គ្រួសារ

Cover Kon 1
គ្រួសារ

ប្លែកមែន! កូនក្រមុំឆ្នាំ ២០២២ លេងលើកបណ្ណាការហែរជំនូនទៅដណ្តឹងកូនកំលោះទៅវិញ

កាលពីថ្ងៃទី ១៣ ខែមីនា ឆ្នាំ​២០២២ នេះមង្គលការមួយកន្លែងស្ថិតនៅក្នុងប្រទេសថៃបានបង្កភាពភ្ញាក់ផ្អើលជាខ្លាំងទាំងក្នុងប្រទេស និងក្រៅប្រទេស ដោយស្ត្រីជាកូនក្រមុំបែរជាក្លាយទៅជាភាគីដែលហែរបណ្ណាការមកដណ្តឹងខាងប្រុសខុសពីទំនៀមទម្លាប់ដើមដែលមានតែភាគីខាងប្រុសតែប៉ុណ្ណោះដែលមកដណ្តឹងខាងស្រី ។ ហើយអ្វីកាន់តែភ្ញាក់ផ្អើលទៀតនោះគឺ ថ្លៃបណ្ណាការដែលកូនក្រមុំហែរមកដណ្តឹងខាងប្រុស មានតម្លៃដល់ទៅ ១២លានបាត ដែលមានតម្លៃប្រហែលនឹងចំនួន ៤០ម៉ឺនដុល្លារឯណោះ ។ ពិធីមង្គលការដ៏ចម្លែកនេះ មានកូនក្រមុំមានឈ្មោះថា Pitchaya Phanomai ហៅក្រៅថា Bai Liu អាយុ ៣៣ឆ្នាំ និងកូនកំលោះលោក Panupong Thephachantharak ហៅក្រៅ Nikki អាយុ ៣៣ឆ្នាំ ដោយអ្នកទាំង២…

Cover Passss
គ្រួសារ

ឆាកជីវិត! អ៊ុំស្រីអាយុ ៦០ឆ្នាំ រត់កង់៣ ពេលយប់ ចិញ្ចឹមម្តាយអាយុ ៨៥ឆ្នាំ

ជារឿងមួយដ៏គួរអាណិតអាសូរជាខ្លាំង ដោយថ្មីៗនេះល្បីកក្រើកពេញហ្វេសប៊ុក ពីជីវិតអ៊ុំស្រីម្នាក់មានអាយុ ៦០ឆ្នាំទៅហើយ បែរជាតស៊ូប្រឹងរត់កង់៣ ទាំងយប់ទៅវិញដើម្បីចិញ្ចឹមម្តាយដែលចាស់ជរានៅផ្ទះ។ តាមរយៈគណនីហ្វេសប៊ុក Dy LyKa បានរៀបរាប់ថា៖ « អ៊ុំស្រីអាយុ 60ឆ្នាំរត់ passapp នៅពេលយប់ ចិញ្ចឹមម្តាយអាយុ ៨៥ឆ្នាំ ជួយជិះគាត់ផងបងប្អូនគាត់អត់កូន អត់ប្តីរាល់ថ្ងៃចិញ្ចឹមម្តាយ គាត់រត់ម៉ោង ៤ល្ងាច ដល់ព្រឹក លេខគាត់ 0968453960 ទីតាំងគាត់ ម្តុំបាក់ទូក និង ផ្សាដេប៉ូ »។ នេះជាឆាកជីវិតពិតៗរបស់កូនកត្តញ្ញូ មិនថាពិបាកយ៉ាងណាក៏ត្រូវតែតស៊ូរកស៊ីចិញ្ចឹមម្តាយដែលជាអ្នកមានគុណខ្លួនជានិច្ច ដូច្នេះប្រសិនជាបងប្អូនមានការអាណិតអាសូរ…

Cover Knongsrok
គ្រួសារ

មានប្រពន្ធដូចមាន Google ទូរស័ព្ទជ្រុះបាត់មួយយប់ហេីយ ស្អែកឡេីងទៅដល់ផ្ទះអ្នករេីស

សម័យបច្ចុប្បន្ននេះបច្ចេកវិទ្យាកាន់តែជឿនលឿនស្ទើរស្មានមិនដល់ ពិសេសគឺប្រព័ន្ធការពារសុវត្ថិភាពផ្ទាល់ខ្លួនការពារបាត់បង់របស់មានតម្លៃជាដើម។ យ៉ាងណាមិញជារឿងមួយដ៏ត្រេកអរ និងហួសចិត្តមួយដែរ ដោយសារតែមានកម្មវិធីទូរស័ព្ទជឿនលឿន បុរសម្នាក់បានបាត់ទូរស័ព្ទដៃត្រឹមតែមួយយប់តែបែរជាអាចយកត្រលប់មកវិញបានព្រោះតែកម្មវិធីទូរស័ព្ទតាមដានមួយ តែមិនមែនម្ចាស់ទូរស័ព្ទអ្នកដាក់ឡើយ គឺប្រពន្ធជាអ្នកលួចដាក់តាមដានប្តីខ្លាចលួចខូច តែបែរជាមានប្រយោជន៍ក្នុងការបានរបស់ទ្រព្យទៅវិញ។ តាមគណនីហ្វេសប៊ុក Ly KimHong បានរៀបរាប់ថា៖ « មានប្រពន្ធដូចមានGoogle 😂😂 ទូរស័ព្ទជ្រុះបាត់មួយយប់ហេីយ ស្អែកឡេីង បុកទៅសុំដល់ផ្ទះអ្នករេីស 30km ពីគ្នា , គាត់លួចដាក់ Zenly ក្នុងទូរស័ព្ទតាមដានប្តី … សំណាងហេីយប្តីមិនដែលខូច 😂😂😂កុំអីចប់….. An Chy ម្ចាស់ អន្ទាក់…

Square Simple(1)
គ្រួសារ

ឪពុកម្តាយមានលក្ខណៈសម្បត្តិបែបណា ដែលកូនៗប្រាថ្នាចង់បានជាទីបំផុត!

