
ទម្លាប់អាក្រក់ ៤ យ៉ាង មិនពាក់ព័ន្ធនឹង «ការរួមភេទ» តែអាចបង្កើនហានិភ័យមហារីកស្បូនបានដោយងាយ
ខាងក្រោមនេះ ជាទម្លាប់អាក្រក់ ៤ យ៉ាង ងាយធ្វើឱ្យស្បូនអ្នកចុះខ្សោយ និងទន់ខ្សោយ ងាយនឹងបង្កើតជាដុំសាច់ រហូតបង្កជាជំងឺមហារីកមាត់ស្បូន។ ដូច្នេះ ដើម្បីកុំឲ្យជួបបញ្ហាទាំងអស់នេះ អ្នកគួរចៀសវាងឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន៖ តមអាហារច្រើនពេក៖ យុវនារីសម័យនេះផ្ដោត នឹងឈ្លក់វង្វេងខ្លាំង លើការសម្រកទម្ងន់តាមក្ដីស្រមៃរបស់ខ្លួន រហូតធ្វើឲ្យពួកគេសុខចិត្តតមអាហារ រំលងអាហារ ញ៉ាំអាហារគ្មានម្សៅ គ្មានសាច់ ជាដើម។ យ៉ាងណាក៏ដោយ ការបន្តតមអាហារបែបនេះក្នុងរយៈពេលយូរនឹងមានគ្រោះថ្នាក់ខ្លាំងដល់សុខភាព វាមិនត្រឹមតែនាំមកនូវជំងឺជាច្រើន ធ្វើឱ្យរាងកាយមានតុល្យភាពអាហារូបត្ថម្ភ កាត់បន្ថយភាពស៊ាំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យអាយុសង្ឃឹមរស់ខ្លីផងដែរ។ មិនយកចិត្តទុកដាក់លើអនាម័យផ្ទាល់ខ្លួន៖ មិនថាអ្នករវល់យ៉ាងណាទេ អ្នកក៏ត្រូវយកចិត្តទុកដាក់លើអនាម័យផ្ទាល់ខ្លួន ជាពិសេសអនាម័យក្នុងតំបន់ឯកជន។ ការមានទម្លាប់អាក្រក់ប្រចាំថ្ងៃ ដូចជា…




















