាលពោះថ្នមៗ៖ តាម​វេជ្ជ​សា​ស្រ្ត​បាន​ឲ្យ​ដឹង​ថា មុន​ចូល​គេង ការ​ម៉ាស្សា​ពោះ​គឺ​មាន​ប្រសិទ្ធភាព​ក្នុងការគ្រប់គ្រង​លំពែង ក្រពះ ពោះវៀន សម្រួល​ដល់​ការ​រំលាយ​អាហារ រាគ ទល់លាមក រលាក​ក្រពះ​រ៉ាំរ៉ៃជាដើម។ នៅពេលល្ងាចមនុស្សជាច្រើនមានទម្លាប់ញ៉ាំច្រើនខ្លាំង ដូច្នេះគួរតែធ្វើសកម្មភាពនេះរាល់មុនពេលចូលគេង ដើម្បីកាត់បន្ថយបន្ទុកនិងភាពមិនស្រួលនៅក្នុងពោះ នឹងជួយឲ្យគេងលក់បានស្រួល និងរស់នៅបានយូរ។ ផឹកទឹកក្តៅ ១០០ml៖ នៅពេលអ្នកចូលគេង រាងកាយនឹងស្ថិតក្នុងរបៀបជួសជុល ហើយត្រូវការទឹកច្រើនដើម្បីរំលាយអាហារ។ដូច្នេះ យកល្អគួរតែផឹកទឹកមួយកែវមុនពេលចូលគេង ពិសេសសម្រាប់អ្នកមានប្រវត្តិឈាមរត់មិនល្អ ជំងឺសរសៃឈាមបេះដូង ជំងឺសរសៃឈាមខួរក្បាល។ បើសម្រាប់មនុស្សដែលមានសុខភាពល្អធម្មតា សកម្មភាពនេះនឹងជួយឱ្យសរីរាង្គក្នុងរាងកាយដំណើរការកាន់តែរលូន…

ទម្លាប់ពេលព្រឹក ៤ កុំបំពាន ប៉ះពាល់សួតធ្ងន់ធ្ងរណាស់ កាត់បន្ថយអាយុសង្ឃឹមរស់
សុខភាព

ទម្លាប់ពេលព្រឹក ៤ កុំបំពាន ប៉ះពាល់សួតធ្ងន់ធ្ងរណាស់ កាត់បន្ថយអាយុសង្ឃឹមរស់

សួតមានតួនាទីទទួលខុសត្រូវចំពោះការផ្លាស់ប្តូរឧស្ម័នរវាងរាងកាយ និងបរិស្ថាន ដើម្បីរក្សាជីវិតមនុស្សគ្រប់គ្នាឲ្យរស់នៅបានយូរ។ ដូច្នេះការថែរក្សាសួតឱ្យមានសុខភាពល្អគឺមានសារៈសំខាន់ណាស់។ សូមមើលខាងក្រោមនេះជាទម្លាប់អាក្រក់ ៤ យ៉ាង ដែលអ្នកគួរតែបោះបង់ចោល។ ជក់បារី ទោះបីជាដឹងថាការជក់បារីមានគ្រោះថ្នាក់ដល់សុខភាពក៏ដោយ មនុស្សជាច្រើននៅតែមិនអាចបោះបង់ទម្លាប់នេះបានដែរ។  ជាពិសេស មនុស្សភាគច្រើនមានទម្លាប់មួយក្រោយពេល​ភ្ញាក់​ពី​គេង ត្រូវ​ជក់​បារី​ភ្លាម​មុន​នឹង​ធ្វើ​អ្វី​ផ្សេង​ទៀត ដោយ​អះអាង​ថា ការ​ជក់​បារី​ពេល​ព្រឹក​ធ្វើ​ឱ្យ​ពួក​គេ​មាន​ការ​ប្រុង​ប្រយ័ត្ន​កាន់​តែ​ខ្លាំង។ យ៉ាងណាក៏ដោយ ការជក់បារីនៅពេលព្រឹកគឺមានគ្រោះថ្នាក់ធ្ងន់ធ្ងរខ្លាំងណាស់ ដោយសារអំឡុងពេលនេះបរិមាណជាតិនីកូទីន និងជាតិពុលពីថ្នាំជក់ចូលក្នុងខ្លួនគឺខ្ពស់ជាងធម្មតា ដែលអាចធ្វើឱ្យអ្នកជក់បារីទំនងជាញៀនជាងអ្នកជក់បារីបន្ទាប់ពីភ្ញាក់ពីគេងកន្លះម៉ោង ឬយូរជាងនេះ។ លើសពីនេះ ការជក់បារីនៅពេលព្រឹកក៏ធ្វើឱ្យជាតិនីកូទីនក្នុងថ្នាំចូលទៅសួតដោយផ្ទាល់ កាត់បន្ថយមុខងារសួត បង្កើនហានិភ័យនៃជំងឺរ៉ាំរ៉ៃ និងមហារីក។ អារម្មណ៍ខឹង មាន​មនុស្ស​ជា​ច្រើន​ដែល​ឆាប់​ខឹង បាក់​ទឹកចិត្ត ឬ​ងាយ​ខឹង ​ពេល​ភ្ញាក់​ពី​គេង​…

