សុខភាព

ផ្លែឈើ ៥ មុខ ត្រូវកំណត់ការញាំឲ្យបានល្អ ព្រោះមានកាឡូរីខ្ពស់អាចធ្វើឲ្យអ្នកឡើងទម្ងន់លឿនជាងញាំសាច់
សុខភាព

ផ្លែឈើ ៥ មុខ ត្រូវកំណត់ការញាំឲ្យបានល្អ ព្រោះមានកាឡូរីខ្ពស់អាចធ្វើឲ្យអ្នកឡើងទម្ងន់លឿនជាងញាំសាច់

ថ្ងៃនេះ “ក្នុងស្រុក” នឹងណែនាំប្រិយមិត្តទាំងអស់គ្នាមកដឹងពីផ្លែឈើ ៥ ប្រភេទ ដែលសម្បូរដោយវីតាមីន និងកាឡូរីខ្ពស់ អាចធ្វើឲ្យអ្នកឡើងទម្ងន់បានយ៉ាងលឿន ទោះបីមិនបានញាំសាច់ក៏ដោយ៖ ផ្លែបឺរ៖ ផ្លែបឺរជាផ្លែឈើដ៏ពេញនិយមនិងមានរសជាតិឆ្ងាញ់ ប៉ុន្តែមានកាឡូរីខ្ពស់ណាស់ (ផ្លែបឺរ ១០០ ក្រាមអាចផ្តល់ប្រហែល ១៦០ កាឡូរី)។ ផ្លែបឺរគឺជាប្រភពដ៏ល្អនៃខ្លាញ់ដែលមានសុខភាពល្អ ប្រសិនបើអ្នកញ៉ាំច្រើនពេក អាចបណ្តាលឱ្យឡើងទម្ងន់បានយ៉ាងលឿន។ យ៉ាងណាក៏ដោយ អ្នកមិនចាំបាច់លុបបំបាត់ផ្លែបឺរចេញពីរបបអាហាររបស់អ្នកទេ ដោយគ្រាន់តែ​ញ៉ាំ​ក្នុង​កម្រិត​ល្មម មិន​ច្រើនពេកបានហើយ។ ទំពាំងបាយជូ៖ ទំពាំងបាយជូ ជាផ្លែឈើដែលផ្ដល់ឲ្យអ្នកនូវសុខភាពល្អ ប៉ុន្តែផ្ទុកជាតិស្ករច្រើនណាស់ (ទំពាំងបាយជូរ ១០០ ក្រាមអាចផ្តល់ ៧៦…

ចង់ដឹងពីជោគវាសនា ខ្សែជីវិត របស់មនុស្សស្រីសុខទុក្ខបែបណា នោះសូមមើល ៤ ចំណុចនេះ
សុខភាព

ចង់ដឹងពីជោគវាសនា ខ្សែជីវិត របស់មនុស្សស្រីសុខទុក្ខបែបណា នោះសូមមើល ៤ ចំណុចនេះ

តើមានលក្ខណៈបែបណាខ្លះ ដែលអាចបញ្ជាក់ថា ជោគវាសនាជីវិតរបស់អ្នកជាអ្នកមាន ឬ ក្រ សុខសប្បាយ ឬកើតទុក្ខ? តោះ! មកស្វែងយល់ទាំងអស់គ្នា៖ ១. ភ្នែកធំ រោមភ្នែកកោង ចិញ្ចើមវែង ស្ត្រី​ដែល​មានលក្ខណៈទាំងអស់​នេះ​ ត្រូវ​បាន​គេ​និយាយ​ថា ​មាន​ភាព​រលូន​ក្នុង​កិច្ចការ​ស្នេហា។ ភ្នែកធំនឹងមានជីវិតពោរពេញដោយភាពទាក់ទាញ រោមចិញ្ចើមវែង ជានិមិត្តរូបនៃការផ្លាស់ប្តូរមិត្តភាព។ ជាពិសេស បុរសភាគច្រើនងាយដាក់ចិត្តស្រលាញ់នារីដែលមានចរិតបែបនេះណាស់។ មិនតែប៉ុណ្ណោះ នារីដែលមានមន្តស្នេហ៍ទាំងនេះ នឹងមានឱកាសជួបជាមួយបុរសល្អទាំងនិស្ស័យ និងការងារ ព្រោះដោយសារអ្នកពីរមានភាពទាក់ទាញ និងពោរពេញដោយថាមពល។ ២. ត្រចៀកធំ មនុស្ស​ស្រី​ប្រភេទ​នេះ​ច្រើន​តែ​ងាយ​នឹង​មាន​អារម្មណ៍​ខុស​ឆ្គង ដោយ​មិន​អាច​កំណត់​អារម្មណ៍​របស់​ខ្លួន​បាន​ទេ ហេតុ​ដូច្នេះ…

ស៊ែរៗ! មិត្តនារីៗដែលមានបញ្ហាស្បែក កុំបារម្ភ សាកល្បងប្រើប្រេងដូងធានាទទួលបានប្រសិទ្ធភាពពិតៗ
សុខភាព

ស៊ែរៗ! មិត្តនារីៗដែលមានបញ្ហាស្បែក កុំបារម្ភ សាកល្បងប្រើប្រេងដូងធានាទទួលបានប្រសិទ្ធភាពពិតៗ

ប្រេងដូង ជាគ្រឿងផ្សំធម្មជាតិមួយ ដែលស្ត្រីភាគច្រើនតែងតែជឿជាក់យកមកប្រើប្រាស់តាំងពីបុរាណកាលមក រហូតដល់ឥឡូវនេះ ជាពិសេសត្រូវបាននិយមយកមកអនុវត្តក្នុងការព្យាបាលលើផ្នែកសម្រស់ផ្សេងៗគ្នា។ បន្ថែមពីលើសមត្ថភាពចិញ្ចឹមសក់ និងរោមភ្នែក សារធាតុក្នុងប្រេងដូងក៏អាចជួយអ្នកឱ្យស្បែកស្រស់ថ្លា រលោង និងមានសំណើមផងដែរ។ ទាំងនេះជាសារប្រយោជន៍ ២ យ៉ាង ដែលទទួលបានពីប្រេងដូង៖ ជួយស្បែកឲ្យមានសំណើម៖ ការលាបប្រេងដូងដោយផ្ទាល់ទៅលើស្បែកគឺជាវិធីដ៏មានប្រសិទ្ធភាពមួយក្នុងការជួយរក្សាសំណើមនៅក្នុងស្បែករបស់អ្នក។ សារធាតុ ceramides  ក្នុងប្រេងដូងត្រូវបានគេស្គាល់ថា ជាអាស៊ីត linoleic ដែលមានសមត្ថភាពជួយពង្រឹងរបាំងស្បែក និងកំណត់ការបាត់បង់ជាតិទឹក។ មិនតែប៉ុណ្ណោះ ប្រេងដូងក៏ល្អសម្រាប់អ្នកដែលមានជំងឺត្រអក ឬស្បែកស្ងួតរ៉ាំរ៉ៃទៀតផង។ ជួយកាត់បន្ថយការរមាស់ស្បែក៖ ប្រេងដូងមានសមត្ថភាពកាត់បន្ថយការរលាក ក្រហម និងរមាស់ ដោយសារសមាសធាតុអាស៊ីត lauric…

ស្រ្តីត្រូវចងចាំ បើបុរសហ៊ានធ្វើទង្វើល្អ ៣ ចំណុចនេះ អ្នកពិតជាភរិយាដែលសំណាងបំផុត!
សុខភាព

ស្រ្តីត្រូវចងចាំ បើបុរសហ៊ានធ្វើទង្វើល្អ ៣ ចំណុចនេះ អ្នកពិតជាភរិយាដែលសំណាងបំផុត!

