
ព្យាយាមធ្វើរឿងតូចៗនេះជារៀងរាល់ថ្ងៃ នឹងអាចឱ្យកូនរបស់លោកអ្នកមានទម្លាប់ល្អនៅពេលធំឡើង
ចង់បណ្តុះបណ្តាលទម្លាប់ល្អរបស់កូន ឪពុកម្តាយគ្រប់រូបត្រូវចាប់ផ្តើមឱ្យកូនៗធ្វើពីរឿងតូចៗឡើងទៅ ព្រោះទម្លាប់គឺមនុស្សជាបង្កើតឡើងទេ មិនថាជាទម្លាប់ល្អ ឬអាក្រក់សុទ្ធតែត្រូវសន្សំតាំងពីតូចមក។ តែក៏មានឳពុកម្តាយមួយចំនួនមិនដឹងគួរអប់រំកូនយ៉ាងណា តាមពិតទៅវិធីសាស្រ្តអប់រំដែលមានប្រសិទ្ធភាពហើយសាមញ្ញនោះ គឺជួយកូនៗក្នុងការបង្កើតទម្លាប់ល្អមួយចំនួន ប្រើនូវថាមពលនៃទម្លាប់ល្អ ដឹកនាំកូនៗឱ្យរីកធំធាត់។ រឿងខ្លះមើលទៅដូចជារឿងធម្មតាសាមញ្ញណាស់ តែបើយើងព្យាយាមអនុវត្តន៍រាល់ថ្ងៃ នោះវានឹងអាចក្លាយទៅជាទម្លាប់ ចរិត និងវាសនារបស់មនុស្សម្នាក់បាន។ ដូច្នេះតើអាណាព្យាបាលគួរបណ្តុះទម្លាប់កូនៗយ៉ាងដូចម្តេច សូមអានអត្ថបទខាងក្រោមទាំងគ្នា។ ១. គេងពីព្រលប់ភ្ញាក់ពីព្រលឹម មនុស្សនាពេលបច្ចុប្បន្ន ជាពិសេសយុវវ័យ គឺមានទម្លាប់គេងយប់ជ្រៅ ហើយងើបយឺត ឬក៏គេងនៅពេលថ្ងៃត្រង់វិញ តែតាមពិតទៅបែបនេះ គឺជាទម្លាប់មិនល្អទេ ឬក៏ឳពុកម្តាយមួយចំនួនគាត់រវល់ដល់យប់ជ្រៅ បណ្តាលឱ្យកូនតូចក៏មានទម្លាប់គេងយប់ជ្រៅដែរ។ ដើម្បីឱ្យកូនមានទម្លាប់ល្អ ដាច់ខាតត្រូវឱ្យពួកគេចូលគេងពីព្រលប់ ហើយគេងឱ្យគ្រប់គ្រាន់ (៨ម៉ោង)…




