ពេលមានកូនហើយ លោកឪពុកអ្នកម្តាយគ្រប់រូបតែងតែប្រាថ្នាចង់ឱ្យខ្លួនឯងក្លាយទៅជាមនុស្សជាទីស្រលាញ់របស់កូនដោយការព្យាយាមធ្វើខ្លួនជាឪពុកម្តាយដ៏ល្អ តាមថែរក្សា តាមការពារកូន និងតាមចិត្តកូនគ្រប់បែបយ៉ាង។ ប៉ុន្តែពេលខ្លះការតាមចិត្តកូនជ្រុលខ្លាំងពេកក៏អាចបណ្តាលឱ្យកូនក្លាយជាមនុស្សខូចយល់តែចិត្តខ្លួនឯង ឬជាមនុស្សរឹងរូសជាដើម ដោយសារតែការទំរើសខ្លាំងពេកក៏មានដែរ។ ទោះបីជាយ៉ាងណាក្តី ឪពុកម្តាយមិនមានកំហុសនោះទេ គ្រាន់តែឪពុកម្តាយមួយចំនួននៅមិនទាន់ដឹងច្បាស់នៅឡើយថា​ តើខ្លួនគួរមានលក្ខណៈសម្បត្តិបែបណាខ្លះដែលជាទីប្រាថ្នារបស់កូនៗ? ខាងក្រោមនេះ គឺជាគុណសម្បត្តិមួយចំនួនដែលឪពុកម្តាយគួរមាន ប្រសិនបើចង់ក្លាយជាមនុស្សជាទីស្រលាញ់របស់កូនគ្រប់រូប៖ ១)​ ឪ​ពុកម្ដាយនិយាយស្តីពីរោះ និងទន់ភ្លន់៖ ឪ​ពុកម្ដាយដែលនិយាយស្ដីទន់ភ្លន់ សុភាពរាបសារ  មិនគំរោះគំរើយទៅកាន់កូន នឹងធ្វើឱ្យកូនមានអារម្មណ៍ថា ស្រស់ថ្លា មានភាពកក់ក្តៅ ដូចជាប្រើពាក្យបាទ ឬចាសជាមូយកូនជាដើម។ ២) ឪ​ពុកម្ដាយតាមចិត្តកូន៖ កូនគ្រប់រូបតែងតែចង់បានឪ​ពុកម្ដាយដែលតាមចិត្តខ្លួនគ្រប់រឿង ប្រសិនបើអ្នកជាឪពុកម្តាយដែលឧស្សាហ៍ព្យាយាមផ្គាប់ចិត្តកូនដោយភាពស្និទ្ធស្នាល ធានា​ថា​កូននឹង​នៅ​ជាប់​ជាមួយអ្នក​គ្រប់​ពេលមិនចង់ឃ្លាតឆ្ងាយទៅណាឡើយ។​ ក៏ប៉ុន្តែប្រសិនបើអ្នកតាមចិត្តកូនខ្លាំងជ្រុលពេកក៏មិនបានដែរ…

Cover Jeat KS
គ្រួសារ

អាជ្ញាធរជាតិអប្សរា មិនគាំទ្រ​ការយកទង់ជាតិខ្មែរមកច្នៃជាម៉ូដសម្លៀកបំពាក់

ថ្មីៗនេះរូបភាពការច្នៃទង់ជាតិព្រះរាជាណាចក្រកម្ពុជា ជាសំលៀកបំពាក់សម្រាប់ស្លៀកពាក់ បានកំពុងតែមានមតិខ្វែងគំនិតគ្នា ទាំងការយល់ស្រប និងមិនគាំទ្រ តែដោយឡែក សម្រាប់អាជ្ញាធរជាតិអប្សរា ​បានមានប្រសាសន៍ថា មិនគាំទ្រចំពោះការយក​ទង់​ជាតិ​ខ្មែរ​ទៅច្នៃ​ធ្វើ​ជាម៉ូដសម្លៀក​បំពាក់។ ឯកឧត្ដម ឡុង កុសល អគ្គនាយករង និងជាអ្នកនាំពាក្យអាជ្ញាជាតិអប្សរា មានប្រសាសន៍កាលពីរសៀលថ្ងៃ​ទី០៧ ខែ​មីនា ឆ្នាំ២០២២ថា ការយកទង់ជាតិខ្មែរ ដែលជានិមិត្តរូបរបស់ជាតិ​ខ្មែរមកច្នៃជាម៉ូដសំលៀកបំពាក់ គឺជាការមិនសមរម្យ ព្រោះគេតែងតែផ្តល់តម្លៃ​ដល់​ទង់ជាតិ គឺ​ទង់ជាតិតែងតែ​ត្រូវបានបង្ហូ​ត​ឡើងលើដោយអមជាមួយនូវការច្រៀង និងភ្លេងជាតិ​។ ​ទង់ជាតិ​គឺ​ជានិមិត្តរូបជាតិ​​។ ឯកឧត្តម មានប្រសាសន៍ទៀតថា​ ទង់ជាតិ​​ត្រូវបានគោរព ដោយ​ស្មារតីស្នេហាជាតិ ស្រលាញ់ទឹកដី ជាតិ​មាតុ​ភូមិ​​។ ម្យ៉ាងទៀត ទង់ជាតិក៏ត្រូវបានផ្ដល់ជាមហាកិត្តិយស​សម្រាប់​វីរជន…

Cover KS Pich
គ្រួសារ

ពេជ្រ សោភា យកមិត្តភាពតាំងពីឆ្នាំ ២០០២ រហូត ២០២២ មកថតជារឿង ហើយផ្តាំផ្ញើយ៉ាងចាស់ដៃថា

ថ្មីៗនេះ អ្នកនាង ពេជ្រ សោភា ហាក់ឡើងយីអ៊ុន ខ្លាំងនៅក្នុងការផលិតបទចម្រៀង និងវីដេអូចម្រៀងដែលប្រកបដោយគុណភាព ពិរោះទាំងបទចម្រៀង ល្អទាំងវីដេអូ ដែលធ្វើឱ្យកេរ្តិ៍ឈ្មោះអ្នកនាងលើវិធីសិល្បៈនៅតែឈរជើងលំដាប់កំពូលដដែល។ តែអ្វីដែលគួរឱ្យចាប់អារម្មណ៍ថ្មីៗនេះ អ្នកនាង ពេជ្រ សោភា​ ស្រាប់តែបានបង្ហាញតម្រុយថ្មី ក្នុងការផលិតសាច់រឿងដែលស្តែងពីមិត្តភក្តិយូរឆ្នាំរបស់អ្នកនាង ជាមួយនឹងមិត្តភក្តិ ៤នាក់ទៀត ដែលមានរយៈកាលដល់ទៅ ២០ឆ្នាំ ។ តាមរយៈគណនីហ្វេសប៊ុកផេកជាផ្លូវការរបស់អ្នកនាង ពេជ្រ សោភា បានសរសេររៀបរាប់ថា ៖ « អាធី អារី អាវី អាណេ ដឹងអត់យើងនឹកពួកឯងណាស់…

៥
គ្រួសារ

មនុស្សស្រីកុំល្ងង់ខ្លាំងពេក! ឈប់ឃាត់មនុស្សដែលចង់ទៅ ឈប់ហៅមនុស្សដែលអស់ចិត្ត ហើយក៏ឈប់រង់ចាំគេទៀត

