ព័ត៌មាន

មុនពេលស្គាល់អ្នក ខ្ញុំមានអារម្មណ៍ថាឯកា តែវាមិនឯកាដូចពេលនេះឡើយ …!!
សម្រង់

មុនពេលស្គាល់អ្នក ខ្ញុំមានអារម្មណ៍ថាឯកា តែវាមិនឯកាដូចពេលនេះឡើយ …!!

ស្គាល់អ្នក ខ្ញុំស្គាល់អ្វីទៅហៅថា ជីវិតដ៏សែនរីករាយ អ្វីដែលអ្នកបានបង្រៀនខ្ញុំ ខ្ញុំចាំមិនដែលភ្លេចទេ គ្រប់យ៉ាងនៅតែដិតដាមក្នុងចិត្ត ដក់ក្នុងបេះដូង នៅពេញកែវភ្នែករបស់ខ្ញុំ កម្លាំងចិត្ត ក្ដីស្រលាញ់ ការបារម្ភ ការយកចិត្តទុកដាក់ ថែរក្សា ការពារ ផ្ដល់ដំបូន្មាន អ្នកបានបង្រៀនខ្ញុំឱ្យរឹងមាំ តែគ្រប់យ៉ាងអស់ទាំងនោះ វាបានទៅតាមអ្នកវិញអស់ហើយ បន្ទាប់ពីអ្នកបានចាកចេញទៅ ទុកខ្ញុំឱ្យនៅ សោកសៅ ខូចចិត្ត សោកស្ដាយ តែម្នាក់ឯង …។ ខ្ញុំដឹងថាមកពីខ្ញុំ គ្រប់យ៉ាងជាកំហុសរបស់ខ្ញុំ ដែលធ្វើឱ្យទំនាក់ទំនងមួយនេះត្រូវបែកបាក់ ប្រេះឆា ក៏មិនដឹងថា តើគួរធ្វើបែបណា លុបលាងយ៉ាងណា…

មិនចូលចិត្តសប្បាយ ឬមិនចង់ចំណាយពេលអត់ប្រយោជន៍?
សម្រង់

មិនចូលចិត្តសប្បាយ ឬមិនចង់ចំណាយពេលអត់ប្រយោជន៍?

តាមពិតវ័យប៉ុនខ្ញុំ មិនសមណាត្រូវមកគិតខ្វាយខ្វល់ច្រើនស្ទើរតែរាល់ថ្ងៃរាល់យប់នោះឡើយ។ អាយុទើបតែជាងម្ភៃសោះ តែមានរឿងស្មុគស្មាញរាប់មិនអស់ទៅវិញ។ បើនិយាយពីមិត្តភក្តិ មិនមែនថាមិនមានទេ តែគេបបួលទៅណាមកណា សូម្បីតែញុំាអីម្ដងម្កាលក៏តែងតែបដិសេធគេដែរ ថាទេៗៗៗ រហូតដល់គេលែងបបួលហើយ។ មនុស្សវ័យស្របាលខ្ញុំ គេមានពេលជួបជុំមិត្តភក្តិ ផឹកស៊ីសប្បាយ មានពេលដើរលេងយប់ជួបជុំគ្នា តែដល់ពេលក្រឡេកមកមើលខ្លយនឯងវិញ ជីវិតស្ងាត់ដូចព្រៃកប់ខ្មោចគ្មានអ្នកណាចង់ចូលមកលេងជាមួយឡើយ។ តាមពិតមិនមែនថាមិនចង់សប្បាយទេ តែឱ្យតែពេលគិតថា ទៅណាមកណា ជាពិសេសឱ្យតែគិតដល់រឿងស៊ីផឹក មានអារម្មណ៍ថាចំណាយពេលអត់ប្រយោជន៍ពេកហើយ។ តែដល់ពេលឃើញគេសប្បាយផឹកស៊ី ជួបជុំមិត្តភក្តិដើរលេងជាមួយគ្នា ក៏នឹកគិតថាហេតុអ្វីជីវិតខ្ញុំមិនព្រមបើកទូលាយឱ្យដូចគេដែរទៅ? ចង់សប្បាយ តែមិនចូលចិត្តការជួបជុំមនុស្សច្រើនទេ ហើយបើចូលក្នុងចំណោមមិត្តភក្តិតៗគ្នារឹតតែមិនចង់ទៅទៀត ដើរតែជាមួយមនុស្សពីរបីនាក់មុខដដែលៗ តែពេលខ្លះ ទៅណាមកណា ញុំាអីក៏តែម្នាក់ឯងដែរ សូម្បីតែមើលកុន…

ស្ថានទូតសហរដ្ឋអាមេរិក សហការជាមួយដៃគូអភិរក្ស​ ក្នុងប្រទេសកម្ពុជា ប្រកាសជាផ្លូវការយុទ្ធនាការ «តោះនិយាយពីការទុកដាក់សំរាម» 
PR

ស្ថានទូតសហរដ្ឋអាមេរិក សហការជាមួយដៃគូអភិរក្ស​ ក្នុងប្រទេសកម្ពុជា ប្រកាសជាផ្លូវការយុទ្ធនាការ «តោះនិយាយពីការទុកដាក់សំរាម» 

ភ្នំពេញ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣៖ ស្ថានទូតសហរដ្ឋអាមេរិក សហការជាមួយដៃគូអភិរក្ស ទូទាំងប្រទេសកម្ពុជា បានប្រកាសជាផ្លូវការនូវ យុទ្ធនាការ «តោះនិយាយពី ការទុកដាក់សំរាម»។ យុទ្ធនាការនេះ ឧបត្ថម្ភដោយ ទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍន៍អន្តរជាតិ (USAID) ក្នុងគោលបំណងលើកទឹកចិត្ត ប្រជាជន កម្ពុជាឱ្យ បញ្ឈប់ការចោលសំរាម មិនត្រឹមត្រូវ បញ្ឈប់ការដុត សំណល់ប្លាស្ទិក និងកាត់បន្ថយការប្រើប្រាស់ ប្លាស្ទិក។ គម្រោងអនាគតបៃតងUSAID បានដឹកនាំយុទ្ធនាការ «តោះនិយាយពី ការទុកដាក់សំរាម» ដោយលើក ទឹកចិត្ត ប្រជាជនកម្ពុជា ឱ្យផ្លាស់ប្តូរឥរិយាបថ…