ខាងក្រោមនេះយើងសូមបង្ហាញនូវទង្វើសំខាន់ៗ បី យ៉ាង ប្រសិនបើបុរសដែលជាស្វាមីរបស់អ្នកបានធ្វើ និងលះបង់ពិតប្រាកដ ដើម្បីក្ដីសុខភរិយារបស់គាត់ បញ្ជាក់ថា អ្នកជាភរិយាម្នាក់ដែលមានសំណាងខ្លាំងណាស។ ចង់​ឃើញ​ភរិយាមានអារម្មណ៍ល្អ៖ បើគាត់ជាប្តីអាត្មានិយម មិនស្រលាញ់ប្រពន្ធកូនទេ ច្បាស់ណាស់អំឡុងពេលចូលគេង គាត់គ្រាន់តែចង់បំពេញអារម្មណ៍ខ្លួនឯងប៉ុណ្ណោះ ហើយទោះ​បីជា​ប្រពន្ធ​នឿយហត់​មិន​បាន​ត្រៀម​ខ្លួន​ក៏​ដោយ ក៏​លោក​នៅ​តែ​បំពេញ​តម្រូវ​ការ​របស់​ខ្លួន​ដែរ។ ប៉ុន្តែ​បើ​បុរស​ស្រឡាញ់​ប្រពន្ធ​ប្រាកដណាស់គេ​នឹង​ចាំ​ថា អ្វី​ដែល​សំខាន់​បំផុត​គឺ​អារម្មណ៍​របស់​ប្រពន្ធ ដូច្នេះគាត់នឹងយកចិត្តទុកដាក់ លះបង់គ្រប់យ៉ាងដើម្បីមើលថែប្រពន្ធរបស់គាត់។ ម៉ាស្សារាងកាយឲ្យប្រពន្ធ៖ ជា​ញឹក​ញាប់បុរស​ជាមនុស្សម្នាក់ដែល​មិន​ចេះ​អត់​ធ្មត់ ទោះ​មាន​ស្នេហា​ក៏មិន​ចេះ​អត់ធ្មត់​ជាង​មនុស្ស​ស្រីដែរ។ ក្នុងនាមជាស្រ្តីត្រូវចងចាំថា បើបុរសគ្រាន់តែ​ត្រូវការ​ថែរក្សា​ដើម្បីបំពេញតម្រូវការ​ផ្ទាល់ខ្លួន​ បុរស​នឹង​មិនយកចិត្តទុកដាក់​លើ​អារម្មណ៍​របស់​ភរិយា​ឡើយ​។ ប៉ុន្តែ​ប្រសិនបើ​បុរស​ពិតជា​ស្រឡាញ់​ភរិយាមែន គាត់​នឹង​ចាត់ទុក​ស្នេហា​មួយនេះ​ថា​ជា​ពេលវេលា​ដ៏​ល្អ​បំផុត​សម្រាប់​ចំណង​ស្នេហ៍​ជាមួយ​ប្រពន្ធ គាត់នឹងថ្នមៗ ម៉ាស្សារាងកាយប្រពន្ធថ្នមៗ លាយឡំជាមួយស្នាម​ថើប​ទន់ភ្លន់ ប្រៀបបីដូចជា ការបញ្ឆេះ​ចំណង់​តណ្ហា​របស់​គាត់​ជា​មិន​ខាន។…

អាហារបំប៉ន ៦ មុខ ញាំឲ្យបានទៀតទាត់ផ្ដល់គុណប្រយោជន៍ច្រើន ដោយមិនបាច់បារម្ភពីការកើតជំងឺ
សុខភាព

អាហារបំប៉ន ៦ មុខ ញាំឲ្យបានទៀតទាត់ផ្ដល់គុណប្រយោជន៍ច្រើន ដោយមិនបាច់បារម្ភពីការកើតជំងឺ

ក្រៅពីការធ្វើលំហាត់ប្រាណ និងការធ្វើអត្តពលិកប្រចាំថ្ងៃ អ្នកគួរតែយកចិត្តទុកដាក់លើរបបអាហារមួយចំនួនដូចខាងក្រោមនេះ ដើម្បីធានាបាននូវសុខភាពល្អ រាងកាយទទួលបានសារធាតុចិញ្ចឹមគ្រប់គ្រាន់ ចាកឆ្ងាយពីជំងឺសាហាវផ្សេងៗទៀត។  ទាំងអស់នេះជាអាហារ ៦ មុខ ដែលអ្នកគួរតែយកចិត្តទុកដាក់៖ ១.ត្រី ត្រីសម្បូរទៅដោយសារធាតុចិញ្ចឹម ដូចជា ប្រូតេអ៊ីនគុណភាពខ្ពស់ វីតាមីន សារធាតុរ៉ែ និងខ្លាញ់អូមេហ្គា-៣។ ក្រៅ​ពី​នេះ សាច់​ត្រី​មាន​សភាព​ទន់ និង​ងាយ​ទំពា ដែល​បង្កើត​លក្ខខណ្ឌ​ល្អសម្រាប់​មនុស្ស​ចាស់​បរិភោគ។ មិនតែប៉ុណ្ណោះ ត្រី​មាន​ប្រសិទ្ធិ​ភាព​ក្នុង​ការ​បំប៉ន​លំពែង និង​ក្រពះ ចិញ្ចឹម​ថ្លើម ចិញ្ចឹម​ឈាម ស្បែក និង​សក់ ។ លើសពីនេះ ត្រីមានសារធាតុចិញ្ចឹមសំខាន់ៗដែលជួយរក្សាដង់ស៊ីតេឆ្អឹងបានល្អ។ បន្ទាប់ពីអាយុ…

ញាំស៊ុតឲ្យត្រូវតាមពេលវេលាមាស ៣ នឹងទទួលបានអត្ថប្រយោជន៍លើសលប់ ហួសពីការរំពឹងទុក!
សុខភាព

ញាំស៊ុតឲ្យត្រូវតាមពេលវេលាមាស ៣ នឹងទទួលបានអត្ថប្រយោជន៍លើសលប់ ហួសពីការរំពឹងទុក!

