Wisdoms

ជ្រើសរើសឪឡឹកណាមួយ នឹងបញ្ជាក់ពីអត្តចរិតពិតរបស់អ្នក
ប្លែកៗ

ជ្រើសរើសឪឡឹកណាមួយ នឹងបញ្ជាក់ពីអត្តចរិតពិតរបស់អ្នក

១. ជ្រើសរើសរូបភាពទី១ បើអ្នកជ្រើសរើសរូបភាពទី១ នោះមានន័យថា អ្នកជាមនុស្សឆ្លាតវៃ ពូកែសង្កេត និងចូលចិត្តក្នុងការវិភាគ។ ម្យ៉ាងទៀត អ្នកជាមនុស្សដែលមានសន្ដានចិត្តល្អ ចំពោះមនុស្សដែលនៅជុំវិញខ្លួន ប៉ុន្តែអ្នកជាមនុស្សមានការប្រុងប្រយ័ត្នខ្ពស់ មិនងាយទុកចិត្តនរណាម្នាក់ផ្ដេសផ្ដាសឡើយ។ ពេលខ្លះ អ្នកហាក់មានគំនិត គិតច្រើន គិតឃើញភាពអវិជ្ជមានថែមទៀតផង នេះក៏ព្រោះតែអ្នកជាមនុស្សប្រុងប្រយ័ត្នខ្លាំង តែយ៉ាងណា អ្នកក៏មិនដែលបំពាន ឬធ្វើអាក្រក់ដាក់នរណាម្នាក់មុនឡើយ។ ចរិតលក្ខណៈរបស់អ្នកគឺ អ្នកជាមនុស្សដែលខ្វល់ខ្វាយពីអារម្មណ៍របស់អ្នកដទៃ តែងតែព្យាយាមយល់ពីចិត្តរបស់អ្នកជុំវិញខ្លួន ប៉ុន្តែអ្នកមិនងាយបង្ហាញពីភាពល្អ ឬចិត្តគំនិតល្អរបស់អ្នក ទៅឱ្យនរណាម្នាក់បានឃើញឡើយ ព្រោះអ្នកមិនចូលចិត្តចង់បានគុណស្រ័យ។ ទៀតសោត ចំពោះស្នេហា បើអ្នកដាក់ចិត្តស្រឡាញ់នរណាម្នាក់ហើយនោះ អ្នកនឹងស្រឡាញ់ខ្លាំង ស្មោះអស់ពីចិត្ត…

មួយជីវិតមនុស្សស្រី​ មិនទាន់មានប្ដីក៏នឿយ ពេលការមានប្ដីហើយ ក៏រឹតតែនឿយហត់
សង្គម

មួយជីវិតមនុស្សស្រី​ មិនទាន់មានប្ដីក៏នឿយ ពេលការមានប្ដីហើយ ក៏រឹតតែនឿយហត់

ពាក្យគេតែងតែនិយាយថា ” កើតជាមនុស្សស្រីគឺកម្ម “ វាក៏ប្រហែលជាបែបហ្នឹងពិតមែនហើយ។ មនុស្សស្រីគ្រប់រូប គឺសុទ្ធតែបែបហ្នឹង កើតមកគឺត្រូវរ៉ាប់រង និងទទួលយកនូវភារកិច្ចជាច្រើន ក៏មានមនុស្សស្រីខ្លះ ធ្វើការស្ទើរតែស្លាប់ខ្លួន តែនៅតែគ្មានអ្នកណាមើលឃើញ និងឱ្យតម្លៃថែមទៀតផង។ ជីវិតជាមនុស្សស្រី គឺត្រូវហត់នឿយច្រើនណាស់ ដ្បិតថាមនុស្សស្រីខ្លះ នាងមានសំណាង កើតក្នុងគ្រួសារល្អប្រសើរក៏ពិតមែន តែជាក់ស្ដែង នាងក៏ត្រូវតែជួបរឿងហត់នឿយដដែល នៅពេលដែលនាងរៀបការ មានគ្រួសារជារបស់ខ្លួនឯង។ មិនមែនគ្រប់មនុស្សស្រី សុទ្ធតែអាចក្លាយជាព្រះនាង ឬទេពអប្សរនោះទេ មនុស្សស្រីភាគច្រើន គឺមានឈ្មោះជាអ្នកបម្រើ តែបើនាងជាស្ដេចស្រី ជីវិតនាងក៏នៅលំបាក ហត់នឿយដូចគ្នាដែរ៕ អត្ថបទ ៖​…