មានពេលខ្លះ មនុស្សស្រីដើម្បីតែស្នេហា ព្រោះតែការស្រឡាញ់ នាងមិនត្រឹមតែល្ងង់ប៉ុណ្ណោះទេ តែថែមទាំងមហាល្ងង់ថែមទៀតផង ល្ងង់ដែលព្យាយាមឃាត់មនុស្សដែលគេមិនដែលគិតថានឹងចង់នៅជាមួយនាងពេញមួយជីវិត។ មនុស្សស្រីល្ងង់ ដែលដឹងទាំងដឹងហើយថា គេនោះអស់ចិត្តហើយ គេលែងស្រឡាញ់នាងទៀតហើយ គេគ្មានសូម្បីតែការអាណិត និងស្រណោះចំពោះខ្លួន តែមនុស្សស្រី នៅតែបន្តដង្ហើយហៅ ឱ្យគេនោះត្រឡប់មកវិញ។ មនុស្សស្រី ក៏លើសពីល្ងង់ ដែលសុខចិត្តចំណាយពេលដ៏មានតម្លៃរបស់ខ្លួន លះបង់ចំពោះមនុស្សអាត្មានិយមម្នាក់ ធ្វើបាបខ្លួនឯង សុខចិត្តរង់ចាំមនុស្សដែលចាកចេញ នៅតែបន្តផ្ដល់ក្ដីសង្ឃឹមក្លែងក្លាយ ថាគេនឹងត្រឡប់មកវិញ ទាំងដែលដឹងហើយថា វាមិនអាច​ ក៏ដឹងច្បាស់ថា ការពិតគេមានអ្នកថ្មីហើយ។ មនុស្សស្រី អ្នកត្រូវដឹងថា ទោះបីជាអ្នកជាស្រីស្អាត រូបឆោមឆើតឆាយយ៉ាងណា ក៏ដោយ…

Knongsrok 1
គ្រួសារ

ច្បាស់ណាស់! ឃើញកាយវិការទាំងនេះហើយ ជាសញ្ញាបង្ហាញថា បុរសម្នាក់នោះ បានជួបស្នេហាពិតហើយ

ក្តីស្រលាញ់ អាចធ្វើឱ្យមនុស្សម្នាក់មានការប្រែប្រួលយ៉ាងធំមួយ មិនថាជាបុរស ឬមនុស្សស្រីនោះទេ ឱ្យតែលះបង់នូវចិត្តពិត ចាត់ទុកដៃគូម្ខាងទៀតជាក្តីស្រលាញ់ដ៏ពិតប្រាកដ គឺចៀសមិនរួចឡើយអាចដោយសារតែសេចក្តីស្នេហាកើតមាននូវការផ្លាស់ប្តូរមួយ។ មានគេនិយាយថា ស្នេហាដែលល្អអាចនាំឱ្យមនុស្សឆ្ពោះទៅរកទិសដៅអភិវឌ្ឍន៍ល្អមួយ ហើយស្នេហាដែលមិនល្អក៏អាចនាំឱ្យមនុស្សម្នាក់ឆ្ពោះទៅរកទិសដៅអភិវឌ្ឍន៍ដែលមិនល្អដូចគ្នា ។ ជាការពិតណាស់ មនោសញ្ចេតនាអាចរងឥទ្ធិពលពីមនុស្សម្នាក់ ហើយមានការប្រែប្រួលដោយមិនដឹងខ្លួន មិនខ្វល់ថាល្អ ឬអាក្រក់នោះទេ ការប្រែប្រួលទាំងនេះ គឺមិនអាចលាក់បាំងបានឡើយ។ អ្នកនិពន្ធដ៏ល្បីប្រចាំប្រទេសចិនម្នាក់ធ្លាប់បាននិយាយថា ៖ ចំពោះនារីភាគច្រើន អត្ថន័យនៃក្តីស្រលាញ់គឺត្រូវបានគេស្រលាញ់។ នៅក្នុងរឿងមនោសញ្ចេតនា មនុស្សស្រីសុទ្ធតែសង្ឃឹមថា មនុស្សប្រុសស្រលាញ់ខ្លួនឯងយ៉ាងជ្រាលជ្រៅ ចាត់ទុកខ្លួនឯងថាជាក្តីស្រលាញ់ដ៏ពិតប្រាកដ។ ដូច្នេះ កាយវិការរបស់មនុស្សប្រុសណាខ្លះ ទើបអាចចាត់ទុកបានថាពួកគេស្រលាញ់អ្នកពិតប្រាកដបានទៅ? តាមពិតទៅ បន្ទាប់ពីមនុស្សប្រុសម្នាក់ស្រលាញ់មនុស្សស្រីម្នាក់ហើយនោះ កាយវិការគឺជាការបញ្ជាក់ដ៏ស្មោះត្រង់បំផុត…

17
គ្រួសារ

៤ ជំហ៊ាននេះស្រ្តីឆ្លាតគួរតែ​មាន ដើម្បីក្លាយជាភរិយាល្អ និងទទួលបានការគោរពពីស្វាមីដោយគ្មានលក្ខណ្ឌ

គ្រប់ស្រ្តីទាំងអស់ក្នុងពិភពលោកនេះ មិនថាខ្លួនកំពុងស្ថិតក្នុងស្ថានភាពបែបណា ឬករណីណាមួយនោះទេ តែងតែមានចិត្តនិងបំណងប្រាថ្នាទាមទារចង់ឲ្យស្វាមីផ្ដល់ក្ដីស្រឡាញ់ពេញលេញ ក៏ដូចជាការគោរព ដោយគ្មានលក្ខណ្ឌដែរ។ ដូច្នោះ ដើម្បីទទួលបានអ្វីដូចដែលធ្លាប់រំពឹង អ្នកគួរសង្គេតមើលគន្លឹះចម្បងដូចខាងក្រោមឲ្យបានល្អ៖ ១.ធ្វើជាមិត្តល្អបំផុតរបស់ប្តី ក្នុងនាមជាប្រពន្ធម្នាក់គួរតែជាមនុស្សដែលប្តីមានអារម្មណ៍រីករាយបំផុតក្នុងការនៅក្បែរជំនួសឱ្យមិត្តល្អបំផុតឬនរណាម្នាក់។ ជាពិសេសនោះ ត្រូវដឹងពីរបៀបបង្កើតអារម្មណ៍ដោយស្មោះ និងការទទួលយកដោយគ្មានលក្ខខណ្ឌ ចែករំលែកភាពរីករាយ និងទុក្ខសោកក្នុងជីវិតនេះជាមួយស្វាមី។ ២.បំពេញតម្រូវការប្តី ប៉ុន្តែកុំភ្លេចខ្លួនឯងផ្ទាល់ ជាទូទៅ ប្រសិនបើស្វាមីរបស់អ្នកមានតម្រូវការផ្លូវភេទខ្ពស់ជាងអ្នក ចូរគិតអំពីវាឲ្យបានច្បាស់លាស់។  ហើយស្ត្រី​គួរ​បំពេញ​សេចក្តី​ត្រូវ​ការ​របស់​ស្វាមី ឬ​របស់​តិច​តួច​ ដែលមិនបាន​ធ្វើ​ឱ្យ​អ្នក​មាន​អារម្មណ៍​មិន​ស្រួលឡើយ។ ប៉ុន្តែ អ្វីដែលសំខាន់ កុំភ្លេចអំពីខ្លួនអ្នក គោរព និងស្រឡាញ់ខ្លួនឯងជាដាច់ខាត។ ៣.ត្រូវចេះរក្សាអត្តសញ្ញាណរបស់ខ្លួន ស្ត្រី​ដែល​បានរៀបការ​ហើយ​ក៏​គួរ​ធ្វើ​តាម​ចំណង់​របស់​ខ្លួនដែរ បើទោះបីជាប្រហែលមិនអាចបន្តទាំងស្រុងក៏ដោយ។…