តើស្មាតហ្វូនម៉ូដែលអ្វី ដែលល្បីរន្ទឺជាងគេលើទីផ្សារកម្ពុជាដើមឆ្នាំ 2023? ទើបបានជាតារាៗ និងអ្នក Review ជាច្រើននាំគ្នាជជែកពីស្មាតហ្វូនមួយនេះ
PR

តើស្មាតហ្វូនម៉ូដែលអ្វី ដែលល្បីរន្ទឺជាងគេលើទីផ្សារកម្ពុជាដើមឆ្នាំ 2023? ទើបបានជាតារាៗ និងអ្នក Review ជាច្រើននាំគ្នាជជែកពីស្មាតហ្វូនមួយនេះ

ពិតជាផ្ទុះកក្រើកល្បីសុះសាយទូទាំងប្រទេសកម្ពុជា ជាពិសសនៅលើបណ្តាញសង្គម Facebook, TikTok រួមទាំងស្ថាប័នសារព័ត៌មានល្បីៗ វេបសាយបច្ចេកវិទ្យាល្បីៗ និងប៉ុស្តិ៍ទូរទស្សន៍ជាច្រើន បានធ្វើការចុះផ្សាយយ៉ាងព្រោងព្រាតក្នុងរយៈពេលប៉ុន្មានថ្ងៃនេះទាក់ទងពីក្រុមហ៊ុន OPPO ប្រកាសដាក់សម្ពោធជាផ្លូវការនូវស្មាតហ្វូនស៊េរីថ្មី OPPO Reno8 T Series ។ លើកនេះមិនដូចមុន! ពិតជាឡូយអស់ស្ទះ! ស្មាតហ្វូនស៊េរីថ្មីកំពុងល្បីរន្ទឺនាដើមឆ្នាំ 2023 ឥឡូវនេះឃើញមានអ្នក Review ល្បីៗនិងវេបសាយបច្ចេកវិទ្យាជាច្រើនកំពុងនាំគ្នាបញ្ចេញមតិ និយាយពីលក្ខណៈពិសេស ជាពិសេសក៏មិនភ្លេចណែនាំដល់ប្រើប្រាស់ ពិសេសសម្រាប់អ្នកដែលចង់ប្តូរទូរស័ព្ទឡើងស៊េរីឲ្យងាកមកមើល OPPO Reno8 T Series ជំនាន់ថ្មីដោយធ្វើការផ្លាស់ប្តូរច្រើនមែនទែនទៅលើរូបរាង។ ចង់ដឹងឲ្យស៊ីជម្រៅបន្ថែមថាអ្នក Review…

ទេវតាចារទុករួចហើយ អ្នកឆ្នាំទាំង ៣ កាន់លុយពេញដៃ ចាប់ពីអាយុ ៣៥ ឆ្នាំឡើងទៅ
សម្រង់

ទេវតាចារទុករួចហើយ អ្នកឆ្នាំទាំង ៣ កាន់លុយពេញដៃ ចាប់ពីអាយុ ៣៥ ឆ្នាំឡើងទៅ

សម្រាប់អ្នកឆ្នាំទាំង ៣ ខាងក្រោមនេះ ជីវិតនឹងជោគជ័យ​ខ្លាំង​ក្រោយ​អាយុ ​៣៥​ ឆ្នាំ​ មិនមានបញ្ហា ការខ្វះខាតរឿងលុយកាក់នោះឡើយ។ ១. ឆ្នាំវក យោងតាមហោរាសាស្ត្រនៃឆ្នាំទាំង ១២ នេះ អ្នកដែលកើតក្នុងឆ្នាំស្វា តែងតែមានរូបរាងលេចធ្លោ និងពូកែនិយាយ។ ពួកគេមានភាពប៉ិនប្រសប់ មានចក្ខុវិស័យ ហើយជារឿយៗមានចិត្តល្អ ត្រៀមខ្លួនជួយមនុស្ស និងឱ្យតម្លៃចំពោះអារម្មណ៍នៃការមើលងាយ។ អត្ថប្រយោជន៍មួយទៀតនៃពួកគេ គឺឆ្លាត ប៉ិនប្រសប់ ដោយមិនក្រអឺតក្រទម។ ពួកគេក៏មានសមត្ថភាពក្នុងការវិភាគ និងដោះស្រាយបញ្ហាប្រកបដោយប្រសិទ្ធភាពផងដែរ។ ពេលប្រឈមមុខនឹងការលំបាក អ្នកឆ្នាំស្វារក្សាភាពស្ងប់ស្ងាត់ និងស្ថានភាពវិជ្ជមាន មិនព្រួយបារម្ភ និងមិនងាយបាក់ទឹកចិត្ត…

តើ Reno8 T Series មានចំណុចពិសេសអ្វីខ្លះទើបធ្វើឲ្យម្នាក់ៗសម្រេចចិត្តកក់ទុកយ៉ាងច្រើនលើសលប់ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ?
PR

តើ Reno8 T Series មានចំណុចពិសេសអ្វីខ្លះទើបធ្វើឲ្យម្នាក់ៗសម្រេចចិត្តកក់ទុកយ៉ាងច្រើនលើសលប់ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ?

ថ្វីត្បិតស្មាតហ្វូនជំនាន់ថ្មី OPPO Reno8 T Series មិនទាន់ប្រកាសដាក់លក់ស្រួលបួលនៅលើទីផ្សារកម្ពុជាក៏ពិតមែន ប៉ុន្តែសង្កេតឃើញថាសន្ទុះអតិថិជនធ្វើការកក់ទុក (Pre-Order) ច្រើនមែនទែន។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ ក្រោយពីការប្រកាសពីតម្លៃពិតប្រាកដរបស់ OPPO Reno8 T Series ក្នុងកម្មវិធីសម្ពោធជាផ្លូវការរួចមក ទាំងម្ចាស់ហាងទូរស័ព្ទ ទាំងអតិថិជន អ្នកសារព័ត៌មាន និងប្រិយមិត្តដែលនិយមចូលចិត្តតាមដានវិស័យបច្ចេកវិទ្យាពិតជាបាក់ចង្កេះភ្ញាក់ផ្អើលនឹកស្មានមិនដល់ថាស្មាតហ្វូន Reno8 T 5G មានតម្លៃត្រឹម $399| Reno8 T តម្លៃ $349 ធ្វើឲ្យអតិថិជនគ្រប់ទិសទីក្នុងប្រទេសកម្ពុជាជ្រួលជ្រើមសម្រុកទៅកក់ទុកភ្លាមៗឡើងណែនៗពេញហាងលក់ទូរស័ព្ទ។ មិនតែប៉ុណ្ណោះ អតិថិជនថែមទាំងបានលាន់មាត់និយាយថា…

