
ហើយម៉េចបានចឹង? ស្រីស្អាតលក់ឡេ ខ្លាចខ្មោច ខលហៅប៉ូលិស ផ្អើលខណ្ឌដង្កោទាំងយប់
កាលពីវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០ នៅបុរីពិភពថ្មីចំការដូង ផ្លូវអក្សរ E ផ្ទះលេខ៤៨ ស្ថិតក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ មាននារីអ្នកលក់ឡេ និងគ្រឿងសំអាងរូបស្រស់ស្អាតម្នាក់ ស្នាក់នៅក្នុងផ្ទះតែម្នាក់ឯង ដេកមិនលក់កើតអារម្មណ៍ខ្លាចនេះខ្លាចនោះ ព្រោះតែឮសូរខ្យល់បក់ប្រាវៗ ក៏បានទូរសព្ទប្តឹងសមត្ថកិច្ចថា មានចោរចូលផ្ទះ បង្កឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះទៅសួរនាំទាំងយប់។ តាមនារីវ័យក្មេងជាម្ចាស់ផ្ទះសុំមិនបញ្ចេញឈ្មោះបានឱ្យដឹងថា ពេលព្រលប់នាងបានចូលសម្រាកដូចធម្មតា លុះដល់ម៉ោង២ ជិតម៉ោង៣ទៀបភ្លឺ ឈានចូលថ្ងៃទី២ កក្កដានេះ នាងបានឮសូរសំឡេង ដូចមានអ្នកគាស់ផ្ទះចូលលួចទ្រព្យសម្បត្តិរបស់នាង ហើយពេលនោះដែរ ដោយសារតែរូបនាងជាស្ត្រី ហើយនៅតែម្ដងឯងផងនោះ ក៏មានអារម្មណ៍ថា ភ័យខ្លាច ទើបទូរសព្ទប្តឹងសមត្ថកិច្ចថា…




