Knongsrok 1
គ្រួសារ

មនុស្សស្រីល្ងង់កាន់លុយប្តី ឯមនុស្សស្រីឈ្លាសវៃប្រើវិធីទាំងបីនេះ

មានមនុស្សជាច្រើនសួរខ្ញុំថា ក្នុងនាមជាមនុស្សស្រីគួរតែកាន់លុយប្តីទេ? ពីព្រោះមនុស្សប្រុសឱ្យតែមានលុយតែងតែចង់សប្បាយមានស្រីក្រៅ។ ដូច្នេះ ចង់ឱ្យចំណងអាពាហ៍ពិពាហ៍មានសុភមង្គល លុះត្រាតែក្នុងដៃរបស់មនុស្សប្រុសគួរតែកុំមានប្រាក់ច្រើនពេក។ តាមពិតទៅគំនិតមួយនេះខុសធ្ងន់ណាស់ បើមនុស្សស្រីម្នាក់ពឹងផ្អែកចំពោះការកាន់លុយប្តីដើម្បីទទួលបានសុភមង្គល និងសុវត្ថិភាពផ្លូវចិត្តនោះ ចុះមនុស្សប្រុសដែលក្រីក្រទាំងនោះ នៅតែលួចមានស្រីបានដដែល តើនេះគួរបកស្រាយយ៉ាងម៉េចវិញទៅ? សូមចងចាំថា សុវត្ថិភាពផ្លូវចិត្តរបស់មនុស្សស្រី គឺតាមរយៈភាពខ្លាំង និងការជឿជាក់លើខ្លួនឯងផ្តល់ឱ្យតែប៉ុណ្ណោះ គ្មានទាក់ទងនឹងអ្នកដទៃឡើយ។ នារីល្ងង់ គឺជាមនុស្សស្រីដែលចេះតែចង់កាន់លុយប្តី ឯនារីឈ្លាសវៃវិញ តែងតែអាចគ្រប់គ្រងមនុស្សប្រុសបានតាមរយៈវិធីទាំង៣ខាងក្រោមនេះ ៖ ១. រក្សាមាត់របស់ខ្លួនឯងឱ្យបានល្អ ពាក្យបុរាណពោលថា ៖ គ្រោះចេញពីមាត់ អ្នកទាំងអស់ក្រឡេកមើលភរិយាមួយចំនួនទៅដឹងហើយ ជាធម្មតាចូលចិត្តនិយាយរឿងឥតបានការ ដូច្នេះតែងតែមិនសូវទទួលបានអារម្មណ៍ល្អពីស្វាមីឡើយ ដ្បិតតែគេនិយាយថាស្តីឱ្យគឺស្រលាញ់មែន តែមានរឿងខ្លះ…

Knongsrok 1
គ្រួសារ

​ព្រះបាទ​សូរ្យវរ្ម័នទី២ ជាក្សត្រខ្មែរ​ដែលបានកសាងអង្គរឡើងមុនគេបង្អស់ និងបង្រួបបង្រួមជាតិខ្មែរឱ្យរួមតែមួយ

នៅក្នុងអតីតកាល ប្រវត្តិសាស្ត្រ​ខ្មែរគឺជាមហាណាចក្រដ៏ធំធេង និងជាអាណាព្យាបាលរបស់ប្រទេសជាច្រើនផង។ នៅក្នុងនោះរួមមាន ដូចជា ប្រទេសចំប៉ា សៀម ភូមា ។ល។ រហូតមកដល់សព្វកាលបច្ចុប្បន្នេះ កិត្តិនាមរបស់ព្រះមហាក្សត្រខ្មែរនីមួយនៅតែល្បីល្បាញជាប់តរហូតមក។ ខាងក្រោមនេះ គឺជាជីវប្រវត្តិព្រះមហាក្សត្រខ្មែរដ៏ខ្លាំងពូកែខាងសឹកសង្គ្រាម និងជាក្សត្រ​ដែលកសាងសមទ្ធិផលយ៉ាងច្រើនដល់កម្ពុជាយើង រួមមាន ប្រាសាទព្រះវិហារ អង្គរវត្ត ។ល។ ព្រះមហាក្សត្រ​ខ្មែរ​មួយ​អង្គ​ ដែល​ជា​អ្នក​ផ្ដួចផ្ដើម​សំណង់​ស្ថាបត្យកម្ម​ដ៏​ល្បីល្បាញ និង​ជា​និមិត្ត​រូប​នៃ​ប្រទេស​កម្ពុជា គឺ ​ព្រះបាទ​សូរ្យវរ្ម័នទី២។ ព្រះអង្គ​ឡើង​គ្រងរាជ្យ​នៅ​ដើម​សតវត្ស​ទី​១២ បន្ទាប់​ពី​បាន​ធ្វើ​គត់​ព្រះរាជា​ពីរ​អង្គ ដែល​សោយរាជ្យ​មុន​ព្រះអង្គឡើងគ្រងរាជ្យ។ ព្រះបាទ​សូរ្យវរ្ម័នទី២ (ឆ្នាំ​១១១៣-ឆ្នាំ​១១៥០) ព្រះបាទ​សូរ្យវរ្ម័នទី២​ គឺ​ជា​ព្រះមហាក្សត្រ​ខ្មែរ​សម័យ​អង្គរ​ដ៏​ល្បីល្បាញ​មួយ​ព្រះអង្គ។ ស្នា​ព្រះហស្ដ​ដ៏​សំខាន់​ជាង​គេ​ក្នុង​រាជ្យ​របស់​ព្រះអង្គ គឺ​ការ​ដឹក​នាំ​ស្ថាបនា​ប្រាសាទ​អង្គរវត្ត​ដ៏​ល្អ​គ្មាន​ពីរ​នៅ​លើ​ពិភពលោក​យើង​នេះ។…

7
គ្រួសារ

បើមិនពូកែរកលុយច្រើនទេ ស្រ្តីគួរមាន ៣ ចំណុចនេះ ដើម្បីចងចិត្តស្វាមីដកចិត្តមិនរួច!

