វីរនារីកងទ័ព! អ្នកស្រីព្រិន្ទបាលឯក មុត សាវើន ពលីក្នុងសមរភូមិបឹងត្រកួន ទាំងកំពុងពរពោះ៤ខែ
អ្នកស្រីព្រិន្ទបាលឯក មុត សាវើន បានពលីជីវិតនៅសមរភូមិក្នុងអាយុ៤៣ឆ្នាំ កាលពីព្រឹកថ្ងៃទី១០ ខែធ្នូ។ វីរនារីកងទ័ពរូបនេះ ស្ថិតក្នុងជួរកងទ័ពវរៈសេនាតូចលេខ៦៧ រថក្រោះ នៃកងទ័ពជើងគោកនៃយោធភូមិភាគទី៥ ឈរជើងទិសបឹងត្រកួន ដើម្បីតទល់ប្រឆាំងកងទ័ពឈ្លានពានថៃ។

ស្ថិតក្នុងគ្រួសារយោធា ដោយរួមដំណើរជាមួយស្វាមីនៅជួរមុខ វីរនារី មុត សាវើន ត្រូវពលីដោយសារការវាយប្រហារយ៉ាងឃោឃៅពីសំណាក់ទ័ពឈ្លានពានថៃ។ បើតាម លោក ស្រេង សុខា អភិបាលស្រុកបាណន់ ខេត្តបាត់ដំបង វីរនារី មុត សាវើន បានពលីទាំងកំពុងពរពោះ៤ខែ។
បើតាម សាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តបាត់ដំបង វីរនារី មុត សាវើន មានកូនស្រី ឈ្មោះ កុសល សោភា ដែលកំពុងរៀនឯកទេសអក្សរសាស្រ្តអង់គ្លេស ឆ្នាំទី២។
សពវីរនារីកងទ័ពត្រូវបានតម្កល់ និង ប្រារព្ធពិធីបុណ្យតាមប្រពៃណី នៅគេហដ្ឋានគ្រួសារសព នៅភូមិឥន្ទជិត ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង។
#យុទ្ធពលី #វីរនារីជាតិ #វីរបុរសជាតិ