ព័ត៌មាន

👩 #នារីក្រោយវ័យ៣០ឆ្នាំ ត្រូវតែយល់រឿង៣៨ចំណុចនេះ👩
សម្រង់

👩 #នារីក្រោយវ័យ៣០ឆ្នាំ ត្រូវតែយល់រឿង៣៨ចំណុចនេះ👩

1️⃣ រៀនយកប័ណ្ណបើកបរ ទិញឡានជិះផ្ទាល់ខ្លួន នៅពេលចង់ទៅក្រៅ មិនបាច់សុំអង្វរឲ្យគេជួយជូនទៅ ទោះអ្នកនោះជាប្តីក៏ដោយ។ 2️⃣ កុំងប់ងល់និងរឿងស្នេហាស្ទើស្លាប់ស្ទើរស់ពេក ទុកស្នេហាដូចជាគ្រឿងលំអរ អាចមានក៏បាន អាចអត់ក៏បាន។ 3️⃣ បើស្រលាញ់អាវមួយហ្នឹងហើយ មិនបាច់ខ្វល់ពីតម្លៃទេ ទិញពាក់ទៅ។ ក្នុងទូរខោអាវដែលមិនពាក់១ឆ្នាំ ជូនគេទៅ។ 4️⃣ បើសិនជាមានគេសរសើរយើងថានៅតែក្មេងហើយស្អាត ត្រឹមញញឹមហើយអរគុណគេបានហើយ តែកុំឈ្លក់វង្វេងនិងពាក្យសរសើរនោះអី។ 5️⃣ ទិញធានារ៉ាប់រងជីវិតឲ្យខ្លួនឯងនិង ឡានរបស់យើង ព្រោះវាអាចទុកចិត្តជាងសំបុត្រអាពាពិពាណ៌របស់យើង។ 6️⃣ យ៉ាងហោចណាស់ក៏ត្រូវមានកាបូបម៉ាកល្អមួយប្រើដែរ មិនបាច់មានច្រើនទេ តែក្នុងនោះត្រូវតែមាន កាតធានាគាដែលមានលុយគ្រប់គ្រាន់ មានឡេថែស្បែកល្អមួយ មានទូរសព្ទ័…

គន្លឹះងាយៗដើម្បីអនុវត្តតាម ក្នុងការថែទាំភ្នែកអោយមានសុខភាពល្អ
សម្រង់

គន្លឹះងាយៗដើម្បីអនុវត្តតាម ក្នុងការថែទាំភ្នែកអោយមានសុខភាពល្អ

ការថែរក្សាភ្នែកគឺចាំបាច់ណាស់ ព្រោះសុខភាពភ្នែកល្អមានសារៈសំខាន់សម្រាប់ការងារប្រចាំថ្ងៃ ដូចជាការបើកបរ ការអាន និងការប្រើប្រាស់កុំព្យូទ័រជាដើម។ ជាអកុសល មនុស្សជាច្រើនមើលរំលងសារៈសំខាន់នៃការថែរក្សាភ្នែក រហូតដល់ពេលខ្លះឈានដល់ភ្នែកមានបញ្ហាថែមទៀតផង។ ដូច្នេះបើចង់ថែទាំភ្នែកអោយមានសុខភាពល្អ អ្នកអាចអនុវត្តគន្លឹះសាមញ្ញមួយចំនួនខាងក្រោមនេះបាន! ១.ការពិនិត្យភ្នែកជាទៀងទាត់ រឿងដែលសំខាន់បំផុតមួយនៃការថែទាំភ្នែក គឺការពិនិត្យភ្នែកជាប្រចាំ។ គ្រូពេទ្យជំនាញបានណែនាំថា អ្នកត្រូវធ្វើការពិនិត្យភ្នែកយ៉ាងហោចណាស់ម្តងក្នុងមួយឆ្នាំ កាលណាអ្នកចាប់ផ្តើមពិនិត្យភ្នែកប្រចាំឆ្នាំនោះ ឱកាសនៃការរកឃើញជំងឺភ្នែកកាន់តែឆាប់កាន់តែល្អ។ ម្យ៉ាងទៀត ការពិនិត្យភ្នែកមិនមែនសម្រាប់តែមនុស្សចាស់នោះទេ សូម្បីតែមនុស្សវ័យក្មេងក៏អាចទទួលបានអត្ថប្រយោជន៍ពីការពិនិត្យភ្នែកប្រចាំផងដែរ។ ២.អាហារូបត្ថម្ភត្រឹមត្រូវសម្រាប់សុខភាពភ្នែក ការទទួលបានអាហាររូបត្ថម្ភត្រឹមត្រូវក៏ចាំបាច់សម្រាប់សុខភាពភ្នែកដែរ។ ដោយអាហារមួយចំនួនជួយដល់សុខភាពភ្នែក ខណៈពេលដែលអាហារផ្សេងទៀតអាចបំផ្លាញភ្នែករបស់អ្នកបាន។ ក្នុងនោះមានសារធាតុចិញ្ចឹមមួយចំនួនត្រូវបានបង្ហាញថាអាចជួយសុខភាពភ្នែក ដែលរួមមានដូចជា៖ – Carotenoids ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្ម ជួយការពារការខូចខាតដល់ភ្នែកពីសារធាតុគីមី និងជាតិពុលដែលបង្កពីគ្រោះថ្នាក់ផ្សេងៗ។ –…