ស៊ុត​ ត្រូវ​បាន​ក្រុម​អ្នក​ជំនាញ​ចាត់ទុក​ថា​ជា “អាហារ​ដ៏វិសេស” ដែលមាតិកា​អាហារូបត្ថម្ភ​ខ្ពស់ ហើយបើបន្ថែមស៊ុតទៅក្នុងអាហារប្រចាំសប្តាហ៍ នឹងនាំមកនូវអត្ថប្រយោជន៍ជាច្រើនសម្រាបើរាងកាយ។ ទោះជាយ៉ាងនេះក៏ដោយ ស៊ុតអ្នកអាចញ៉ាំបានគ្រប់ពេល តាមដែលអ្នកចង់បាន ប៉ុន្តែយកល្អអ្នកគួរតែញាំស៊ុត តាមពេលវេលាទាំងបីនេះ ដើម្បីឲ្យរាងកាយទទួលបានសារធាតុចិញ្ចឹមគ្រប់គ្រាន់៖ ញ៉ាំស៊ុតនៅពេលព្រឹក យោងតាមអ្នក​ជំនាញ​និយាយ​ថា ពេលវេលា​ល្អ​បំផុត​ដើម្បី​ញ៉ាំ​ស៊ុត​គឺ​អំឡុងពេល​ព្រឹក។ ការញាំស៊ុតពេលព្រឹក នឹងជួយឱ្យរាងកាយបង្កើនការស្រូបយកប្រូតេអ៊ីន និងសារធាតុចិញ្ចឹមផ្សេងៗទៀត។ មិនតែប៉ុណ្ណោះ បន្ទាប់ពីញ៉ាំស៊ុត អ្នកនឹងមានអារម្មណ៍ឆ្អែតបានយូរ កាត់បន្ថយការឃ្លាន ជួយសម្រកទម្ងន់យ៉ាងឆាប់រហ័ស។ យោងតាមការស្រាវជ្រាវ ស្ត្រីដែលញ៉ាំស៊ុត ៦ ក្នុងមួយសប្តាហ៍ នឹងកាត់បន្ថយហានិភ័យនៃជំងឺមហារីកសុដន់ដល់ទៅ ៤៤% ។ លើសពីនេះ ស៊ុតក៏សម្បូរទៅដោយសារធាតុ…

របស់ “ក្រហម” ២ គួរញាំ និង “ស” ៣ គួរចៀសវាង ដើម្បីតម្រងនោមមានសុខភាពល្អ ចាកឆ្ងាយជំងឺក្រលៀនធ្ងន់ធ្ងរ
សុខភាព

របស់ “ក្រហម” ២ គួរញាំ និង “ស” ៣ គួរចៀសវាង ដើម្បីតម្រងនោមមានសុខភាពល្អ ចាកឆ្ងាយជំងឺក្រលៀនធ្ងន់ធ្ងរ

តម្រងនោមគឺជាសរីរាង្គដ៏សំខាន់និងស្ងប់ស្ងាត់បំផុតក្នុងរាងកាយមនុស្សម្នាក់។ ជាពិសេស នៅពេលដែលតម្រងនោមចាប់ផ្តើមមានបញ្ហា វាក៏មិនមានបញ្ចេញរោគសញ្ញាច្បាស់លាស់នៅលើរាងកាយនោះឡើយ។ ប៉ុន្តែ អំឡុងពេលដែលរាងកាយបង្ហាញរោគសញ្ញាច្បាស់លាស់ ជារឿយៗគឺមានបញ្ហាធ្ងន់ធ្ងរណាស់ ហើយការព្យាបាលក៏ពិបាកដែរ។ ដូច្នេះហើយ បើ​អ្នក​ចង់​ការពារ​ក្រលៀនឲ្យនៅមានសុខភាពល្អ អ្នក​គួរតែ​យកចិត្ត​ទុកដាក់​បន្ថែមទៀត​ចំពោះ​អាហារ​ដែល​អ្នក​ញ៉ាំ​ប្រចាំថ្ងៃនេះ។ ១. របស់ “ក្រហម” ២ ប្រភេទ ដែលអ្នកគួរតែញាំជួយចិញ្ចឹមក្រលៀនឲ្យមានសុខភាពល្អ៖ -ប៉េងប៉ោះ៖ ប៉េងប៉ោះមិនត្រឹមតែមានរសជាតិឆ្ងាញ់ប៉ុណ្ណោះទេ ថែមទាំងនាំមកនូវអត្ថប្រយោជន៍ជាច្រើនដូចជា សម្រស់ ការថែរក្សាស្បែក ការសម្រកទម្ងន់ ជាពិសេស មាន​ប្រសិទ្ធភាព​ប៉ូវកំលាំង​តម្រងនោម​យ៉ាង​ខ្លាំង។ ការទទួលទានប៉េងប៉ោះជាទៀងទាត់អាចធ្វើអោយមុខងារតម្រងនោមប្រសើរឡើង ជួយធ្វើឱ្យតម្រងនោមមានភាពរឹងមាំ និងកាត់បន្ថយការខូចតម្រងនោម ហើយម្យ៉ាងទៀត ប៉េងប៉ោះមានតួនាទីចិញ្ចឹម និងការពារក្រលៀន ធានាដល់សុខភាពរាងកាយ។…

ផ្លែគុយ ផ្លែឈើរសជាតិជូរញ៉ាំលេងសោះ តែគុណប្រយោជន៍មិនធម្មតា
សង្គម

ផ្លែគុយ ផ្លែឈើរសជាតិជូរញ៉ាំលេងសោះ តែគុណប្រយោជន៍មិនធម្មតា

ផ្លែគុយ ត្រូវបានប្រជាជនខ្មែរនិយមទទួលទានលេង និងជាម្ជូរផងដែរ ហើយវាជាប្រភេទផ្លែឈើព្រៃដ៏ពេញនិយមផងដែរ។ ដោយ គុយជារុក្ខជាតិវល្លិ មានឈ្មោះជាភាសាអន្តរជាតិថា Willugbeia edulis (Apocynaceae) មានផ្លែហូបបានមានរសជាតិជូរអែម តែមានរសជាតិជូរច្រើនជាងផ្អែម។ តាមវេជ្ជសាស្រ្តបុរាណខ្មែរ បានឱ្យដឹងថា គុយ គេប្រើដើមរបស់វាព្យាបាលរាគមួល ជំងឺថ្លើម និង បូស ហើយការសិក្សារបស់ជនជាតិអាមេរិចលោក Taylor Walker ក្នុងឆ្នាំ២០១៦លើភ្នំគូលែនប្រជាជនក៏ប្រើវាធ្វើជាឱសថព្យាបាលជំងឺគ្រុនចាញ់ ប៉ូវកម្លាំង រលាកក្រពះ និង សម្រួលចរន្តឈាមក្នុងរាងកាយដែរ។ ការស្រាវជ្រាវបែបរុក្ខគីមី និងឱសថវិទ្យា រកឃើញថាមានសារធាតុជាច្រើនក្នុងក្រុម Tannin, Flavonoid,…

ដឹងត្រឹមប៉ុន្មានចំណុចសំខាន់ៗនេះ ធានាអ្នកនឹងទទួលបានក្លិនក្រអូបធម្មជាតិ ដោយមិនបាច់ចំណាយលុយច្រើន
សុខភាព

