អនុធីន ថ្លែងការមុននេះ បើលោក ត្រាំ ទូរស័ព្ទមក លោកនឹងពន្យល់ត្អូញត្អែរប្រាប់ថាថៃជាជនរងគ្រោះ ប្រយុទ្ធគ្នាដើម្បីការពារទឹកដី!!!

1
ការផ្សាយពាណិជ្ជកម្ម

នៅថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០២៥ នេះ នាយករដ្ឋមន្ត្រីប្រទេសថៃ លោក អនុធីន បានធ្វើសេចក្ដីថ្លែងការណ៍មួយជុំវិញការលើកឡើងរបស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែលនឹងទាក់ទងមកនាយករដ្ឋមន្ត្រីកម្ពុជា និង ថៃ ជុំវិញការប៉ះទង្គិចគ្នាដ៏ក្ដៅគគុកបច្ចុប្បន្ននេះ។

លោក អនុធីន និយាយទាំងអំនួតថា ប្រសិនបើប្រធានាធិបតីអាមេរិកទាក់ទងមកលោកក្នុងនាមជាប្រធានរាជរដ្ឋាភិបាល លោកនឹងពន្យល់បកស្រាយហេតុការណ៍គ្រប់យ៉ាងដែលធ្វើឱ្យឈានមកដល់ស្ថានការណ៍បច្ចុប្បន្ននេះ ព្រោះប្រទេសថៃធ្វើដើម្បីការពារអធិបតេយ្យភាព និង មិនបានឈ្លានពានកម្ពុជាមុនទេ។ ប្រធានាធិបតីអាមេរិកនឹងអាចយល់ពីបញ្ហាដោយលម្អិតបាន ប្រសិនបើគាត់ជ្រើសរើសការទូរស័ព្ទទាក់ទងមកផ្ទាល់។

ការផ្សាយពាណិជ្ជកម្ម

គូសបញ្ជាក់ថា បើតាមក្រសួងការពារជាតិកម្ពុជា បានឱ្យដឹងថា ថៃបានបើកការបាញ់ប្រហារឈ្លានពានទឹកដីកម្ពុជា ទាំងផ្លូវគោក និង ផ្លូវអាកាស តាំងពីថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ ២០២៥ មកម្ល៉េះ ដោយសកម្មភាពឈ្លានពាននេះ ទាហានថៃបានប្រើអាវុធធន់ធ្ងន់ជាច្រើន បាញ់កំទេចប្រាសាទ, បាញ់រះចូលផ្ទះប្រជាពលរដ្ឋកម្ពុជា, បាញ់ផ្សែងពុល, ប្រើយន្តហោះ F-16 ទម្លាក់បំផ្លាញសាលារៀន មន្ទីរពេទ្យ វត្ត បំផ្លាញអគារ, លើកទង់ជាតិលើដីកម្ពុជា។ល។ ដោយបានបង្កឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរ ហើយគិតត្រឹមថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០២៥ មានជនស៊ីវិលបានបាត់បង់ជីវិត កើនឡើងរហូតដល់ចំនួន ១១ នាក់ (ទារក ១ នាក់) និង រងរបួសជនស្លូតត្រង់ចំនួន ៧៤ នាក់។

ជាមួយគ្នានោះ កម្ពុជាអំពាវនាវឱ្យថៃបញ្ឈប់រាល់អរិភាពជាបន្ទាន់ ដោយដកកម្លាំងចេញពីដែនអធិបតេយ្យរបស់កម្ពុជា និង ចៀសវាងសកម្មភាពឈ្លានពានដែលគំរាមកំហែងដល់សន្តិភាព និង ស្ថិរភាពនៅក្នុងតំបន់។ ទន្ទឹមនេះ កម្ពុជាអំពាវនាវឱ្យភាគីថៃ ងាកមកគោរពកិច្ចព្រមព្រៀមបទឈប់បាញ់ សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព និង កាតព្វកិច្ចទាំងឡាយនៅក្រោមច្បាប់អន្តរជាតិឱ្យបានម៉ឺងម៉ាត់ ស្មោះត្រង់ និង ដោយសុច្ឆន្ទៈពិតប្រាកដ៕

ការផ្សាយពាណិជ្ជកម្ម
1
រូបភាពដំណាង
2
រូបភាពដំណាង
3
រូបភាពដំណាង
4
រូបភាពដំណាង
ការផ្សាយពាណិជ្ជកម្ម
↑