ជំពាក់គេលុយមិនសង កម្មផលតបស្នងគួរអោយខ្លាច
សម្រង់

ជំពាក់គេលុយមិនសង កម្មផលតបស្នងគួរអោយខ្លាច

ក្រដាសប្រាក់មួយសន្លឹកអាចឲ្យយើងសាងបាបទាំងមិនដឹងខ្លួន  បើជំពាក់ប្រាក់មិនសងទេ  កម្មផលមានពិតគួរឲ្យខ្លាច រឿងជំពាក់ប្រាក់នេះ ជឿជាក់ថាអ្នកទាំងអស់គ្នាសុទ្ធតែបានជួប មានអ្នកខ្លះសង មានអ្នកខ្លះមិនសង តើចង់ដឹងថាកម្មផលគួរឲ្យខ្លាចប៉ុណ្ណាសូមអានរឿងនិទានខាងក្រោមនេះ ៖ មានគ្រួសារមួយមានទ្រព្យសម្បត្តិស្តុកស្តម្ភ  មានថ្ងៃមួយ ក៏បានយល់សប្តិចម្លែក  ក្នុងសប្តិឃើញមនុស្សប្រុសម្នាក់ដើរមកប្រាប់គាត់ថា ៖ លោកជំពាក់ប្រាក់ខ្ញុំ១៤០០០ ឆាប់សងខ្ញុំវិញមក! អ្នកមានរូបនោះឈរភ្លឹកមិនទាន់ហាមាត់ឆ្លើយផង  បុរសដែលទារបំណុលនោះក៏បានដើរចូលក្នុងផ្ទះគាត់បាត់ទៅ។ ពេលភ្ញាក់ឡើង ​ប្រពន្ធរបស់គាត់ក៏បានបង្កើតកូនប្រុសម្នាក់។ អ្នកមានម្នាក់នោះក៏ភ្ញាក់ព្រើត គាត់ដឹងថាកូនប្រុសគាត់ម្នាក់នេះគឺជាព្រលឹងមកទារបំណុល  ប៉ុន្តែក៏ដោយសារមាននិស្ស័យពីជាតិមុន ក៏មិនដឹងថាធ្វើយ៉ាងម៉េចដែរ។ ដូច្នេះ គាត់ក៏បានដកប្រាក់១៤០០០ទុកដោយឡែក   ឲ្យតែជាការចំណាយរបស់កូនប្រុសគាត់មិនថាជាថ្លៃហូបចុកស្លៀកពាក់ថ្នាំសង្កូវអ្វីនោះទេ សុទ្ធតែដកចេញពីប្រាក់១៤០០០ នោះ។ ពេលកូនប្រុសគាត់អាយុជាង៣ គាត់បានទៅពិនិត្យមើលថាប្រាក់នោះសល់ប៉ុន្មាន  ចាប់អារម្មណ៍ថាប្រាក់នោះនៅសល់តែជាង៧០០តែប៉ុណ្ណោះ។…

មុខរបររកស៊ី មិនមែនគ្រាន់តែរកប្រាក់បំពេញក្រពះប៉ុណ្ណោះទេ អាចមកពីអ្នកពុំទាន់ច្បាស់អំពីគោលដៅ
ទស្សនៈ

មុខរបររកស៊ី មិនមែនគ្រាន់តែរកប្រាក់បំពេញក្រពះប៉ុណ្ណោះទេ អាចមកពីអ្នកពុំទាន់ច្បាស់អំពីគោលដៅ

ខ្ញុំតែងតែទៅកន្លែងកាត់សក់មួយកន្លែង  តែហាងកាត់សក់នោះរាងឆ្ងាយបន្តិច ហេតុតែខ្ញុំសុខចិត្តដើរទៅកាត់សក់កន្លែងដ៏ឆ្ងាយបែបនេះ គឺដោយសារតែហាងកាត់សក់នោះមានមេជាងមានថ្វីដៃម្នាក់  មានតែគាត់ទេទើបអាចកាត់សមនិងទម្រង់មុខរបស់ខ្ញុំ  ព្រោះសក់ខ្ញុំតិចពិបាកកាត់ឲ្យត្រូវនិងមុខខ្ញុំ។  មូលហេតុដែលខ្ញុំស្គាល់ហាងមួយនេះដោយសារតែមិត្តខ្ញុំជាអ្នកនែនាំ  ហាងមួយកន្លែងនេះគឺមិត្តភ័ក្រ្តគាត់ណែនាំតៗគ្នា។ រាល់ដងពេលដែលខ្ញុំទៅដល់ហាង ភ្ញៀវច្រើនកកកុញស្ទើរតែគ្មានរំលងថ្ងៃណាឡើយ  នេះអាចបង្ហាញឲ្យឃើញថាស្នាដៃមេជាងម្នាក់នេះគឺធ្វើឲ្យអតិថិជនមានការជឿទុកចិត្តយ៉ាងខ្លាំង។ ក្រោយពីបានទៅកាត់សក់អស់ប៉ុន្មានដងហើយ ​ខ្ញុំក៏បានស្គាល់គ្នាជាមួយថៅកែហាងដែលជាមេជាងម្នាក់នោះ  មានម្តងដោយសារមានភ្ញៀវរាងតិច  ខ្ញុំក៏បានជជែកលេងជាមួយគាត់បន្តិចទៅ។ គាត់បានប្រាប់ខ្ញុំថា គាត់រៀនមិនចប់ថ្នាក់ទី១២ផង  ពេលនោះគាត់ត្រូវបង្ខំចិត្តចាកចេញពីស្រុកកំណើតមកធ្វើការនៅទីក្រុង ​បានចូលមកធ្វើការនៅក្នុងហាងកាត់សក់មួយកន្លែង ប៉ុន្តែគាត់មិនសូវមានចាប់អារម្មណ៍ចំពោះការកាត់សក់នេះឡើយ ប៉ុន្តែព្រោះតែមិនដឹងធ្វើអ្វីមានតែបន្តធ្វើការងារនេះអស់ប៉ុន្មានឆ្នាំ។ ដោយសារតែខ្លួនក៏មានអាយុជាង២០ឆ្នាំដែរ ត្រូវមានបន្ទុកគ្រួសារ  ដូច្នេះគាត់មានតែតាំងឆន្ទះនិងដាក់គោលដៅ ញ៉ាំងឲ្យខ្លួនក្លាយទៅជាជាងកាត់សក់ដ៏ចំណានម្នាក់ក្នុងវិស័យម៉ូតសក់នេះ ពេលនោះគាត់បានផ្លាស់ប្តូរឥរិយាបថ និងទស្សនៈគាត់ភ្លាមចំពោះអាជីពកាត់សក់មួយនេះ ក្រៅពីការរៀនម៉ូតសក់ហើយ គាត់បានប្រមូលឯកសារពាក់ព័ន្ធនិងម៉ូតសក់ជាច្រើន សូម្បីតែអ្នកដែលដើរតាមផ្លូវគាត់បានវិភាគយ៉ាងល្អិតល្អន់អំពីម៉ូតសក់របស់គេ ​ស្ទើរតែមិនឲ្យរំលងម៉ូតសក់មួយណាឡើយ។មិនដល់មួយឆ្នាំផង ​គាត់បានក្លាយទៅជាជំនួយការមេជាង …