បើឃើញទឹកឃ្មុំមានសញ្ញាទាំង ៣ នេះ ត្រូវទិញភ្លាមធានាសុទ្ធ ១០០% ហើយ
សុខភាព

បើឃើញទឹកឃ្មុំមានសញ្ញាទាំង ៣ នេះ ត្រូវទិញភ្លាមធានាសុទ្ធ ១០០% ហើយ

ថ្ងៃនេះ “ក្នុងស្រុក” សូមមកចែករំលែកពីចំណេះដឹងសំខាន់ៗដើម្បីបែងចែករវាងទឹកឃ្មុំសុទ្ធ និងទឹកឃ្មុំមិនសុទ្ធ។ ដូច្នេះ ដើម្បីដឹងថា កាន់តែច្បាស់សូមមើលវិធីទាំង ៣ ដូចខាងក្រោមនេះ៖ សញ្ញា​ទាំង​៣​ដែល​បញ្ជាក់​ថា​ទឹកឃ្មុំ​សុទ្ធ ប្រើចង្កឹះដោតចូលបាតយ៉ាងងាយស្រួល៖ ពេលទិញទឹកឃ្មុំ អ្នកអាចប្រើចង្កឹះដើម្បីពិនិត្យពីគុណភាពបាន ប្រសិនបើអ្នកអាចយកចង្កឹះដាក់ចូលបាតដបកូរហើយឃើញមានសភាពទន់ៗ ប៉ះដោយម្រាមដៃរបស់អ្នកដោយមិនមានអារម្មណ៍គ្រើម ម្យ៉ាងទៀត បើដាក់ក្នុងមាត់ហើយរលាយយ៉ាងរហ័ស នោះមានន័យថា គឺជាទឹកឃ្មុំសុទ្ធហើយ។ ទឹកឃ្មុំមិនជ្រាបចូលក្រដាសទេ៖ នៅពេលទិញទឹកឃ្មុំ អ្នកអាចសាកល្បងដាក់ពីរបីដំណក់លើក្រដាស។ ប្រសិនបើទឹកឃ្មុំមិនហៀរចេញ និងរក្សារូបរាងរបស់វា នោះគឺជាសញ្ញាបង្ហាញថា ជាប្រភេទនៃទឹកឃ្មុំសុទ្ធ។ ប៉ុន្តែ ប្រសិនបើទឹកឃ្មុំងាយស្រូបតាមក្រដាសនោះ គឺជាប្រភេទដែលត្រូវបានលាយជាមួយនឹងទឹកហើយ។ ចាក់ទឹកឃ្មុំចូលជាមួយទឹក៖ បើ​អ្នកយកទឹកឃ្មុំដាក់ចូលក្នុងកែវលាយជាមួយទឹក​ ហើយ​ឃើញរអិលចុះឡើងនោះមានន័យថា…

អង្គការសុខភាពពិភពលោក (WHO) ព្រមានពីជំងឺធាត់ជ្រុលនៅអឺរ៉ុប
ទស្សនៈ

អង្គការសុខភាពពិភពលោក (WHO) ព្រមានពីជំងឺធាត់ជ្រុលនៅអឺរ៉ុប

អង្គការសុខភាពពិភពលោក (WHO) បាននិយាយថា៖ អត្រាលើសទម្ងន់ និងធាត់ត្រូវបានផ្សារភ្ជាប់ទៅនឹងករណីស្លាប់ជាង ១,២ លាននាក់ជារៀងរាល់ឆ្នាំនៅទូទាំងទ្វីបអឺរ៉ុប ដោយអំពាវនាវឱ្យមានការផ្លាស់ប្តូរគោលនយោបាយយ៉ាងឆាប់រហ័សដើម្បីបញ្ច្រាសនិន្នាការដ៏គ្រោះថ្នាក់នេះ។ អង្គការសុខភាពពិភពលោក (WHO) បាននិយាយនៅក្នុងរបាយការណ៍ថ្មីមួយថា៖ អត្រានៃការធាត់នៅក្នុងតំបន់បានកើនឡើងដល់ទៅ ១៣៨% ក្នុងរយៈពេល ៥ ទសវត្សរ៍កន្លងមកនេះ។ ហើយពួកគេមានទំនាក់ទំនងនឹងជំងឺមហារីក និងជំងឺសរសៃឈាមបេះដូងជាបន្តបន្ទាប់។ WHO បាននិយាយថា ជិត ១/៤ នៃមនុស្សពេញវ័យនៅក្នុងទ្វីបអឺរ៉ុបឥឡូវនេះធាត់ ដែលខ្ពស់ជាងនៅក្នុងតំបន់ផ្សេងទៀត លើកលែងតែអាមេរិក។ ការិយាល័យសុខភាពអឺរ៉ុបបាននិយាយថា៖ “អត្រាលើសទម្ងន់ និងធាត់បានឈានដល់សមាមាត្រពាសពេញនៅទូទាំងតំបន់ ហើយនៅតែកើនឡើង” ។ លោក Hans…

ទម្លាប់ល្អទាំង ១៣ យ៉ាង ដើម្បីឱ្យអ្នកមានអាយុវែង
សុខភាព

ទម្លាប់ល្អទាំង ១៣ យ៉ាង ដើម្បីឱ្យអ្នកមានអាយុវែង

មនុស្សភាគច្រើនគិតថា មានអាយុវែងគឺដោយសារតែហ្សែនពីកំណើត។ ទោះជាយ៉ាងណា ហ្សែនដើរតួនាទីជាចំណែកតូចមួយ ប៉ុន្តែកត្តារបបអាហារនិងរបៀបរស់នៅរបស់អ្នក គឺជាគន្លឹះសំខាន់បំផុត។ ខាងក្រោមគឺនេះជាទម្លាប់ ១៣ យ៉ាងដែលជួយឲ្យអ្នកមានអាយុកាន់តែវែង៖ ១. ជៀសវាងការញ៉ាំច្រើនពេក ការសិក្សាបង្ហាញថា ការកាត់បន្ថយ ១០-៥០% ក្នុងការទទួលទានកាឡូរីអាចបង្កើនអាយុជីវិតអតិបរមា។ កម្រិតកាឡូរីអាចជួយកាត់បន្ថយការលើសទម្ងន់ និងខ្លាញ់ក្បាលពោះ ដែលទាំងពីរនេះអាចឲ្យយើងមានអាយុកាលខ្លី។ ២. ញ៉ាំគ្រាប់ធញ្ញជាតិឱ្យបានច្រើន គ្រាប់ធញ្ញជាតិគឺជាថាមពលអាហារូបត្ថម្ភ។ ពួកវាសម្បូរទៅដោយប្រូតេអ៊ីន ជាតិសរសៃ សារធាតុប្រឆាំងអុកស៊ីតកម្ម និងសមាសធាតុរុក្ខជាតិមានប្រយោជន៍។ លើសពីនេះទៅទៀត ពួកវាជាប្រភពដ៏អស្ចារ្យនៃវីតាមីន និងសារធាតុរ៉ែជាច្រើនដូចជាទង់ដែង ម៉ាញ៉េស្យូម ប៉ូតាស្យូម ហ្វូឡាត នីអាស៊ីន…

សរសៃប្រូតេអ៊ីនសមុទ្រ! តើអ្នកបានសាកល្បងវាហើយ ឬនៅ?
ទស្សនៈ

សរសៃប្រូតេអ៊ីនសមុទ្រ! តើអ្នកបានសាកល្បងវាហើយ ឬនៅ?

