
ទូតអាមេរិកនៅកម្ពុជាប្រាប់ឱ្យពលរដ្ឋខ្លួនប្រុងប្រយ័ត្នខណៈយោធាថៃវាយប្រហារតាមអាកាសចូលទឹកដីកម្ពុជា៨០គីឡូម៉ែត្រ
ភ្នំពេញ៖ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា នៅថ្ងៃទី ១២ ធ្នូនេះ ប្រាប់ពលរដ្ឋខ្លួនឲ្យប្រុងប្រយ័ត្នដោយជៀសវាងកុំធ្វើដំណើរទៅចម្ងាយ៥០គីឡូម៉ែត្រពីតំបន់ព្រំដែនកម្ពុជា-ថៃដែលកំពុងមានជម្លោះប្រដាប់អាវុធ។ជាមួយគ្នានោះស្ថានទូតបានកត់សម្គាល់ពីសេចក្តីរាយការណ៍ថា យោធាថៃ បានវាយប្រហារតាមអាកាសចូលដល់ជម្រៅ ៨០ គីឡូម៉ែត្រក្នុងទឹកដីកម្ពុជា។ យោងតាមសេចក្តីជូនដំណឹង បានគូសបញ្ជាក់ថា ស្ថានទូតអាមេរិក កំពុងតាមដានជម្លោះដែលកំពុងកើតឡើងនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និង ខេត្តជាប់គ្នា។ កាលពីថ្ងៃទី ១១ ខែធ្នូ មានសេចក្តីរាយការណ៍ពីការវាយប្រហារតាមអាកាសរបស់យោធាថៃចម្ងាយ ៨០ គីឡូម៉ែត្រក្នុងខេត្តជាប់ព្រំដែនរួម។ បើតាមសេចក្តីជូនដំណឹង ស្ថានទូតអាមេរិក បានក្រើនរំលឹកពលរដ្ឋខ្លួនឱ្យអនុវត្តការប្រុងប្រយ័ត្នខ្ពស់ និង បង្កើនការយល់ដឹងអំពីសុវត្ថិភាពផ្ទាល់ខ្លួននៅក្នុងខេត្តជាប់គ្នា ដោយសារអរិភាពសកម្ម និង លក្ខខណ្ឌសន្តិសុខដែលមិនអាចទាយទុកជាមុនបាន។ជាមួយគ្នានោះ រដ្ឋាភិបាលអាម៉េរិក ត្រៀមលទ្ធភាពមានកម្រិតក្នុងការផ្តល់សេវាសង្គ្រោះបន្ទាន់…


