វិធីសាស្រ្ត ដែលអ្នកគួរតែអនុវត្ត ប្រសិនបើអ្នកមានគម្រោងចង់មានកូន
សម្រង់

វិធីសាស្រ្ត ដែលអ្នកគួរតែអនុវត្ត ប្រសិនបើអ្នកមានគម្រោងចង់មានកូន

ស្ត្រីដែលប្រាថ្នាចង់មានកូនគួរតែយកចិត្តទុកដាក់ខ្លាំងលើការញ៉ាំអាហារប្រចាំថ្ងៃរបស់ពួកគេ។ ផ្អែកលើការស្រាវជ្រាវក្នុងឆ្នាំ 2020 បង្ហាញថា វីតាមីន និងសារធាតុចិញ្ចឹមត្រូវបានផ្សារភ្ជាប់ទៅនឹងឥទ្ធិពលវិជ្ជមានទៅលើការមានកូន ដូចជាអាស៊ីតហ្វូលិក វីតាមីន B12 អាស៊ីតខ្លាញ់អូមេហ្គា 3 ឬ DHA ជាដើម។ ម្យ៉ាងវិញទៀត ពួកគេអាចអនុវត្តជម្រើសអាហារដ៏ល្អបំផុតដូចខាងក្រោមនេះ៖ ១.ជ្រើសរើសអាហារដែលមានជាតិសរសៃខ្ពស់ (ដូចជានំបុ័ងគ្រាប់ធញ្ញជាតិ អង្ករសំរូប និងប៉ាស្តា) ២.ញ៉ាំផ្លែឈើ និងបន្លែឲ្យបានច្រើន ជាពិសេសសណ្តែក ៣.ជៀសវាងអាហារដែលមានជាតិខ្លាញ់អាក្រក់ ដូចជាអាហារចៀន ឬនំ ៤.ញ៉ាំខ្លាញ់ល្អបន្ថែមទៀតដូចជាផ្លែបឺរ គ្រាប់ធញ្ញជាតិ ឬត្រីខ្លាញ់ ៥.ជៀសវាងអាហារ និងភេសជ្ជៈមានជាតិស្ករ បង្អែម…

គ្រោះថ្នាក់ណាស់! ពេលកុមារគ្រុនក្តៅ ហាមប្រើវិធី ៣យ៉ាង នេះ ដើម្បីព្យាបាល
សម្រង់

គ្រោះថ្នាក់ណាស់! ពេលកុមារគ្រុនក្តៅ ហាមប្រើវិធី ៣យ៉ាង នេះ ដើម្បីព្យាបាល

គ្រុនក្តៅតែងតែកើតមានចំពោះក្មេងតូចៗគ្រប់រូប ហើយសីតុណ្ហភាពអាចឡើងដល់ ៣៨អង្សាសេ ឬខ្ពស់ជាងនេះ។ នៅពេលដែលកុមារមានគ្រុនក្តៅ ឪពុកម្តាយតែងតែចង់ឱ្យសីតុណ្ហភាពចុះត្រជាក់យ៉ាងឆាប់រហ័ស ព្រោះខ្លាចកូនប្រកាច់ ឬ ខូចខួរក្បាលជាដើម។ តែទោះជាយ៉ាងណាក៏ដោយ នៅពេលដែលកូនមានគ្រុនក្តៅ ឪពុកម្តាយខ្លះអាចប្រើវិធីខុសមកព្យាបាលកូន ដោយកំហុសទាំងនោះមានដូចជា៖ ១.ជូតកុមារដោយទឹកត្រជាក់ ឬ ទឹកកក វេជ្ជបណ្ឌិតផ្នែកជំងឺកុមារបាននិយាយថា ការជូតរាងកាយរបស់កុមារដោយទឹកត្រជាក់ ឬ ទឹកកក ដើម្បីឱ្យសីតុណ្ហភាពកូនត្រជាក់លឿន គឺមានគ្រោះថ្នាក់ណាស់ ព្រោះវាអាចបណ្តាលឱ្យប្រកាច់បាន។ សីតុណ្ហភាពរាងកាយអាចឡើងដល់ 39 អង្សាសេ។ ដូចនេះជំនួសមកវិញ ឪពុកម្តាយអាចប្រើទឹកក្តៅប្រហែល 30 អង្សាសេ (ត្រូវតែទាបជាងសីតុណ្ហភាពរាងកាយរបស់កុមារ) មកជូតលើរាងកាយរបស់កុមារ…

ឪពុកម្តាយត្រូវដឹង គួរតែថែទាំក្រពះពោះវៀនរបស់កុមារ ដោយវិធី ៤ យ៉ាងនេះ!
សម្រង់

ឪពុកម្តាយត្រូវដឹង គួរតែថែទាំក្រពះពោះវៀនរបស់កុមារ ដោយវិធី ៤ យ៉ាងនេះ!

ក្រពះពោះវៀនមានសុខភាពល្អ ឬ អត់អាស្រ័យលើបាក់តេរីក្នុងពោះវៀន ហើយបាក់តេរីល្អច្រើននឹងជួយឱ្យពោះវៀនមានសុខភាពល្អ។ តើបាក់តេរីល្អក្នុងពោះវៀនជួយដល់ប្រព័ន្ធរំលាយអាហារ សុខភាពទូទៅ និងការអភិវឌ្ឍខួរក្បាលរបស់កូនដោយរបៀបណា? តើឪពុកម្តាយគួរធ្វើដូចម្តេចដើម្បីជួយបង្កើនបាក់តេរីល្អក្នុងពោះវៀនរបស់កូន? ខាងក្រោមនេះ យើងនឹងបង្ហាញអ្នកពីគន្លឹះ ៤យ៉ាង ដើម្បីថែរក្សាក្រពះពោះវៀនរបស់កុមារ! ១.គន្លឹះក្នុងការថែរក្សាសុខភាពក្រពះពោះវៀនរបស់កូនអ្នក ឪពុកម្តាយអាចថែរក្សាសុខភាពក្រពះពោះវៀនរបស់កុមារដោយផ្តល់អាហារដែលសម្បូរទៅដោយបាក់តេរីល្អ (ប្រូបាយអូទិក) ដូចជាទឹកដោះគោជូរ គីមឈី ឬ ផ្លែបឺរជាដើម។ ដែលអាហារទាំងនេះអាចបង្កើន និងរក្សាតុល្យភាពបាក់តេរីនៅក្នុងក្រពះពោះវៀនបានល្អ។ ២.ទទួលទានសារធាតុ Fiber Fiber គឺជាជាតិសរសៃពីអាហារដូចជា សណ្តែក បន្លែ ផ្លែឈើ និងគ្រាប់ធញ្ញជាតិ ជាដើម ដែលវាជួយឱ្យបាក់តេរីល្អក្នុងក្រពះពោះវៀនលូតលាស់បានល្អ។ ដូច្នេះ…

