សុខភាព

បន្ទប់គេងអ្នកមិនមែនជាគំនរសម្រាមនោះទេ! យល់ដឹងអំពីវិធី៥យ៉ាងដើម្បីធ្វើឲ្យបន្ទប់គេងអ្នកមានភាពកក់ក្តៅជាងមុន
ទស្សនៈ

បន្ទប់គេងអ្នកមិនមែនជាគំនរសម្រាមនោះទេ! យល់ដឹងអំពីវិធី៥យ៉ាងដើម្បីធ្វើឲ្យបន្ទប់គេងអ្នកមានភាពកក់ក្តៅជាងមុន

ប្រសិនបើអ្នកចូលចិត្តចំណាយពេលនៅក្នុងបន្ទប់គេងច្រើន ការរៀបចំកន្លែងឲ្យមានភាពកក់ក្តៅគឺសំខាន់ណាស់។ ទោះបីជាពេលភ្ញៀវមកលេងគេមិនចូលមកមើលបន្ទប់គេងយើងក្តី យ៉ាងណាក៏គួររៀបចំបន្ទប់គេងខ្លួនឲ្យមានសណ្តាប់ធ្នាប់និងគួរឲ្យចង់នៅដែរ។ នេះគឺគន្លិះ៥យ៉ាងដើម្បីបង្កើនភាពកក់ក្តៅនៅក្នុងបន្ទប់គេង៖ ១. ចាប់ផ្តើមពីគ្រែគេងទៅ គ្រែគេងគឺជារបស់ដែលសំខាន់ជាងគេក្នុងបន្ទប់គេង អ្នកគប្បីជ្រើសរើសគ្រែដែលមានពូកទន់ ងាយស្រួលក្នុងការគេង ជៀសវាងពូកណាដែលរឹងពេកនាំឲ្យចុកខ្នងជាដើម។ បន្ថែមពីនេះទៀតអ្នកគួរជ្រើសរើសខ្នើយដែលស្រួលកើយ និងភួយដែលក្រាស់ល្មមដែលអាចផ្តល់ភាពកក់ក្តៅដល់អ្នក។ ២. ពណ៌ជញ្ជាំង ពណ៌ជញ្ជាំងក៏ចូលរួមក្នុងការបង្កើនភាពកក់ក្តៅដល់បន្ទប់អ្នកដែរ ប្រសិនបើអ្នកលាបពណ៌ឆើតពេកវាអាចនឹងរំខានដល់ភ្នែករបស់អ្នក។ គប្បីជ្រើសរើសពណ៌ស្រាលៗ លាតៗដូចជាពណ៌ខៀវស្តើងឬពណ៌ត្នោត ចំណែកឯពណ៌ភ្លឺៗអាចប្រើក្នុងបន្ទប់ក្មេងតូចៗវិញល្អជាង។ ៣. ពន្លឺ បន្ទប់អ្នកគួរមានពន្លឺចេញចូលគ្រប់គ្រាន់នៅពេលថ្ងៃ ចំណែកឯពេលយប់វិញគប្បីមានកូនអំពូលតូចមួយដាក់នៅក្បែរគ្រែដើម្បីកុំឲ្យងងឹតពេក។ ប៉ុន្តែជៀសវាងការបើកភ្លើងគេងពេលយប់ព្រោះវាអាចនឹងរំខានដល់ដំណេកនិងប៉ះពាល់ដល់សុខភាព។ ៤. ទូរទស្សន៍ ប្រសិនបើអ្នកមានទូរទស្សន៍គប្បីដាក់វាឲ្យឆ្ងាយពីគ្រែគេង។ មិនត្រឹមតែទូរទស្សន៍នោះទេ សូម្បីតែទូរស័ព្ទ ថេបប្លែតផ្សេងៗក៏ពុំគួរដាក់ជិតខ្លួននៅពេលគេងដែរ។ ៥.…

គួរតែយល់ដឹងជាចាំបាច់! ជំងឺបាក់ទឹកចិត្តក៏អាចនាំផលប៉ះពាល់មកលើរាងកាយដែរ
Inspiration

គួរតែយល់ដឹងជាចាំបាច់! ជំងឺបាក់ទឹកចិត្តក៏អាចនាំផលប៉ះពាល់មកលើរាងកាយដែរ

ត្បិតតែជម្ងឺបាក់ទឹកចិត្តគឺជាជម្ងឺផ្លូវចិត្តពិតមែនប៉ុន្តែវាក៏អាចប៉ះពាល់មកលើសុខភាពផ្លូវកាយផងដែរ។ ជម្ងឺបាក់ទឹកចិត្តអាចធ្វើឲ្យមនុស្សម្នាក់ស្រងូតស្រងាត់និងបាត់បង់ចំណង់ចំពោះអ្វីៗគ្រប់យ៉ាង។ ក្នុងនោះផលប៉ះពាល់របស់ជម្ងឺមួយនេះមកលើរាងកាយរួមមាន៖ ១. ទម្ងន់ នៅពេលជួបប្រទះនឹងការបាក់ទឹកចិត្ត អ្នកខ្លះអាចនឹងប្រឈមនឹងការឡើងទម្ងន់ឬស្រកទម្ងន់គួរឲ្យកត់សម្គាល់។ នេះគឹបណ្តាលមកពីការមិនប្រកាន់ខ្ជាប់នឹងរបបអាហារមួយជាក់លាក់ដោយបរិភោគច្រើនហួសកំណត់ឬតិចពេក។ ២. ចុកចាប់ អ្នកដែលមានជម្ងឺបាក់ទឹកចិត្តតែងឈឺ ចុកចាប់នៅម្តុំសាច់ដុំ ឆ្អឹងជំនី ដើមទ្រូងនិងឈឺក្បាលជាដើម។ ភាពឈឺចាប់នេះក៏អាចនាំឲ្យបញ្ហាផ្លូវចិត្តគាត់កាន់តែដុនដាប់មួយកម្រិតទៀតផងដែរ។ ៣. ជម្ងឺបេះដូង ការបាក់ទឹកចិត្តបានបង្អាក់ក្តីសង្ឈឹមនឹងឆន្ទៈក្នុងការរស់របស់មនុស្សដែលនាំឲ្យពួកគេរស់នៅក្នុងជីវិតមួយដ៏អាប់អួរ។ ពួកគេអាចនឹងប្រឈមនឹងបញ្ហាបេះដូងខ្ពស់ដោយសារតែការមិនខ្វាយខ្វល់អំពីសុខភាពផ្ទាល់ខ្លួននិងការកង្វះអាហារូបត្ថម្ភជាដើម។ ៤. រំខានដំណេក អ្នកដែលជួបប្រទះជម្ងឺបាក់ទឹកចិត្តភាគច្រើនពិបាកក្នុងការគេងលក់ឲ្យបានស្កប់ណាស់ព្រោះគាត់តែងគិតច្រើន។ កង្វះដំណេកបណ្តាលឲ្យអស់កម្លាំងទាំងផ្លូវកាយនិងផ្លូវចិត្តហើយថែមទាំងអាចប្រឈមនឹងការឡើងសម្ពាធឈាម ជម្ងឺទឹកនោមផ្អែមនិងអាចឈានទៅដល់ជម្ងឺមហារីកទៀតផង។ ៥.បញ្ហាប្រព័ន្ធរំលាយអាហារ ការបាក់ទឹកចិត្តបណ្តាលឲ្យអ្នកជម្ងឺជួបប្រទះនឹងបញ្ហាពាក់ព័ន្ធនឹងក្រពះនិងប្រព័ន្ធរំលាយអាហារដូចជារាគ ក្អួត វិលមុខនិងឈឺក្រពះជាដើម។ នេះគឺដោយសារការផ្លាស់ប្តូរនៃប្រព័ន្ធដំណើរការក្នុងខូរក្បាលដែលឆ្លើយតបទៅនឹងភាពស្ត្រេសដោយបង្អាក់ការបញ្ចេញនូវមុខងារដ៏ទៃទៀតដូចជាអុីប៉ួតាឡាមូសនិងក្រពេញសំខាន់ៗផ្សេងទៀត៕ ប្រភព៖ បរទេស

អន្ទូញ ​ឬប្រមោយដំរី ​ជាបន្លែជនជាតិភាគតិច ​ដែលមិនត្រឹមតែឆ្ងាញ់ ​តែផ្តល់ប្រយោជន៍ដល់សុខភាពច្រើនមិនធម្មតា!
សង្គម

អន្ទូញ ​ឬប្រមោយដំរី ​ជាបន្លែជនជាតិភាគតិច ​ដែលមិនត្រឹមតែឆ្ងាញ់ ​តែផ្តល់ប្រយោជន៍ដល់សុខភាពច្រើនមិនធម្មតា!