“ខ្ញុំបានសរសេរពីមុនអំពីអត្ថប្រយោជន៍សុខភាពរបស់សរសៃប្រូតេអ៊ីន និងប្រភេទប្រូតេអ៊ីនទូទៅបំផុតនៅក្នុងខ្លួនរបស់យើង។ ខ្ញុំព្យាយាមទទួលទានម្សៅសរសៃប្រូតេអ៊ីនជាប្រចាំ ព្រោះយើងដឹងថាវាជួយបង្កើនការផលិតសរសៃប្រូតេអ៊ីនខាងក្នុងនៃរាងកាយរបស់យើង។ ប្រូតេអ៊ីននេះមានសារៈសំខាន់ជាពិសេសសម្រាប់ស្ត្រីយើង ដោយសារឥទ្ធិពលប្រឆាំងភាពចាស់របស់វាទៅលើស្បែក សរសៃចង និងសន្លាក់។ អ្នកអាចគិតថា សរសៃប្រូតេអ៊ីន គឺជាកាវដែលជួយរក្សាចងរាងកាយរបស់អ្នកជាមួយគ្នា។ ប៉ុន្តែ យើងបង្កើតវាកាន់តែតិចៗទៅ នៅពេលយើងចាប់ផ្តើមចាស់។ នៅពេលសរសៃប្រូតេអ៊ីនថយចុះ អ្នកអាចមានភាពជ្រីវជ្រួញ សក់ជ្រុះ ឈឺសន្លាក់ និងបញ្ហារំលាយអាហារ។ ដោយសារគ្មាននរណាម្នាក់មានពេលគិតពីវា ដូច្នេះការបរិភោគ សរសៃប្រូតេអ៊ីន គឺមានប្រយោជន៍ច្រើនសម្រាប់មនុស្សគ្រប់វ័យ។ ប្រសិនបើអ្នកមិនគិតថាវាជាជម្រើសសម្រាប់អ្នកទេ ខ្ញុំនឹងរៀបរាប់អត្ថប្រយោជន៍ពិសេសមួយចំនួនរបស់សរសៃប្រូតេអ៊ីនសមុទ្រខាងក្រោម។ វាក៏ជាជម្រើសដ៏ល្អសម្រាប់អ្នកមិនបរិភោគសាច់ដូចជាបសុបក្សី ឬសាច់គោ និងអ្នកមិនបរិភោគសាច់គោ និងសាច់ជ្រូក ដោយសារហេតុផលសាសនាផ្សេងៗ។ សរសៃប្រូតេអ៊ីនសមុទ្រជាអ្វី? អាហារបំប៉នម្សៅនេះ…

ល្អមែនទែន ផ្កាកុលាប អាចប្រើប្រាស់ ៦វិធី ដើម្បីសុខភាព និងសម្រស់
ទស្សនៈ

ល្អមែនទែន ផ្កាកុលាប អាចប្រើប្រាស់ ៦វិធី ដើម្បីសុខភាព និងសម្រស់

ផ្កាកុលាប មិនត្រឹមតែមានរូបរាងស្រស់ស្អាត និងក្លិនក្រអូបនោះទេ ប៉ុន្តែវាក៏មានអត្ថប្រយោជន៍ជាច្រើនដែលមនុស្សមួយចំនួនមិនបានដឹងនោះដែរ។ ផ្កាកុលាប គឺជាផ្កាដែលមានឥទ្ធិពលវិជ្ជមានទៅលើរាងកាយ និងស្បែករបស់អ្នកហើយត្រូវបានគេប្រើប្រាស់តាំងពីសម័យបុរាណមកម្ល៉េះ។ ក្រៅពីជាគ្រឿងផ្សំថែរក្សាសម្ផស្ស អ្នកក៏អាចប្រើផ្កាកុលាបសម្រាប់ប្រឆាំងនឹងបញ្ហាស្ត្រេស និងស្រកទម្ងន់តាមបែបធម្មជាតិបានថែមទៀតផង។ ដូចនេះសូមអានអត្ថបទខាងក្រោមដើម្បីស្វែងយល់ពីអត្ថប្រយោជន៍បន្ថែមរបស់ផ្កាកុលាប ៖ ១. ជំនួយក្នុងការសម្រកទម្ងន់ ផ្កាកុលាបមានផ្ទុកនូវសមាសធាតុដែលធ្វើអោយប្រសើរឡើងនូវការរំលាយអាហារ ដោយបន្ថែមការសំអាតជាតិពុលចេញពីក្នុងខ្លួនរបស់អ្នក និងជួយក្នុងការសម្រកទម្ងន់បានយ៉ាងល្អប្រសើរ។ របៀបធ្វើ : អ្នកគ្រាន់តែបន្ថែមផ្កាកុលាបស្រស់ប្រមាណ ១០-១៥ នៃស្រទាប់ផ្កាស្រស់ចូលទៅក្នុងកែវទឹកពុះ ហើយរង់ចាំរហូតដល់ទឹកប្រែជាពណ៌ផ្កាឈូកគឺរួចរាល់ ម្យ៉ាងទៀតអ្នកក៏អាចបន្ថែមទឹកឃ្មុំចូលបន្តិចបានដែរ ដើម្បីបង្កើនរសជាតិអោយកាន់តែឆ្ងាញ់ផងដែរ។ ហើយអ្នកគួរតែផឹកតែផ្កាកុលាបនេះឱ្យបានទៀងទាត់ជារៀងរាល់ព្រឹក ដើម្បីស្រកជាតិខ្លាញ់បានឆាប់រហ័ស។ ២. បន្ថយភាពតានតឹង និងការបាក់ទឹកចិត្ត តាមការសិក្សាមួយបង្ហាញថាផ្កាកុលាបអាចជួយបន្ថយភាពអស់កម្លាំង, បញ្ហាស្ត្រេស,…