ជាការពិតណាស់ដែលគេតែងលើកឡើងថា ទ្រព្យសម្បត្តិ លុយកាក់ ជារបស់មានតម្លៃនិងមានសារសំខាន់ណាស់សម្រាប់គ្រួសារម្នាក់ៗលើពិភពលោកនេះ។ ប៉ុន្តែទោះបីជាយ៉ាងនេះក្ដី វាក៏គ្រាន់ជាសម្បត្តិក្រៅកាយប៉ុណ្ណោះ ដែលមិនអាចមានតម្លៃស្មើនឹងសុភមង្គល ការគោរព ផ្ដល់តម្លៃឲ្យគ្នាទៅវិញទៅមករវាងប្តីប្រពន្ធក្នុងគ្រួសារឡើយ។ យ៉ាងណាមិញ ស្រ្តីដែលជាប្រពន្ធ គួរចងចាំថា ប្រសិនបើអ្នកមិនមែនជាមនុស្សពូកែធ្វើការរកប្រាក់ចូលក្នុងគ្រួសារទេ ត្រូវតែមានចំណុចសំខាន់ ៣ ជាប់ខ្លួនជាដរាប ដើម្បីជម្រុញចិត្តស្វាមីបំបាត់ភាពនឿយហត់៖ ១.ការគោរព បុរស​អាច​តាមលួងលោម​ប្រពន្ធ​ ហើយអាច​អនុញ្ញាតឲ្យ​ប្រពន្ធ​ធ្វើ​បាប​តាម​ចិត្តដែល​ចង់បានដែរ ប៉ុន្តែ​មិនមែនមានន័យថា អាច​អត់​ធ្មត់​ចំពោះ​ទង្វើរ​មិន​គោរព​ពី​ប្រពន្ធ​​ឡើយ។ ហេតុនេះ ទោះបីជាបុរសមិនសូវមានប្រាក់ច្រើន គ្មានការងារខ្ពង់ខ្ពស់ តួនាទីល្អ ក្នុងនាមជាប្រពន្ធដាច់ខាតត្រូវតែគោរពប្តី។ ២.ការកោតសរសើរ សកម្មភាពនេះជាអ្វីដែលប្តីគ្រប់រូបតែងតែចង់បានពីប្រពន្ធ ជា​ជាងពាក្យថា​“ស្រលាញ់”។ ជាពិសេស នៅពេលដែលបុរសជាប្តីត្រូវបានទទួលស្គាល់និងកោតសរសើរពីសមត្ថភាពរបស់គាត់ភ្លាម…

Cover Couple
Inspiration

ប្រពន្ធខំសន្សំលុយពេញមួយជីវិត ក្រោយស្លាប់ ស្រីប្តីអរគុណដែលខំរកលុយមួយជីវិតទុកឱ្យខ្លួន

ប្តីប្រពន្ធមួយគូ ក្រោយរៀបការហើយ រស់នៅយ៉ាងសន្សំសំចៃ មួយថ្ងៃៗពួកគាត់គិតតែខំរកសុី។ ហាងគាត់ បើកលឿនជាងគេនៅពេលព្រឹក ហើយបិទយឺតជាងគេនៅពេលយប់។ ១០ឆ្នាំក្រោយ ដោយសារតែប្រពន្ធពូកែសន្សំលុយពួកគេមានប្រាក់ចំនួន ៣០ មុឺនដុល្លារនៅក្នុងធនាគារ។ ស្រ្តីជាប្រពន្ធ សន្សំសំចៃណាស់ ទិញសំលៀកបំពាក់ថ្មីតែ ៣ ឈុតក្នុងមួយឆ្នាំ គឺកំឡុងពេលចូលឆ្នាំថ្មី។ កាបូបមិនដែលមានម៉ាក ហើយមិនដែលចូលរួមកម្មវិធីសង្គម ឬដើរលេងជាមួយមិត្តភក្តិឡើយ។ ប្តីប្រពន្ធនេះ ក៏មិនដែលធ្វើដំណើរកំសាន្តដែរ។ សូម្បីតែទៅញ៉ាំបាយនៅភោជនីយដ្ឋាន មួយឆ្នាំ ២ដង ក៏អាចរាប់ថាច្រើន សូម្បីតែអ្នកជិតខាងក៏កម្រនិយាយលេងជាមួយណាស់។ នៅអាយុ ៤៥ ឆ្នាំ ស្រ្តីជាប្រពន្ធស្រាប់តែគាំងបេះដូងស្លាប់។ មិនដល់មួយឆ្នាំផង…

Cover Porpel
គ្រួសារ

ពេលគូស្នេហ៍មានជីវភាពខ្សត់ខ្សោយ ឬ ប្រទេសមានប្រការមិនអាចរៀបការពេញខ្នាតបានត្រូវរៀបពិធីបែបនេះ

ក្នុងសណ្ដាប់អាពាហ៍ពិពាហ៍ខ្មែរ ពេញច្បាប់ក្បួនខ្មែរមានច្រើនបែបច្រើនសណ្ឋានណាស់ ដោយកាលពីចាស់ដើមមានរៀបចំកម្មវិធីដល់ទៅ៣ ថ្ងៃ រួចសង្ខេបត្រឹម ២ ថ្ងៃ ឬ ១ថ្ងៃកន្លះជាដើម។ តែយ៉ាងណាមិញ ពិធីដែលនាំឱ្យកូនប្រុសកូនស្រីក្លាយជាប្ដីប្រពន្ធ គឺនៅពេលផ្ទឹម ដោយកិច្ចមង្គលទាំងអស់បញ្ចប់ត្រឹមផ្ទឹម បង្វិល ពពិល សែនចងដៃនេះដែលជាកិច្ចមង្គលធំ។ មេបា ទាំងនៅរស់ និងមេបាដែលជាអមនុស្សទទួលស្គាល់ថាកូនប្រុសកូនស្រី ជាប្ដីប្រពន្ធពីត្រឹមណេះ។ កូនប្រុសត្រូវហែវត្ថុមង្គល គឺផ្កាស្លាបី អង្ករជ័យ ពពិល និងប្រាក់ស្នាប់ទឹកដោះឡើងទៅផ្ទះលោកមេបាដើម្បីសុំកូនស្រីលោកមេបាចេញមកផ្ទឹម (ហេតុនេះទើបកូនប្រុសត្រូវសែនក្បាលជណ្ដើរ សុំឡើងទៅដើម្បីក្លាយជាសមាជិកក្នុងផ្ទះ ហើយម្ចាស់ផ្ទះលាងជើងកូនប្រុសដើម្បីជម្រះមន្ទិលទាំងពួង និងស្វាគមន៍មកជាអ្នកផ្ទះខ្លួនដែរ) ។ តែនៅក្នុងករណី គូស្នេហ៍ដែលមានជីវភាពខ្សត់ខ្សោយខ្វះខាតថវិការៀបចំកម្មវិធីពេញលេញតាមក្បួនច្បាប់…

២១
គ្រួសារ

ស្រ្តីឆ្លាតប្រើត្រឹម ៣ ល្បិចនេះប៉ុណ្ណោះ អាចធ្វើឲ្យស្វាមីកាន់តែលង់ស្រឡាញ់ ដូចត្រូវថ្នាំសណ្ដំ!