រុក្ខជាតិដ៏ចម្លែកមួយ ត្រូវបានជនជាតិដើមគ្រឹង ទំពួនហៅថា ​« អន្ទូញ​​» ឯជនជាតិខ្មែរ ដាក់ឈ្មោះវាទោតាមរូបរាងថា « ប្រមោយដំរី ​»  ឯឈ្មោះវិទ្យាសាស្ត្រ Athyrium Esculentum (Paco/Fern Leave)  ដែលប្រហែលជាមានមនុស្សមួយចំនួនមិនសូវជាស្កាល់បន្លែរុក្ខជាតិមួយនេះឡើយ ​លើកលែងតែអ្នកដែលរស់នៅតំបន់ជនជាតិព្រៃភ្នំខេត្តប៉ែកភាគឦសានដូចជា ​ខេត្តរតនគិរី ​មណ្ឌកគិរី ​និងស្ទឹងត្រែងជាដើម។ ជាក់ស្តែង ​បន្លែមួយនេះត្រូវបានគេដឹងថាមានរសជាតិផ្អែមឆ្ងាញ់ពិសាណាស់ ​យកមកឆាក៏បាន ​យកទៅស្ងោរធ្វើជាអន្លក់ក៏បាន ​ជាពិសេសថែមទាំងផ្ទុកនូវវីតាមីន ​រ៉ែ ​និងសារធាតុសំខាន់ៗជំនួយដល់សុខភាពផងដែរ។ តោះ! មកដឹងពីគុណប្រយោជន៍នៃបន្លែនេះទាំងអស់គ្នា ៖ ១. ​ជំនួយបេះដូង…

មុខងារ​បេះដូង​កំពុងមានបញ្ហា​ធ្ងន់ធ្ងរ បើរកឃើញថាផ្ទៃមុខមានលក្ខណៈប្រែប្រួលដូចខាងក្រោម
សុខភាព

មុខងារ​បេះដូង​កំពុងមានបញ្ហា​ធ្ងន់ធ្ងរ បើរកឃើញថាផ្ទៃមុខមានលក្ខណៈប្រែប្រួលដូចខាងក្រោម

កូឡាជែនគឺទាក់ទងនឹងចរន្តឈាម កាលណាចរាចរឈាមខ្សោយ ធ្វើឱ្យ Collagen ធម្មជាតិមិនងាយលូតលាស់ និងងាយបាត់បង់។ ដូច្នេះ​បើ​អ្នកមាន​ស្នាម​ជ្រីវជ្រួញទាំងខ្លួន​នៅ​វ័យក្មេង នោះ​មានន័យថា ​ឈាម​រត់​មិនល្អ​ ឈាម​រត់​ខ្សោយ​ ហើយ​ឈាម​រត់​ទៅ​បេះដូង​ក៏​មិន​ល្អ​ដែរ ដែលនាំឲ្យមានហានិភ័យនៃការគាំងបេះដូងកើនឡើង។ លើសពីនេះ អាយុអាច​ធ្វើ​ឱ្យ​កូឡាជែន​ក្នុង​ខ្លួន​ថយ​ចុះ ​មាន​ស្នាម​ជ្រីវជ្រួញ ​ហើយប្រសិន​បើ​អ្នក​នៅ​ក្មេង មាន​ស្នាម​ជ្រួញ​នៅ​កន្លែង​ទាំង ៣ នេះ អ្នក​ត្រូវ​តាមដាន ឬ​ទៅ​ជួប​គ្រូពេទ្យជាបន្ទាន់។ ១. ស្នាមជ្រួញនៅលើត្រចៀក ត្រចៀក គឺជាកន្លែងដែលចរាចរឈាម ហើយជាកន្លែងនាំឱ្យឈាមរត់នៃរាងកាយទាំងមូលផងដែរ។ ប្រសិនបើ​ឈាម​រត់​ក្នុង​ត្រចៀក​មិន​ល្អ នោះ​កូឡាជែន​នឹង​បាត់បង់ អាច​បង្កើត​ជា​ស្នាម​ជ្រួញច្បាស់ៗ។ ប្រភេទនៃស្នាមជ្រួញនេះអាចបណ្តាលមកពីការដួលរលំនៃសរសៃឈាមតូចៗដែលហូរទៅត្រចៀក មិនតែប៉ុណ្ណោះ ពួកវាក៏អាចឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរនៃសរសៃឈាមជុំវិញបេះដូង…

តិចអត់ដឹង! ល្ពៅផ្ដល់អត្ថប្រយោជន៍លើសលប់ ៤ យ៉ាងដែលមិនគួរមើលរំលង
សុខភាព

តិចអត់ដឹង! ល្ពៅផ្ដល់អត្ថប្រយោជន៍លើសលប់ ៤ យ៉ាងដែលមិនគួរមើលរំលង

ល្ពៅមានអត្ថប្រយោជន៍សុខភាពរាប់មិនអស់ ដូចជា គ្រប់គ្រងសម្ពាធឈាម ជំងឺទឹកនោមផ្អែម លើសពីនេះក៏ល្អសម្រាប់ប្រព័ន្ធរំលាយអាហារផងដែរ។ តោះមានអ្វីខ្លះ សូមមើលដូចខាងក្រោមនេះ៖ ជួយដល់ការរំលាយអាហារ ល្ពៅគឺជាប្រភពដ៏ល្អនៃជាតិសរសៃដែលជួយឱ្យរាងកាយមានអារម្មណ៍ឆ្អែត និងជំរុញការរំលាយអាហារឱ្យមានសុខភាពល្អ។ មាតិកាជាតិសរសៃនៅក្នុងល្ពៅជួយបន្ថយការស្រូបយកកាបូអ៊ីដ្រាត រួមទាំងជាតិស្ករធម្មជាតិ នឹងជួយឱ្យរាងកាយមានតុល្យភាពកម្រិតជាតិស្ករក្នុងឈាមកាន់តែប្រសើរឡើង។ ល្ពៅមានផ្ទុកទឹករហូតដល់ ៩០% ដែលអាចជួយដល់ចលនាពោះវៀនឱ្យដំណើរការកាន់តែប្រសើរ។ ម្យ៉ាងទៀត មានសកម្មភាពជួយរំលាយអាហារ កាត់បន្ថយហានិភ័យនៃការហើមពោះ ហើមពោះ ឬទល់លាមក។ ជួយដល់ការសម្រកទម្ងន់ បន្ថែមពីលើការជួយការពារពីជំងឺ តើអ្នកដឹងទេថា អត្ថប្រយោជន៍សុខភាពរបស់គ្រាប់ល្ពៅ រួមមានសមត្ថភាពជួយក្នុងការគ្រប់គ្រងទម្ងន់ដែលមានសុខភាពល្អផងដែរ។ ល្អសម្រាប់ខួរក្បាល ល្ពៅមានផ្ទុកអាស៊ីត glutamine ខ្ពស់ ដែលជាសារធាតុសំខាន់សម្រាប់មុខងារខួរក្បាល ជួយបង្កើនការចងចាំ…