យើងត្រូវបើកចិត្ត​ បើកគំនិតគិតដល់ចំណុចវិជ្ជមានឱ្យបានច្រើន ព្យាយាមប្រាប់ខ្លួនឯងនូវចំណុចខាងក្រោមនេះ តើអ្នកអាចធ្វើបានទេ?
សម្រង់

យើងត្រូវបើកចិត្ត​ បើកគំនិតគិតដល់ចំណុចវិជ្ជមានឱ្យបានច្រើន ព្យាយាមប្រាប់ខ្លួនឯងនូវចំណុចខាងក្រោមនេះ តើអ្នកអាចធ្វើបានទេ?

១. វាជារឿងធម្មតា មានជីវិត តែងមានទុក្ខ ជួបបញ្ហាបែបហ្នឹងហើយ មិនមែនតែយើងទេ គេគ្រប់គ្នាក៏អីចឹងដែរ។ ២. ពេលមានទុក្ខ ជួបបញ្ហា ក៏ដោះស្រាយទៅ កុំនៅគិតស្មុគ វាសុញគំនិត ធ្វើអីលែងចេញ ហើយបើបញ្ហានោះវាច្របូកច្របល់ពេកក៏ក្រវែងចោល ឬដើររំលងវាទៅ ព្រោះវាជារឿង ជាបញ្ហា ដែលពេលវេលាជាអ្នកដោះស្រាយ។ ៣. បើកើតទុក្ខ អត់សប្បាយចិត្ត ក៏ទៅដើរលេងរំសាយអារម្មណ៍ លំហែខួរក្បាលចេញម្ដង កុំឱ្យវាហ្មងព្រោះតែបញ្ហាច្រើនពេក ខំធ្វើការ ខំរកចង់ស្លាប់ មកកើតទុក្ខឈឺចាប់អីច្រើនម្ល៉េះ ឱ្យចេះធ្វើខ្លួនឯងឱ្យមានពេលសម្រាកខ្លះទៅ។ ៤. បើឃ្លានអី ចង់ញុំាអី…

តើកម្មវិធី «សម្ពោធស្មាតហ្វូនស៊េរីថ្មី OPPO Reno8 T Series» លើកនេះនឹងមានអ្វីពិសេស?
PR

តើកម្មវិធី «សម្ពោធស្មាតហ្វូនស៊េរីថ្មី OPPO Reno8 T Series» លើកនេះនឹងមានអ្វីពិសេស?

ជួបជាមួយកញ្ញាឯក ពេជ្រ វត្តីសារ៉ាវឌ្ឍី! ជួបជាមួយតារា Original Song ថេណា! ជួបជាមួយតារាចម្រៀង រ៉េត ស៊ូហ្សាណា ចង់សួរថាតើអ្នកណាខ្លះជាហ្វេនរបស់តារាទាំង 3 រូបនេះ? ពេលវេលាដែលលោកអ្នករង់ចាំ ឥឡូវនេះបានមកដល់ហើយដែល លើកនេះមិនដូចមុន! តើលើកនេះនឹងមានអ្វីពិសេស? បើសង្កេតឃើញនៅលើ Facebook page របស់ OPPO កំពុងមានការវាយលុកយ៉ាងខ្លាំងលើបណ្តាញសង្គម និងតាមប្រព័ន្ធអ៊ីនធើណែតផ្សេងៗ ពិសេសមានការនិយាយអំពីស្មាតហ្វូនជំនាន់ថ្មី OPPO Reno8 T Series សឹងតែគ្រប់ទីកន្លែង។ ដោយមិនឲ្យអតិថិជនអន្ទះសាររង់ចាំយូរ OPPO…

OPPO Reno8 T រំពឹងថារឹតតែអស្ចារ្យជាងមុន ហើយគ្រោងនឹងបង្ហាញខ្លួនឆាប់ៗនេះនាដើមឆ្នាំ 2023
PR

OPPO Reno8 T រំពឹងថារឹតតែអស្ចារ្យជាងមុន ហើយគ្រោងនឹងបង្ហាញខ្លួនឆាប់ៗនេះនាដើមឆ្នាំ 2023