ខាក្រោមនេះជាតិចនិកសំខាន់ៗមួយចំនូន ដែលស្រ្តីមានប្រាជ្ញាទាំងអស់គួរតែអនុវត្តឲ្យបានខ្ជាប់ខ្ជួនជាប្រចាំ ព្រោះវាមានឥទ្ធិពលខ្លាំងណាស់អាចទាក់ទាញចិត្តស្វាមីឲ្យស្រឡាញ់ ធ្លាក់ក្នុងអន្លង់ស្នេហ៍ងើបមុខមិនរួចឡើយ៖ ប្រើពាក្យសម្ដីគួរឱ្យទាក់ទាញ ស្ត្រីដែលមានមន្តស្នេហ៍ តែងតែមានប្រាជ្ញាក្នុងការនិយាយទំនាក់ទំនង ដើម្បីផ្គាប់ចិត្តស្វាមី គ្រួសារប្តី និងលើកមុខមាត់ប្តីពេលនៅកន្លែងមានមនុស្សច្រើន។ អ្វី​ដែល​សំខាន់​បំផុត​ គឺ​ការ​ដឹង​ថា​ពេល​ណា​ត្រូវ​បញ្ឈប់ជម្លោះ​គ្នា​ដោយ​ពាក្យ​សម្ដី។  ហេតុដូចនេះ ក្នុងនាមជាបុរសបើ​បានជួប​ប្រពន្ធ​បែប​នេះ អ្នកមិនគួរបញ្ចេញកំហឹងដាក់នាងឡើយ មិនថាអ្នកកំពុងមានអារម្មណ៍តានតឹង និងនឿយហត់ប៉ុណ្ណានៅកន្លែងការងារក៏ដូចកន្លែងផ្សេងៗទៀត។ រក្សាអាថ៌កំបាំងដែលធ្វើឲ្យបុរសប្រាថ្នាចង់យកឈ្នះដោយខ្លួនឯង ទោះបីជារៀបការអស់រយៈពេលច្រើនឆ្នាំហើយក៏ដោយ ស្ត្រីមិនគួរល្ងង់បង្ហាញភាពពេញលេញរបស់ខ្លួននៅចំពោះមុខប្តីឡើយ។ ដោយសារបុរស ជាប្រភេទមនុស្សដែលចូលចិត្តស្វែងយល់ពីស្រ្តីណាស់ បើអ្នកជាប្រពន្ធបាន​បង្ហាញ​អ្វី​គ្រប់​យ៉ាង​អស់ អាចនឹង​ធ្វើ​ឲ្យ​ប្ដីមានអារម្មណ៍កាន់តែ​ធុញ​ជាង​មុន។ដូច្នោះ ចូររក្សា​អាថ៌កំបាំង​ខ្លះ​ឱ្យ​ខ្លួន​ឯង​ក្លាយ​ជា​អាថ៌កំបាំង ដើម្បីជំរុញ​ឱ្យ​គាត់​រក​ចម្លើយ។ ចូលចិត្តធ្វើការងារ ប៉ុន្តែ​នៅតែ​បំពេញ​កាតព្វកិច្ច​ជា​ប្រពន្ធ មនុស្ស​គ្រប់រូប​មាន​សិទ្ធិ​ដើរ​តាម​ក្តី​សុបិន​របស់​ខ្លួន ហើយចំពោះស្ត្រី​ក៏ដូចគ្នាដែ ដែលមានសិទ្ធបន្តធ្វើការងារតាមក្ដីស្រម៉ៃដែលចង់បានកន្លងមក ប៉ុន្តែ​ក៏មិនគួរភ្លេចចំណាយ​ពេលវេលា​ជាមួយ​ស្វាមី…

23
គ្រួសារ

នារីៗត្រូវដឹង! បុរសដែលផ្ដល់ស្នេហាពិត នឹងមិនបណ្ដោយឲ្យគ្រួសារឬសង្គមខាងក្រៅធ្វើទង្វើមិនគប្បីទាំង ៤ នេះលើអ្នកទេ

ប្រសិនបើអ្នកជាស្វាមីម្នាក់ដែលមានភាពជឿជាក់និងស្រលាញ់ភរិយាដោយចិត្តស្មោះមែននោះ នៅពេលដែលមាននរណាម្នាក់ចៃដន្យ ឬមានចេតនាអាក្រក់បង្កាច់បង្ខូចប្រពន្ធនៅចំពោះមុខ ប្រាកដណាស់អ្នកនឹងមិនអើពើ ហើយក៏មិនគិតខុសលើប្រពន្ធឡើយ។ មិនមានការវាយប្រហារ ក្នុងនាមជាស្វាមីប្រសិនបើជ្រុល​វាយ​ប្រពន្ធ​ខ្លួន​ពិតជា​មនុស្ស​កំសាកណាស់ ហើយបើទុក​ឲ្យ​អ្នក​ដទៃ​វាយ​ប្រពន្ធដោយប្រការណាមួយ​រឹត​តែ​កំសាកខ្លាំងទៀត។ ដូច្នោះស្រ្តីគួរតែសង្កេតមើល បើបុរសជាស្វាមីពិតជាស្រឡាញ់ និងគោរពអ្នកមែននោះ គាត់ប្រាកដជាមិនអនុញ្ញាតឱ្យអ្នកដទៃមកប៉ះពាល់អ្នកឡើយ។ សូម្បីតែពេលមានជម្លោះក្នុងគ្រួសារ ហើយឪពុកម្តាយស្រែកខ្លាំងៗចង់ប្រើហឹង្សាលើប្រពន្ធ ប្តីច្បាស់ជាក្រោកឈរការពារប្រពន្ធមិនខាន។ ឬ​ខណៈពេល​ប្រពន្ធ​មាន​ភាព​អយុត្តិធម៌​នៅ​ខាង​ក្រៅ ប្តី​ច្បាស់​ជា​មិន​ទុក​ឲ្យ​ប្រពន្ធ​ត្រូវ​គេ​ជេរ​ប្រមាថ​មើល​ងាយ​ឡើយ ព្រោះ​សម្រាប់​បុរស ពេលឃើញប្រពន្ធ​​ត្រូវ​គេ​សម្លុត​នៅចំពោះមុខគឺ​ឈឺចាប់​ជាង​ការ​ធ្វើ​បាប​ខ្លួន​ឯង។ មិនមានការជេរប្រមាថ ការ​ត្រូវ​គេ​ជេរ​ប្រមាថ​ពិតជាំ​ឈឺចាប់​ជាងត្រូវគេវាយដំទៅទៀត ដូច្នេះ​ក្នុង​នាម​ជា​ប្តី​ដែល​ស្រឡាញ់​ប្រពន្ធ​ច្បាស់​ជា​មិន​បណ្តោយ​ឱ្យ​ប្រពន្ធ​រង​របួស​បែប​នេះ​ឡើយ។ ជាពិសេសពេល​ប្រពន្ធ​ត្រូវរងសម្ពាធណាមួយ ប្តី​ប្រាកដជា​ក្រោកឈរ​ការពារ និង​ទប់ស្កាត់​ទង្វើ​ដ៏អាក្រក់នេះជាក់ជាមិនខាន​។ មិនមានការបង្ខូចកេរ្តិ៍ឈ្មោះ ប្តីដែលជឿជាក់ ស្រលាញ់ប្រពន្ធ ពេលមាននរណាម្នាក់មកបង្កាច់បង្ខូចប្រពន្ធដោយចេតនាចំពោះមុខ គាត់នឹងមិនអើពើ ក៏មិនគិតខុសលើប្រពន្ធឡើយ ហើយនឹងក្រោកឈរការពារ…