នារីៗគួរយល់ដឹង! ក្លិនទឹកអប់អាចក៏ប្រាប់ពីអត្តចរិតរបស់អ្នកបានដែរ
តេស្តIQ

នារីៗគួរយល់ដឹង! ក្លិនទឹកអប់អាចក៏ប្រាប់ពីអត្តចរិតរបស់អ្នកបានដែរ

ទឹកអប់ត្រូវបានគេបង្កើតឡើងមានច្រើនក្លិនសម្រាប់អ្នកប្រើប្រាស់ជ្រើសរើសទៅតាមចំណូលចិត្តរបស់ខ្លួន។ ម៉្យាងទៀតការប្រើប្រាស់ទឹកអប់ក៏អាចបង្ហាញពីអត្តចរិតពិតរបស់អ្នកប្រើប្រាស់បានដែរ។ ដុកទ័រ Alan R. Hirsch បានប្រមូលទិន្នន័យទាក់ទងនឹងក្លិនទឹកអប់ដែលមនុស្សប្រហែល១មុឺនអ្នកចូលចិត្តប្រើនិងសង្កេតទៅលើអត្តចរិតរបស់ពួកគេ រួចទាញបានលទ្ធផលរួមដូចខាងក្រោម៖ ១. អ្នកដែលចូលចិត្តក្លិនក្រូច អ្នកដែលនិយមក្លិននេះភាគច្រើនជាអ្នកដឹកនាំ ជាអ្នកដែលឈរលើគោលការណ៍មួយដែលមានជំហរ មិនមែនលំៗនោះទេ។ ពួកគេជាដែលមនុុស្សមុឺងម៉ាត់ មិនចូលចិត្តការលេងសើចច្រើនអត់ប្រយោជន៍ ការងារគឺដឹងការងារ។ ២. អ្នកដែលចូលចិត្តក្លិនផ្កាកុលាប ជាមនុស្សដែលមានការប្រុងប្រយ័ត្នខ្ពស់ គិតគូរបានវែងឆ្ងាយ។ មុននឹងសម្រេចចិត្តធ្វើអ្វីមួយគឺត្រូវឆ្លងកាត់ការគិតគូរគ្រប់ជ្រុងជ្រោយ មិនមែនធ្វើតាមចិត្តចង់នោះទេ។ អ្នកដែលនិយមក្លិនផ្កាកុលាបនេះកម្រកើតមានវិប្បដិសារី ស្តាយក្រោយក្នុងជីវិតណាស់។ ៣.  អ្នកដែលចូលចិត្តក្លិនផ្កាឡាវែនដឺ អ្នកដែលចូលចិត្តក្លិនផ្កាឡាវែនដឺជាមនុស្សដែលសម្បូរមិត្តភក្កិគ្រប់ទិសទី។ ពួកគេឲ្យតម្លៃទៅលើមិត្តភាពនិងមិនដែលធ្វើឲ្យមិត្តខ្លួនខកបំណងនោះទេ។ ពួកគេតែងតែយកចិត្តទុកដាក់ ចង់ដឹងសុខទុក្ខអ្នកគ្រប់គ្នាដែលនាំឲ្យគេស្រលាញ់ចូលចិត្តនិងរាប់អានច្រើន។ ៤. អ្នកដែលចូលចិត្តក្លិនវ៉ាន់នីឡា…

សញ្ញាទាំង ៤ រំឭកជំងឺបេះដូង ចូរប្រុងប្រយ័ត្ន
សុខភាព

សញ្ញាទាំង ៤ រំឭកជំងឺបេះដូង ចូរប្រុងប្រយ័ត្ន

ចំពោះបុគ្គលិកការិយាល័យ ជាពិសេសមិនគួរព្រងើយកន្តើយនឹងសញ្ញាខាងក្រោមនេះឡើយ ព្រោះជំងឺសរសៃឈាមបេះដូង ងាយនឹងវាយប្រហារលើមុខវិជ្ជាមួយក្រុមនេះ។ ១. ឈឺ​ទ្រូង ការឈឺចាប់ ឧ. ឈឺទ្រូង គឺជារោគសញ្ញាទូទៅបំផុតនៃជំងឺសរសៃឈាមបេះដូង។ អាំងតង់ស៊ីតេនៃការឈឺចាប់នឹងប្រែប្រួលពីមនុស្សម្នាក់ទៅមនុស្សម្នាក់។ អ្នក​ខ្លះ​មាន​អារម្មណ៍​ថា​ថប់​ដង្ហើម ពិបាក​ដក​ដង្ហើម ហើយ​អ្នក​ខ្លះ​ទៀត​មាន​អារម្មណ៍​ថា​ឈឺ​ចុក​ចាប់​ជា​បណ្ដោះ​អាសន្ន។ ស្ថានភាពនេះអាចលេចឡើងគ្រប់ពេល ទោះបីជាកំពុងសម្រាកក៏ដោយ។ ជាធម្មតា អារម្មណ៍នេះនឹងមានរយៈពេលពីរបីនាទី។ ប្រសិនបើការឈឺចាប់ខ្លាំង ហើយមិនបាត់ទៅវិញភ្លាមៗទេ អ្នកគួរតែទៅជួបគ្រូពេទ្យជំនាញបេះដូងភ្លាមៗ។ ផ្ទុយទៅវិញ ក្នុងករណីខ្លះ ជំងឺសរសៃឈាមបេះដូង ប្រហែលជាមិនមានសញ្ញាណាមួយដែលទាក់ទងនឹងការឈឺទ្រូងនោះទេ។ ២. ការឈឺចាប់រាលដាលដល់ដៃ សញ្ញា​រោគ​បេះដូង​លក្ខណៈ​មួយ​ទៀត​ គឺ​ការ​ឈឺ​ចាប់​ពី​បេះដូង​ដែល​មាន​ទំនោរ​ទៅ​តំបន់​ខាង​ឆ្វេង​នៃ​រាងកាយ។ ជាធម្មតា អ្នកជំងឺមានការឈឺចាប់ដៃឆ្វេង។ ៣.…

៥ យ៉ាងពេលល្ងាច ជួយស្ត្រីអាយុ​វែង​ជាង ៨០​ឆ្នាំហើយ ក៏មិនងាយឈឺ!!
សុខភាព

៥ យ៉ាងពេលល្ងាច ជួយស្ត្រីអាយុ​វែង​ជាង ៨០​ឆ្នាំហើយ ក៏មិនងាយឈឺ!!

មនុស្សជាច្រើនជឿថា ហ្សែនគឺជាអ្វីដែលប៉ះពាល់ដល់អាយុសង្ឃឹមរស់ និងសុខភាពរបស់មនុស្សម្នាក់ៗ។ ប៉ុន្តែតាមពិតទៅ អ្នកវិទ្យាសាស្ត្របានរកឃើញថា ហ្សែនដើរតួត្រឹមតែ ១០% នៃអាយុវែងប៉ុណ្ណោះ។ បើយោងតាមការសិក្សាបានបង្ហាញថា ទម្លាប់នៃការរស់នៅពិតជាមានសារៈសំខាន់ណាស់។ ខាងក្រោមនេះ ទម្លាប់​ទាំង​៥ ដែលស្ត្រី​មាន​អាយុ​វែង​តែងតែ​ធ្វើ​​​នៅ​ពេល​ល្ងាច​៖ ១. ចូលគេងទាន់ពេល ស្ត្រី​ដែល​មាន​សុខភាព​ល្អ និង​មាន​អាយុ​វែង​ច្រើន​តែបង្កើតទម្លាប់ចូលគេងក្នុងពេលតែមួយជារៀងរាល់ថ្ងៃ ដើម្បីមានអារម្មណ៍ស្រួល និងភ្ញាក់នៅថ្ងៃបន្ទាប់។ ទម្លាប់ចូលគេងទាន់ពេលមិនត្រឹមតែល្អសម្រាប់ទារកប៉ុណ្ណោះទេ មនុស្សពេញវ័យក៏ត្រូវចូលគេងក្នុងពេលតែមួយជារៀងរាល់ថ្ងៃផងដែរ។ ដោយសារនេះ​ជា​វិធី​ដ៏​ល្អ​មួយ​ដើម្បី​ជួយ​អ្នក​ឱ្យ​មាន​សុខភាព​ល្អ និង​អាយុ​វែង។ ម្យ៉ាងទៀត  ប្រសិនបើអ្នកពិបាកដេកលក់ ចូលហាត់សមាធិ និងយូហ្គា ដើម្បីជួយឱ្យរាងកាយគេងលក់លឿន។ ២. គេងបានគ្រប់គ្រាន់ជារៀងរាល់ថ្ងៃ បន្ថែមពីលើកាលវិភាគនៃការគេងធម្មតា អ្នកត្រូវគេងឱ្យបានគ្រប់គ្រាន់…