ទស្សនៈសត្វកន្លាត! អ្នកខ្លាំង មិនប្រាកដថា សុទ្ធតែអាចឈ្នះនោះឡើយ
ទស្សនៈ

ទស្សនៈសត្វកន្លាត! អ្នកខ្លាំង មិនប្រាកដថា សុទ្ធតែអាចឈ្នះនោះឡើយ

នៅលើលោកយើងនេះ មិនមានអ្វីដែលទៀងទាត់នោះឡើយ គ្រប់យ៉ាងសុទ្ធតែប្រែប្រួល មានតែភាពប្រែប្រួលទេ ដែលមិនដែលផ្លាស់ប្ដូរ។ យ៉ាងណាមិញ មានមេរៀនជាច្រើនដែលអ្នកគួរតែដឹង និងរៀនទទួលស្គាល់ការពិតថា អ្វីៗ មិនអាចឋិតថេរជាអមតៈ គ្រប់យ៉ាងដែលយើងមាននៅពេលនេះ វាក៏គង់តែបាត់បង់ទៅនៅថ្ងៃណាមួយ ដូច្នេះហើយ កុំធ្វេសប្រហែស កុំអំនួតក្អេងក្អាងឱ្យសោះ។ ជាពិសេសចំពោះអ្នកដែលកំពុងតែឡើងកូដ មានបាន ស្ដុកស្ដម្ភ កុំប្រមាថ សូមកុំភ្លេចថា មានក្រុមហ៊ុនធំៗជាច្រើនដែលធ្លាប់តែល្បីល្បាញ មានតម្លៃ តែចុងក្រោយ នៅតែក្ស័យធន បំណុលវណ្ឌក ដូច្នេះហើយ គ្មានអ្វីដែលយូរអង្វែងទេ ជាពិសេស សម្រាប់អ្នកដែលមិនចេះថែរក្សា តែងតែប្រមាថ រមែងខាតបង់ធ្ងន់ធ្ងរបំផុត។ មេរៀនខាងក្រោននេះ…

មិនថាប្រុស ឬស្រីទេ ឱ្យតែមានទីតាំងទាំង ៣ នេះ មានទំហំធំ សុទ្ធតែមានសំណាង តែបើ ២ ទីតាំងនេះតូច លំបាកមួយជីវិត
ប្លែកៗ

មិនថាប្រុស ឬស្រីទេ ឱ្យតែមានទីតាំងទាំង ៣ នេះ មានទំហំធំ សុទ្ធតែមានសំណាង តែបើ ២ ទីតាំងនេះតូច លំបាកមួយជីវិត

តាម​នរវិទ្យា បើ​អ្នក​មានទីតាំងលើសរាងកាយទាំង ៣ នេះ កាន់​តែ​ធំ អ្នកនឹងមានសំណាងកាន់តែច្រើន ធ្វើកិច្ចការងារអ្វីក៏បានសម្រេចដែរ។ តែបើទីតាំង ២ នេះតូច វាគឺជាសញ្ញារារាំង លាភសំណាងរបស់អ្នក ក្នុងជីវិត រឹតតែលំបាកឥតស្រាកស្រាន្ត។ ១. ទីតាំងទាំង ៣ មានទំហំធំ – មនុស្ស​ដៃ​ធំ តាម​នរវិទ្យា បុរស​ដៃ​ធំ​បង្ហាញ​ថា​ខ្លួន​មាន​ការ​ខិត​ខំ ឧស្សាហ៍​ព្យាយាម និង​ក្លាហាន។ ដូច្នេះ​បើ​ទោះ​ជា​មាន​ការ​លំបាក​ និង​ឧបសគ្គ​ក៏​ដោយ ក៏​ពួក​គេ​នឹង​រក​ឃើញ​វិធី​ និង​ជម្នះ​បាន​យ៉ាង​ឆាប់​រហ័ស។ ដោយហេតុនេះ ដែលនាំឱ្យពួកគេនូវភាព​ជោគជ័យ រក​ប្រាក់​បាន​ច្រើន​ដើម្បី​ចិញ្ចឹម​ជីវិត។ ដូច្នេះហើយ…