តើវិស័យស្មាតហ្វូនបច្ចុប្បន្នមានការវិវត្តដល់កម្រិតណាហើយ? ជាការពិតស្មាតហ្វូនបានអាប់ដេតពីមួយឆ្នាំទៅមួយឆ្នាំកាន់តែល្អប្រសើរឡើង ហើយក៏ជឿថាប្រាកដជាមានស្មាតហ្វូនកំពូលនឹងបង្ហាញខ្លួនក្នុងពេលឆាប់ៗនេះ។ ដូចនេះលោកអ្នកអាចទាយបានអត់ថា តើស្មាតហ្វូនអ្វីនឹងបង្ហាញខ្លួននាដើម 2023? មោះ! ឥឡូវទៅក្រឡេកមើលស្មាតហ្វូន OPPO ជំនាន់ថ្មីថាវាអ្វីមានរូបសម្រស់បែបណា? ថ្មីៗនេះបើយោងតាមហ្វេសប៊ុកផេកផ្លូវការរបស់ OPPO បានបញ្ចេញនូវស្មាតហ្វូនស៊េរីថ្មី OPPO Reno8 T Series ដែលត្រៀមនឹងចេញលក់ក្នុងពេលឆាប់ៗខាងមុខនេះ ប៉ុន្តែមានចំណុចពិសេសម្យ៉ាងដែលគ្រប់គ្នាងឿយឆ្ងល់នោះគឺ ហេតុអ្វី OPPO Reno Series លើកនេះភ្ជាប់មកជាមួយអក្សរ “T”? តើ Reno8 និង Reno8 T មានចំណុចខុសគ្នាដូចម្តេច? ហើយអក្សរ…

ស្វាគមន៍ទូតសុច្ឆន្ទៈថ្មី 2 រូបរបស់ក្រុមហ៊ុន OPPO ជាមួយអ្វីដែលថ្មីនឹងលាតត្រដាងក្នុងពេលឆាប់ៗនេះ
PR

ស្វាគមន៍ទូតសុច្ឆន្ទៈថ្មី 2 រូបរបស់ក្រុមហ៊ុន OPPO ជាមួយអ្វីដែលថ្មីនឹងលាតត្រដាងក្នុងពេលឆាប់ៗនេះ

នរណាខ្លះជាហ្វេនរបស់ពួកគាត់? ពេជ្រ វត្តីសារ៉ាវឌ្ឍី និង ថេណា ត្រូវបានក្រុមហ៊ុន OPPO ជ្រើសជាទូតសុច្ឆន្ទៈជាមួយនឹងស្មាតហ្វូនស៊េរីថ្មី OPPO Reno8 T Series ដែលត្រៀមបង្ហាញខ្លួនក្នុងពេលឆាប់ៗ (មានវីដេអូ) បន្ទាប់ពីបង្ហោះពីការទស្សន៍ទាយទូតសុច្ឆន្ទៈថ្មី (តារាតំណាង) នៅលើផេគផ្លូវការរបស់ក្រុមហ៊ុន OPPO កាលពីប៉ុន្មានថ្ងៃមុនរួចមក ឃើញថាមានបណ្តា Fan ជាច្រើននាំគ្នាទាយឈ្មោះតារាក្នុងដួងចិត្តពួកគេ ដែលការទស្សន៍ទាយនេះធ្វើឲ្យកក្រើកពេញបណ្តាញសង្គម Facebook ស្ទើរតែគាំងផេគតែម្តងដើម្បីបានឈ្នះរង្វាន់ពី OPPO ។ យ៉ាងណាមិញ ក្រោយពីការទស្សន៍ទាយរួច OPPO ក៏បានបើកបង្ហាញមុខទូតសុច្ឆន្ទៈថ្មីរបស់ខ្លួនចំនួន 2…

ផ្កាសាគូរ៉ាខ្មែរ មានឈ្មោះពិតថា ផ្កាជម្ពូទេព កំពុងតែរីកស្គុះស្គាយទាក់ទាញអារម្មណ៍អ្នកចូលចិត្តថតរូបខ្លាំង
ដើរកម្សាន្ត

ផ្កាសាគូរ៉ាខ្មែរ មានឈ្មោះពិតថា ផ្កាជម្ពូទេព កំពុងតែរីកស្គុះស្គាយទាក់ទាញអារម្មណ៍អ្នកចូលចិត្តថតរូបខ្លាំង

ឱ្យតែដល់ខែកុម្ភៈ និងដើមខែមីនា ជារៀងរាល់ឆ្នាំ ផ្កាសាគូរ៉ាខ្មែរជាច្រើនដើមនៅម្ដុំសួនច្បារមាត់ទន្លេ តែងតែរីកស្គុះស្គាយ បង្អួតសម្រស់ដ៏ស្រស់ស្អាត​ គ្រាន់តែឃើញហើយនាំអារម្មណ៍អ្នកចូលចិត្តថតរូប​ទៅថតរូបកម្សាន្តដែរ។ ការពិតទៅ ឈ្មោះផ្កាសាគូរ៉ា គឺជាផ្កាមួយប្រភេទមានសោភណ្ឌភាពស្រស់ស្អាតខ្លាំង មានដើមកំណើតនៅឯប្រទេសជប៉ុន ហើយផ្កានេះរីកនៅអំឡុងពេលរដូវផ្ការីក គិតចាប់ពីខែមករារហូតដល់ខែមេសាផ្ទាល់តែម្ដង។ តែសម្រាប់ផ្កាសាគូរ៉ាខ្មែរ ដែលខ្មែរយើងនិយមហៅតៗគ្នានេះ ការពិតវាមិនមែនឈ្មោះផ្កាសាគូរ៉ាទេ ព្រោះផ្កានេះដាំបានត្រឹមនៅក្នុងប្រទេសជប៉ុន ឬប្រទេសដែលមានអាកាសធាតុអំណោយផលប៉ុណ្ណះ តែសម្រាប់ប្រទេសកម្ពុជាយើងវិញ ការពិតផ្កានេះមានឈ្មោះពិតថា ផ្កាជម្ពូទេព ដែលវាមានផ្កា និងរូបរាងស្រដៀងផ្កាសាគូរ៉ាជប៉ុនដែរ ដោយមានដាំដុះនៅប្របមាត់ទន្លេ ហើយក៏កំពុងតែរីកស្គុះស្គាយស្រស់ស្អាត និងទាក់ទាញចំណាប់អារម្មណ៍អ្នកចូលចិត្តថតរូបយ៉ាងខ្លាំង។ គួរឱ្យដឹងផងដែរថា ផ្កាសាគូរ៉ាខ្មែរ មានឈ្មោះពិតថា ផ្កាជម្ពូទេព នេះក៏មានអាយុកាលផ្ការីកខ្លីមិនខុសពីសាគូរ៉ាជប៉ុនឡើយ ដូច្នេះកុំឱ្យវារីក…