ស្រក​អត់​ដឹង​ខ្លួន! នេះ​រូបមន្ត​ប្រើ​សណ្តែក​ក្រហម ជួយ​ឲ្យ​ចង្កេះ​ស្លីម ​លើក​សម្រស់​ក្មេង​ជាង​វ័យ
សង្គម

ស្រក​អត់​ដឹង​ខ្លួន! នេះ​រូបមន្ត​ប្រើ​សណ្តែក​ក្រហម ជួយ​ឲ្យ​ចង្កេះ​ស្លីម ​លើក​សម្រស់​ក្មេង​ជាង​វ័យ

នេះ​អាច​ជា​អត្ថបទ​ល្អ​មួយ សម្រាប់​ស្រ្តី​ជា​ពិសេស ឬ​សម្រាប់​បុរសៗ​ដែល​ចង់​ទទួល​បាន​ចំណេះដឹង​សម្រាប់​ចែក​ជូន​ស្រ្តី​ដែល​ខ្លួន​ស្រលាញ់។ នោះ​គឺ​ការ​ប្រើប្រាស់​សណ្តែក​ក្រហម ដែល​ងាយ​ធ្វើ ងាយ​រក​ទិញ ហើយ​អាច​ជួយ​ឲ្យ​អ្នក​ស្រក​ទម្ងន់ ស្រក​ក្បាល​ពោះ ចង្កេះ​តូច​ជាង​មុន និង​សំខាន់​អាច​ជួយ​លើក​សម្រស់​ថែម​ទៀត​ផង។ សណ្តែក​ក្រហម​មិន​ត្រឹម​មាន​ប្រសិទ្ធភាព​ក្នុង​ការ​សម្រក​ទម្ងន់​មួយ​មុខ​ទេ តែ​វា​ក៏​ជួយ​បញ្ចុះ​កម្តៅ បន្សាប​ជាតិ​ពុល​ក្នុង​ខ្លួន​ផង​ដែរ។ ជា​ទូទៅ​សណ្តែក​ក្រហម ១០០ ក្រាម មាន ៥៨ កាឡូរី ដែល​វា​ទាប​ជាង​ប្រភេទ​ពូជ​សណ្តែក​ដទៃ។ វា​ក៏​ត្រូវ​បាន​គេ​ប្រើប្រាស់​ដើម្បី​ជួយ​កាត់​បន្ថយ​ខ្លាញ់​ក្នុង​ឈាម និង​បន្ថយ​កម្រិត​កូឡេស្តេរ៉ុល​ថែម​ទៀត​ផង។ ពាក់ព័ន្ធ​នឹង​សម្រស់​ឯ​ណោះ​វិញ វា​មាន​សមត្ថភាព​រារាំង​នៅ​ការ​ផលិត​និង​បន្ថយ​ជាតិ​ពណ៌​មេឡានីន បង្កើន​ល្បឿន​ការ​ផលិត​កូឡាជែន ដោយ​ហេតុ​នេះ​អាច​ជួយ​ឲ្យ​ស្បែក​រលោង​និង​មាន​ភាព​យឺត។ ដោយឡែក​វីតាមីន E ដែល​មាន​ក្នុង​នោះ ក៏​ជួយ​ពន្យារ​ភាព​ចាស់ និង​ជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដ៏​ល្អ ជួយ​ឲ្យ​ស្បែក​រលោង​ក្មេង​ជាង​វ័យ​កាន់​ឆ្នាំ។…

កុំ​លេងសើច​នឹង​ជីវិត! ហាម​ផ្ដាច់​មិន​ត្រូវ​ធ្វើ​រឿង​ ៣ នេះ មុន​ពេល​ងូត​ទឹក
សង្គម

កុំ​លេងសើច​នឹង​ជីវិត! ហាម​ផ្ដាច់​មិន​ត្រូវ​ធ្វើ​រឿង​ ៣ នេះ មុន​ពេល​ងូត​ទឹក

ទម្លាប់​មិន​ល្អ​មួយ​ចំនួន ដែល​អ្នក​បាន​ធ្វើ ឬ​បាន​កើត​ឡើង​មុន​ពេល​ងូត​ទឹក សុទ្ធ​តែ​ជា​សញ្ញា​ដែល​អាច​នាំ​ឲ្យ​អ្នក​ជួប​គ្រោះថ្នាក់​ដល់​ជីវិត ហើយ​មួយ​ពព្រិច​ភ្នែក​វា​អាច​ឆក់​យក​ជីវិត​អ្នក​បាន។ ជា​ពិសេស​សម្រាប់​មនុស្ស​ដែល​មាន​សុខភាព​ខ្សោយ និង​រាង​ចំណាស់​ត្រូវ​តែ​បញ្ចៀស​ទម្លាប់​ទាំង ៣ ខាង​ក្រោម៖ ៣) ទើប​តែ​ឈប់​ហាត់ប្រាណ​ភ្លាមៗ យោង​តាម​អ្នក​ជំនាញ​សុខភាព​បាន​ឲ្យ​ដឹង​ថា កំឡុង​ពេល​ហាត់ប្រាណ យើង​រមែង​បញ្ចេញ​សកម្មភាព​ខ្លាំង ដែល​នាំ​ឲ្យ​ដំណើរការ​ចរន្ត​ឈាម វា​ធ្វើ​ការ​ទៅ​លឿន​ដូច​គ្នា។ នៅ​ពេល​នេះ​ប្រសិន​អ្នក ទើប​តែ​ហាត់ប្រាណ​ហើយ រួច​ទៅ​ងូត​ទឹក នោះ​រន្ធ​ញើស​នឹង​បើក ដែល​នាំ​ឲ្យ​ឈាម​នឹង​ច្រាល​ទៅ​ផ្ទៃ​ខាង​លើ អាច​បណ្តាល​ឲ្យ​គាំង​បេះដូង ឬ​ខួរក្បាល​ខ្វះ​អុកស៊ីហ្សែន នាំ​ឲ្យ​អ្នក​ដួល​សន្លប់​មួយ​រំពេច។ ចំពោះ​ករណី​ងូត​ទឹក​ក្រោយ​ការ​ហាត់ប្រាណ​ហើយ​ភ្លាម​នេះ មិន​ថា​តែ​អ្នក​ងូត​ទឹក​ត្រជាក់ ឬ​ទឹកក្តៅ​នោះ​ទេ គឺ​សុទ្ធ​តែ​ប៉ះពាល់​ដូច​គ្នា។ បែប​នេះ​ល្អ​បំផុត​គួរ​តែ​ទុក​រាងកាយ​ឲ្យ​សម្រាក​រយៈ​ពេល ១ ម៉ោង​សិន​ក្រោយ​ហាត់ប្រាណ សឹម​ធ្វើ​ការ​ងូត​ទឹក។…