ចង់ដឹងប្រពន្ធស្មោះ មើលពេលក្រីក្រ ចង់ដឹងប្ដីល្អ មើលពេលប្រពន្ធចាស់ ឬឈឺ
សង្គម

ចង់ដឹងប្រពន្ធស្មោះ មើលពេលក្រីក្រ ចង់ដឹងប្ដីល្អ មើលពេលប្រពន្ធចាស់ ឬឈឺ

ពាក្យថាប្ដីប្រពន្ធ ទោះចាប់ផ្ដើមដោយស្រឡាញ់គ្នាខ្លាំងប៉ុនណាក៏ដោយ ក៏នៅតែអាចក្បត់ ហើយបោះបង់គ្នាចោលបានដែរ។ រកប្ដីប្រពន្ធល្អ ប្រហែលពិបាកណាស់ មនុស្សខ្លះ កាលនៅក្រ លំបាក ស្រឡាញ់គ្នា ស្មោះស្ម័គ្រ ចេះតស៊ូប្រឹងប្រែងជាមួយគ្នា តែដល់ពេលមានបានធូរធារ បែរជាបែកគំនិត ផិតក្បត់ កេងប្រវញ្ចគ្នាទៅវិញទៅមក ភ្លេចអស់កាលគ្រាក្រលំបាកជាមួយគ្នា។ ដូច្នេះហើយ ចង់ដឹងប្ដីល្អ ស្រឡាញ់យើងស្មោះ ជាមនុស្សដែលមិនក្បត់យើង ប្រហែលជាត្រូវចាំមើលដល់ពេលយើងចាស់ ឬឈឺហើយ ព្រោះបើគេជាមនុស្សដែលស្មោះត្រង់នឹងយើងពិតមែន គេនឹងមិនបោះបង់យើងចោលទេ មិនថាយើងប្រែទៅជាបែបណា រូបរាង សម្រស់ប្រែប្រួលបែបណាក៏គេនៅតែមើលឃើញយើងស្អាតជានិច្ច និងពេលដែលយើងឈឺ គឺគេជាប្ដីដែលល្អ នៅមើលថែ យកអាសារ…

ស្គាល់គ្នាយូរហើយ ស្រឡាញ់គ្នាណាស់ ចុងក្រោយបានអី ដល់ពេលបែក វាក៏ត្រូវតែបែកដូចតែគ្នា
សង្គម

