
សាកល្បងតាមក្បួនហុងស៊ុយ ៣ វិធីនេះ ដើម្បីនាំលាភនាំសំណាងចូលដល់ក្រុមគ្រួសារ
តាមក្បួនហុងស៊ុយនិងចាស់ៗពីបុរាណក្នុងប្រទេសចិនដំណាលតគ្នា បានឲ្យដឹងថា ការអនុវត្តនូវសកម្មភាព ៣ យ៉ាងសាមញ្ញនេះ អាចនាំលាភនាំសំណាងចូលដល់ក្រុមគ្រួសារ នាំហេងចូលផ្ទះ និងមានទ្រព្យសម្បត្តិហូរហៀរ៖ ៣) ពាក់នាឡិកាក្បាលរាងការេ តាមក្បួនហុងស៊ុយការពាក់នាឡិកាគឺអាចជួយលើកកម្ពស់ឲ្យការងារដំណើរការទៅរលូន នោះក៏ដោយសារតែនាឡិកាតំណាងឲ្យ ការឲ្យតម្លៃនៅពេលវេលា បន្ថែមពីនេះវាក៏ជួយឲ្យយើងអាចដោះស្រាយបញ្ហាផ្សេងៗទាន់ពេលនិងឆាប់រហ័សផងដែរ។ ប៉ុន្តែការជ្រើសរើសប្រភេទនាឡិកាគឺជារឿងដ៏ចាំបាច់ ពោលគឺត្រូវជ្រើសរើសប្រភេទក្បាលរាងជ្រុងល្អជាងរាងមូល ព្រោះក្នុងក្បួនហុងស៊ុយ រាងជ្រុងតំណាងឲ្យធាតុដែលគាំទ្រផ្តល់សំណាងឲ្យអ្នកជាច្រើន។ ២) មានដើមឈើក្នុងឬខាងមុខផ្ទះ អ្នកអាចយកថូផ្កាដាំកូនឈើតូចៗពណ៌បៃតង ដែលវាតំណាងឲ្យការនាំសំណាងចូលដល់ក្រុមគ្រួសារ។ អ្នកអាចដាក់វានៅមាត់ទ្វារខាងមុខផ្ទះ ឬផ្លូវក្បែរទ្វារខាងក្នុងផ្ទះ ដើម្បីទាក់ទាញទ្រព្យសម្បត្តិនិងភាពរុងរឿង។ ជាងនេះអ្នកត្រូវជ្រើសរើសទិសថែមទៀត ដោយត្រូវដាក់វានៅទិសបូព៌ា ឬអាគ្នេយ៍ ដែលអាចជួយបង្កើនអាយុយឺនយូរដល់សមាជិកគ្រួសារ និងភាពរុងរឿងក្នុងអាជីវកម្ម។ ១) ដាក់អាំងប៉ាវក្រហមក្នុងធុងអង្ករ…




