ដឹងត្រឹមប៉ុន្មានចំណុចសំខាន់ៗនេះ ធានាអ្នកនឹងទទួលបានក្លិនក្រអូបធម្មជាតិ ដោយមិនបាច់ចំណាយលុយច្រើន

រាល់ពេលរដូវក្ដៅមកដល់ ក្លិនខ្លួននឹងក្លាយជាកង្វល់របស់មនុស្សជាច្រើនដោយសារអាកាសធាតុកាន់តែក្តៅ រាងកាយកាន់តែបែកញើស។ ប៉ុន្តែទោះបីជាបែកញើសខ្លាំងមានក្លិនមិនល្អ ហើយមិនអាចបំបាត់វាចេញបានទាំងស្រុងក៏ដោយ ក៏នៅតែអាចគ្រប់គ្រងក្លិនក្រអូបចេញពីរាងកាយបានក្នុងកម្រិតខ្លះដែរ។ ជាធម្មតា ក្លិនតាមដងខ្លួនមនុស្សម្នាក់ៗតែងតែចេញមកពីតំបន់ខាងក្រោម៖ ក្លៀក ជើង តំបន់ដែលមានសក់ និងរោមច្រើន ផ្ចិត ខាងក្រោយត្រចៀក តំបន់ឯកជនដូចជាក្រលៀន និងរន្ធគូថ ធ្មេញ ជាដើម។ *មូលហេតុដែលរាងកាយមិនមានក្លិនធម្មជាតិ៖ មានកត្តាជាច្រើនបានកំណត់ក្លិនខ្លួន ដែលបានរួមបញ្ចូលទាំងជំងឺ។ មួយវិញទៀត ប្រសិនបើអ្នកមានកង្វះស័ង្កសី ពិតណាស់ក្លិនខ្លួនរបស់អ្នកនឹងមិនល្អឡើយ ជាពិសេសក៏អាចបណ្ដាលមកពីមានជំងឺនៃតម្រងនោមនិងថ្លើម (សរីរាង្គខាងក្នុងដែលទទួលខុសត្រូវចំពោះការបន្សាបជាតិពុល) ផងដែរ។ លើសពីនេះ បើអ្នកមានអារម្មណ៍ថា ញើសរបស់អ្នកតែងតែមានក្លិនដូចត្រីសមុទ្រ អ្នកអាចមាន TMAU…

លូកឲ្យប្រយ័ត្ន! នេះជាក្រុមអាហារដែលស្រ្តី គួរនិងមិនគួរ ដាច់ខាតដើម្បីបំប៉នសក់ឲ្យរឹងមាំ កាត់បន្ថយសក់ជ្រុះ!!
សុខភាព

លូកឲ្យប្រយ័ត្ន! នេះជាក្រុមអាហារដែលស្រ្តី គួរនិងមិនគួរ ដាច់ខាតដើម្បីបំប៉នសក់ឲ្យរឹងមាំ កាត់បន្ថយសក់ជ្រុះ!!

បច្ចប្បន្ន មនុស្សភាគច្រើនដើម្បីធ្វើឲ្យសក់មានសុខភាពល្អរឹងមាំ និងលូតលាស់បានវែងលឿន តែងតែរិះរកគ្រប់វិធីសាស្រ្តដូចជា ប្រើជាមួយផលិតផលទំនើបៗ ក៏ដូចជារូបមន្តធម្មតាជាតិមួយចំនួនជាដើម។ ប៉ុន្តែចំណុចសំខាន់ជាង ដែលក្រៅពីផលិតផលទាំងអស់នោះ អ្នកគួរតែប្រយ័ត្នឲ្យបានខ្ពស់ជាមួយរបបអាហារប្រចាំថ្ងៃ។ ខាងក្រោមនេះ ជាប្រភេទអាហារដែលអ្នកគួរនិងមិនគួរទទួលទាន ដើម្បីសុខភាពសក់៖ អាហារល្អសម្រាប់សក់៖ ១.ផ្លែ Avocados៖ ជាផ្លែឈើដែលមានអត្ថប្រយោជន៍សុខភាពជាច្រើន ដែលជួយផ្តល់ឲ្យរាងកាយរបស់អ្នកនូវសារធាតុចិញ្ចឹមជាក់លាក់ពីរដែលត្រូវការដើម្បីជៀសវាង (ឬយ៉ាងហោចណាស់កាត់បន្ថយ) ការជ្រុះសក់ និងជំរុញការលូតលាស់សក់ ហើយសារធាតុចិញ្ចឹមមួយក្នុងចំណោមសារធាតុចិញ្ចឹមទាំងនោះគឺខ្លាញ់។ ការស្រាវជ្រាវបានបង្ហាញថា ផ្លែបឺរមានផ្ទុកវីតាមីន E ខ្ពស់ អាចជំរុញការលូតលាស់សក់ថ្មី។ ជាពិសេស វីតាមីន E ដើរតួជាសារធាតុប្រឆាំងអុកស៊ីតកម្ម កំណត់គោលដៅរ៉ាឌីកាល់សេរី រក្សាកោសិកាស្បែកនៅលើស្បែកក្បាលឱ្យមានសុខភាពល្អ…

សម្គាល់មើល ស្រ្តីមានសរីរាង្គ​ធំ ​៥ កន្លែង​តូច​១ សំណាងណាស់ព្រោះ​មាន​ជំងឺ​តិច អាយុ​វែង​ សុខភាពល្អខ្លាំង
សុខភាព

សម្គាល់មើល ស្រ្តីមានសរីរាង្គ​ធំ ​៥ កន្លែង​តូច​១ សំណាងណាស់ព្រោះ​មាន​ជំងឺ​តិច អាយុ​វែង​ សុខភាពល្អខ្លាំង

ថ្ងៃនេះ “ក្នុងស្រុក” សូមណែនាំផ្នែកធំៗ ៥ និងផ្នែកតូចមួយ លើរាងកាយរបស់ស្រ្តីដែល បង្ហាញថា ស្រ្តីនឹងមានអាយុវែង សុខភាព រាងកាយរឹងមាំ។ ដូច្នេះ ប្រសិនបើអ្នកមានគ្រប់លក្ខណៈដូចខាងក្រោមនេះ ពិតជាមានសំណាងណាស់។ គូទ និងភ្លៅធំ អ្នកស្រាវជ្រាវរកឃើញថា គូទ និងភ្លៅរបស់ស្ត្រីកាន់តែធំ កាន់តែមានប្រសិទ្ធភាពក្នុងការទប់ស្កាត់ជាតិខ្លាញ់មិនឱ្យវាយប្រហារសរីរាង្គខាងក្នុង ជួយការពារបេះដូង និងសួត។ ស្ត្រីដែលមានគូទ និងភ្លៅធំ ច្រើនតែមានហានិភ័យនៃការគាំងបេះដូង ដាច់សរសៃឈាមខួរក្បាល និងជំងឺទឹកនោមផ្អែមជាងស្ត្រីដទៃទៀត។ មិនត្រឹមតែប៉ុណ្ណឹងទេ យោងតាមការសិក្សាឆ្នាំ ២០០៧ បង្ហាញថា ស្ត្រីដែលមានរាងដូចផ្លែ pear…