ស្គាល់គ្នាយូរហើយ ស្រឡាញ់គ្នាណាស់ ចុងក្រោយបានអី ដល់ពេលបែក វាក៏ត្រូវតែបែកដូចតែគ្នា

ចាប់ផ្ដើមលឿនពេក មិនទុកចិត្តគ្នា ព្រោះទើបតែស្គាល់ មិនដឹងចិត្តគ្នារៀងៗខ្លួន តែដល់ពេលស្គាល់គ្នាយូរៗទៅ ដឹងចិត្តគ្នាច្បាស់ ដឹងចរិតគ្នាច្បាស់ពេក ក៏ពិបាកនឹងរស់នៅឱ្យចុះសម្រុងនឹងគ្នា គិតថា មានចំណុចជាច្រើន ដែលយើងមិនអាចទទួលយករវាងគ្នាបាន ហើយក៏មានចំណុចខ្លះ យើងក៏មិនអាចកែប្រែដើម្បីគ្នាដែរ។ ស្គាល់គ្នា ១ថ្ងៃ ១ខែ ១ឆ្នាំ ១០ឆ្នាំ ២០ឆ្នាំ អ្នកខ្លះ រៀបការមានកូន មានដល់ទាំងចៅ នៅអាចលែងលះគ្នានៅវ័យចាស់ៗទៅហើយក៏មាន ទំនាក់ទំនងផុយស្រួយណាស់ គ្មាននរណាម្នាក់ អាចមើលឃើញថ្ងៃស្អែកទេ ក៏រឹតតែគ្មានអ្នកណា ដឹងពីចិត្តខ្លួនឯងបានរហូត គ្រប់េលនោះដែរ។ ស្រឡាញ់គ្នាប៉ុនណា ធ្លាប់ស្បថសច្ចា មានអនុស្សាវរីយ៍ជាមួយគ្នាច្រើនប៉ុនណាក៏ដោយ…

” ឃ្លានឆ្ងាញ់ ស្រឡាញ់ល្អ ” អ្នកមានគូទាំងឡាយ ចាំពាក្យមួយឃ្លានេះឱ្យច្បាស់
សង្គម

” ឃ្លានឆ្ងាញ់ ស្រឡាញ់ល្អ ” អ្នកមានគូទាំងឡាយ ចាំពាក្យមួយឃ្លានេះឱ្យច្បាស់

ជាសង្សារក៏ដោយ ជាប្ដីប្រពន្ធក៏ដោយ ការចេះស្រឡាញ់គ្នា ចេះផ្អែមល្ហែម ល្អូកល្អើន វាជារឿងល្អគាប់ហើយ តែទោះជាយ៉ាងណា កុំឱ្យវាលើសពេក កុំស្រឡាញ់ ផ្អែមល្ហែម ក៏ឱ្យគេឯងដឹង ឈ្លោះទាស់គ្នា ក៏ឱ្យគេឯងដឹង បែបហ្នឹង វាមិនល្អទេ។ រឿងមួយទៀតដែលអ្នកត្រូវដឹង គឺ ” ឃ្លានឆ្ងាញ់ ស្រឡាញ់ល្អ “ នេះជាពាក្យចាស់បានពោល វាក៏ត្រូវរឿងបែបហ្នឹងពិតមែន។ មនុស្សយើង នៅពេលដែលឃ្លានខ្លាំង ហូបអីក៏ឆ្ងាញ់ដែរ ត្រឹមបាយកក ស្រូបទឹកស៊ីអ៊ីវ គ្មានសាច់ខ្វៃអីផង ក៏ឆ្ងាញ់ ហូបចង់បែកពោះ ……