ងូតទឹកជារៀងរាល់ថ្ងៃ ក៏មានគ្រោះថ្នាក់ចំពោះរាងកាយយើងដែរ
សម្រង់

ងូតទឹកជារៀងរាល់ថ្ងៃ ក៏មានគ្រោះថ្នាក់ចំពោះរាងកាយយើងដែរ

មានមនុស្សតិចណាស់ដែលដឹងថាការងូតទឹកជារៀងរាល់ថ្ងៃគឺមានឥទ្ធិពលអវិជ្ជមានខ្លាំងដល់រាងកាយរបស់យើង ព្រោះតាមពិតទៅ យើងមិនចាំបាច់ងូតទឹករាល់ថ្ងៃពេកទេ។ ម្យ៉ាងទៀត ការងូតទឹកជារៀងរាល់ថ្ងៃគឺជះឥទ្ធិពលអាក្រក់សម្រាប់សុខភាពរាងកាយរបស់យើង ជាពិសេសគឺទៅលើស្បែក។ ១.មូលហេតុ ការងូតទឹកជារៀងរាល់ថ្ងៃអាចបំផ្លាញស្បែករបស់អ្នកដោយមិនដឹងខ្លួន និងជាពិសេសវាបណ្តាលឱ្យយើងឧស្សាហ៍បែកញើសគ្មានមូលហេតុ។ ២.គ្មានភាពស៊ាំ ដោយសារតែរាងកាយរបស់យើងមានទាំងបាក់តេរីល្អ និងបាកតេរីអាក្រក់ប្រមូលផ្តុំគ្នា។ ដូច្នេះ ការងូតទឹកជារៀងរាល់ថ្ងៃ នឹងធ្វើឱ្យបាក់តេរីទាំងអស់ក្នុងខ្លួនយើងត្រូវបានកម្ចាត់ចោល និងមិនមានភាពស៊ាំចំពោះរាងកាយឡើយ។ ៣.ធ្វើឱ្យស្បែកស្ងួតនិងគ្រើម ងូតទឹកជារៀងរាល់ថ្ងៃ ឬ ងូតទឹក 3-4 ដងក្នុងមួយថ្ងៃ ដោយប្រើសាប៊ូ ឬផលិតផលផ្សេងៗ នឹងធ្វើឱ្យទឹកហួតចេញពីរាងកាយ និងទាញសំណើមពីរាងកាយផងដែរ។ សម្រាប់ការងូតទឹកត្រឹមត្រូវ គឺវាអាស្រ័យលើប្រភេទស្បែករបស់អ្នកថាតើស្អាត ឬ មិនស្អាត ហើយវាក៏អាស្រ័យលើកត្តាជាច្រើនដូចជា សីតុណ្ហភាព…

រឿងដែលអ្នកត្រូវដឹងអំពីជំងឺធ្លាក់ទឹកចិត្ត (Major Depressive Disorder)
សម្រង់

រឿងដែលអ្នកត្រូវដឹងអំពីជំងឺធ្លាក់ទឹកចិត្ត (Major Depressive Disorder)

ជំងឺធ្លាក់ទឹកចិត្តត្រូវបានចាត់ថ្នាក់ថាជាជំងឺផ្លូវចិត្ត ដែលវាអាចត្រូវបានពិពណ៌នាថាជាអារម្មណ៍សោកសៅ ការបាត់បង់ ឬកំហឹងដែលរំខានដល់សកម្មភាពប្រចាំថ្ងៃរបស់មនុស្ស។ ជាធម្មតា ការធ្លាក់ទឹកចិត្តគឺពាក់ព័ន្ធនឹងការស្អប់ខ្លួនឯង ឬ ការបាត់បង់ទំនុកចិត្តលើខ្លួនឯង។ តាមរយៈការស្រាវជ្រាវ មនុស្សជួបប្រទះការធ្លាក់ទឹកចិត្តតាមរបៀបផ្សេងៗគ្នា ដែលវាអាចរំខានដល់ការងារប្រចាំថ្ងៃរបស់អ្នក ធ្វើឱ្យបាត់បង់ពេលវេលា និងលែងចង់ធ្វើអ្វីទាំងអស់។ វាក៏អាចមានឥទ្ធិពលលើទំនាក់ទំនង និងស្ថានភាពសុខភាពរ៉ាំរ៉ៃមួយចំនួនផងដែរ។ ដោយក្នុងនោះ ស្ថានភាពដែលអាចកាន់តែអាក្រក់ឡើងដោយសារជំងឺធ្លាក់ទឹកចិត្តរួមមានដូចជា៖ + ជំងឺរលាកសន្លាក់ + ជំងឺហឺត + ជំងឺសរសៃឈាមបេះដូង + មហារីក + ជំងឺទឹកនោមផ្អែម + និងធ្វើអោយធាត់លើសទម្ងន់ជាដើម អ្នកត្រូវដឹងថា អារម្មណ៍សោកសៅគឺជារឿងធម្មតានៃជីវិត។ ប៉ុន្តែប្រសិនបើអ្នកមានអារម្មណ៍សោកសៅ…

ខ្សែវីឌីអូជ្រើសរើសតួអង្គទេពធីតាឆ្នាំនេះពិតជាស្រស់ស្អាតប្លែកភ្នែកខ្លាំងមែនទែន(មានវីឌីអូ)
ព័ត៌មានជាតិ

ខ្សែវីឌីអូជ្រើសរើសតួអង្គទេពធីតាឆ្នាំនេះពិតជាស្រស់ស្អាតប្លែកភ្នែកខ្លាំងមែនទែន(មានវីឌីអូ)

រយៈពេលមួយឆ្នាំទៅមួយឆ្នាំពិតជាលឿនមែនទែន ទើបចូលឆ្លងឆ្នាំថ្ងៃមុនសោះ ភ្លេចៗភ្នែកជិតដល់ថ្ងៃចូលឆ្នាំខ្មែរទៀតហើយ។ ជាទូទៅរៀងរាល់ឆ្នាំពេលប្រារព្ធពិធីផ្ទេរដំណែងទេពធីតាឆ្នាំថ្មីគឺតែងតែមានតួអង្គដើម្បីមកជំនួសជារៀងរាល់ឆ្នាំមិនដែលខានឡើយ។ ហើយមុនពេលដែលឈានដល់ការថតខ្សែវីឌីអូផ្ទេរដំណែងទេពធីតាឆ្នាំថ្មី ទូរទស្សន៍ជាតិកម្ពុជាក៏បានសហការជាមួយក្រុមហ៊ុន FUN ENTERTAINMENT ដើម្បីផលិតកម្មវិធី ដើម្បីជ្រើសរើសតួអង្គទេពធីតាឆ្នាំថ្មីដែលមានឈ្មោះថា ធីតាឯកសង្ក្រាន្ត ។ ជាមួយគ្នានេះដែរយើងក៏សង្កេតឃើញខ្សែវីឌីអូប្រូម៉ូតជ្រើសរើសតួអង្គទេពធីតាឆ្នាំថ្មី សម្រាប់ឆ្នាំនេះគឺពិតជាមានភាពប្លែកនិងស្រស់ស្អាតខ្លាំងមែនទែន ដោយក្រុមអ្នកផលិតបានបង្កើតគំនិតថ្មីប្រើជាប្រភេទវីឌីអូបែប VFX ស្ទើរតែទាំងស្រុង។ ហើយខាងក្រោមនេះជាក្រុមការងារដែលបានផលិតខ្សែវីឌីអូមួយនេះឡើងមក៖ ១/ កញ្ញា តាំង ផេចង៉ – TANG Phechngor (Producer) ២/ លោក ខេន ភារម្យ – KHEN Phearum…