អត់ដឹងសោះ! ថ្នាំមុន​សាកតែ២មុខនេះ ស្អាតអស់មុនដូចគេបេះ
សង្គម

អត់ដឹងសោះ! ថ្នាំមុន​សាកតែ២មុខនេះ ស្អាតអស់មុនដូចគេបេះ

រឿងការកើតមុននេះពិតជាមានផលរំខានមែនទែនធ្វើឱ្យសម្រស់របស់អ្នកធ្លាក់ចុះ ​ធ្វើឱ្យបន្សល់ស្លាកស្នាមទៀតផង ​តែរឿងកើតមុននេះគ្មានអ្នកណាអាចចៀសផុតនោះទេគ្រាន់តែអ្នកខ្លះកើតតិច ឬច្រើនប៉ុណ្ណោះ ដូច្នេះហើយបានជាមនុស្សជាច្រើនព្យាយាមទប់ស្កាត់ និងព្យាបាលបញ្ហាមុនដែលប្រៀបបីដូចជាសុបិនអាក្រក់នេះ។ ​តែទោះជាយ៉ាងណា ​បញ្ហាមុននេះគ្មានអ្នកវិទ្យាសាស្ត្រណាអាចរកថ្នាំព្យាបាលបានដាច់ស្រលះនោះឡើយ ​ពោលទោះបីជាមានផលិតផលរាប់ម៉ឺន ​រាប់លានប្រភេទក៏ពិតមែន ​តែអ្នកខ្លះប្រើត្រូវ ​អ្នកខ្លះក៏ប្រើមិនត្រូវដែលវាបានក្លាយទៅជាបញ្ហាធំសម្រាប់អ្នកដែលស្រលាញ់សម្រស់ខ្លួនឯងខ្លាំងបំផុត។ តែយ៉ាងណាបើយោងតាមប្រភពព័ត៌មានពីបរទេស មានបុរសដែលជាកីឡាកាយចប្បកម្មម្នាក់ បានរកឃើញថាវិធីបំបាត់មុនពិតជាងាយដោះស្រាយណាស់ គ្រាន់តែប្រើរបស់ធម្មជាតិតែប៉ុណ្ណោះ។ Brian Turner ត្រូវបានគេដឹងថា​ ធ្លាប់កើតបញ្ហាមុនធ្ងន់ធ្ងរយ៉ាងខ្លាំង ​ដល់ថ្នាក់ប្រើផលិតផលអ្វីក៏មិនបាត់ដែរ ពោលគឺផលិតផលខ្លះពេលប្រើបាត់មុន ​តែពេលឈប់ប្រើបែជាឡើងមុនលើសដើមទៅវិញ។ ​តែក្រោយមក ​Brian  បានរកឃើញអាថ៌កំបាំងមួយដែលអាចកម្ចាត់មុនយ់ាងសាហាវ នោះគឺការទទួលទានបន្លែ ​ផ្លែឈើ និងទឹកឱ្យបានច្រើន។ Brain បាន​ចែករំលែកវិធិសាស្រ្តរបស់ខ្លួនទៅ​លើ​បណ្ដាញ​សង្គម Instagram…

ទាយ​ធ្លុះ​ជោគវាសនា​ទៅ​ពេល​អនាគត ត្រឹម​តែ​មើល​របៀប​នៃ​ការ​ក្ដាប់​ដៃ​របស់​អ្នក
សង្គម

ទាយ​ធ្លុះ​ជោគវាសនា​ទៅ​ពេល​អនាគត ត្រឹម​តែ​មើល​របៀប​នៃ​ការ​ក្ដាប់​ដៃ​របស់​អ្នក

តើ​អ្នក​មាន​ទម្លាប់​ក្តាប់​ដៃ​របៀប​ណា? តាម​រយៈ​ទម្លាប់​របស់​អ្នក ១ ក្នុង​ចំណោម​ទម្លាប់​ទាំង ៣ ខាង​ក្រោម យើង​អាច​បង្ហាញ​ច្បាស់​ថា អ្នក​នឹង​មាន​ជោគវាសនា​បែប​ណា​ទៅ​ពេល​អនាគត៖ ប្រភេទ​ទី ១ មនុស្ស​ភាគ​ច្រើន គឺ​ដូច​ប្រភេទ​ទី ១ នេះ​ឯង ហើយ​រមែង​ជា​មនុស្ស​មាន​ចរិត​រួសរាយ រាក់ទាក់ ងាយ​ស្រួល​ក្នុង​ការ​សម្រប​ជាមួយ​មនុស្ស​ជុំវិញ​ខ្លួន។ ក្នុង​ជីវិត​ពួក​គេ​ ចេះ​បត់បែន​តាម​គ្រប់​កាលៈទេសៈ ដូច្នេះ​ហើយ​អនាគត​ទៅ​មុខ ពួក​គេ​ងាយ​នឹង​ទទួល​បាន​ភាព​មាន​បាន​យ៉ាង​ឆាប់​រហ័ស ពោល​ទាមទារ​តែ​ការ​ខិតខំ​ប្រឹងប្រែង​បន្តិច​ប៉ុណ្ណោះ នោះ​នឹង​ឃើញ​លទ្ធផល​ហើយ។ យ៉ាង​ណា​ក្នុង​រឿង​ស្នេហា មនុស្ស​នេះ​រាង​ខ្មាសអៀន​បន្តិច ​មិន​សូវ​មាន​អារម្មណ៍​លះ​អស់​ពី​ខ្លួន​ទេ។ ប្រភេទ​ទី ២ ចំណែក​ឯ​ប្រភេទ​ទី ២ នេះ​វិញ ជា​មនុស្ស​ចូលចិត្ត​ប្រើប្រាស់​មនោសញ្ចេតនា​ខ្លាំង…