បន្ទាប់ពីបែកគ្នា គឺអ្នកជាអ្នកសម្រេចចិត្ត ធ្វើជាមនុស្សរឹងមាំ ឬទន់ជ្រាយ
សង្គម

បន្ទាប់ពីបែកគ្នា គឺអ្នកជាអ្នកសម្រេចចិត្ត ធ្វើជាមនុស្សរឹងមាំ ឬទន់ជ្រាយ

តាមពិត វាអត់ប្រយោជន៍មែន …! ខ្ញុំធ្លាប់ចង់ផ្ចាញ់អ្នកចាស់ ខ្ញុំក៏ដើរលេង ស៊ីផឹក ដើម្បីឱ្យគេមើលមកគិតថា គ្មានគេ ខ្ញុំសប្បាយចិត្ត គ្មានគេ ខ្ញុំក៏អាចរកក្ដីសុខឱ្យជីវិតខ្លួនឯងបានដែរ … ! ខ្ញុំធ្លាប់បង្ហោះសារនៅលើបណ្ដាញ បង្ហាញពីអារម្មណ៍សេដ ឈឺចាប់ ខ្ញុំធ្លាប់ត្អូញត្អែរ ព្រោះតែចង់ឱ្យគេឃើញថា ខ្ញុំខូចចិត្តពេលដែលគ្មានគេ ខ្ញុំចង់ឱ្យគេអាណិត ចង់ឱ្យគេគិតដល់ខ្ញុំ ខ្ញុំក៏ចង់ឱ្យគេចាប់អារម្មណ៍នឹងខ្ញុំ …! តែក្រោយមកខ្ញុំក៏ដឹងថា ទោះខ្ញុំបង្ហាញទៅនៅក្នុងស្ថានភាពបែបណា ទោះខ្ញុំជ្រើសរើសការផឹកស៊ីសប្បាយ ប៉ោឡែ ឬខ្ញុំស្ថិតក្នុងសភាពឈឺចាប់ខូចចិត្តព្រោះតែគេ ក៏គេមិនខ្វល់ពីសុខទុក្ខរបស់ខ្ញុំដែរ ព្រោះខ្ញុំមិនសំខាន់សម្រាប់គេឡើយ … ផ្ទុយទៅវិញ…

មនុស្សស្រីឆ្លាត មិនខ្លាចនឹងចំណាយ លើរឿងទាំង ៥ នេះឡើយ
សង្គម

មនុស្សស្រីឆ្លាត មិនខ្លាចនឹងចំណាយ លើរឿងទាំង ៥ នេះឡើយ

មនុស្សស្រីឆ្លាត នាងប្រាកដជាពូកែ និងអាចរកលុយបានដោយខ្លួនឯង។ ម្យ៉ាងទៀត នៅពេលដែលនាងហ៊ានចំណាយលើរបស់ទាំង ៥ នេះហើយ បញ្ជាក់បានថា នាងឆ្លាតគ្រប់គ្រាន់ និងចេះមើលថែ ចេះស្រឡាញ់ខ្លួនឯងបានល្អណាស់។ ១. គ្រឿងសម្អាងសម្រាប់ស្បែក ដែលមានគុណភាព មាន​ពាក្យ​មួយ​ឃ្លា​គេនិយាយថា ទីមួយ​រូបរាង ទីពីរ​ គឺ​ស្បែក វា​បង្ហាញ​ពី​ភាព​សំខាន់​​ចំពោះ​សម្រស់​របស់​មនុស្ស​ស្រី។ ពេល​ស្បែក​ស្អាត គ្មាន​ជាតិ​ស្នាម គ្មាន​មុន នោះ​ប្រាកដ​ជា​ជួយ​ឱ្យ​មនុស្ស​ស្រី​មាន​ភាព​ទាក់ទាញ​ជាង​មុន។ ដូច្នេះហើយ ជំនួសឱ្យការទិញគ្រឿងសម្អាងមកលាបខាងក្រៅ ស្ត្រីនឹងវិនិយោគថវិការបស់ពួកគេ ដើម្បីកែលម្អភាពស្រស់ស្អាតពីខាងក្នុងមកវិញ។ ការវិនិយោគលើគ្រឿងសម្អាងថែរក្សាស្បែក មិនចាំបាច់ប្រើគ្រឿងសម្អាងថ្លៃៗ ឬថ្នាក់ខ្ពស់នោះទេ ប៉ុន្តែត្រូវដឹងពីរបៀបជ្រើសរើសផលិតផលដែលសមស្របបំផុត សិក្សាដោយប្រុងប្រយ័ត្នអំពីប្រភពដើម…

ការរកឃើញ ប្រាសាទអង្គរវត្ត របស់លោក “ឆាលី អុីមម៉ូញែល បួលវ៉ក” (Charles-Emile Bouillevaux)
ប្រវត្តិសាស្រ្ត

ការរកឃើញ ប្រាសាទអង្គរវត្ត របស់លោក “ឆាលី អុីមម៉ូញែល បួលវ៉ក” (Charles-Emile Bouillevaux)