បានទៅលេង «Prince Manor» ហើយនៅ? សួនកម្សាន្តក្រោមមេឃដ៏ធំ ផ្តល់នូវបរិយាកាសស្រស់ស្រាយគ្មានពីរ
PR

បានទៅលេង «Prince Manor» ហើយនៅ? សួនកម្សាន្តក្រោមមេឃដ៏ធំ ផ្តល់នូវបរិយាកាសស្រស់ស្រាយគ្មានពីរ

បច្ចុប្បន្នការដើរកម្សាន្តរាល់ពេលសម្រាក និងថ្ងៃចុងសប្តាហ៍ គឺជាចំណង់ចំណូលចិត្តរបស់មនុស្សស្ទើរគ្រប់រូប ដើម្បីជាការបំបាត់ទុក្ខកង្វល់និងលំហែខួរក្បាលពីការងារផ្សេងៗ។ ដំណឹងល្អសម្រាប់អ្នកនៅភ្នំពេញមិនចាំបាច់ពិបាកធ្វើដំណើរកម្សាន្តតាមខេត្តឆ្ងាយៗ និងលែងពិបាករកកន្លែងដើរលេងទៀតហើយនោះគឺមជ្ឈមណ្ឌលកម្សាន្តព្រីនស៍ម៉ាណ័រ (Prince Manor Report) ជាសួនកម្សាន្តដ៏ធំ និងកំពុងពេញនិយមមានឧបករណ៍លេងកម្សាន្តជាច្រើនប្រភេទដូចជា សួនទឹក, ទីលានប្រណាំងឡាន Go Kart, កន្ត្រក់វិល 88 ម៉ែត្រ, ឡានបុកគ្នា, កៅអីហោះ, ទូកចោរសមុទ្រ, ឡើងជញ្ជាំង, សេះវិល, កៅអីឌីស្កូ, សួនកម្សាន្តកុមារ និងសួនផ្កាចម្រុះពណ៌ ដែលនេះអាចហៅបានថាជាសួនកម្សាន្តក្រោមមេឃ និងផ្តល់នូវបរិយកាសស្រស់ស្រាយបែបធម្មជាតិដោយមិនបាច់ខ្វល់ខ្វាយពីអ្វីឡើយ។ ឥឡូវនេះឱកាសពិសេសបានមកដល់ហើយ! សម្រាប់ភ្ញៀវដែលអញ្ជើញចូលកម្សាន្តនៅក្នុងមជ្ឈមណ្ឌលកម្សាន្តព្រីនស៍ម៉ាណ័រ (Prince Manor…

WOWNOW ចាប់ដៃគូជាមួយ OPPO ដើម្បីផ្តល់ឱកាសឈ្នះទូរស័ព្ទដៃ Reno8 & Reno7 រាល់ពេលអតិថិជនកម្ម៉ង់អាហារតាមរយៈ WOWNOW ចាប់ពីថ្ងៃនេះដល់ថ្ងៃទី31 ធ្នូ 2022
PR

WOWNOW ចាប់ដៃគូជាមួយ OPPO ដើម្បីផ្តល់ឱកាសឈ្នះទូរស័ព្ទដៃ Reno8 & Reno7 រាល់ពេលអតិថិជនកម្ម៉ង់អាហារតាមរយៈ WOWNOW ចាប់ពីថ្ងៃនេះដល់ថ្ងៃទី31 ធ្នូ 2022

ឱកាសពិសេសបានមកដល់ហើយ… ឈ្នះ! ឈ្នះ! ឈ្នះទូរស័ព្ទ OPPO និងរង្វាន់ជាច្រើនទៀតជារៀងរាល់សប្តាហ៍ ឥឡូវនេះក្រុមហ៊ុន OPPO និងក្រុមហ៊ុនដឹកជញ្ជូនអាហរ WOWNOW បានសហការគ្នាក្នុងកម្មវិធីចាប់រង្វាន់យកទូរស័ព្ទដៃម៉ាក OPPO Reno7 & Reno8 ជារៀងរាល់សប្តាហ៍ និងរង្វាន់ជាច្រើនអំឡុងពេលកំពុងប្រើ APP WOWNOW ងាយៗដោយលោកអ្នកគ្រាន់តែធ្វើការកម៉្មង់អាហារ ឬ ភេសជ្ជៈពីហាងប្រ៊េនល្បីៗដែលមាននៅក្នុង WOWNOW Food Delivery ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី31 ធ្នូ 2022។ WOWNOW គឺជាសូភ័រអេប (Super App)…

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ នឹងចំណាយទឹកប្រាក់ជិត៣០០លានដុល្លារ‌!!!
ព័ត៌មានជាតិ

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ នឹងចំណាយទឹកប្រាក់ជិត៣០០លានដុល្លារ‌!!!

​គម្រោង​សាង​សង់ស្ពាន​មិត្តភាព​កម្ពុជា​-​សាធារណរដ្ឋ​កូរ៉េ​ (​ផ្សារ​ចាស់​-​ជ្រោយ​ចង្វា​រ​; ​ជ្រោយ​ចង្វា​រ​-​អរិយ​ក្សត្រ​) ​នឹង​ចំណាយ​ទឹកប្រាក់​ចំនួន​ ​២​៤​៥​ ​៩​០​៩​ ​០​០​០​ ​ដុល្លារ​អាមេរិក​។​ ​នេះ​បើ​តាម​ការ​បញ្ជាក់​ពី​ក្រសួង​ព័ត៌មាន​ ​នៅ​ថ្ងៃ​ទី​៨​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​២​។​ ​ក្រសួង​ ​បញ្ជាក់​ទៀត​ថា​ ​គម្រោង​សាង​សង់ស្ពាន​មិត្តភាព​កម្ពុជា​-​សាធារណរដ្ឋ​កូរ៉េ​ ​នឹង​ត្រូវ​ចុះហត្ថលេខា​រវាង​រាជរដ្ឋាភិបាល​ ​នៃ​ព្រះរាជាណាចក្រកម្ពុជា​ ​និង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​កូរ៉េ​ថ្ងៃ​ទី​៩​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​២​ ​នៅ​វិមាន​សន្តិភាព​ ​ក្រោមអធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ ​សម្តេច​អគ្គមហាសេនា​ប​តីតេជោ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋ​ម​ន្រ្តី ​នៃ​ព្រះរាជាណាចក្រកម្ពុជា​៕ ប្រភពរូបភាព៖ ក្រសួងព័ត៌មាន