ក្រោកពីគេងភ្លាម កុំភ្លេចផឹកទឹក ២ យ៉ាងនេះ ដើម្បី​ជួយ​បន្សាប​ជាតិពុល បំបាត់បញ្ហាទល់លាមកយ៉ាងមានប្រសិទ្ធភាព
សុខភាព

ក្រោកពីគេងភ្លាម កុំភ្លេចផឹកទឹក ២ យ៉ាងនេះ ដើម្បី​ជួយ​បន្សាប​ជាតិពុល បំបាត់បញ្ហាទល់លាមកយ៉ាងមានប្រសិទ្ធភាព

ដើម្បីទទួលបានសុខភាពល្អ និងធ្វើឪ្យប្រព័ន្ធបន្សាបជាតិពុលមានដំណើរការឲ្យបានបានត្រឹមត្រូវ មានរឿងមួយចំនួនដែលមនុស្សគួរតែធ្វើនៅពេលព្រឹកឲ្យបានទៀងទាត់ ដើម្បីកម្ចាត់ជាតិពុលចេញពីរាងកាយ។ ដូច្នេះ​ក្រោយ​ពី​ភ្ញាក់​ពី​គេង តើ​មនុស្ស​ត្រូវ​ធ្វើ​អ្វី​ខ្លះ ដើម្បី​ជួយ​ឱ្យ​រាង​កាយ​កម្ចាត់​ជាតិពុល​បាន​លឿន​បំផុត? ១.អ្វីដែលត្រូវធ្វើនៅពេលព្រឹកដើម្បីកម្ចាត់ជាតិពុលចេញពីរាងកាយ៖ -ក្រោកពីគេងពេលព្រឹកត្រូវតែបន្ទោរបង់៖ នៅពេលដែលសសម្រាកអំឡុងពេលយប់ រាងកាយស្ថិតក្នុងដំណើរការមេតាបូលីស ដូច្នេះបន្ទាប់ពីភ្ញាក់ពីគេងនៅពេលព្រឹក ជាតិពុល និងកាកសំណល់នៅក្នុងខ្លួនគួរតែត្រូវបានបញ្ចេញចោល។ ហេតុនេះហើយនៅពេលដែលអ្នកក្រោកពីដំណេកនៅពេលព្រឹក អ្នកគួរតែបង្កើតទម្លាប់ចូលបន្ទប់ទឹក ដោយសារការសម្អាតកាកសំណល់ក្នុងពោះវៀននៅពេលព្រឹកព្រលឹម មិនត្រឹមតែជួយកម្ចាត់ជាតិពុលចេញពីរាងកាយ កាត់បន្ថយបន្ទុកលើក្រពះ និងពោះវៀន និងការពារការទល់លាមកនោះទេ វាក៏ជួយបង្កើនចំណង់អាហារសម្រាប់អាហារពេលព្រឹក និងជួយឱ្យរាងកាយចាប់ផ្តើមដំណើរការបានត្រឹមត្រូវ។ ទម្លាប់​នេះ ​ក៏​ជួយ​ឱ្យ​អ្នក​ចៀស​ផុត​ពី​រាងកាយ​ស្រូបយក​ជាតិពុល​ច្រើន​ដង លើសពីនេះ ទម្លាប់ទៅបង្គន់ឱ្យបានទៀងទាត់ជារៀងរាល់ថ្ងៃបន្ទាប់ពីភ្ញាក់ពីគេង ក៏ជួយឱ្យអ្នកស្រកទម្ងន់ និងស្រកបានយ៉ាងមានប្រសិទ្ធភាពផងដែរ។ ២.ភេសជ្ជៈ detox ដ៏មានប្រសិទ្ធភាព៖…

កំហុសឆ្គង ៥ យ៉ាង ពេលទទួលទានក្រូចថ្លុងប៉ះពាល់សុខភាពធ្ងន់ធ្ងរ តែមនុស្សជាច្រើននៅតែធ្វើដោយមិនដឹងខ្លួន
សុខភាព

កំហុសឆ្គង ៥ យ៉ាង ពេលទទួលទានក្រូចថ្លុងប៉ះពាល់សុខភាពធ្ងន់ធ្ងរ តែមនុស្សជាច្រើននៅតែធ្វើដោយមិនដឹងខ្លួន

ខាងក្រោម​នេះ​ ជា​ចំណុច​សំខាន់ចំនួន ៥ យ៉ាង ដែលអ្នកទាំងអស់គ្នាគួរតែ​ចៀសវាង​ពេល​ទទួលទាន​ក្រូចថ្លុង ដើម្បី​កុំឲ្យរាងកាយប្រឈមជាមួយ​ជំងឺ និង​បង្កគ្រោះថ្នាក់​កាន់តែធ្ងន់ធ្ងរ​៖ ញ៉ាំនៅពេលឃ្លាន ក្រូចថ្លុងមានបរិមាណអាស៊ីតច្រើនបើ​ញ៉ាំ​ពេល​ពោះ​ទទេ វា​នឹង​ប៉ះពាល់​ដល់​ក្រពះ ជាពិសេស​អ្នក​ដែល​កំពុងអនុវត្ត​វិធី​សម្រក​ទម្ងន់​​។ ហេតុនេះ ពេលវេលាដ៏ល្អបំផុតក្នុងការញ៉ាំផ្លែក្រូចថ្លុង គឺបន្ទាប់ពីញ៉ាំបាយរួច ឬបានញ៉ាំអ្វីបន្តិចនៅក្នុងក្រពះ ក្រូចថ្លុងនឹងជំរុញប្រសិទ្ធភាពនៃការកែលម្អការរំលាយអាហារ នឹងជយយកំណត់ការកើនឡើងនៃកូលេស្តេរ៉ុលក្នុងឈាមផងដែរ។ កុំបរិភោគជាមួយការ៉ុតនិងត្រសក់ ការ៉ុត និងត្រសក់ មិនគួរទទួលទានជាមួយក្រូចថ្លុងទេព្រោះបើអ្នក​ទទួលទាន​ជាមួយគ្នា វា​នឹង​បាត់បង់​តម្លៃ​អាហារូបត្ថម្ភ​នៃ​វីតាមីន C នៅក្នុង​ក្រូចថ្លុង​ជាក់ជាមិនខាន។ កុំញ៉ាំនៅពេលប្រើថ្នាំ ប្រសិនបើអ្នកកំពុងលេបថ្នាំអាឡែកហ្សី គួរតែកុំញ៉ាំ និងផឹកទឹកក្រូចថ្លុងជាដាច់ខាត ព្រោះវាអាចបណ្ដាលឪ្យឈឺក្បាលស្រាល ញ័របេះដូង បង្កគ្រោះថ្នាក់រហូតបណ្តាលឲ្យស្លាប់ភ្លាមៗបាន។ ជាពិសេស…

ចំណាយពេលអាន! ការ​លេប​ស្ករ​កៅស៊ូ​ដោយ​ចៃដន្យ តើ​វា​មាន​គ្រោះថ្នាក់​ដល់​រាង​កាយ​ទេ?
សុខភាព

ចំណាយពេលអាន! ការ​លេប​ស្ករ​កៅស៊ូ​ដោយ​ចៃដន្យ តើ​វា​មាន​គ្រោះថ្នាក់​ដល់​រាង​កាយ​ទេ?