New Copy
គ្រួសារ

[រឿងខ្លីនៃទំនាក់ទំនង] មេរៀនស្នេហា ដែលគ្រប់គ្នាគួរតែដឹង ដាច់ខាត កុំទៅពាក់ព័ន្ធអ្នកដែលមានគូរួចហើយ

[រឿងខ្លីនៃទំនាក់ទំនង] នៅក្នុងឆ្នាំ ១៩៩៩ Mr. Pitt បានលង់ស្រឡាញ់មនុស្សស្រីម្នាក់មានឈ្មោះថា Jennifer ក្រោយមក ពួកគេក៏បានចាប់ផ្ដើមទំនាក់ទំនងជាមួយគ្នា ហើយក៏បានក្លាយជា គូស្នេហ៍គំរូ និងល្អបំផុត នៅក្នុងវិសយ ហូលីវូដ។ អ្នកទាំងពីរក៏បានភ្ជាប់ពាក្យ និងរៀបការក្លាយជាប្ដីប្រពន្ធនឹងគ្នា។ រហូតដល់ឆ្នាំ​ ២០០៤ Brad Pitt បានថតរឿងមួយដែលមានចំណងជើងថា ‘Mr & mrs smith’ ជាមួយ Angelina Jolie ។ នៅក្នុងខណៈពេលនោះដែរ អ្នកទាំងពីរក៏បានចាប់ផ្ដើមមានទំនាក់ទំនងជាមួយគ្នា ទាំងដែល…

១៨
គ្រួសារ

​ប្រការ ៤ ​​ភរិយា​ល្ងង់​តែង​និយាយ​ចេញមក ធ្វើ​ឲ្យ​ប្ដី​មានអារម្មណ៍ធុញ​ ឈានដល់បែកបាក់គ្នា!

ក្នុងនាមជាប្រពន្ធម្នាក់បន្ទាប់ពីធ្វើការងាររកប្រាក់​នៅខាងក្រៅក៏ត្រូវប្រតិត្តិបត្តិតួនាទីជាភរិយាល្អ ដែលចេះមើលថែគ្រួសារទាំងមូល មើលថែកូនៗ និងស្វាមីឲ្យបានល្អផងដែរ។ ដូច្នោះ ប្រពន្ធដែលមាន​ប្រាជ្ញា​គួរ​ចាំ​ថា ទង្វើអាក្រក់មួយចំនួនខាងក្រោម ដែលធ្វើដាក់ស្វាមីនឹងអាចធ្វើឲ្យជីវិតអាពាហ៍ពិពាហ៍បែកបាក់នៅថ្ងៃណាមួយមិនខានឡើយ។ កុហកប្តី ភាពស្មោះត្រង់តែងតែត្រូវបានគេកោតសរសើរក្នុងទំនាក់ទំនង ជាពិសេសអាពាហ៍ពិពាហ៍។ ភាគច្រើនគ្រប់ស្ត្រីទាំងអស់​តែងតែ​សុំ​ប្តី​ឱ្យមានភាព​ស្មោះត្រង់​ជាមួយ​នាងជារៀងរហូត។ ដូច្នេះ​ក្នុងនាមជាប្រពន្ធមួយរូប ​មិនគួរ​បង្ហញភាពឆោតល្ងង់​កុហក​ប្តី​ឡើយ។ មើលងាយប្តី ទង្វើនេះ​ត្រូវបានគេ​​ហាមឃាត់​ខ្លាំង​ក្នុងជីវិតប្តីប្រពន្ធ។ ម្យ៉ាងវិញទៀត ក្នុងនាមជាភរិយាល្អម្នាក់ បើ​ទោះជា​ប្តី​មិន​បានឲ្យ​លុយ​ច្រើន​ដូច​ប្តី​ដទៃ​ក៏​មិនគួរនិយាយ​រិះគន់​គាត់​ដែរ។ អ្នកគួរតែលើកសរសើរ អំពីការ​ខិត​ខំ​ប្រឹង​ប្រែង​ធ្វើការ នឹងស៊ូ​លះបង់​ដើម្បី​គ្រួសារ​ទាំងមូល សូមកុំ​ប្រៀបធៀប​និង​និយាយ​ពាក្យ​មើលងាយ​រហូតធ្វើ​ឲ្យ​គាត់​មានអារម្មណ៍ឈឺ​ចាប់។ ជាពិសេស នៅពេលដែលប្តីមិនត្រូវបានគោរព មិនត្រូវបានទទួលស្គាល់ថា ជាអ្នករកស៊ីចិញ្ចឹមក្នុងគ្រួសារ  មិន​យូរ​មិន​ឆាប់នឹងបែកគ្នាជាក់ជាមិនខាន។ ស្អប់ខ្ពើមគ្រួសារប្តី គ្រួសារ​គឺ​ជា​ផ្នែក​មួយ​នៃ​សាច់ឈាម​របស់​ស្វាមី ជា​កន្លែង​ដែល​កើតនិងធំធាត់ជាមួយគ្នា។ ដូច្នេះ​ប្រពន្ធត្រូវតែចេះ​ស្រឡាញ់​គ្រួសារខាង​ប្តី​ជានិច្ច។…

១៣
គ្រួសារ

ក្នុងជីវិតប្តីប្រពន្ធ ទង្វើ ៥ នេះមិនត្រូវប្រព្រិត្តិដាច់ខាតពិសេសចំពោះមុខកូន ព្រោះអាចធ្វើឲ្យអ្នកគ្មានឱកាសត្រឡប់ក្រោយបាន

ជាធម្មតាបុរសនិងស្រ្តូីគ្រប់រូប តែងតែមានបំណងប្រាថ្នាមួយដូចគ្នា គឺចង់រៀបអាពាហ៍ពីពាហ៍ជាមួយមនុស្សដែលខ្លួនស្រឡាញ់សាងគ្រួសារនឹងគ្នាបែបមានក្ដីសុខខ្លាំង។ ប៉ុន្តែពេលខ្លះ បំណងក្នុងចិត្តក៏មិនអាចក្លាយជាការពិតនោះទេ ដូច្នោះហើយប្រសិនបើបានគ្នាជា ប្ដី​ប្រពន្ធ ត្រូវចេះស្រឡាញ់គ្នា យកចិត្តទុកដាក់គ្នាទៅវិញទៅមក និងសូមកុំប្រព្រិត្តិទង្វើទាំង ៥ នេះជាដាច់ខាត ព្រោះអាចធ្វើឲ្យអ្នកមិនអាចត្រឡប់ក្រោយបាន។​ ដាច់ខាតមិនត្រូវឈ្លោះគ្នានៅចំពោះមុខកុមារ និងមនុស្សចាស់ ប្រសិនបើឪពុកម្តាយឈ្លោះគ្នានៅចំពោះមុខកូនៗ នឹងធ្វើឲ្យកុមារមានស្មារតីភ័យខ្លាចខ្លាំងណាស់ រហូតអាចធ្វើឲ្យពួកគេ​​មាន​អារម្មណ៍​ភ័យខ្លាច តានតឹង និង​ធ្លាក់​ទឹកចិត្ត។ ដូច្នេះហើយ បើអ្នកពិតជាស្រលាញ់កូន អ្នកត្រូវតែឱ្យពួកគេធំឡើងក្នុងបរិយាកាសល្អ។ លើសពីនេះ ប្តី-ប្រពន្ធ ក៏មិនត្រូវប្រកែកគ្នាខ្លាំងៗនៅចំពោះមុខឪពុកម្ដាយជាដាច់ខាត ព្រោះអាចធ្វើឲ្យពួកគាត់មានអារម្មណ៍អស់សង្ឃឹម។ មិនត្រូវ​ឈ្លោះ​គ្នា​ពេល​ប្ដីឬ​ប្រពន្ធ​ឈឺ គ្មាន​អ្វី​សាហាវ​ជាង​ការ​ឈ្លោះ​ប្រកែក​គ្នា​អំឡុងពេលនរណាម្នាក់ក្នុងគ្រួសារកំពុង​ឈឺ​​នោះ​ទេ ព្រោះ​ពេល​ឈឺ មិន​ត្រឹម​តែ​រាង​កាយ​ខ្សោយ​ប៉ុណ្ណោះ​ទេ ស្មារតី​ក៏​ហត់​ខ្លាំង…