យន្តហោះពិសេសបំផុតតែមួយគត់របស់ពិភពលោកធំជាង Boeing 747 ត្រូវបានគេបោះបង់ចោលនៅលើឆ្នេរសមុទ្រ
បច្ចេកវិទ្យា

យន្តហោះពិសេសបំផុតតែមួយគត់របស់ពិភពលោកធំជាង Boeing 747 ត្រូវបានគេបោះបង់ចោលនៅលើឆ្នេរសមុទ្រ

យន្តហោះចម្លែកបំផុតមួយក្នុងពិភពលោក ដែលមានរហស្សនាមថា “សត្វចម្លែកសមុទ្រកាសព្យែន” ត្រូវបានគេបោះបង់ចោលនៅលើឆ្នេរមួយ ចំពេលមានគម្រោងធ្វើឱ្យវាក្លាយជាកន្លែងទេសចរណ៍។ វាមានឈ្មោះថា Star Wars-esque Russian MD-160 ត្រូវបានរចនាឡើងក្នុងឆ្នាំ 1975 និងត្រូវបានប្រើប្រាស់ដោយកងទ័ពជើងទឹកសូវៀត និងរុស្ស៊ីចាប់ពីឆ្នាំ 1987 ក្នុងអំឡុងដំណាក់កាលចុងក្រោយនៃសង្រ្គាមត្រជាក់ ដែលជាផ្នែកមួយនៃកម្មវិធី WIG (wing-in-ground-effect) ។ ទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីការដាក់ឱ្យចូលនិវត្តន៍របស់ខ្លួននៅចុងទសវត្សរ៍ទី 90 យន្តហោះដែលបំពាក់ប្រព័ន្ធអាវុធធន់ធ្ងន់ ដែលមានទំហំធំជាងយន្តហោះ jumbo ត្រូវបានទុកចោលនៅឯមូលដ្ឋានទ័ពជើងទឹក Kaspiysk ដែលគេទុកចោលមិន​ដែល​ប្រើ​ប្រាស់​តទៅទៀត។ រហូតដល់ឆ្នាំ 2020 វាត្រូវបានសណ្តោងឆ្លងកាត់សមុទ្រ…

ទិញ OPPO មានឱកាសឈ្នះប្រាក់ 32 លានរៀលភ្លាមៗ ព្រមទាំងឈ្នះ JBL Speaker និងកាសកាលីបឥតខ្សែ Enco Buds2 ជាច្រើនរង្វាន់
PR

ទិញ OPPO មានឱកាសឈ្នះប្រាក់ 32 លានរៀលភ្លាមៗ ព្រមទាំងឈ្នះ JBL Speaker និងកាសកាលីបឥតខ្សែ Enco Buds2 ជាច្រើនរង្វាន់

តើអ្នកចង់ក្លាយជាម្ចាស់ប្រាក់លាននាចុងឆ្នាំ2022 ដែរឬទេ? សេដ្ឋីប្រាក់លានអាចជារូបលោក! ឥឡូវនេះក្រុមហ៊ុនស្មាតហ្វូន OPPO ប្រចាំប្រទេសកម្ពុជាកំពុងស្វែងរកម្ចាស់ប្រាក់ 32 លានរៀលក្នុងឱកាស «ប្រូម៉ូសិនចុងឆ្នាំពី OPPO» ដោយគ្រាន់តែទិញទូរស័ព្ទ OPPO ចាប់ពីថ្ងៃទី1 ធ្នូ រហូតដល់ថ្ងៃទី1 មករា 2023 នឹងមានឱកាសផ្សងសំណាងឈ្នះលុយសុទ្ធ 1 លានរៀលភ្លាមៗជារៀងរាល់ថ្ងៃ លើសពីនេះក៏មានឱកាសឈ្នះ JBL Speaker (ចំនួន 48 រង្វាន់) និងកាសកាលីបឥតខ្សែ Enco Buds2 (ចំនួន 80 រង្វាន់)។…

តើអ្នកជួបរឿងអ្វីខ្លះក្នុងឆ្នាំ2022? តោះ! បង្ហោះរូបបង្ហាញអារម្មណ៍ដើម្បីបានកាដូជាច្រើនដោយ Free Free ពី OPPO
PR

តើអ្នកជួបរឿងអ្វីខ្លះក្នុងឆ្នាំ2022? តោះ! បង្ហោះរូបបង្ហាញអារម្មណ៍ដើម្បីបានកាដូជាច្រើនដោយ Free Free ពី OPPO

អាចប្រាប់បានអត់ពីអារម្មណ៍របស់អ្នកនៅក្នុងឆ្នាំ2022? សូម្បីតារាល្បីៗជាច្រើនក៏បានបង្ហាញអារម្មណ៍រៀងៗខ្លួនលើបណ្តាញសង្គមហ្វេសប៊ុកដែរនាពេលប៉ុន្មានថ្ងៃនេះ នៅសល់តែប៉ុន្មានថ្ងៃខាងមុខទៀត ជាពេលវេលានៃការផ្ទេរឆ្នាំចាស់ដើម្បីស្វាគមន៍ឆ្នាំថ្មី 2023 ដែលឈានជិតចូលមកដល់ឆាប់ៗនេះ។ ស្របពេលនេះយើងទាំងអស់គ្នាក៏កំពុងត្រៀមបិទទំព័រ 365 នៃឆ្នាំ2022 ដែលម្នាក់ៗសុទ្ធតែបានជួបនូវរឿងរ៉ាវផ្សេងៗពីគ្នាមានទាំងអារម្មណ៍សប្បាយ ពិបាកចិត្ត កើតទុក្ខ សោកសៅ ខកចិត្ត ព្រោះយើងដឹងហើយថាគ្មានអ្នកណាដែលកើតមកអាចសប្បាយចិត្តរហូត ហើយក៏គ្មានអ្នកណាកើតទុក្ខរហូតដែរ។ គួបជួនជាមួយគ្នានេះផងដែរ ក៏ឃើញថាមានតារាល្បីៗជាច្រើនអ្នកបានបង្ហោះរូបប្លែកៗពីគ្នាដើម្បីបង្ហាញនូវអារម្មណ៍ដែលពួកគាត់បានជួប និងជាការចងចាំមួយសម្រាប់ឆ្នាំ2022។ ចំពោះអ្នកទាំងអស់គ្នាវិញក៏អាចចូលរួមបានដែរ ព្រោះអំឡុងពេលនេះ OPPO បានបង្កើតនូវហ្គេមមួយដោយគ្រាន់បង្ហោះរូបបង្ហាញអារម្មណ៍របស់អ្នកនៅក្នុងឆ្នា2022 ដើម្បីទទួលបានកាដូអនុស្សាវរីយ៍តុក្កតាមាស Ollie (Limited Edition) ចំនួន 10 រង្វាន់ ដោយគ្រាន់តែធ្វើតាមលក្ខខណ្ឌងាយៗថតរូប 4…