ការលេបស្ករកៅស៊ូ គឺស្រដៀងនឹងការលេបអាហារធម្មតា ដោយសារស្ករកៅស៊ូក៏មានធាតុផ្សំផលិតចេញពីសារធាតុដែលជាកម្មសិទ្ធិរបស់ក្រុមកៅស៊ូសំយោគ ហើយ Polyisobutylene) មិនអាចរំលាយបានដោយទឹកក្រពះនៅក្នុងខ្លួនបានទេ។ ប៉ុន្តែចំពោះស្ករកៅស៊ូដែលត្រូវបានលេបចូលក្នុងខ្លួន នឹងរំកិលចូលពោះវៀនធំបន្តិចម្តងៗ ហើយបញ្ចេញក្នុងទម្រង់ជាលាមក។ *ស្ករកៅស៊ូមានសមាសធាតុសំខាន់ៗដូចខាងក្រោម៖ -សារធាតុដែលជាកម្មសិទ្ធិរបស់ក្រុមកៅស៊ូសំយោគ (ប៉ូលីអ៊ីសូប៊ូទីលីន) -សារធាតុផ្អែមដូចជាស្ករ xylitol និង sorbitol -ភ្នាក់ងាររសជាតិ -សារធាតុរក្សាទុក *គ្រោះថ្នាក់នៃការលេបស្ករកៅស៊ូ៖ ថ្វីត្បិតតែការលេបស្ករកៅស៊ូមិនមានគ្រោះថ្នាក់ការស្ទះពោះវៀន ដូចអ្វីដែលមនុស្សជាច្រើនគិតនោះទេ។ ម្យ៉ាងទៀត ទោះបីជាមិនបានបង្កគ្រោះថ្នាក់ធំពិតមែន ប៉ុន្តែវាក៏មិនមែនជា​រឿង​ដែល​គួរ​ធ្វើដែរ។ ជាពិសេសចំពោះកុមារតូចៗ ការទំពារស្ករកៅស៊ូគួរតែត្រូវបានជៀសវាង ព្រោះករណីនេះអាចបណ្តាលឱ្យលេបស្ករកៅស៊ូដោយចៃដន្យ ហើយបង្កឲ្យមានហានិភ័យនៃអញ្ចាញធ្មេញជាប់ក្នុងបំពង់ក ឬបំពង់ខ្យល់ ដែលប្រឈមនឹងការស្លាប់លឿនជាងការរុំ ឬស្ទះពោះវៀនប្រាកដណាស់៕ ប្រភព៖…

ចាំបាច់ណាស់! ស្រ្តីក្រោយ ៣០ឆ្នាំ គួរញាំបន្លែ ៤ មុខនេះឲ្យបានច្រើន ដើម្បីជួយបង្កើតកូឡាជែនប្រឆាំង​ភាព​ចាស់មុនអាយុ
សុខភាព

ចាំបាច់ណាស់! ស្រ្តីក្រោយ ៣០ឆ្នាំ គួរញាំបន្លែ ៤ មុខនេះឲ្យបានច្រើន ដើម្បីជួយបង្កើតកូឡាជែនប្រឆាំង​ភាព​ចាស់មុនអាយុ

ខាងក្រោមនេះជាបន្លែ ៤ ប្រភេទដែលសម្បូរវីតាមីន សារធាតុរ៉ែជាច្រើន និងមានឥទ្ធីពលខ្ពស់ក្នុងការជួយបង្កើតកូឡាជែនឡើងវិញ ជួយកាត់បន្ថយភាពចាស់មុនអាយុ ជាពិសេសធ្វើឲ្យស្បែកសស្អាត ភ្លឺរលោង ដែលស្រ្តីវ័យលើស ៣០ ឆ្នាំ គួរតែទទួលទានឲ្យបានទៀតទាត់៖ សាឡាត់ នៅក្នុងសមាសភាពអាហារូបត្ថម្ភបង្ហាញថា សាឡាត់មានវីតាមីនជាច្រើនដែលល្អសម្រាប់សុខភាព ហើយមិនតែប៉ុណ្ណោះ សាឡាត់ក៏សម្បូរទៅដោយវីតាមីន A ដែលជំរុញការបង្កើតឡើងវិញនៃស្បែក និងវីតាមីន C ជួយការពារស្បែកពីកាំរស្មីអ៊ុលត្រាវីយូឡេ និងបន្ថយដំណើរការនៃភាពចាស់។ លើសពីនេះ  សាឡាត់ក៏មានជាតិសរសៃច្រើនផងដែរ ក្នុងការជួយបន្សាបជាតិពុលក្នុងរាងកាយ និងធ្វើឱ្យស្បែកមានសុខភាពល្អ។ ខាត់ណា យោងតាមអ្នកជំនាញអាហារូបត្ថម្ភ និយាយថា ខាត់ណាត្រូវបានគេស្គាល់ថា ជាស្តេចបន្លែមួយប្រភេទ…

ស៊ែឲ្យនារីៗដឹងផង! រូបមន្ត ៤ យ៉ាង ផ្សំជាមួយស្របៀរ ជួយឲ្យស្បែកភ្លឺថ្លា បង្រួមរន្ធញើស បំបាត់មុនយ៉ាងងាយ!
សុខភាព

ស៊ែឲ្យនារីៗដឹងផង! រូបមន្ត ៤ យ៉ាង ផ្សំជាមួយស្របៀរ ជួយឲ្យស្បែកភ្លឺថ្លា បង្រួមរន្ធញើស បំបាត់មុនយ៉ាងងាយ!