៤វិធី អាចឱ្យរាងកាយរបស់អ្នកស្រកគីឡូបានត្រឹមត្រូវ
ទស្សនៈ

៤វិធី អាចឱ្យរាងកាយរបស់អ្នកស្រកគីឡូបានត្រឹមត្រូវ

មានពាក្យមួយឃ្លានិយាយថា ៖ “ អ្នកគ្មានជំនាញសម្រកបានតែគីឡូ ឯអ្នកជំនាញវិញគេអាចសម្រកបានទាំងគីឡូបានទាំងខ្លាញ់នៅក្នុងខ្លួន ”។ នេះមានន័យថា ៖ គោលដៅពិតប្រាកដនៃការសម្រកគីឡូ គឺជាការកាត់បន្ថយខ្លាញ់នៅក្នុងខ្លួនរបស់យើង មិនមែនបញ្ចុះត្រឹមតែគីឡូនោះឡើយ។ ប៉ុន្តែ អ្នកទើបចាប់ផ្តើមហាត់ប្រាណថ្មីៗជាច្រើន តែងជ្រើសរើសវិធីខុស ពួកគេអាចជ្រើសរើសថ្នាំសម្រកទម្ងន់ការហូបអាហារបំប៉ន់មកជំនួស ឬក៏ប្រើថ្នាំលាបមករឹតខ្លួនប្រាណឱ្យចេញញើសដើម្បីសម្រកគីឡូនេះ មិនបានខ្វល់ថាអត្រាខ្លាញ់ក្នុងរាងកាយចុះឬក៏អត់ និងមានបង្កផលប៉ះពាល់ដល់សុខភាពអ្វីខ្លះ។ ឱ្យតែសម្រកខ្លាញ់លើសនៅលើរាងកាយបាន អត្រាជាតិខ្លាញ់ក្នុងរាងកាយត្រូវបានគ្រប់គ្រងក្នុងស្តង់ដារមួយច្បាស់លាស់ ទើបអ្នកអាចត្រឡប់មករូបរាងស្លីមវិញបាន។ ដូច្នេះ ការសម្រកគីឡូ និងសម្រកខ្លាញ់គឺជានិយមន័យពីរផ្សេងគ្នា ពួកយើងត្រូវជ្រើសរើសវិធីដែលត្រឹមត្រូវមកបញ្ចុះខ្លាញ់ក្នុងខ្លួន សម្រកសាច់ខ្លាញ់ ជើងធំៗ ក្បាលពោះកំប៉ោង។ ខាងក្រោមនេះ គឺជាការចែករំលែកវិធីកម្ចាត់ខ្លាញ់ប៉ុន្មានចំណុចជូនដល់អ្នកទាំងអស់គ្នា ក្នុងរយៈពេលតែ៩០ថ្ងៃអាចឃើញផលិតជាមិនខាន។ ១.…

ប្រយ័ត្នឲ្យបានខ្ពស់! កន្លែង ៤ លើរាងកាយ កាន់តែធំទៅៗ បញ្ជាក់ថា អ្នកមានហានិភ័យណាស់ អាចស្លាប់មុនអាយុ
សុខភាព

ប្រយ័ត្នឲ្យបានខ្ពស់! កន្លែង ៤ លើរាងកាយ កាន់តែធំទៅៗ បញ្ជាក់ថា អ្នកមានហានិភ័យណាស់ អាចស្លាប់មុនអាយុ

ប្រសិនបើអ្នករកឃើញលើរាងកាយរបស់អ្នកមានកន្លែង ៤ កាន់តែធំទៅៗ ត្រូវប្រយ័ត្នឲ្យបានខ្ពស់ ព្រោះអ្នកកំពុងទទួលបានជីវជាតិខ្លាំង ដែលអ្នកគួរតែរិតបន្តឹងរបបអាហារឲ្យបានសមរម្យ និងហាត់ប្រាណដើម្បីការពារសុខភាព៖ ចង្កេះកាន់តែធំទៅៗ៖ អ្នកជំនាញជាច្រើននិយាយថា សន្ទស្សន៍ម៉ាសរាងកាយ (BMI) គឺទាក់ទងយ៉ាងជិតស្និទ្ធទៅនឹងសុខភាពមនុស្ស និងភាពជាប់បានយូរ ហើយក៏ទាក់ទងនឹងអត្រានៃភាពចាស់ផងដែរ។ ខ្លាញ់ក្បាលពោះ ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការកើនឡើងហានិភ័យនៃជំងឺបេះដូង ជំងឺសរសៃឈាមបេះដូង ជំងឺទឹកនោមផ្អែមប្រភេទទី ២ ដែលកត្តាទាំងអស់នេះអាចបណ្តាលឱ្យអ្នកស្លាប់មុនអាយុបានយ៉ាងងាយ។ គូទ​កាន់​តែ​ធំ​ឡើងៗ៖ នៅពេលអ្នកមានវ័យកាន់តែចាស់ សាច់ដុំក្នុងខ្លួនរបស់អ្នកក៏ផ្លាស់ប្តូរបន្តិចម្តងៗ ជាពិសេសទីតាំងគូទ។ កាលណាសាច់ដុំ​គូទ​កាន់តែ​ធំ​ទៅៗ នឹងនាំឲ្យមានសភាព​​យារធ្លាក់​មិន​រឹងមាំ​ដូច​កាល​នៅ​ក្មេងទេ​ ហើយក៏ជាផ្នែកមួយនៃមូលហេតុនៃការយារធ្លាក់នៃសាច់ដុំកំភួនជើងបានដែរ។ ដោយហេតុថា នៅពេលដែលអ្នកអាយុកាន់តែច្រើនបរិមាណនៃ collagen ថយចុះ។ ដូច្នេះ…