អ្នកឧកញ៉ា គួច ម៉េងលី បកស្រាយជុំវិញរូបថតស្និទ្ធស្នាលជាមួយនារីម្នាក់ដែលបង្ហោះលើបណ្តាញសង្គម
ព័ត៌មានជាតិ

អ្នកឧកញ៉ា គួច ម៉េងលី បកស្រាយជុំវិញរូបថតស្និទ្ធស្នាលជាមួយនារីម្នាក់ដែលបង្ហោះលើបណ្តាញសង្គម

​អ្នកឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​នៅ​ថ្ងៃ​ទី​១​៨​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​២​នេះ​ ​បាន​បកស្រាយ​ជុំវិញ​រូបថត​២​សន្លឹក​ ​ដែល​បង្ហាញ​ពី​ភាព​សិ្នទ្ធ​ស្នាល​របស់​លោក​ជាមួយ​នារី​ម្នាក់​ ​បន្ទាប់ពី​នារី​ម្នាក់​នោះ​បាន​បង្ហោះ​នៅ​ក្នុង​គណនី​ហ្វេសប៊ុក​អម​ទាំង​សរសេរ​ ​Caption​ ​មិន​សមរម្យ​នាំ​ដែល​នាំ​ឱ្យ​មហាជន​មានការ​យល់​ច្រឡំ​លើ​រូបលោក​។​ ​អ្នកឧកញ៉ា​ ​បាន​សរសេរ​បកស្រាយ​នៅ​ក្នុង​ទំព័រ​គណនី​ហ្វេសប៊ុក​ផ្ទាល់ខ្លួន​ ​យ៉ាង​ដូច្នេះ​៖​ ​«​ខ្ញុំ​សូម​ជម្រាប​ជូន​ថា​ ​ថ្មីៗ​នេះ​មាន​ក្មួយស្រី​ម្នាក់​ ​បាន​សុំ​ខ្ញុំ​ថត​ក្នុង​កម្មវិធី​ផ្ទាល់ខ្លួន​របស់​ខ្ញុំ​ទុកជា​អនុ​ស្សា​វ​រី​យ៍ ​ប៉ុន្តែ​ផ្ទុយទៅវិញ​គាត់​បាន​យក​រូបថត​នោះ​មក​បង្ហោះ​នៅ​លើ​ហ្វេសប៊ុក​ហើយ​សរសេរ​ចំណងជើង​ (​caption​) ​មិន​សមរម្យ​ ​ធ្វើ​ឱ្យ​មានការ​យល់​ច្រឡំ​ក្នុងចំណោម​សាធារណជន​។​ ​ក្មួយស្រី​ ​អរគុណ​ច្រើន​ដែល​បាន​ថត​ ​ហើយនិង​បាន​ផុស​។​ ​រូបភាព​នេះ​ពិតជា​ស្អាត​ ​ប៉ុន្តែ​ក្មួយ​មក​សុំ​លោកគ្រូ​ថត​ទុកជា​អនុ​ស្សា​វ​រី​យ៍​ក្នុង​កម្មវិធី​ក្រុម​គ្រួសារ​មិត្ត​ភ័ក្កិ​លោកគ្រូ​ទេ​ ​ចុះ​ម្ដេច​បានជា​ក្មួយ​ផុស​ហើយ​និយាយ​អ៊ីចឹង​ទៅវិញ​ ​តិច​គេ​ច្រឡំ​ថា​ក្មួយ​ផ្ដេសផ្ដាស​ទៅ​?​។​»​ ​ជាមួយនឹង​គ្នា​នេះ​ ​លោក​ក៏បាន​ស្នើ​ឱ្យ​អ្នក​ដែល​ចែករំលែក​បន្ត​ ​បែប​អវិជ្ជមាន​មក​លើ​រូបលោក​ ​សូម​បញ្ឈប់​ធ្វើសកម្មភាព​នេះ​ ​ដើម្បី​ចៀសវាង​ការយល់​ច្រឡំ​ ​ជា​បន្ត​ទៀត​។​ ​មិនបាន​ប៉ុន្មាន​ម៉ោង​ផង​ ​ក្មេងស្រី​ដែល​បាន​យក​រូបថត​អ្នកឧកញ៉ា​មក​បង្ហោះ​នៅ​លើ​ហ្វេសប៊ុក​នោះ​ ​បាន​សុំ​ការ​អធ្យាស្រ័យ​ចំពោះ​ការ​បង្ហោះ​នោះ​ ​ដោយ​លើកឡើង​ថា​ ​ដោយសារតែ​ឃើញ​មាន​អ្នកសុំ​ថតរូប​ជាមួយ​អ្នកឧកញ៉ា​ច្រើន​ ​ក៏​ចូលរួម​សុំ​ថត​ដែរ​ ​ហើយ​ដោយ​នឹកឃើញ​ថា​ជា​ឱកាសល្អ​មិន​ងាយ​នឹងបាន​ជួប​អ្នកឧកញ៉ា​ ​ក៏​សុំ​ថតរូប​ទុកជា​អនុ​ស្សា​វ​រី​យ៍​។​ ​គួរ​បញ្ជាក់​ជូន​ថា​ ​រូបថត​ ​២​សន្លឹក​នោះ ​អ្នកឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​បាន​ធ្វើ​ឱ្យ​មាន​មតិ​រិះគន់​ចំពោះ​លោក​។​ ​ប៉ុន្តែ​ ​ក៏មាន​មតិគាំទ្រ​ដោយ​លើកឡើង​ថា​ ​នេះ​ជា​ជីវិត​ឯកជន​ភាព​របស់​លោក​ ​ខណៈ​ពួកគេ​គាំទ្រ​លើ​ការ​ចែករំលែក​ចំណេះ​ដឹង​ផ្នែក​សុខភាព​ ​និង​ចំណេះ​ដឹង​ទូទៅ​ផ្សេងៗ​កន្លងមក​៕​

កីឡាករអេក្វាឌ័រ ៨ នាក់ត្រូវបានសូកប៉ាន់ឱ្យចាញ់ការប្រកួតដោយចេតនាទល់នឹងកាតា?
កីទ្បា

កីឡាករអេក្វាឌ័រ ៨ នាក់ត្រូវបានសូកប៉ាន់ឱ្យចាញ់ការប្រកួតដោយចេតនាទល់នឹងកាតា?