ប្រាសាទ អង្គរវត្ត ឬ នគរវត្ត (អង់គ្លេស: Angkor Wat) or (Nokor Wat) ជាប្រាសាទ ដែលធំបំផុត នៅក្នុងប្រទេសកម្ពុជា ដែលមានមាឌដ្ឋានលើផ្ទៃដីទំហំ ១៦២,៦ ហិចតា ដោយស្មើនឹង (1,626,000 m2) ។ រចនាសម្ព័ននៃសំណង់ប្រាសាទត្រូវ បានចាត់ទុកជាស្ថាបត្យកម្មដ៏កំពូល នៃ អច្ឆរិយៈវត្ថុរបស់ពិភពលោក ដែលត្រូវបានសាងសង់ឡើងក្នុងស.វទី១២ ដោយព្រះបាទ សូរ្យវរ្ម័នទី២ ដែលជាព្រះមហាក្សត្រ នាសម័យកាល ចក្រភពខ្មែរ ប្រាសាទនេះសាងសង់ ដើម្បីឧទ្ទិសឱ្យ ព្រហ្មញ្ញសាសនា នៃលទ្ធិជំនឿលើ ព្រះវិស្ណុ ដូចនេះហើយ ប្រាសាទអង្គរវត្តត្រូវបានគេសន្មតថា ជាប្រាសាទសាសនា ដែលធំបំផុតនៅលើពិភពលោក ដែលជាប់ក្នុងកំណត់ត្រាពិភពលោក “ហ្គីនណេស” (Guinness…

លក្ខណៈទាំង ៤ ដែលនាំសំណាងដល់មនុស្សស្រី ៧ជំនាន់
ប្លែកៗ

លក្ខណៈទាំង ៤ ដែលនាំសំណាងដល់មនុស្សស្រី ៧ជំនាន់

ស្ត្រី​ណាដែល​មាន​សម្បត្តិ​ណា​មួយ​ក្នុង​ចំណោម​ ៤​ យ៉ាងខាងក្រោម​នេះ នឹង​បាន​សេចក្តី​ចម្រើន​រុងរឿង រស់នៅ​ស្រណុកសុខស្រួល ជីវិតគ្មានភាពខ្វះខាតឡើយ។ ១. ស្ត្រីមុខមូល ស្ត្រីដែលមានមុខមូល ពេញ ផ្ទៃមុខមានតុល្យភាព ស្បែកក្រហម ចង្ការ និងថ្ងាសមូល ជាធម្មតាមានសំណាងណាស់ក្នុងជីវិត។ នៅក្នុងចរិតលក្ខណៈរបស់ស្ត្រីដែលមានមុខមូល ពួកគេមានភាពរស់រវើក រួសរាយរាក់ទាក់ តែងតែផ្តល់ឱ្យអ្នកដទៃនូវអារម្មណ៍គួរឱ្យស្រឡាញ់ និងបរិសុទ្ធ។ អាកប្បកិរិយាសុទិដ្ឋិនិយម និងទំនុកចិត្តក្នុងការប្រឈមមុខនឹងការលំបាក គឺគួរឱ្យកោតសរសើរចំពោះមនុស្សទាំងនេះ។ មានទំនាក់ទំនងល្អក្នុងសង្គម ចេះនិយាយត្រូវចិត្តមនុស្ស នេះជាមនុស្សស្រីដែលសក្តិសមគួររៀបការ។ មនុស្សទាំងនេះជាធម្មតាស្លូតបូត ចេះមើលថែគ្រួសារ ជាស្ត្រីមេផ្ទះធម្មតា ជួយប្តី និងកូន។ ក្នុង​ជីវិត​គេ​មាន​សុជីវធម៌…

តើមនុស្សស្រីឈានដល់វ័យណា ដែលងាយនឹងក្បត់ផិតដៃគូ ឬស្វាមីជាងគេ?
គ្រួសារ

តើមនុស្សស្រីឈានដល់វ័យណា ដែលងាយនឹងក្បត់ផិតដៃគូ ឬស្វាមីជាងគេ?