តើជានរណា? OPPO ត្រៀមបង្ហាញរូបសម្រស់ពិតតារាតំណាងថ្មីរបស់ខ្លួននាពេលឆាប់ៗនេះ
PR

តើជានរណា? OPPO ត្រៀមបង្ហាញរូបសម្រស់ពិតតារាតំណាងថ្មីរបស់ខ្លួននាពេលឆាប់ៗនេះ

ដើមឆ្នាំ 2023 តើ OPPO នឹងមានអ្វី Surprise ពញ្ញាក់អារម្មណ៍? តើអ្នកចង់ឃើញអ្វីថ្មីពី OPPO? ពិតជាភ្ញាក់ផ្អើលក្នុងការត្រៀមខ្លួនទទួលស្វាគមន៍ជាមួយតារាថ្មីតំណាង OPPO ដែលជាក្រុមហ៊ុនផលិតស្មាតហ្វូនឈានមុខប្រចាំប្រទេសកម្ពុជា។ បងប្អូនប្រាកដជាមានចម្ងល់ហើយមែនអត់ថា តើតារាតំណាងថ្មីជានរណា? នេះបើយោងតាមផេគហ្វេសប៊ុកផ្លូវការ OPPO ថ្មីៗក្តៅៗបានប្រកាសនូវតារាតំណាង «ទូតសុច្ឆន្ទៈ» ប៉ុន្តែនៅក្នុងរូបនោះ OPPO មិនបានបង្ហាញមុខមាត់ និងឈ្មោះរបស់តារាតំណាងថ្មីនៅឡើយទេ ដោយទុកឲ្យប្រិយមិត្តជាអ្នកទស្សទាយជាមុនសិន។ ជុំវិញប្រធានបទនេះកំពុងទាក់ទាញចំណាប់អារម្មណ៍ទស្សនិកជន និងក្លាយជាព័ត៌មានក្តៅគគុកដោយមានការការជជែកវែកញែកគ្នាជាច្រើននៅលើបណ្តាញសង្គម។ យ៉ាងណាមិញ OPPO បានលួចខ្សឹបប្រាប់អ្នកសារព័ត៌មានថា ចំពោះតារាតំណាងថ្មីជាតារាចម្រៀង Original Song ដ៏ល្បីមួយរូបក្នុងប្រទេសកម្ពុជា…

ឥណ្ឌាអនុម័តលើការទិញយានប្រយុទ្ធថ្មើរជើងជំនាន់ថ្មី (FICV) សម្រាប់កងទ័ពរបស់ខ្លួន
បច្ចេកវិទ្យា

ឥណ្ឌាអនុម័តលើការទិញយានប្រយុទ្ធថ្មើរជើងជំនាន់ថ្មី (FICV) សម្រាប់កងទ័ពរបស់ខ្លួន

ក្រុមប្រឹក្សាទទួលបន្ទុកផ្នែកការពារជាតិរបស់ឥណ្ឌា (DAC) ដែលដឹកនាំដោយរដ្ឋមន្ត្រីការពារជាតិ Rajnath Singh បានអនុម័តលើការទិញ យានប្រយុទ្ធថ្មើរជើងជំនាន់ថ្មី (FICV) សម្រាប់កងទ័ពឥណ្ឌា។ ក្រសួងការពារជាតិឥណ្ឌា (MoD) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ លទ្ធកម្មដែលបានអនុម័តតាមរយៈការផ្តល់ឋានៈ ‘ការទទួលយកភាពចាំបាច់’ (AoN) ក្រោមប្រភេទ ‘ទិញ (ឥណ្ឌា)’ រួមមានកំណែដែលបានតាមដាន យានប្រយុទ្ធថ្មើរជើងជំនាន់ថ្មី (FICV) សម្រាប់យន្តការកងវរសេនាធំថ្មើរជើងនៃកងទ័ពឥណ្ឌា។ MoD បន្ថែមថា យានប្រយុទ្ធថ្មើរជើងជំនាន់ថ្មី (FICV) គួរតែមានលក្ខណៈជា amphibious ដែល​អាច​បើក​លើ​ដីផង បើក​ក្នុងទឹក​ផង​និង​ដឹកសម្ភារៈបានផង ព្រមទាំងបំពាក់កាំភ្លើងយន្តធុនធ្ងន់ មួយដែលមានមនុស្សជាមួយនឹងប្រព័ន្ធប្រយុទ្ធនាពេលអនាគត…

តើទូតសុច្ឆន្ទៈថ្មីរបស់ OPPO ជាអ្នកណា?
PR

តើទូតសុច្ឆន្ទៈថ្មីរបស់ OPPO ជាអ្នកណា?

សាកទាយមើល៎ដើមឆ្នាំ 2023 តើ OPPO មានអ្វីថ្មីដើម្បី surprise និងពញ្ញាក់អារម្មណ៌ហ្វេនៗ? ថ្មីៗនេះ OPPO បានបង្ហោះរូបភាពមួយសន្លឹកបង្កើតឲ្យមានបរិយាកាសឈូឆរ និងកំពុងឆក់ចំណាប់អារម្មណ៍មិត្តអ្នកលេងហ្វេសប៊ុកជាច្រើនទាក់ទងពីការទស្សន៍ទាយនូវទូតសុច្ឆន្ទៈថ្មី ដែលមហាជនកំពុងមានការជជែកវែកញែក ស្រពេចស្រពិលនៅក្នុងចិត្តយ៉ាងខ្លាំងថាតើតារាស្រីនៅក្នុងរូបភាពនេះជានរណា? យ៉ាងណាមិញ OPPO ក៏បានលួចខ្សឹបប្រាប់ខាងសារព័ត៌មានយើងថា សម្រាប់ទូតសុច្ឆន្ទៈថ្មីគឺនាងមានមុខស្រស់សោភា ក្រមិចក្រមើមគួរឲ្យស្រឡាញ់ រូបរាងតូចច្រឡឹង ទាំងឆ្លាត ទាំងពូកែ និងមានដុងសិល្បៈជាច្រើន។ អ្វីដែលកាន់តែពិសេស កាលពីថ្មីៗនេះនាងបានលើកស្ទួយមុខមាត់ប្រទេសជាតិនៅលើឆាកអន្តរជាតិ និងបាននាំយកភាពជោគជ័យត្រលប់មកកាន់ប្រទេសកម្ពុជា ធ្វើឲ្យប្រជាជនកម្ពុជាយើងគ្រប់មជ្ឈដ្ឋានបង្ហាញអារម្មណ៌រំភើប និងមានមោទនភាពចំពោះនាង ព្រមទាំងស្រលាញ់គាំទ្រនាងយ៉ាងពេញទំហឹងតែម្តង។ ដូចនេះអាចទាយបានខ្លះនៅថាជានរណា? អូ! រឹតតែអស្ចារ្យ! កុំភ្លេចចូលរួមលេងហ្គេមជាមួយ…