ការ​ធ្វើ​ជា​ម្ចាស់​ផ្ទះ World Cup គឺ​ជា​ការ​ទទួល​ខុស​ត្រូវ​ដ៏​ធំ​មួយ​ដែល​កាតា​ហាក់​មិន​បាន​ចាត់​ចែង​ឲ្យ​បាន​ល្អ។ ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ មានរបាយការណ៍កើនឡើងដែលបង្ហាញពីការរំលោភសិទ្ធិមនុស្សក្នុងប្រទេស និងកង្វះការធានាដែលពួកគេមានដើម្បីទប់ទល់នឹងព្រឹត្តិការណ៍ដែលនាំមកនូវវប្បធម៌ជាច្រើនពីជុំវិញពិភពលោក។ វាមិនត្រឹម​តែប៉ុណ្ណឹងទេ ឥឡូវនេះម្ចាស់ផ្ទះ World Cup កំពុងប្រឈមមុខនឹងការចោទប្រកាន់យ៉ាងធ្ងន់ធ្ងរ ដែលនឹងធ្វើឱ្យពួកគេស្ថិតក្នុងពន្លឺមិនល្អ។ នេះ​បើ​តាម​លោក Amjad Taha អ្នកជំនាញ​កិច្ចការ​នយោបាយ​យុទ្ធសាស្ត្រ និង​ជា​នាយក​ប្រចាំ​តំបន់​នៃ​មជ្ឈមណ្ឌល​អង់គ្លេស​នៅ​អារ៉ាប៊ីសាអូឌីត។ គាត់បានរាយការណ៍ថាកីឡាករអេក្វាឌ័រប្រាំបីនាក់ត្រូវបានចោទប្រកាន់ថាត្រូវបានសូកប៉ាន់ចំនួន 7.4 លានដុល្លារជាថ្នូរនឹងការឈ្នះការប្រកួតជាមួយកាតា។ តើ​មាន​សម្ពាធ​ឲ្យ​អេក្វាឌ័រ​ចាញ់​កាតា​ទេ? អ្នកកាសែតបានព្រមានថាប្រភពផ្ទៃក្នុងមកពីប្រទេសអេក្វាឌ័រ និងកាតាបានបញ្ជាក់ពីប្រតិបត្តិការនេះ ហើយបានស្នើឱ្យពិភពលោកប្រឆាំងនឹង “អំពើពុករលួយរបស់ FIFA” ។ យោងតាមរបាយការណ៍ កាតាបានផ្តល់ជូនអេក្វាឌ័រថាពួកគេនឹងអនុញ្ញាតឱ្យពួកគេឈ្នះ 0: 1…

កិច្ចប្រជុំកំពូលជប៉ុន-កម្ពុជា 日カンボジア首脳会談
ព័ត៌មានជាតិ

កិច្ចប្រជុំកំពូលជប៉ុន-កម្ពុជា 日カンボジア首脳会談

នៅថ្ងៃទី១២ ខែវិច្ឆិកា ឯកឧត្តម គីស៊ីដា ហ្វូមិអុ នាយករដ្ឋមន្រ្តីជប៉ុន បានជួបប្រជុំជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ នាយករដ្ឋមន្រ្តីទាំងពីរបានបញ្ជាក់ពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយក៏បានឯកភាពគ្នាធ្វើឱ្យទំនាក់ទំនងទ្វេភាគីឡើងទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៧០នៃការបង្កើតទំនាក់ទំនងការទូតនាឆ្នាំក្រោយ ហើយប្រទេសទាំងពីរ ក៏យល់ព្រមនឹងយកឱកាសនេះដើម្បីជម្រុញឱ្យកិច្ចសហប្រតិបត្តិការទេ្វភាគីកាន់តែរីកចម្រើនបន្ថែមទៀតជម្រុញកិច្ចសហប្រតិបត្តិការ បន្ថែមទៀត។ ក្រោយពីបញ្ចប់កិច្ចប្រជុំ នាយករដ្ឋមន្រ្តីទាំងពីរបានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើលិខិតប្តូរសារគម្រោងហិរញ្ញប្បទានឥតសំណង ចំនួនបួនសម្រាប់កម្ពុជា ក៏ដូចជាការចុះហត្ថលេខាលើអនុស្សារណៈយោគយល់ស្តីពីការអភិវឌ្ឍឧស្សាហកម្មរថយន្តរបស់កម្ពុជារវាងក្រុមហ៊ុនToyota Tsusho Cooperationនិងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា។ បន្ទាប់ពីជំនួបនេះ នាយករដ្ឋមន្រ្តីទាំងពីបានធ្វើសន្នីសិទសារព័ត៌មានរួមគ្នា ហើយឡូហ្គោនៃខួបអនុស្សាវរីយ៍លើកទី៧០នៃមិត្តភាពរវាជប៉ុន និងកម្ពុជា ក៏ត្រូវបានបង្ហាញរូបរាងជាផ្លូវការផងដែរ។ 11月12日、日本の岸田総理は、カンボジアのフン・セン首相と二国間会談を行いました。両首脳は、近年の両国の協力の進展を踏まえて、来年の外交関係樹立70周年の機会に両国関係を「包括的戦略的パートナーシップ」に格上げすることに合意し、これを機に両国関係をさらに飛躍させていくことで一致しました。 会談後、両首脳は、カンボジアに対する4件の無償資金協力案件の交換公文の署名及び豊田通商とカンボジア経済財政省との間のカンボジアの自動車産業の発展に向けた協業に関する覚書の署名に立ち会いました。…

ទិដ្ឋភាពនៃពិធីភ្ជាប់ពាក្យ ពេជ្រ សោភា និង ឆឹមសក្កា ពិតជាប្រណីតណាស់!!!
សម្រង់

ទិដ្ឋភាពនៃពិធីភ្ជាប់ពាក្យ ពេជ្រ សោភា និង ឆឹមសក្កា ពិតជាប្រណីតណាស់!!!