១៥
គ្រួសារ

ទ្រាំដល់ពេលណា! បើប្តីហ៊ាននិយាយ ៣ ប្រយោគ​នេះដាក់ប្រពន្ធ បញ្ជាក់ថាគេមិនស្រឡាញ់ស្មោះទេ

សម្រាប់​បុរស​ដែល​ស្រលាញ់​ប្រពន្ធ ទោះបីជាប្រពន្ធ​​អត់​មានការងារ​ធ្វើ មានប្រាក់ចំណូលទាប ក៏មិនមានបញ្ហាអ្វីដែរ។ ម្យ៉ាងវិញទៀត បើប្តីហ៊ានពោលពាក្យ ទាំង ៣ ខាងក្រោមនេះបញ្ជាក់ថា មិនបានស្រឡាញ់អ្នកស្មោះទេ៖ ១.បើ​អ្នក​មាន​ការងារ​ដែល​ទទួលបានប្រាក់​ខែ​តិច ចូរ​នៅ​ផ្ទះ​មើល​ថែ​កូន ប្ដី​ដែល​ស្រឡាញ់​​គោរព​ប្រពន្ធ​នឹង​មិន​និយាយ​ប្រយោគ​នេះ​ឡើយ ព្រោះ​ពាក្យ​ទាំង​នោះ​អាចបង្ហាញ​ថា ​​មើល​ងាយ​ប្រពន្ធខ្លាំងណាស់។  ផ្ទុយ​ទៅ​វិញ បុរស​ដែល​ចេះ​ស្រឡាញ់​ប្រពន្ធ​នឹង​ដឹង​ថា ប្រពន្ធ​ខំ​ប្រឹង​ត្រូវជួយ​នាងឲ្យបាន​ច្រើន​ជាង លើកទឹកចិត្តប្រពន្ធឱ្យធ្វើការងារដែលពួកគេចូលចិត្ត។ ២.ការងារ​ផ្ទះ​ជា​របស់​ស្ត្រី  គំនិតនេះពិតជាហួសសម័យទៅហើយ ការងារបែបនេះស្វាមីក៏អាចធ្វើបានដែរ ហើយកាលដែលប្តីពោលពាក្យបែបនេះគ្រាន់តែជាលេសខ្ជិលធ្វើការងារផ្ទះប៉ុណ្ណោះ។ យ៉ាងណាប្តីដែលស្រលាញ់ប្រពន្ធ ទោះបីជាខ្លួនមានមុខងារជាអគ្គនាយកក្រុមហ៊ុនធំក៏ដោយ ក៏មិនប្រកាន់ដែរ។ ៣.ប្រៀបធៀបប្រពន្ធជាមួយអ្នកដទៃ បើអ្នកនិយាយប្រយោគនេះ បង្ហាញថា អ្នកជាប្តីម្នាក់ដែលមានមើលងាយប្រពន្ធខ្លួនខ្លាំងណាស់ ចូលចិត្តបន្ទាបតម្លៃប្រពន្ធ នៅពេលដែលនាងបានធ្វើអ្វីដែលអ្នកមិនពេញចិត្ត។…

2
គ្រួសារ

ប្តីប្រពន្ធទោះឈ្លោះគ្នាខ្លាំងយ៉ាងណាក៏ដោយ ក៏មិនមានបញ្ហាដែរ បើអាចចៀសវាងនូវរឿងទាំង ៥ នេះ

ការ​ឈ្លោះ​ប្រកែក​គ្នា​មិន​មែន​ជា​រឿង​អាក្រក់​នោះ​ទេ បើ​ទាំង​ប្ដី-​ប្រពន្ធ​ មាន​ស្មារតី​គ្រប់គ្រាន់ ហើយ​ដើម្បី​កុំឱ្យ​ជម្លោះកាន់តែ​អាក្រក់ អ្នក​គួរតែ​ចៀសវាង​រឿង​ខាងក្រោមនេះ​ ជា​ដាច់ខាត​មិន​ថា​ឈ្លោះ​គ្នា​ខ្លាំង​ប៉ុនណាក៏ដោយ​។ បង្ហោះអ្វីគ្រប់យ៉ាងនៅលើហ្វេសប៊ុក បន្ទាប់ពីឈ្លោះប្រកែកគ្នា ទាំងអារម្មណ៍តានតឹង និងអាក់អន់ចិត្ត នារីៗជាច្រើនបង្ហោះចែករំលែកតាមបណ្ដាញសង្គមដើម្បីបន្ធូរអារម្មណ៍តានតឹង។ ទោះជាយ៉ាងនេះក្តី ការប្រាប់ដោយបើកចំហរគ្រប់បែបយ៉ាងនៅលើហ្វេសប៊ុក មិនបានជួយព្យាបាលទំនាក់ទំនងអ្នកទាំងពីរនោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យគាត់កាន់តែខឹងសម្បារ ព្រោះគាត់គិតថា អ្នកមិនចេះទុកមុខឲ្យប្តី និងគ្រួសារ។ យក​ល្អ​ក្នុង​ការ​ដោះស្រាយ​រឿង​មនុស្ស​ពីរ​នាក់ អ្នក​គួរ​ដោះស្រាយ​តែ​អ្នក​ទាំង​ពីរ ចៀសវាង​ការ​ផ្សព្វផ្សាយ​ព័ត៌មានទៅខាងក្រៅ។ បង្ហាញពីជីវិតដ៏សម្បូរបែប ពេលខឹងនឹងគ្នា មនុស្សជាច្រើនចូលចិត្តបង្អួតលុយ បង្អួតភាពលេចធ្លោ ចំណាយលើការដើរលេង ធ្វើដំណើរ ធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីបញ្ជាក់ថា អ្នកពិតជាអស្ចារ្យ និងប្រណិតខ្លាំងណាស់។ ទោះជាយ៉ាងណាក៏ដោយគូស្នេហ៍របស់អ្នកនឹងមិនដឹងខ្លួនទេលើកលែងតែសារថា…