មនុស្ស​ភាគ​ច្រើន​ចន្លោះ​ប្រហោង ៥ ចំណុច​នេះ ដែល​នាំ​ឲ្យ​ស្បែក​ស្ងួត​ហើយ​មិន​ដឹង​មូលហេតុ
សង្គម

មនុស្ស​ភាគ​ច្រើន​ចន្លោះ​ប្រហោង ៥ ចំណុច​នេះ ដែល​នាំ​ឲ្យ​ស្បែក​ស្ងួត​ហើយ​មិន​ដឹង​មូលហេតុ

រៀងរាល់​ថ្ងៃ​មាន​ទម្លាប់​ជា​ច្រើន ដែល​ជឿ​ថា​គ្នា​យើង​មួយ​ចំនួន​នៅ​បន្ត ហើយ​ទម្លាប់​ទាំង​នោះ ដ្បិត​គិត​ពី​ក្រៅ​ទៅ​ថា​ល្អ តែ​ការ​ពិត​គឺ​វា​ប៉ះពាល់​ដល់​ស្បែក​ជា​ខ្លាំង។ យូរ​ទៅ​នឹង​ធ្វើ​ឲ្យ​ស្បែក​ស្ងួត លែង​មាន​សំណើម ហើយ​អ្នក​ខ្លួន​ឯង​ផ្ទាល់​ក៏​មិន​ដឹង​ពី​មូលហេតុ​ច្បាស់​ថែម​ទៀត៖ ៥) ផឹក​ទឹក​ច្រើន​ពេក យើង​តែងតែ​ណែនាំ​ឲ្យ​អ្នក​ទទួល​ទាន​ទឹក តែ​គួរ​ស្ថិត​នៅ​កម្រិត​បរិមាណ​ដ៏​សមរម្យ​មួយ​ដែរ។ បើ​អ្នក​ផឹក​ទឹក​ច្រើន​ពេក វា​នឹង​នាំ​ឲ្យ​ប៉ះពាល់​ដល់​ស្បែក ព្រោះ​បរិមាណ​ទឹក​ចូល​ខ្លួន​ច្រើន​ពេក រាងកាយ​នឹង​បាត់បង់​ជាតិ​រ៉ែ នាំ​ឲ្យ​ស្បែក​មើល​ទៅ​ហាក់​ដូច​ជា​គ្មាន​ជីវិត។ ៤) ងូត​ទឹក​ក្តៅ​យូរ ការ​ងូត​ទឹក​ក្ដៅឧណ្ណៗ ​មនុស្ស​ជា​ច្រើន​ជឿ​ថា​ដើម្បី​បន្ធូរ​អារម្មណ៍​ដ៏​តានតឹង​របស់​ពួក​គេ ប៉ុន្តែ​ការ​ងូត​រយៈ​ពេល​យូរ វា​នឹង​នាំ​ឲ្យ​ស្បែក​ឡើង​ស្ងួត ហើយ​លែង​មាន​សំណើម​បែប​រស់រវើក។ អ្នក​គួរ​តែ​ងូត​ទឹក​ត្រឹម​រយៈ​ពេល​ខ្លី ហើយ​ប្រើប្រាស់​សាប៊ូ​មក​ត្រដុស​លើ​ស្បែក​ស្រាលៗ និង​ជ្រើសរើស​របស់​ដែល​មាន​គុណភាព​ល្អ។ ៣) មិន​ប្រើ​ស្រោមជើង​ពេល​គេង មនុស្ស​មួយ​ចំនួន​មិន​ចាប់​អារម្មណ៍​នោះ​ទេ តែ​យើង​ណែនាំ​ឲ្យ​ប្រើប្រាស់​ស្រោម​ជើង​នៅ​ពេល​គេង ព្រោះ​វា​ក្រៅ​ពី​ជួយ​ឲ្យ​គេង​លក់​ស្កប់ស្កល់…

ប្រយ័ត្ន​ឈឺ​ទាំង​គ្រួសារ! កំហុស​ទាំង ៥ ត្រូវ​ជៀស​ឲ្យ​បាន ពី​ការ​ប្រើប្រាស់​ទឹក​ឃ្មុំ
សង្គម

ប្រយ័ត្ន​ឈឺ​ទាំង​គ្រួសារ! កំហុស​ទាំង ៥ ត្រូវ​ជៀស​ឲ្យ​បាន ពី​ការ​ប្រើប្រាស់​ទឹក​ឃ្មុំ

ទឹកឃ្មុំ​ប្រៀប​បាន​ដូច​ជា​ឱសថ​ទិព្វ​ពី​ធម្មជាតិ ហើយ​គ្រួសារ​ជា​ច្រើន​ប្រើប្រាស់​នៅ​តម្រូវ​ការ​ផ្សេងៗ​ពី​គ្នា ដោយ​វា​ក៏​​ល្អ​ចំពោះ​សុខភាព​លើ​ផ្នែក​មួយ​ចំនួន​ផង​ដែរ។ យ៉ាង​ណា​ការ​ប្រើប្រាស់ ក៏​ទាមទារ​ឲ្យ​ប្រើប្រាស់​ត្រឹមត្រូវ​តាម​បែបបទ មិន​ដូច្នោះ​ទេ ទឹកឃ្មុំ​អាច​នឹង​ប្រែ​ជា​របស់​មិន​ល្អ​ចំពោះ​សុខភាព​យើង​ទៅ​វិញ៖ ៥) ផឹក​ទឹកឃ្មុំ​ពេល​ភ្ញាក់​ពី​គេង នៅ​ពេល​ដែល​ពោះ​ទទេ អ្នក​មិន​គួរ​ប្រញាប់​ទទួល​ទាន​ទឹក​ឃ្មុំ​នោះ​ទេ មិន​ថា​តែ​ទឹកឃ្មុំ​លាយ​ជាមួយ​ទឹកក្ដៅឧណ្ហ៍ៗ ឬ​ទឹកឃ្មុំ​លាយ​ជាមួយ​ទឹក​ក្រូច​ឆ្មារ ព្រោះ​វា​អាច​ដាក់​បន្ទុក​លើ​ប្រព័ន្ធ​រំលាយ​អាហារ នាំ​ឲ្យ​ប៉ះពាល់​ដល់​ក្រពះ។ លើស​ពី​នេះ​ដូច​អ្នក​ដឹង​ស្រាប់​ហើយ ទឹកឃ្មុំ​មាន​ជាតិ​ស្ករ​ច្រើន វា​ក៏​អាច​បណ្ដាល​ឲ្យ​ឡើង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ផង​ដែរ ជា​ពិសេស​សម្រាប់​អ្នក​ទឹកនោម​ផ្អែម ពេល​ទទួល​ទាន​វា​ទឹក​ព្រឹក គឺ​គ្រោះថ្នាក់​ខ្លាំង​ណាស់។ ៤) រក្សា​ទុក​ទឹកឃ្មុំ​ខុស​របៀប ទឹក​ឃ្មុំ​មាន​មុខងារ​ពិសេស​អាច​ប្រឆាំង​នៅ​បាក់តេរី​មួយ​ចំនួន អាច​បញ្ចៀស​មិន​ឲ្យ​រាងកាយ​ឆ្លង​ជំងឺ។ ដោយឡែក​ក៏​លុះត្រា​អ្នក​រក្សា​ទុក​វា​ឲ្យ​បាន​ល្អ​ផង​ដែរ។ វិធី​ល្អ​បំផុត​ក្នុង​ការ​រក្សា​ទុក​ទឹក​ឃ្មុំ គឺ​ត្រូវ​ដាក់​វា​នៅ​ក្នុង​កែវ​កញ្ចក់ ឬ​កែវ​ណា​មួយ​ ហើយ​បិទ​គម្រប​ឲ្យ​តឹង រួច​រក្សា​ទឹក​នៅ​កន្លែង​ត្រជាក់​ហើយ​ស្ងួត ដោយ​ល្អ​បំផុត​អាច​ក្រោម…