ខានទាក់ទងគ្នា មិនមែនមានន័យថា យើងភ្លេចគ្នាទេ!មិននិយាយជាមួយគ្នា មិនមែនមានន័យថា យើងឈប់ស្រឡាញ់គ្នាទេ!បែកគ្នាមួយរយៈ មិនមែនមានន័យថា យើងបែកគ្នានោះទេ!​​​​​​​​​​​​​​​​​​​​​ស្ងប់ស្ងាត់ពីគ្នា មិនមែនមានន័យថា យើងឈ្លោះគ្នានោះទេ! មិនបង្ហាញអ្វីពីគ្នា មិនមែនមានន័យថា យើងមិនខ្វល់ពីគ្នានោះទេ!ពេលវេលា នឹងបញ្ជាក់គ្រប់យ៉ាង ពេលវេលា នឹងបង្ហាញការពិត ចិត្តយើងនៅមានឱ្យគ្នា ឆ្ងាយគ្នាប៉ុនណា គង់តែត្រឡប់មករកគ្នាវិញ … ​​ចិត្តយើងនៅតែស្រឡាញ់គ្នា ទោះបីបែកគ្នាយូរប៉ុនណា ក៏មិនអាចបំភ្លេច ឬបោះបង់គ្នាចោលដែរ …! គ្មានអ្វីដែលថា អាចបញ្ឈប់ ឬបញ្ចប់ទំនាក់ទំនងរវាងយើងបានឡើយ ​ដរាបណាយើងទាំងពី មិនព្រមបញ្ចប់ ​​ហើយក៏មិនបានឈប់ស្រឡាញ់គ្នា …! #មិត្ត១០០ឆ្នាំ…

លោក ឃឹម សុច័ន្ទវិរៈ សហគ្រិន Color Cup Cambodia រៀបចំកម្មវិធីមនុស្សធម៌ ដើម្បីស្នាមញញឹមនៅបឋមសិក្សា ឡៅកា ខេត្តមណ្ឌលគិរី
សម្រង់

លោក ឃឹម សុច័ន្ទវិរៈ សហគ្រិន Color Cup Cambodia រៀបចំកម្មវិធីមនុស្សធម៌ ដើម្បីស្នាមញញឹមនៅបឋមសិក្សា ឡៅកា ខេត្តមណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ កាលពីថ្ងៃ ៨​ ខែវិច្ឆិកា ឆ្នាំ​២០២២ លោក ឃឹម សុចន្ទ័វិរះ ដែលជាសហគ្រិនរបស់ខឡឺខាប់ បានសហការគ្នាជាមួយ Minimalist Café ក៏ដូចជា លោក ជន​រតនះ ម្ចាស់កម្មវីធី ព្រឺរោម ក៏ដូចជា Morish Collagen Cambodia , Domak Restaurant ,Kravin Inn , Check-in បានសហការគ្នា អំពាវនាវដល់ សប្បុរសជន…

ព្រះចៅស៊ុលតង់ នៃប្រទេសព្រុយណេដារូហ្សាឡឹម យាងមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ
ព័ត៌មានជាតិ

ព្រះចៅស៊ុលតង់ នៃប្រទេសព្រុយណេដារូហ្សាឡឹម យាងមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ

AKP ភ្នំពេញ ថ្ងៃទី០៩ ខែវិចិ្ជកា ឆ្នាំ២០២២– ព្រះចៅស៊ុលតង់ ហាជី ហាលសាណាល់ បុលគីយ៉ាស់ មុយអ៊ីហ្សាឌីន វ៉ាឌូឡាហ៍ (Haji Hassanal Bolkiah Mu’izzaddin Waddaulah) ព្រះមហាក្សត្រ នៃប្រទេសព្រុយណេដារូហ្សាឡឹម ដឹកនាំគណៈប្រតិភូយាងមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នារសៀលថ្ងៃទី០៩ ខែវិច្ជិកា ឆ្នាំ២០២២នេះ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។ រូបថត៖ សួស សាវី និងគល់ រ៉េននី រូបថតដោយ៖ AKP

តើកាំភ្លើងធំបាញ់គ្រាប់រ៉ុកក្កែតរបស់អាមេរិកអាចបាញ់បានដល់ចម្ងាយណា?
បច្ចេកវិទ្យា

តើកាំភ្លើងធំបាញ់គ្រាប់រ៉ុកក្កែតរបស់អាមេរិកអាចបាញ់បានដល់ចម្ងាយណា?

កាំភ្លើងធំបាញ់ក្បាលកាំជ្រួច និង​គ្រាប់​រ៉ុក្កែតបច្ចុប្បន្នរបស់កងទ័ពអាមេរិក គឺ M-777 ដែលដាក់នៅទីតាំងណាមួយ និង M-109 ដែលជាកាំភ្លើងធំបំពាក់លើ​រថក្រោះបាញ់ដោយខ្លួនឯង ត្រូវបានគេរាយការណ៍ថា បាញ់បានចម្ងាយត្រឹមតែ 14 ម៉ាយប៉ុណ្ណោះ(២២គីឡូម៉ែត្រ)ដែលជាចម្ងាយស្តង់ដារ និង 19 ម៉ាយ (៣០គីឡូម៉ែត្រ)ជាមួយនឹងគ្រាប់រ៉ុក្កែតជំនួយ។ ម៉្យាងវិញទៀត កាំជ្រួចរបស់រុស្ស៊ី អាចបាញ់បានចម្ងាយដល់ទៅ ៤៣ ម៉ាយ (៦៩គីឡូម៉ែត្រ)។ សម្រាប់ហេតុផលទាំងនេះ កងទ័ពប្រយុទ្ធដីគោករបស់សហរដ្ឋអាមេរិក ឥឡូវនេះកំពុងចំណាយប្រាក់រាប់ពាន់លានដុល្លារ ដើម្បីកែលម្អកាំភ្លើងធំ និងឧបករណ៍បាញ់គ្រាប់រ៉ុក្កែត ក៏ដូចជាការបង្កើតគ្រាប់រ៉ុក្កែតរយៈចម្ងាយឆ្ងាយថ្មី ដើម្បីផ្គូផ្គងសមត្ថភាពកាំភ្លើងធំរបស់គូប្រជែងរបស់ខ្លួន។ នៅថ្ងៃទី 6 ខែមីនា…