លទ្ធផលនៃការតភ្ជាប់បង្ហាញច្បាស់ថាព្រះហស្តទាំងពីរនេះជារបស់ព្រះបាទជ័យវម៌្មទី៧
ប្រវត្តិសាស្រ្ត

លទ្ធផលនៃការតភ្ជាប់បង្ហាញច្បាស់ថាព្រះហស្តទាំងពីរនេះជារបស់ព្រះបាទជ័យវម៌្មទី៧

បំណែករូបព្រះបាទជ័យវម៌្មទី៧ រកឃើញដោយលោក Henri Marchal នាឆ្នាំ១៩២៤ ហើយបានយកមករក្សាទុកនៅអភិរក្សដ្ឋានអង្គរនៅឆ្នាំ១៩៣១។ ក្រោយមកលោក Georges Groslier បានដឹកយកមករក្សាទុកនៅសារមន្ទីរជាតិ និងផ្គុំឡើងវិញនៅចុងឆ្នាំ១៩៣៤។ លុះដល់ឆ្នាំ១៩៩៨ ក្រុមការងារអភិរក្ស និងជួសជុលនៃសារមន្ទីរជាតិសង្កេតឃើញថា ការផ្គុំភ្ជាប់ឡើងវិញនោះមិនត្រឹមត្រូវទេ ទើបសម្រេចរុះរើ និងអភិរក្សជួសជុលឡើងវិញតាមបទដ្ឋានបច្ចេកទេស រហូតបញ្ចប់ក្នុងឆ្នាំ១៩៩៩។ កំណត់សម្គាល់៖ បំណែកព្រះហស្តស្ថាំនៃរូបព្រះបាទជ័យវម៌្មទី៧រកឃើញនៅក្នុងឆ្នាំ១៩៩០ ដោយឡែកបំណែកកំណាត់ដើមដៃឆ្វេងរកឃើញក្នុងឆ្នាំ១៩២៤ ប៉ុន្តែបំណែកទាំងពីរនេះ អ្នកស្រាវជ្រាវខ្មែរលោកបណ្ឌិតមីសែល ត្រាណេ បានផ្តល់សម្មតិកម្មដំបូងថាបំណែកទាំងពីរនេះជាបំណែកព្រះហស្ដរបស់ ព្រះបាទជ័យវម៌្មទី៧ ប៉ុន្តែលោកគ្មានឱកាសក្នុងការយកមកសាកល្បងតភ្ជាប់ជាមួយរូបព្រះអង្គនៅសារមន្ទីរជាតិឡើយ។ សម្មតិកម្មនេះ បានបញ្ជាក់ច្បាស់នាឆ្នាំ២០១៩ ពីក្រុមស្រាវជ្រាវបារាំងបានប្រើប្រាស់បច្ចេកវិទ្យា 3D ស្កេនសាកល្បងតភ្ជាប់។…

‘Slimcho’៖ អ្នកគាំទ្រ Man United និយាយដូចគ្នាអំពីកាយសម្បទាខុសប្លែកពីមុនរបស់ Sancho
កីទ្បា

‘Slimcho’៖ អ្នកគាំទ្រ Man United និយាយដូចគ្នាអំពីកាយសម្បទាខុសប្លែកពីមុនរបស់ Sancho

អ្នកគាំទ្រ Man United កំពុងតែប្លែកភ្នែកចំពោះរូបរាងថ្មីរបស់ Jadon Sancho ។ នៅក្នុងការហ្វឹកហាត់កាលពីថ្ងៃច័ន្ទម្សិលមិញ ខ្សែបម្រើស្លាបរូបនេះបានលេងបាល់ទាត់ជាមួយនឹងរូបរាងថ្មី មើលទៅរាងស្រឡូនជាងមុន (ស្គម និង​មាន​សាច់ដុំជាងមុន) បន្ទាប់ពីធ្វើការយ៉ាងខ្លាំងលើកាយសម្បទារបស់គាត់។ អ្នក​លេង​បណ្ដាញសង្គម​មួយចំនួនបាន​សរសេរបញ្ចេញមតិយោបល់ថា៖ Lasha Shvangiradze: “ដល់ពេលវេលាដើម្បីក្រោកឡើងហើយ Sancho!” Ryan: “សឹងតែមិនអាចរង់ចាំឱ្យគាត់បង្ហាញខ្លួនជាមួយ Forest ទេ” ។ UTDion: “OMG គាត់មើលទៅមិនគួរឱ្យជឿ” ។ Babab Klassy: “មើលទៅដូច Charlie Chaplin…

រើស​រូប​មួយ​ដើម្បី​​ដឹង​ថា ​តើ​អនាគត​គូព្រេង​អ្នក​ជា​មនុស្ស​បែប​​ណា? សក្តិសម​នឹង​អ្នក ឬអត់?
សម្រង់

រើស​រូប​មួយ​ដើម្បី​​ដឹង​ថា ​តើ​អនាគត​គូព្រេង​អ្នក​ជា​មនុស្ស​បែប​​ណា? សក្តិសម​នឹង​អ្នក ឬអត់?