ល្អណាស់សម្រាប់អ្នកចង់ស្គម! គន្លឹះទាំង ៥ ជួយអ្នកសម្រកទម្ងន់បានលឿនបំផុត
ទស្សនៈ

ល្អណាស់សម្រាប់អ្នកចង់ស្គម! គន្លឹះទាំង ៥ ជួយអ្នកសម្រកទម្ងន់បានលឿនបំផុត

ប្រសិនបើអ្នកកំពុងចង់សម្រកទម្ងន់ សូមអានគន្លឹះទាំង៥ដែលណែនាំដោយអ្នកជំនាញ ដើម្បីបង្កើនល្បឿននិងដុតបំផ្លាញជាតិខ្លាញ់ក្នុងរាយកាយបានលឿនខាងក្រោម៖ ១. ភ្ញាក់ពីដំណេកហើយត្រូវធ្វើលំហាត់ប្រាណ ជំនួសឱ្យការភ្ញាក់ពីដំណេកយឺតយ៉ាវ សូមព្យាយាមក្រោកពីព្រលឹមឲ្យបានលឿន ហើយទៅហាត់ប្រាណ ឬ រត់ឬដើរ ដើម្បីពន្លឿនការដុតរំលាយអាហារក្នុងរាងកាយ ដូច្នេះអ្នកនឹងអាចសម្រកទម្ងន់បាន។ ២. កាត់បន្ថយជាតិស្ករ ជាតិស្ករបង្កសម្ពាធបញ្ហាច្រើនលើលំពែងរបស់យើង ហើយបង្ខំឱ្យវាបញ្ចេញអាំងស៊ុយលីនច្រើន (ដែលជាអរម៉ូនរំលាយជាតិស្ករ ដែលគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម)។ វិធីនេះ រាងកាយនឹងបញ្ចប់ការទទួលយកកាឡូរីច្រើនជាងអ្វីដែលវាត្រូវការ និងជួយសម្រកគីឡូបានលឿន។ ៣. សាកល្បងតមអាហារតាមពេលវេលាទៀងទាត់ ក្នុងន័យនេះ អ្នកអាចញ៉ាំតែក្នុងអំឡុងពេលជាក់លាក់ណាមួយ។ ការតមអាហារក្នុងចំនួនម៉ោងជាក់លាក់ជារៀងរាល់ថ្ងៃ ឬញ៉ាំអាហារតែ១ពេលក្នុង ២-៣ថ្ងៃក្នុងមួយសប្តាហ៍ អាចជួយឱ្យរាងកាយរបស់អ្នកដុតបំផ្លាញជាតិខ្លាញ់បាន។ ហើយភស្តុតាងវិទ្យាសាស្ត្រចង្អុលបង្ហាញពីអត្ថប្រយោជន៍សុខភាពមួយចំនួនផងដែរ ពីទម្លាប់បែបនេះ។ ៤.…

ចេះ ៣ វិធីនេះ លាហើយស្នាមជ្រួញនៅលើផ្ទៃមុខ នឹងកាត់បន្ថយបានច្រើនបំផុត
សម្រង់

ចេះ ៣ វិធីនេះ លាហើយស្នាមជ្រួញនៅលើផ្ទៃមុខ នឹងកាត់បន្ថយបានច្រើនបំផុត

ពីមួយថ្ងៃទៅមួយថ្ងៃមនុស្សទូទាំងពិភពលោកកំពុងស្វែងរកវិធីដែលមានប្រសិទ្ធភាពបំផុតដើម្បីធ្វើឱ្យស្បែករបស់ពួកគេនៅក្មេង និងស្រស់ស្អាត។ អ្នកឯកទេសខាងគ្រឿងសំអាងផ្តល់ជូននូវវិធីជាច្រើន ដើម្បីធ្វើឱ្យស្បែករបស់យើងមានភាពស្រស់ស្អាត។ នៅប្រទេសផ្សេងៗទៀតមនុស្សមានទម្លាប់ផ្ទាល់ខ្លួនដើម្បីថែសុខភាព និងសម្រស់។ ជាសំណាងល្អមានរូបមន្តប្លែកៗជាច្រើនដែលអាចជួយក្នុងការកែខៃសម្រស់របស់យើងឱ្យល្អស្អាតឡើងវិញ។ ១. ធ្វើម៉ាស់ធម្មជាតិផ្សំដោយក្រូចឆ្មា និងទឹកឃ្មុំប្រឆាំងនឹងភាពចាស់មុនអាយុ: គ្រឿងផ្សំដែលអ្នក​​ត្រូវការ: – ក្រូចឆ្មាស្រស់ ១ ផ្លែ – ទឹកឃ្មុំ ២ទៅ៣ ស្លាបព្រា – កន្សែងស្អាត ១ របៀបធ្វើ: – ចិតក្រូចឆ្មាហើយច្របាច់លាយជាមួយនឹងទឹកឃ្មុំ។ – ប្រសិនបើស្បែករបស់អ្នកស្តើងងាយរងគ្រោះ សូមណែនាំឱ្យបន្ថែមទឹកស្អាតបន្តិចចូលទៅក្នុងល្បាយដែលបានលាយ។ របៀបប្រើ: – លាបល្បាយដែលបានផ្សំរួចលើផ្ទៃមុខរបស់អ្នក។ –…