ចំណាយ​តិច​មិន​ពិបាក​ធ្វើ! ត្រឹម​ទឹក​ក្រូចឆ្មារ​មួយ​កែវ​រៀងរាល់​យប់ អាច​ផ្តល់​ប្រយោជន៍​ធំ ៥ នេះ
សង្គម

ចំណាយ​តិច​មិន​ពិបាក​ធ្វើ! ត្រឹម​ទឹក​ក្រូចឆ្មារ​មួយ​កែវ​រៀងរាល់​យប់ អាច​ផ្តល់​ប្រយោជន៍​ធំ ៥ នេះ

ប្រសិន​អ្នក​មាន​ទម្លាប់​ទទួល​ទាន​ទឹកក្ដៅឧណ្ហ៍ៗ លាយ​នឹង​ក្រូច​ឆ្មារ ១-២ ចំណិត​ច្របាច់​ចូល ច្របល់​ចូល​គ្នា ទទួល​ទាន​រាល់​យប់​មុន​ពេល​ចូល​គេង តើ​អ្នក​នឹង​ទទួល​បាន​ប្រយោជន៍​អ្វី​ខ្លះ? ស្តាប់​ទៅ​ងាយ ហើយ​ទាំង​ពេលវេលា​និង​ថវិកា​គឺ​ចាយ​តិច​មែនទែន តែ​ទៅ​មើល​ប្រយោជន៍​ផ្តល់​មក​វិញ​គឺ​ច្រើន​លើស​ពី​ការ​ស្មាន៖ ៥) ជួយ​ដល់​ការ​គេង សម្រាប់​អ្នក​គេង​មិន​សូវ​លក់ ឬ​ពិបាក​ក្នុង​ការ​គេង ​អ្នក​ជំនាញ​ផ្នែក​សុខភាព​ណែនាំ​ឲ្យ​អ្នក​ទទួល​ទាន​ទឹក​ក្រូចឆ្មារ ១ កែវ​មុន​ពេល​ចូល​គេង នោះ​អ្នក​នឹង​ឃើញ​ប្រសិទ្ធភាព។ ក៏​ដោយសារ​វា​មាន​នូវ​វីតាមីន និង​សារធាតុ​រ៉ែ​ចាំបាច់​សម្រាប់​រាងកាយ ជួយ​ឲ្យ​អ័រម៉ូន​មាន​ស្ថិរភាព និង​បង្កើន​ថាមពល​រាងកាយ ឲ្យ​អ្នក​គេង​លក់​ស្រួល​ទាំង​កំឡុង​ពេល​គេង និង​ក្រោយ​ក្រោក​មក​ពេល​ព្រឹក។ ៤) ជួយ​បង្កើន​ប្រសិទ្ធភាព​ប្រព័ន្ធ​រំលាយ​អាហារ វា​នឹង​ជួយ​ជំរុញ​ដល់​ចលនា​ពោះវៀន ធ្វើ​ឲ្យ​ការ​រំលាយ​អាហារ​ដំណើរការ​បាន​កាន់​តែ​ល្អ ហើយ​ក៏​អាច​កម្ចាត់​កាកសំណល់​មិន​ល្អ​ទៅ​ខាង​ក្រៅ​បាន​យ៉ាង​ងាយ​ទៀត​ផង។ បន្ថែម​ពី​នេះ​អាស៊ីត​ដែល​មាន​នៅ​ក្នុង​ក្រូចឆ្មារ បើ​អ្នក​អាច​លាយ​ជាមួយ​ទឹក​ឃ្មុំ​បន្តិច​ទៀត នោះ​វា​នឹង​កាន់​តែ​ល្អ…

ស្រីៗគ្នាយើងមានសញ្ញាទាំង ៥ នេះទេ? បើមានមួយ នោះរាងកាយអ្នកក្មេងជាងវ័យហើយ
សង្គម

ស្រីៗគ្នាយើងមានសញ្ញាទាំង ៥ នេះទេ? បើមានមួយ នោះរាងកាយអ្នកក្មេងជាងវ័យហើយ

មនុស្សស្រីដែលមានអាយុលើសពី ៣០ ឆ្នាំឡើងទៅ ហើយរាងកាយរបស់នាងមានចេញសញ្ញា ៥ នេះមក នោះគឺបង្ហាញច្បាស់ថារាងកាយមានតុល្យភាពអរម៉ូន ដែលនាំឲ្យនាងក្មេងជាងវ័យ។ ៥) ស្បែកភ្លឺ អរម៉ូនភេទស្រីក្នុងរាងកាយបើវាមានតុល្យភាព នោះនឹងជះឥទ្ធិពលដល់ស្បែករបស់អ្នក គឺនឹងធ្វើឲ្យស្បែកនោះមានសភាពចាំង និងភ្លឺរលោង។ ៤) ការមករដូវទៀងទាត់ នៅពេលដែលមានអាយុលើសពី ៣០ ឆ្នាំហើយ ស្រ្តីនៅតែមករដូវទៀងទាត់ដោយតែងតែមកចន្លោះពី ១៨-៣៥ ថ្ងៃ ហើយឆ្លងកាត់រយៈពេល ៣-៥ ថ្ងៃមានឈាមក្រហម នោះគឺស្ថិតក្នុងកម្រិតល្អមួយ ដែលមុខងារអូវុលរបស់នាងគឺល្អខ្លាំងណាស់។ ៣) ឆ្អឹងរឹងមាំ ស្រ្តីដែលមានកម្រិតអរម៉ូនអឺស្រ្តូសែនគ្រប់គ្រាន់នៅក្នុងខ្លួន នោះអាចកាត់បន្ថយការបាត់បង់ជាតិកាល់ស្យូម ដែលមានន័យថាឆ្អឹងរបស់ពួកគេនៅតែរឹងមាំ…

ត្រូវយកចិត្តទុកដាក់! ១២ បញ្ហាដែលលេចឡើងលើភ្នែក អាចប្រាប់អំពីបញ្ហាសុខភាពភ្នែករបស់អ្នក
សុខភាព

ត្រូវយកចិត្តទុកដាក់! ១២ បញ្ហាដែលលេចឡើងលើភ្នែក អាចប្រាប់អំពីបញ្ហាសុខភាពភ្នែករបស់អ្នក

ពីមួយថ្ងៃទៅមួយថ្ងៃមនុស្សគ្រប់គ្នាមានអារម្មណ៍មិនសូវសុខស្រួលចំពោះភ្នែករបស់ពួកគេ។ ចំពោះពួកយើង ភាគច្រើនការសម្រាកនិងការគេងលក់ស្រួលគឺគ្រប់គ្រាន់ដើម្បីស្តារឱ្យភ្នែកបានសម្រាក ប៉ុន្តែក៏មានសញ្ញាមួយចំនួនដែលយើងមិនអាចព្រងើយកន្តើយបានទេ។ យោងតាមគេហទំព័រ Bright Side បានប្រមូលនូវរោគសញ្ញាចំនួន ១២ ដែលជាហេតុផលដើម្បីអ្នកយកចិត្តទុកដាក់ចំពោះភ្នែកក្នុងការទៅជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញ។ 1. ចំណុចពណ៌សនៅជុំវិញកូនក្រមុំភ្នែក © depositphotos នេះគឺជាបាតុភូតធម្មតាមួយក្នុងចំណោមមនុស្សដែលពាក់លែន ហើយក៏អាចជាសញ្ញានៃការឆ្លងមេរោគលើកញ្ចក់ភ្នែកផងដែរ។ សូម្បីតែការរងរបួសភ្នែកបន្តិចដែលបណ្តាលមកពីការពាក់កញ្ចក់ភ្នែកអាចបណ្តាលឱ្យមានការឆ្លងបែបនេះហើយបន្ទាប់មកទៅជាដំបៅភ្នែក។ អ្នកដែលពាក់លែនដែលផុតកំណត់ ឬកញ្ចក់លែនប្រចាំថ្ងៃជាយូរមកហើយ (រាប់បញ្ចូលទាំងពេលយប់) គឺមានគ្រោះថ្នាក់ខ្លាំងណាស់។ 2. រង្វង់ពណ៌សជុំវិញរង្វង់កែវភ្នែក © depositphotos ភាគច្រើនជាសញ្ញានៃភាពចាស់ដែលមិនមែនជាហេតុផលគួរឱ្យព្រួយបារម្ភនោះទេ។ ប៉ុន្តែប្រសិនបើអាយុរបស់អ្នកនៅឆ្ងាយពីអាយុចូលនិវត្តន៍ រង្វង់ពណ៌សព័ទ្ធជុំវិញភ្នែកអាចបញ្ជាក់ពីកម្រិតកូលេស្តេរ៉ុលខ្ពស់ និងកំរិតនៃទ្រីគ្លីសេរីដដែលច្រើនតែមានន័យថាបង្កើនហានិភ័យនៃការគាំងបេះដូង ឬដាច់សរសៃឈាមខួរក្បាល។ 3. ភ្នែកក្រហម © depositphotos មូលហេតុនៃភ្នែកក្រហមអាចជាការគេងមិនគ្រប់គ្រាន់…