មនុស្សប្រុសក្បត់ដោយហេតុផលផ្សេងគ្នា។ ខណៈពេលដែលបុរសមានទំនោរក្បត់ប្រពន្ធរបស់ពួកគេភាគច្រើនដោយសភាវគតិ ស្ត្រីក្បត់កាន់តែច្រើន ដោយសារតែហេតុផលផ្លូវចិត្ត ជាពិសេសនៅពេលដែលពួកគេមានអារម្មណ៍ថាត្រូវបានដៃគូរបស់ពួកគេបោះបង់ចោល។ ១. តើ​មនុស្ស​ស្រី​ងាយនឹងក្បត់ផិតដៃគូ ឬស្វាមី​នៅ​វ័យណា​ជាង​គេ? វា​ជា​ការ​ពិត​ដែល​បុរសក្បត់ច្រើន​ជាង​ស្ត្រី ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ មនុស្ស​ស្រីក្នុងបច្ចុប្បន្ននេះ ក៏មានអត្រាក្បត់ឡើងខ្ពស់ដែរ។ យោងតាមស្ថិតិក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រហែល 20% នៃបុរស និង 13% នៃស្ត្រីបានរាយការណ៍ថា បានលួចលាក់ទាកទងក្រៅប្រពន្ធ ឬប្តីរបស់ពួកគេបន្ទាប់ពីរៀបការរួច។ យោងតាមការសិក្សាមួយដែលធ្វើឡើងនៅលើគេហទំព័រណាត់ជួប Victoria Milan ហាក់ដូចជាមានគម្រូមួយអំពីអាយុដែលស្ត្រីទំនងជាក្បត់ប្តីរបស់ពួកគេ។ អ្នកប្រហែលជាគិតថា ស្ត្រីដែលមានអាយុ 20 ឆ្នាំទំនងជាក្បត់ដៃគូរបស់ពួកគេ ប៉ុន្តែតាមពិតក្រុម “ដែលមានហានិភ័យ” បំផុតគឺស្ថិតនៅក្នុងក្រុមអាយុក្រោយ…

មនុស្សស្រី បើចង់ឱ្យជីវិតរឹតតែមានន័យ និងមានក្ដីសុខ សូមចងចាំរឿងទាំង ៣ នេះ នៅពេលជ្រើសគូជីវិត
សង្គម

មនុស្សស្រី បើចង់ឱ្យជីវិតរឹតតែមានន័យ និងមានក្ដីសុខ សូមចងចាំរឿងទាំង ៣ នេះ នៅពេលជ្រើសគូជីវិត

កុំ៣ ដែលមនុស្សស្រីត្រូវចងចាំ បើមិនចង់ឱ្យខ្លួនឯងត្រូវលំបាក វេទនា រងទុក្ខរីងរៃ ដោយសារតែការរៀបការ ជ្រើសដៃគូជីវិតខុស។ រឿងរៀបការ ត្រូវគិតគូរឱ្យបានមត់ចត់ កុំចេះតែធ្វើតាមអារម្មណ៍ កុំសម្រេចចិត្តលឿនខ្លាំងពេក។ ១. កុំគិតថា មនុស្សប្រុសនឹងមើលថែអ្នកពេញមួយជីវិតឱ្យសោះ «​ខ្ញុំ​នឹង​ចិញ្ចឹម​អ្នក​» នៅពេលដែលមានបុរសណានិយាយពាក្យនេះចំពោះអ្នក មនុស្សស្រីមិនគួរផ្ដេកផ្ដួលនោះឡើយ ។ មនុស្សប្រុសដែលនិយាយពាក្យនេះមកកាន់អ្នក អាចព្រោះតែគេចង់បានអ្នក វាជាអារម្មណ៍ដំបូងតែប៉ុណ្ណោះ ព្រោះបើអ្នកផ្ដេកផ្ដួល ចាំតែគេចិញ្ចឹម អ្នកមិនខុសអីពីសត្វចិញ្ចឹមទេ អារម្មណ៍គេអាចប្រែប្រួលគ្រប់ពេល សួរថា គេអាចចិញ្ចឹមអ្នកបានយូរប៉ុនណា? ពេល​នារី​ម្នាក់​បោះបង់ការងារ ការរកលុយដោយ​បណ្តោយ​ខ្លួន​ឱ្យ​លើក​ដៃ​សុំ​លុយ​ប្តី នោះ​ជីវិត​អ្នក​ប្រាកដ​ជា​មិន​សប្បាយ​ចិត្តឡើយ។ មានភាពឯករាជ្យផ្នែកសេដ្ឋកិច្ច ថែរក្សាខ្លួនអ្នក…