គន្លឹះចុងក្រោយបំផុត ដើម្បីជួយឱ្យអ្នកអាយុវែង
ទស្សនៈ

គន្លឹះចុងក្រោយបំផុត ដើម្បីជួយឱ្យអ្នកអាយុវែង

តើអ្នកចង់រស់នៅឱ្យបានយូរជាងនេះឬទេ? ចូលអានអត្ថបទខាងក្រោម ដើម្បីមើល ថាតើអ្នកអាចធ្វើការផ្លាស់ប្តូរអ្វីខ្លះចំពោះរបៀបរស់នៅរបស់អ្នក ប្រសិនបើអ្នកចង់រស់នៅឱ្យមានជីវិតកាន់តែប្រសើរ និងយូរអង្វែង ៖ ១. ញុំាអាហារផាសុកភាព និងឱ្យមានតុល្យភាព រឿងសំខាន់បំផុតមួយដែលអ្នកអាចធ្វើបានសម្រាប់សុខភាពរបស់អ្នក គឺត្រូវប្រាកដថា អ្នកកំពុងញុំាអាហារដែលមានតុល្យភាព និងមានផាសុកភាព។ នេះមានន័យថា អ្នកត្រូវញុំាអាហាររួមបញ្ចូលមាន ៖ ផ្លែឈើ បន្លែ គ្រាប់ធញ្ញជាតិ និងប្រូតេអ៊ីនគ្មានខ្លាញ់ទៅក្នុងអាហាររបស់អ្នក ប៉ុន្តែចៀសវាងអាហារកែច្នៃ ស្ករ និងខ្លាញ់មិនល្អ។ អាហារទាំងអស់គឺជាអ្វីដែលអ្នកគួរញុំា ហើយនេះមិនមានន័យថាអ្នកត្រូវញុំាដូចជាអ្នកបួសនោះទេ គ្រាន់តែអ្នកត្រូវដឹងថារាងកាយរបស់អ្នកឆ្លើយតបបានល្អចំពោះអាហារប្រភេទអ្វី ក្នុងកម្រិតមធ្យម។ ២. ធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់ កត្តាសំខាន់មួយទៀតសម្រាប់ការរស់នៅឱ្យបានយូរ និងមានសុខភាពល្អ…

វិធី ៧ យ៉ាង ដែលអាចបំបាត់ស្នាមប្រេះកែងជើងរបស់អ្នក ឲ្យរលាយបាត់សូន្យគ្មានសល់!
សុខភាព

វិធី ៧ យ៉ាង ដែលអាចបំបាត់ស្នាមប្រេះកែងជើងរបស់អ្នក ឲ្យរលាយបាត់សូន្យគ្មានសល់!

តើអ្នកមានអារម្មណ៍អៀនខ្មាស់ដែរទេនៅពេលដែលដោះស្បែកជើងរបស់អ្នកចេញនៅទីសាធារណៈដោយសារតែប្រេះកែងជើងរបស់អ្នក? ខណៈពេលដែលយើងចំណាយពេលច្រើនសម្រាប់ការថែរក្សាមុខរបស់យើង ជើងរបស់យើងភាគច្រើនមិនយកចិត្តទុកដាក់លើជើងរបស់យើង។ ដូច្នេះពួកយើងក៏បាននាំយកវិធីសាស្រ្តទាំងនេះដើម្បីយកមកជួយដោះស្រាយបញ្ហារបស់អ្នក។ ១. ទឹកខ្ពុលមាត់លីស្ទើរីននិងទឹកខ្មេះ – យកលីស្ទើរីន ១ ពែងមកលាយជាមួយទឹកខ្មះ ១ ពែងនិង ទឹក២ ពែង។ – ត្រាំជើងរបស់អ្នកក្នុងទឹកដែលយើងទឹកដែលយើងលាយរួចរយៈពេល ១៥ នាទី។ – សម្អាតកែងជើងរបស់អ្នកហើយដុសស្បែកដែលរឹងនៅកែងជើងដោយប្រើដុំថ្មមកដុស។ – លាងជម្រះជាមួយទឹកស្អាត។ ធ្វើវាជារៀងរាល់ថ្ងៃទាល់តែកែងជើងរបស់អ្នកជា។ ២. ប្រើម្សៅអង្ករលាយជាមួយ ទឹកឃ្មុំ និងទឹកខ្មេះ – ធ្វើការលាយម្សៅអង្ករចំនួន ៣ ស្លាបព្រាជាមួយទឹកឃ្មុំនិងទឹកដោះគោមួយស្លាបព្រា និងផ្លែ…

ចំណោមរោគសញ្ញា ៥ បើអ្នកមានសូម្បី ១ ទៅជួបពេទ្យភ្លាម ចៀសវាងជំងឺមហារីកសួតធ្ងន់ធ្ងរ
សុខភាព

ចំណោមរោគសញ្ញា ៥ បើអ្នកមានសូម្បី ១ ទៅជួបពេទ្យភ្លាម ចៀសវាងជំងឺមហារីកសួតធ្ងន់ធ្ងរ

មហារីកសួតជារឿយៗបណ្តាលមកពីការជក់បារី ដែលអាចការពារបានទាំងស្រុង។ ប៉ុន្តែមនុស្សភាគច្រើនដែលមានជំងឺមហារីកសួត គឺមិនបានដឹងពីជំងឺរបស់ពួកគេទេរហូតដល់យឺតពេល។ ដូច្នេះ​ហើយអ្នក​ត្រូវ​ដឹង​ពី​សញ្ញា​ដំបូង​នៃ​ជំងឺ ដូចខាងក្រោម ដើម្បី​ពិនិត្យនិង​ព្យាបាល​ទាន់​ពេល ។ ក្អកជាប់រហូតមិនបាត់៖ ការក្គកជាប់រហូតអាចបណ្តាលមកពីកត្តាជាច្រើនដូចជា ការជក់បារី រលាកងសួត ជំងឺហឺត និងមហារីកសួត។ ប្រសិនបើអ្នកមានការក្អកដែលមានរយៈពេលលើសពី ៣ សប្តាហ៍ ជាការល្អបំផុតគួរតែទៅជួបគ្រូពេទ្យជាប្រញាប់។ ក្អកមានឈាមឬស្លេស៖ ការក្អកមានឈាម ឬស្លេសអាចបណ្តាលមកពីជំងឺរលាកទងសួត ជំងឺហឺត រលាកសួត របេង និងមហារីកសួត ជាដើម។ ម្យ៉ាងទៀត ក្នុងករណី​ដែល​អ្នក​ក្អក​មាន​កំហាក​ច្រើន មាន​កំហាក​លាយ​ជាមួយ​ឈាម ឬ​ក្អក​មាន​ឈាម ក៏ត្រូវ​ទៅ​ជួប​គ្រូពេទ្យ​ភ្លាម។ ដង្ហើមខ្លី…