ក្នុងអំឡុងពេលដំណើរការ fermentation ស្រាបៀរមានកំហាប់អាស៊ីតឡាក់ទិកស្រាល ដែលមានសមត្ថភាពក្នុងសម្អាតស្បែក ធ្វើឱ្យមានតុល្យភាព pH នៃស្បែក រារាំងការបង្កើត និងផលិតបាក់តេរីដែលបង្កឱ្យកើតមុន និងបន្ថយដំណើរការនៃភាពចាស់ កាត់បន្ថយស្នាមជ្រីវជ្រួញ និងចំណុចខ្មៅដែលបណ្តាលមកពីភាពចាស់មុនអាយុ។ លាយស្រាបៀរពណ៌សជាមួយ oatmeal គ្រាប់តែលាយម្សៅ oatmeal ៣ ស្លាបព្រាបាយជាមួយ ស្រាបៀរ ១ កំប៉ុង ដើម្បីបង្កើតជាសារធាតុបំបាត់មុន ផ្តល់សំណើមពេញលេញ បំបាត់ស្នាមអុចខ្មៅ និងធ្វើអោយស្បែកស។ ជាពិសេសអ្នកដែលមានស្បែករលាកដោយសារកំដៅថ្ងៃ អ្នកគួរតែផ្តល់អាទិភាពដល់រូបមន្តងូតទឹកស្រាបៀរ និងម្សៅអង្ករ ជំនួសឱ្យការប្រើផលិតផលឧស្សាហកម្មផ្សេងទៀត។ លាយស្រាបៀរពណ៌សជាមួយទឹកដោះគោស្រស់ លាយស្រាបៀរកន្លះកំប៉ុង ទឹកដោះគោស្រស់…

ចង់ស្អាតស្អាតបានតើ! ជាមួយនឹងផ្កាស្បៃរឿងធម្មជាតិជិតៗផ្ទះហ្នឹងដឹងតែថាស្អាតម៉ដ្ឋខៃទន់គួរឱ្យចង់អង្អែលតែម្តង!
សុខភាព

ចង់ស្អាតស្អាតបានតើ! ជាមួយនឹងផ្កាស្បៃរឿងធម្មជាតិជិតៗផ្ទះហ្នឹងដឹងតែថាស្អាតម៉ដ្ឋខៃទន់គួរឱ្យចង់អង្អែលតែម្តង!

ផ្កាស្បៃរឿង មើលទៅយើងប្រហែលជាគិតថាវាគ្រាន់តែជាផ្កាតាំងលម្អផ្ទះ តែការពិតទៅផ្កាស្បៃរឿងក៏មានប្រយោជន៍ជារូបមន្តថែរក្សាសម្រស់ផ្ទៃមុខតាមបែបធម្មជាតិដែរ ដែលលោកអ្នកនឹកស្មានមិនដល់។ ដោយវាមានសារធាតុពិសេសៗជំនួយផ្ទៃមុខ ​ឱ្យទន់ រលោង ម៉ដ្ឋខៃ ស្រស់ស្អាត ក្មេងជាងវ័យបានផងដែរ ​ដោយគ្រាន់តែលាយគ្រឿងផ្សំបែបធម្មជាតិងាយរកតែប៉ុន្មានមុខតែប៉ុណ្ណោះ។ ដូច្នេះចង់ដឹងថាប្រើប្រាស់ផ្កាស្បៃរឿងតាមវិធីណាជួយឱ្យមុខស្អាត កុំឱ្យចាំយូរមករៀនពីវីធីធ្វើទាំងអស់គ្នា៖ # ផ្កាស្បៃរឿង និងទឹកដោះគោ រូបមន្តនេះនឹងជួយកម្ចាត់មុខដែលខ្មៅខ្លោចដោយសារតែកម្តៅថ្ងៃ ជាពិសេសធ្វើឱ្យផ្ទៃមុខរបស់អ្នក ស ទន់ ម៉ដ្ឋខៃ ភ្លឺរលោងចែងចាំងស្អាតដូចស្បែកកូនក្មេង។ គ្រឿងផ្សំរួមមាន៖ ១. ផ្កាស្បៃរឿង ១ទង ២. ម្សៅរមៀត (ទិញផ្សារស្រាប់ក៏បាន ឬយករមៀតស្រស់ៗហាន់ហាលថ្ងៃចាំបុកជាម្សៅក៏បាន) ចំនួន កន្លះស្លាបព្រាបាយ…

មិនគួរមើលរំលង! ផ្លែស្រកានាគ ផ្ដល់អត្ថប្រយោជន៍លើសលប់ដល់សុខភាព!!
សុខភាព

មិនគួរមើលរំលង! ផ្លែស្រកានាគ ផ្ដល់អត្ថប្រយោជន៍លើសលប់ដល់សុខភាព!!

មនុស្សជាច្រើនបានដឹងរួចមកហើយថាបន្លែ និងផ្លែឈើមានប្រយោជន៍ល្អណាស់សម្រាប់សុខភាព ហើយមានផ្លែឈើមួយចំនួនដែលត្រូវបានគេសរសើរថាជា superfoods ដែលល្អសម្រាប់ការញ៉ាំមានដូចជា ផ្លែឈើផ្កាយ ផ្លែទទឹម ឬផ្លែបឺរ និងផ្លែស្រកានាគជាដើម។ ថ្ងៃនេះ “ក្នុងស្រុក” នឹងបញ្ជាក់យ៉ាងច្បាស់ពីអត្ថប្រយោជន៍ដ៏លេចធ្លោរបស់ផ្លែស្រកានាគដែលមិនគួររំលង ដែលមិនថាតែកុមារ ឬមនុស្សពេញវ័យអាចញ៉ាំបានដូចគ្នា៖ ការគ្រប់គ្រងជាតិស្ករបានល្អ ផ្លែស្រកានាគ ត្រូវបានគេស្គាល់ថា ជាផ្លែឈើមានជាតិសរសៃខ្ពស់ ដែលជាសារធាតុចិញ្ចឹមដ៏សំខាន់ក្នុងការជួយគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម និងជួយកាត់បន្ថយកម្រិតជាតិស្ករក្នុងឈាម ហើយស័ក្តិសមបំផុតសម្រាប់អ្នកជំងឺទឹកនោមផ្អែមជាពិសេស។ ប៉ុន្តែទោះជាយ៉ាងនេះក្តី យកល្អគួរតែស្ថិតក្រោមការណែនាំរបស់វេជ្ជបណ្ឌិត ព្រោះ​បើ​អ្នក​ញ៉ាំ​ច្រើន​ពេក វាក៏​អាច​ធ្វើ​ឲ្យ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ចុះ​ទាប​យ៉ាង​គ្រោះថ្នាក់ផងដែរ។ បំបាត់ការឈឺសន្លាក់ កាត់បន្ថយការឈឺចាប់ ផ្លែស្រកានាគមានប្រសិទ្ធភាពប្រឆាំងនឹងការរលាក ជួយកាត់បន្ថយការរលាក និងការឈឺចាប់សន្លាក់ផ្សេងៗ។  មិនតែប៉ុណ្ណោះ ផ្លែស្រកានាគអាចយកធ្វើជាម៉ាសបិតមុខជួយកាត់បន្ថយស្នាមមុន…

គិតច្រើន ពិបាកគេង ឬចូលគេងយប់ជ្រៅ សាកល្បង៦វិធីនេះ អាចជួយឱ្យអ្នកគេងលក់បានយ៉ាងងាយស្រួល!
សុខភាព

គិតច្រើន ពិបាកគេង ឬចូលគេងយប់ជ្រៅ សាកល្បង៦វិធីនេះ អាចជួយឱ្យអ្នកគេងលក់បានយ៉ាងងាយស្រួល!