បើ​​រកឃើញសញ្ញាទាំង​នេះ​លើអវយវៈ ដាច់ខាត​ត្រូវ​ប្រយ័ត្ន​ចំពោះជំងឺ​គ្រោះថ្នាក់​ទាំង​ ៦
សុខភាព

បើ​​រកឃើញសញ្ញាទាំង​នេះ​លើអវយវៈ ដាច់ខាត​ត្រូវ​ប្រយ័ត្ន​ចំពោះជំងឺ​គ្រោះថ្នាក់​ទាំង​ ៦

មានមូលហេតុជាច្រើននៃការស្ពឹកដៃ និងជើង មានដូចជា ការគេងក្នុងទីតាំងខុស ធ្វើការដោយគ្មានវិទ្យាសាស្រ្ត ឬក៏អាចបណ្តាលមកពីជំងឺមួយចំនួននៅក្នុងរាងកាយផងដែរ។ ទោះយ៉ាងណាក៏ដោយ ប្រសិនបើស្ថានភាពនេះ កើតឡើងជាបន្តបន្ទាប់ដោយគ្មានហេតុផលច្បាស់លាស់ ហើយមិនប្រសើរឡើង អ្នកគួរតែប្រយ័ត្នចំពោះជំងឺខាងក្រោមនេះ។ មានកូលេស្តេរ៉ុលខ្ពស់ នៅពេលដែលខ្លាញ់ក្នុងឈាមឡើងខ្ពស់ នឹងនាំឱ្យស្ទះសរសៃឈាម ធ្វើឱ្យសរសៃឈាមឡើងរឹង រារាំងដល់ការរំលាយអាហារ អុកស៊ីហ្សែន និងសារធាតុចិញ្ចឹមសម្រាប់រាងកាយ។ នៅពេលដែលឈាមមិនត្រូវបានចរាចរ អវយវៈគឺជាចំណុចបញ្ចប់នៃដំណើរការចរាចរឈាម ដែលជាផ្នែកមួយនៅឆ្ងាយពីបេះដូងបំផុត ដូច្នេះនឹងរងផលប៉ះពាល់ខ្លាំងបំផុតដែរ។ ជាធម្មតាការស្ពឹកនៃអវយវៈ ស្ពឹក​ដៃ​ខ្លាំង ​ក៏​អាច​ធ្វើ​ឲ្យ​ឈឺក្បាល វិលមុខ ផងដែរ។ លើសពីនេះ ជាតិខ្លាញ់ក្នុងឈាមខ្ពស់ ប្រសិនបើមិនត្រូវបានរកឃើញ និងព្យាបាលទាន់ពេលទេនោះ អាចនាំឱ្យមានផលវិបាកដ៏គ្រោះថ្នាក់ជាច្រើន…

ចំណាយ ១ នាទី​ដើម្បីអាន! ហេតុអ្វីត្រូវញាំពងទាកូនជាមួយ ​ខ្ញី និងជី មនុស្សប្រភេទណាត្រូវចៀសវាង?
សុខភាព

ចំណាយ ១ នាទី​ដើម្បីអាន! ហេតុអ្វីត្រូវញាំពងទាកូនជាមួយ ​ខ្ញី និងជី មនុស្សប្រភេទណាត្រូវចៀសវាង?

យោងតាមអ្នកជំនាញផ្នែកអាហារូបត្ថម្ភ ស៊ុតទាមានលក្ខណៈសម្បត្តិត្រជាក់ នៅពេលទទួលទានរួមផ្សំជាមួយខ្ញី និងស្លឹកឡាក់សា ដើម្បីជួយបង្កើនកំដៅ និងកាត់បន្ថយការរាគ។ សមាសភាពអាហារូបត្ថម្ភនៃស៊ុតទា យោងតាមអ្នកជំនាញអាហារូបត្ថម្ភ និយាយថា ស៊ុតទាមួយមានថាមពល ១៨២kcal, ប្រូតេអ៊ីន ១៣.៦g, lipid ១២.៤g, កាល់ស្យូម ៨២mg, ផូស្វ័រ ២១២mg, កូលេស្តេរ៉ុល ៦០០mg ហើយអាហារនេះក៏មានផ្ទុកនូវវីតាមីន A យ៉ាងច្រើន ថែមទាំងមានវីតាមីន និងសារធាតុរ៉ែមួយចំនួនទៀតដូចជា ជាតិដែកទាប គ្លុយស៊ីត វីតាមីន B1 និងវីតាមីន C។…

សារៈប្រយោជន៍របស់កាកាវ (cacao)
ទស្សនៈ

សារៈប្រយោជន៍របស់កាកាវ (cacao)

កាកាវជារុក្ខជាតិដែលផ្តល់នូវគ្រាប់ គេយកគ្រាប់វាទៅចម្រាញ់ជាម្សៅ។ ម្សៅកាកាវនេះ ជាគ្រឿងផ្សំដ៏សំខាន់ក្នុងការ ផលិតជាសូកូឡា ដែលលក់នៅក្នុងទីផ្សារ ម្សៅកាកាវនេះផងដែរ វាបានពីការយកគ្រាប់ កាកាវ ទៅចម្រាញ់ ដោយដកយកសារធាតុខ្លាញ់ចេញ។ ម្សៅកាកាវនេះ វាផ្តល់ប្រយោជន៍ជាច្រើនដល់សុខភាព ដោយនៅក្នុង ១០០ក្រាមនៃម្សៅ កាកាវ វាផ្ទុកទៅដោយវីតាមីន B6 ជាតិដែក កាល់ស្យូម ម៉ង់កាណែស ប៉ូតាស្យូម និងកាហ្វេអ៊ីន។ ខាងក្រោមនេះជា សារៈប្រយោជន៍ដែលបានពីការទទួលទានម្សៅកាកាវបានត្រឹមត្រូវ ៖ ១. សម្បូរទៅដោយសារធាតុ Polyphenols សារជាតិ Polyphenols នេះវាជាសារធាតុដែលប្រើសម្រាប់ប្រឆាំងនឹងអុកស៊ីតកម្ម…

អាថ៌កំបាំងនៃការទទួលអាហារទាំងនេះ  ជួយឱ្យអ្នកហូបបណ្តើរដុតខ្លាញ់ក្នុងខ្លួនបណ្តើរ  តើអ្នករៀនចេះប៉ុន្មានវិធីហើយ?
ទស្សនៈ

អាថ៌កំបាំងនៃការទទួលអាហារទាំងនេះ  ជួយឱ្យអ្នកហូបបណ្តើរដុតខ្លាញ់ក្នុងខ្លួនបណ្តើរ  តើអ្នករៀនចេះប៉ុន្មានវិធីហើយ?