មិនមែនលំៗទេ! ​ស្នៀតពោត មិនត្រឹមតែឆ្ងាញ់ ​តែផ្តល់ប្រយោជន៍ដ៏អស្ចារ្យច្រើនសម្រាប់សុខភាព!!!
សុខភាព

មិនមែនលំៗទេ! ​ស្នៀតពោត មិនត្រឹមតែឆ្ងាញ់ ​តែផ្តល់ប្រយោជន៍ដ៏អស្ចារ្យច្រើនសម្រាប់សុខភាព!!!

ស្នៀតពោតគឺជាពោតតូចៗដែលមិនទាន់ធំរូបរាងជាផ្លែពោតនៅឡើយដែលគេពេញនិយមបេះវាជាបន្លែទទួលទាន​ ថែមទាំងបានក្លាយទៅជាបន្លែដ៏ពេញនិយមមួយផងដែរ ដោយសារតែរសជាតិផ្អែមឆ្ងាញ់ ស្រួយៗ ដែលគេនិយមយកមកទទួលទានចំអិនជាអាហារស្ទើរតែគ្រប់មុខទាំងឆៅ និងឆ្អិន។ ក្រៅពីឆ្ងាញ់ ស្នៀតពោត  ត្រូវបានគេដឹងថាមានប្រយោជន៍ជាច្រើនសម្រាប់សុខភាពដូចជា៖  ១. ជួយបន្ថយសម្ពាធឈាម ស្នៀតពោតសម្បូរទៅដោយជាតិប៉ូតាស្យូម ដែលជាធាតុដ៏សំខាន់មួយនៅក្នុងចំណោមសារធាតុសំខាន់ជាច្រើនផ្សេងទៀតដែលមាននៅក្នុងស្នៀតពោត។ ជាតិប៉ូតាស្យូមនេះ មានសារសំខាន់ណាស់សម្រាប់អ្នកដែលមានសម្ពាធឈាមឡើងខ្ពស់។ ដូច្នេះប្រសិនជាអ្នកមានជំងឺលើសឈាម និងចង់គ្រប់គ្រងសម្ពាធឈាមឱ្យស្ថិតនៅក្នុងកម្រិតប្រក្រតីចៀសវាងហានិភ័យគ្រោះថ្នាក់ផ្សេងៗ អ្នកគ្រាន់តែទទួលទានស្នៀតពោតជារបបអាហារប្រចាំថ្ងៃឱ្យបានច្រើនតាមដែលអាចធ្វើបានតែប៉ុណ្ណោះ។ ២.  ជំនួយសុខភាពភ្នែក វីតាមីន A ដែលមាននៅក្នុងស្នៀតពោត អាចជួយពង្រឹងដល់សុខភាពកែវភ្នែក ធ្វើឱ្យកែវភ្នែកភ្លឺថ្លាស្រឡះល្អ ការពារអាការស្រវាំងភ្នែកបានផងដែរ។ ម្យ៉ាងវិញទៀតស្នៀតពោត ថែមទាំងអាចការពារសុខភាពភ្នែកពីជំងឺភ្នែកផ្សេងៗជាច្រើន ជាពិសេសជំងឺងងឹតភ្នែកតែម្តង។ ៣. ជួយពង្រឹងប្រព័ន្ធភាពស៊ាំ វីតាមីន…

ងាយៗ  គ្រាន់តែយកទឹកដោះគោជូរសុទ្ធ មកលាបលើផ្ទៃមុខ  ធ្វើឱ្យមុខស្អាត ​និងអស់បញ្ហាច្រើនយ៉ាង
សុខភាព

ងាយៗ គ្រាន់តែយកទឹកដោះគោជូរសុទ្ធ មកលាបលើផ្ទៃមុខ ធ្វើឱ្យមុខស្អាត ​និងអស់បញ្ហាច្រើនយ៉ាង

ទឹកដោះជូរ ត្រូវបានគេទទួលទានដើម្បីជំនួយសុខភាព ​តែ​ក្រៅពីនេះទឹកដោះគោជូរក៏អាចយកថែទាំសម្រស់បានផងដែរ ​ដោយសារតែទឹកដោះគោជូរ មានផ្ទុកសារធាតុសំខាន់ៗមានប្រយោជន៍ដូចជា៖ វីតាមីន​ D  កាល់ស្យូម អាស៊ីតឡាទិក ​(Lactic  Acid) និងសារធាតុចិញ្ចឹមជាច្រើនមុខទៀត។ តែមិនបាច់លាយអ្វីទៀតទេ ​គ្រាន់តែលាបទឹកដោះគោជូរតែម្តងលើផ្ទៃមុខ ​ក៏មានប្រយោជន៍សម្រាប់ស្បែកច្រើនយ៉ាងផងដែរដូចជា៖  ១. ផ្តល់សំណើមផ្ទៃមុខ៖ មុខដែលស្ងួត ​ខ្សោះៗ គ្មានជាតិទឹកនឹងធ្វើឱ្យអ្នកឆាប់ចាស់ ជ្រីវជ្រួញជាងវ័យបាន ​ប៉ុន្តែទឹកដោះគោជូរអាចជួយដោះស្រាយប​​ញ្ហាទាំងនេះ។ ​ គ្រាន់តែលាងមុខឱ្យស្អាតលាបទឹកដោះគោជូរលើផ្ទៃមុខ និងក ឱ្យសព្វ ទុកចោល ​១០នាទី ចាំលាងទឹកចេញ ហើយអនុវត្តមួយសប្តាហ៍ឱ្យបាន ​៣ដង នឹងជួយធ្វើឱ្យមុខមានសំណើម…