នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ នេះ ក្រសួងការពារជាតិកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ជាផ្លូវការ ដើម្បីទាត់ចោលនូវការចោទប្រកាន់មិនពិតពីសារព័ត៌មាន Thai Tribune និងទំព័រ Facebook Army Military Force ដែលអះអាងថាកម្ពុជាបានប្រើប្រាស់ទាហានស៊ីឈ្នួលបរទេស (mercenaries) ដើម្បីជួយបង្ហោះដ្រូនអត្តឃាតក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ។ ក្រសួងបានបញ្ជាក់ថា ព័ត៌មានទាំងនេះជាការប្រឌិតក្លែងក្លាយ និងជាការលាបពណ៌ដើម្បីប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់កម្ពុជា។