ការសម្រកទម្ងន់ត្រូវការវិធីសម្រក តែមិនមែនជាការតមអាហារតាមតែចិត្តនឹកឃើញនោះទេ។ តាមពិតទៅការបង្កើនឱនភាពកាឡូរីនៅក្នុងរាងកាយ ទើបអាចធ្វើឱ្យរាងកាយស្រកគីឡូតាមសម្រួលបាន។ ការបរិភោគអាហារគឺជាគន្លឹះដ៏សំខាន់ មានតែការជ្រើសរើសវិធីដែលត្រឹមត្រូវទេ ទើបអាចគ្រប់គ្រងចំណង់អាហារ បញ្ចុះកាឡូរីដែលស្រូបយក ហើយបង្កើនល្បឿននៃការស្រកទម្ងន់។ ខាងក្រោមនេះ គឺជាការចែករំលែកពីអាថ៌កំបាំងប៉ុន្មានចំណុចដែលអាចឱ្យអ្នកហូបបណ្តើរស្រកខ្លាញ់ក្នុងខ្លួនបណ្តើរ តោះ!យើងមកមើលទាំងអស់គ្នា។ ១. នៅក្នុងផ្ទះកុំរក្សាទុកដំឡូងបំពង សូកូឡា ចំណីផ្អែមៗដែលជាអាហារសម្រន់ នៅឱ្យឆ្ងាយពីអាហារសម្រាមដែលធ្វើឱ្យកើនឡើងកាឡូរីខ្ពស់ និងមិនផ្តល់ផលដល់សុខភាព ទើបអាចកាត់បន្ថយទម្ងន់រាងកាយ ញុំាងឱ្យរាងកាយមានការកែប្រែកាន់តែមានប្រសិទ្ធភាពខ្ពស់ បង្កើនសន្ទស្សន៍សុខភាពមាំមួន។ ២. ប្រឹងប្រែងធ្វើម្ហូបដោយខ្លួនឯង កុំសូវហូបអាហារខាងក្រៅពេក ទើបអាចគ្រប់គ្រងបរិមាណនៃការប្រើប្រេងខ្លាញ់បាន កាត់បន្ថយអាហារកែច្នៃ ធ្វើរហូតដល់អាហារមានសមតុល្យ ទើបអាចស្រកគីឡូបានលឿន។ ធ្វើម្ហូបខ្លួនឯងត្រូវធ្វើឱ្យបាន៧ភាគជាបន្លែ ៣ភាគជាសាច់ ហូបអាហារដែលចម្បង។ ហើយសារជាតិចិញ្ចឹមក៏មានតុល្យភាពណាស់ដែរ…

ក្រោកពីគេងពេលព្រឹកភ្លាម ហាមលូកទឹក ៤ មុខនេះ បើមិនចង់ស្ដាយក្រោយទេ
សុខភាព

ក្រោកពីគេងពេលព្រឹកភ្លាម ហាមលូកទឹក ៤ មុខនេះ បើមិនចង់ស្ដាយក្រោយទេ

នៅពេលព្រឹកបន្ទាប់ពីគេងយូរ ៧ទៅ៨ ម៉ោង រាងកាយត្រូវការបំពេញជាតិទឹកដើម្បីប៉ះប៉ូវការបាត់បង់ទឹក។ ផឹកទឹកនៅពេលព្រឹកបន្ទាប់ពីភ្ញាក់ពីគេង ធ្វើអោយប្រសើរឡើងនូវចរន្តឈាម គាំទ្រដល់ដំណើរការនៃបំពង់រំលាយអាហារ ជួយកម្ចាត់ជាតិពុលចេញពីរាងកាយ។ ទោះជាយ៉ាងណាក៏ដោយ មិនមែនទឹកគ្រប់ប្រភេទអាចទទួលទានបាននៅ​ពេលព្រឹកនោះទេ។ ដូចជា ភេសជ្ជៈ ៥ ប្រភេទ​ អ្នក​ត្រូវ​ចៀសវាង​ដាច់ខាតពេល​ភ្ញាក់​ពី​គេង​ ជាពិសេសមនុស្សចាស់បន្ទាប់ពីអាយុ ៤០ ឆ្នាំ។ តែ តែមានវីតាមីន សារធាតុរ៉ែ និងសារធាតុប្រឆាំងអុកស៊ីតកម្មជាច្រើន ដែលល្អសម្រាប់សុខភាព។ ការប្រើប្រាស់តែឱ្យបានត្រឹមត្រូវនឹងគាំទ្រដល់ការរំលាយអាហារ សម្រកទម្ងន់ ប្រឆាំងភាពចាស់។ ប៉ុន្តែអ្នកមិនគួរផឹកតែភ្លាមៗបន្ទាប់ពីភ្ញាក់ពីគេងពេលពោះទទេនោះទេ។ តែបៃតងមានផ្ទុកសារធាតុ tannins ដែលអាចបង្កើនអាស៊ីតក្រពះ នាំឱ្យឈឺក្រពះ ប្រសិនបើទទួលទាននៅពេលពោះទទេ។…

៤ យ៉ាងងាយៗ លុបបំបាត់ចំណុចខ្មៅក្រោមភ្នែក គ្មានស្នាមជ្រីវជ្រួញ យ៉ាងមានប្រសិទ្ធភាពបំផុត
សុខភាព

៤ យ៉ាងងាយៗ លុបបំបាត់ចំណុចខ្មៅក្រោមភ្នែក គ្មានស្នាមជ្រីវជ្រួញ យ៉ាងមានប្រសិទ្ធភាពបំផុត

តើអ្នកមានបញ្ហាក្រោមភ្នែកខ្មៅដែរឬទេ? សូមអនុវត្តវិធីព្យាបាលស្នាមខ្មៅដូចខាងក្រោមនេះនៅផ្ទះដោយខ្លួនឯង តើនឹងឃើញលទ្ធផលគួរឲ្យចាប់អារម្មណ៍បែបណា? ១. ប្រើសេរ៉ូមភ្នែកដែលមានវីតាមីន C សេរ៉ូមវីតាមីន C ជួយអោយស្បែកភ្លឺថ្លា ទប់ស្កាត់ភាពចាស់ បង្កើន collagen យ៉ាងមានប្រសិទ្ធភាព។  មិនតែប៉ុណ្ណោះ នឹងជួយឲ្យសភាពក្រោមភ្នែកភ្លឺថ្លា កាន់តែតឹងណែនជាងមុន ហើយប្រសិនបើអ្នកបានប្រើក្នុងរយៈពេលវែង ក៏ជួយការពារភាពចាស់ និងកាត់បន្ថយភាពជ្រីវជ្រួញយ៉ាងមានប្រសិទ្ធភាពផងដែរ។ ២. ពេលចូលគេងត្រូវតែគេងឲ្យត្រង់ខ្លួន ការ​គេង​ផ្អៀងឬផ្កាប់មុខ ​​អាច​ធ្វើ​ឱ្យ​ស្បែក​ក្រោម​ភ្នែក​​បង្រួម រក្សា​ជាតិ​ទឹកច្រើនរហូត​ប្រែ​ទៅ​ជា​ហើម និង​ខ្មៅងងឹតយ៉ាងងាយ​។ ដូច្នេះ ដើម្បីកុំឲ្យជួបបញ្ហានេះ អ្នកគួរតែហាត់ដេកលើខ្នងឲ្យបានខ្ជាប់ខ្ជួន ព្រោះវាមានសមត្ថភាពខ្ពស់អាចជួយជៀសវាងការបង្ហាប់ និងស្នាមជ្រួញនៅលើស្បែក។ ៣. ប្រើ…