ពេលទៅធ្វើការ ឬជួបមិត្តភក្តិ រង្វង់ភ្នែកខ្មៅរបស់អ្នកតែងតែទាក់ទាញប្រយោគមួយឃ្លាថា «យប់មិញចូលគេងម៉ោងប៉ុន្មាន?» ឬ «យប់មិញរវល់ធ្វើអ្វីខ្លះ?» ជាដើម។ នេះជាសំនួរដ៏ពេញនិយមក្នុងចំណោមមនុស្សទូទៅ ប៉ុន្តែពេលខ្លះវាបានក្លាយទៅជាសម្ពាធដែលពិបាកនឹងទទួលយកទៅវិញក៏មានដែរ ព្រោះថាមនុស្សមួយចំនួនពិតជាមានបញ្ហាទាក់ទងជាមួយនឹងដំណេក ដែលបណ្តាលមកពីកត្តាសុខភាពប្រចាំកាយ កត្តាសង្គម គ្រួសារ ការងារ និងស្នេហា -ល-។ ជាការពិតណាស់ កត្តាចាំបាច់ដែលមនុស្សគ្រប់រូបត្រូវធ្វើ ដើម្បីឲ្យរាងកាយមានសុខភាពនោះគឺ ការគេងសម្រាកឱ្យបានគ្រប់គ្រាន់ ដើម្បីត្រៀមខ្លួនសម្រាប់ថ្ងៃថ្មី។ ប៉ុន្តែ​តើ​នឹង​មាន​អ្វី​កើតឡើង​ប្រសិនបើ​រាងកាយ​របស់​យើង​​គេងមិនបានគ្រប់គ្រាន់? ច្បាស់ណាស់ថា ​គឺ​សុខភាពអ្នកនឹងចុះ​ខ្សោយទៅតាមនោះដែរ ហើយអាចប៉ះពាល់ដល់អារម្មណ៍ និងការងារផងដែរ។ ខាងក្រោមនេះគឺជាវិធី៧យ៉ាង ដើម្បីព្យាបាលអាការៈគេងមិនលក់ ដែលអ្នកគួរសាកល្បង៖ ១) សម្រួលដង្ហើមតាមបែប ៤-៧-៨៖…

ឈប់បារម្ភ! នារីៗគ្រាន់តែធ្វើតាម ៤ វិធីនេះ ធានាស្បែកមុខស ភ្លឺថ្លា ពិសេសកាន់តែក្មេងជាងវ័យ!
សុខភាព

ឈប់បារម្ភ! នារីៗគ្រាន់តែធ្វើតាម ៤ វិធីនេះ ធានាស្បែកមុខស ភ្លឺថ្លា ពិសេសកាន់តែក្មេងជាងវ័យ!

ការថែរក្សាស្បែកមានសារៈសំខាន់ណាស់សម្រាប់ស្ត្រី ព្រោះ​ការ​មាន​ស្បែក​មុខ​ស ម៉ត់​រលោង គ្មាន​ស្នាម​អុជ​ខ្មៅ នឹង​ធ្វើ​ឱ្យ​មុខ​អ្នក​មើល​ទៅ​មាន​មន្ត​ស្នេហ៍។ ជាងនេះទៅទៀត ពេល​លាប​គ្រឿង​សម្អាង អ្នក​អាច​បញ្ចេញ​ស្បែក​ដោយ​ភាពជឿជាក់​។ ប៉ុន្តែនៅពេលដែលអាយុកាន់តែច្រើន យើងក៏ត្រូវប្រឈមមុខនឹងលក្ខខណ្ឌផ្សេងៗដែលប៉ះពាល់ដល់ស្បែក មិនថាពន្លឺព្រះអាទិត្យ ការបំពុល ភាពតានតឹង សុទ្ធតែជាមូលហេតុនៃស្បែកខ្មៅស្រអាប់។ បន្ទាប់មកមនុស្ស​ជា​ច្រើន​ព្យាយាម​ស្វែង​រក​វិធី​លឿន​បំផុត​ដើម្បី​ធ្វើ​ឱ្យ​ស្បែក​ស​ទាំង​វិធី​ធម្មជាតិ និង​វិធី​កែ​សម្ផស្ស​ដោយ​វេជ្ជបណ្ឌិត។ ខាងក្រោមនេះជាវិធីសាស្ត្រងាយៗ ជួយធ្វើឲ្យស្បែកមុខស ស្រស់ថ្លា ដោយប្រើរយៈពេលខ្លីបំផុត៖ លាបក្រែមលាបស្បែកដែលមានសារធាតុធ្វើអោយស៖ នាពេលបច្ចុប្បន្ននេះ មានផលិតផលថែរក្សាស្បែកជាច្រើនដែលជាប្រភេទ whitening ដាក់លក់នៅលើទីផ្សារ។ ដោយផលិតផលទាំងអស់នោះ អាចជួយចិញ្ចឹមស្បែកឱ្យកាន់តែស កាត់បន្ថយស្នាមអុចខ្មៅ សម្រួលស្ថានភាពស្បែក ធ្វើឱ្យមុខកាន់តែភ្លឺថ្លា និងរលោង។ រិតតែពិសេសទៀត…

ងាយៗ អនុវត្តវិធីទាំង ៥ នេះឲ្យបានត្រឹមត្រូវ ជួយឲ្យអ្នកគេងលក់ស្រួល មិនប៉ះពាល់សុខភាព!!
សុខភាព

ងាយៗ អនុវត្តវិធីទាំង ៥ នេះឲ្យបានត្រឹមត្រូវ ជួយឲ្យអ្នកគេងលក់ស្រួល មិនប៉ះពាល់សុខភាព!!

ការគេងគឺជាអាទិភាពចម្បងក្នុងជីវិតមនុស្សគ្រប់គ្នា ដែលមានទំនោរប៉ះពាល់ទាំងផ្លូវកាយ និងផ្លូវចិត្ត។ ដូច្នេះហើយថ្ងៃនេះ យើងនឹងនាំអ្នកទាំងអស់គ្នាមករៀនពីរបៀបគេងដើម្បីទទួលបាននូវសុខភាពល្អ។ ខាងក្រោមនេះ ជាវិធីកែលម្អដំណេកសម​ស្របទាំង ៥ ដែលអ្នកគួរតែអនុវត្តឲ្យបានត្រឹមត្រូវ។ ១.ការជ្រើសរើសគ្រែ -កម្ពស់គ្រែ ប្រសិនបើអ្នកអង្គុយលើគ្រែ សន្លាក់ត្រគាក និងជង្គង់របស់អ្នកត្រូវតែស្របគ្នា ប៉ុន្តែ ប្រសិនបើផ្នែកត្រគាកទាបជាង មានន័យថា គ្រែទាប ហើយត្រូវប្រើថាមពលខ្ពស់ដើម្បីលើកខ្លួនឡើងវិញ។ -សម្ភារៈពូកអាស្រ័យលើអ្នកប្រើប្រាស់ តែបើអាច សូមព្យាយាមដេកលើពូក ១៥ ទៅ ៣០ នាទីជាមុន។ .​​​​បើធ្ងន់ពេក ទម្ងន់ជាច្រើននឹងធ្លាក់ចុះនៅចំណុចមួយ នឹងធ្លាក់ចូលទៅក្នុងប៊ូតុងឆ្អឹង, ចំណុច scapula, ត្រគាក។…