រូបទី ១ រូប​នេះ​បង្ហាញ​ថា ​អ្នក​នឹង​ក្លាយ​ជាអ្នកមាន​និង​រុង​​រឿង​នៅ​ពេល​រៀប​ការ។ ​អនាគត​គូព្រេង​របស់​អ្នក ​ជា​មនុស្ស​មាន​ទ្រព្យ​ស្តុកស្តម្ភ មាន​ទំនួល​ខុស​ត្រូវ ។ ​គាត់​នឹង​ផ្តល់​ឲ្យ​អ្នក​នូវ​ជីវិត​ដ៏​ល្អ​ប្រណិត និង​សុវត្ថិភាព​ខាង​ផ្លូវ​ចិត្ត។ រូបទី ២ ​រូប​នេះ​បង្ហាញ​ថា ​អ្នក​ឲ្យ​តម្លៃ​លើ​ចរិត​របស់​មនុស្ស​ ដូច្នេះ​នៅពេល​អ្នក​រៀប​ការ​ អ្នក​ត្រូវ​ការ​​មនុស្ស​​មាន​គុណភាព។ ​ម្ល៉ោះ​ហើយ ​អ្នក​ចង់​បាន​ភាព​សក្តិសម​​រវាង​អ្នក​ទាំង​ពីរ​ ​ហើយ​បើ​មិន​មាន​ពេក​ក៏​មិន​អី​ដែរ ​សំខាន់​គឺ​មាន​ចិត្ត​ស្មោះ​ត្រង់ ​និង​សក្តិសម​ជាមួយ​​អ្នក។ ​ដូច្នេះ ​ជីវិត​គូ​របស់​អ្នក​ទាំង​ពី​រ​​នឹង​មាន​ភាព​រីក​រាយ។ រូបទី ៣ រូប​នេះ​បង្ហាញ​ថា ​មនុស្ស​ដែល​អ្នក​នឹង​រៀបការ​ជាមួយ​គឺ​​មាន​អាយុ​ច្រើន​ជាង​អ្នក។ ​​​អ្នក​ត្រូវ​ការ​មនុស្ស​​ម្នាក់​ដែល​ចេះ​មើល​ថែ ព្រម​ទាំង​ចេះ​ផ្តល់​ដំបូន្មាន និង​រក​ស៊ី​ចិញ្ចឹម​គ្រួសារ​ផង​ដែរ។ ការ​រៀប​ការ ជា​​គោល​ដៅ​ធំមួយ​ក្នុង​ជីវិត…

ទម្លាប់នៃការញ៉ាំកាហ្វេ ប៉ុន្មានយ៉ាងដែលអាចធ្វើឱ្យរាងកាយអ្នករឹងមាំ!!!
សម្រង់

ទម្លាប់នៃការញ៉ាំកាហ្វេ ប៉ុន្មានយ៉ាងដែលអាចធ្វើឱ្យរាងកាយអ្នករឹងមាំ!!!

ការសិក្សាជាច្រើនបានចង្អុលបង្ហាញពីអត្ថប្រយោជន៍សុខភាពមួយចំនួនដែលកើតចេញពីការផឹកកាហ្វេប៉ុន្តែវាក៏អាចបង្កើតជាទម្លាប់ញៀនមួយដែរប្រសិនបើអ្នកផឹកច្រើនពេក។ ជាទូទៅប្រសិនបើអ្នកទទួលទានបានត្រឹមត្រូវកាហ្វេពិតជាល្អសម្រាប់សុខភាព។ ថ្ងៃនេះក្រុមងារ គេហទំព័រ ក្នុងស្រុក យើងខ្ញុំចែករំលែកទំលាប់មួយចំនួនដែលកើតចេញពីការផឹកកាហ្វេអ៊ីនរបស់អ្នក។ © depositphotos.com   © depositphotos.com ១. កាហ្វេប័រ © depositphotos.com កាហ្វេ ប័រ (Bulletproof) គឺជារូបមន្តដែលអ្នកបន្ថែមរសជាតិប័រនិងប្រេង MCT ទៅក្នុងកាហ្វេខ្មៅធម្មតារបស់យើង។ ស្តាប់ទៅដូចជាចំលែកប៉ុន្តែមនុស្សជាច្រើនបន្ទាប់ពីបានផឹងហើយតែងនិយាយថាឆ្ងាញ់។  វាត្រូវបានគេជឿជាក់ថាជួយបង្កើនកូលេស្តេរ៉ុលល្អខណៈពេលដែលបញ្ចុះទ្រីគ្លីសេរីដដូច្នេះចូរគិតថាវាជាភេសជ្ជៈកាហ្វេ។ ២. Go easy on the sugar. © depositphotos.com  …

រូបមន្តជោគជ័យទាំង១០ ដែលលោក អ៊ែនឌ្រូ ខនណឹហ្គ៊ី (Andrew Carnegie) បានប្រើដើម្បីក្លាយជាកំពូលអ្នកមាន
សម្រង់

រូបមន្តជោគជ័យទាំង១០ ដែលលោក អ៊ែនឌ្រូ ខនណឹហ្គ៊ី (Andrew Carnegie) បានប្រើដើម្បីក្លាយជាកំពូលអ្នកមាន

លោក អ៊ែនឌ្រូ ខនណឹហ្គ៊ី (Andrew Carnegie) បានមកជាន់ដីសហរដ្ឋអាមេរិកក្នុងឆ្នាំ 1848 ដោយស្ទើតែគ្មានលុយមួយរៀលសោះ។ នៅឆ្នាំ 1901 គាត់បានក្លាយជាកំពូលអ្នកមានជាងគេបំផុតនៅលើពិភពលោក។ ជាមួយអំណាចដ៏ខ្លាំងខ្លារបស់គាត់ គាត់ត្រូវបានអ្នកកាសែតវ័យក្មេងម្នាក់ឈ្មោះ ណាប៉ូឡេអុងហ៊ីល (Napoleon Hill) បានសុំជួបគាត់ ព្រោះ ហ៊ីល (Hill) ចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការសរសេរពីរឿងរ៉ាវរបស់មនុស្សជោគជ័យ។ លោក ខនណឹហ្គ៊ី (Carnegie) បានឃើញកំលាំងជំរុញពិសេសមួយនៅក្នុងខ្លួនលោក ហ៊ីល (Hill) ហើយនៅឆ្នាំ 1908 លោកបានសំរេចចិត្តថាឱ្យ ហ៊ីល (Hill) ចងក្រងឯកសារទាំងអស់នៃយុទ្ធសាស្រ្ត ដែលធ្វើឱ្យគាត់ក្លាយជាអ្នកជំនួញដ៏អស្ចារ្យ និងជាសប្បុរសជន។…