
ជីវិតដើរមកដល់ផ្លូវទាល់! បើកសន្លឹកបៀរមួយ ដើម្បីទទួលបានសារ ដែលវិញ្ញាណល្អចង់ប្រាប់
តើអ្នកជឿលើផ្លូវចិត្តខាងក្នុងដែរឬទេ? ពេលខ្លះនៅពេលជួបបញ្ហាអ្វីមួយ អ្នកពិបាកនឹងគិតរកដំណោះស្រាយខ្លាំងណាស់ ប៉ុន្តែសុខៗវាក៏មានអារម្មណ៍អ្វីមួយដែលផុសចេញពីក្នុងខ្លួនមកប្រាប់អ្នកឲ្យធ្វើបែបនេះ ធ្វើបែបនោះ ហើយមនុស្សភាគច្រើនគឺឲ្យតម្លៃទៅលើអារម្មណ៍ដែលបំផុសចេញមកនោះខ្ពស់បំផុត។ តាមការតេស្តបែបវិទ្យាសាស្រ្ត ការជ្រើសរើសរូបភាពសន្លឹកបៀរ ១ ក្នុងចំណោមសន្លឹកទាំង ៣ អាចបង្ហាញពីអ្វីដែលអារម្មណ៍ខាងក្នុងរបស់អ្នកចង់ប្រាប់ទៅកាន់អ្នកឲ្យមានការផ្លាស់ប្តូរ៖ សន្លឹកបៀរទី ១ អ្នកគួរតែឈប់ខ្ជះខ្ជាយពេលវេលាជាមួយមនុស្សឬរបស់អ្វីមួយដែលមិននឹងអ្នកតទៅទៀត ហើយសូមយកចិត្តទុកដាក់ទៅលើអ្វីដែលជាក់លាក់ជាមួយអ្នកពិតប្រាកដ ជាពិសេសគឺមនុស្សដែលគេបារម្ភនិងស្រលាញ់អ្នក ដើម្បីបន្តដំណើរជីវិតទៅមុខ។ សូមឈប់ព្យាយាមផ្គាប់ចិត្តអ្នកនៅជុំវិញខ្លួន រហូតដល់ថ្នាក់ធ្វើឲ្យខ្លួនឯងលែងជាខ្លួនឯង និងបាត់បង់ក្តីសុខ។ សន្លឹកបៀរទី ២ អ្នកតែងតែជាមនុស្សដែលមមាញឹកនឹងការងារ ហើយមានគោលជំហររឹងមាំខ្លាំងណាស់ ពោលមិនមែនជាមនុស្សដែលខ្ជិលច្រអូសនោះទេ។ ការជ្រើសរើសសន្លឹកទី ២ នេះ ចង់ប្រាប់ឲ្យអ្នកមានពេលវេលាសម្រាកខ្លះ ប៉ុន្តែនៅតែផ្តោតលើអត្តសញ្ញាណនៃការងារមួយនោះ ហើយត្រូវតែទទួលយកនិងពេញចិត្តនូវផលដែលសម្រេចបានពីការខិតខំប្រឹងប្រែងរបស់អ្នក។…




