មនុស្សស្រីដែលកើតក្នុងថ្ងៃទាំងនេះ ជាមនុស្សមានវាសនាខ្ពស់ ដៃកាន់លុយធំ
តេស្តIQ

មនុស្សស្រីដែលកើតក្នុងថ្ងៃទាំងនេះ ជាមនុស្សមានវាសនាខ្ពស់ ដៃកាន់លុយធំ

ហោរាសាស្ត្រ​និយាយថា ស្ត្រី​ដែលកើត​ក្នុង​ថ្ងៃ​ណាមួយក្នុងចំណោមទាំង ៦ ខាងក្រោមនេះ គឺជាមនុស្សដែលមាន​រាសី​ខ្ពស់ ជីវិតសម្បូរ​ហូរហៀរ មានសុភមង្គល ​រីករាយ ការងារ​ក៏រលូន ហើយក៏ជាមនុស្សដែលកាន់លុយធំ ស្ដុកស្ដម្ភទៅថ្ងៃអនាគត​។ ១. ថ្ងៃទី ៦ និងទី ១៥ មនុស្សដែលកើតនៅថ្ងៃទី ៥ និងទី ១៦ ត្រូវបានព្យាករណ៍ថា ជាមនុស្សដែលមានចរិតរឹងមាំ និងមុះមុត។ ពួកគេជឿជាក់លើសមត្ថភាពរបស់ពួកគេ និងដឹងពីរបៀបខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីសម្រេចក្តីសុបិនរបស់ពួកគេ។ អ្នកដែលកើតក្នុងថ្ងៃនេះ ច្រើនតែកើតក្នុងគ្រួសារពេញលេញ ថ្វីដ្បិតតែមិនមែនជាអ្នកមានពេកក៏ដោយ ក៏ពួកគេខ្លួនឯងអាចបង្កើតទ្រព្យសម្បត្តិផ្ទាល់ខ្លួន និងនាំមកនូវសុភមង្គល និងវិបុលភាពដល់មនុស្សជាទីស្រលាញ់របស់ពួកគេ។ មនុស្សដែលកើតក្នុងថ្ងៃទាំងពីរនេះ…

មនុស្សដែលមានចរិតទាំង ៣ នេះ គឺជាមនុស្សដែលងាយនឹងទទួលបានសំណាងច្រើនបំផុត នៅក្នុងជីវិត
ទស្សនៈ

មនុស្សដែលមានចរិតទាំង ៣ នេះ គឺជាមនុស្សដែលងាយនឹងទទួលបានសំណាងច្រើនបំផុត នៅក្នុងជីវិត

អ្នកដែលងាយទទួលបានសំណាង នឹងធ្វើអ្វីៗគ្រប់យ៉ាងដោយរលូន ទោះបីជាពួកគេប្រឈមមុខនឹងការលំបាកជាច្រើនក៏ដោយ ពួកគេនឹងទទួលបានសមិទ្ធិផលដែលបានរំពឹងទុក។ យ៉ាងណាមិញ មនុស្សដែលមានចរិតទាំង ៣ ខាងក្រោមនេះ ជាសញ្ញាមួយបង្ហាញថា ពួកគេជាមនុស្សដែលងាយនឹងទទួលបានសំណាងច្រើនបំផុត។ ចុះអ្នកមានចរិតទាំងនេះដែរទេ? ១. ត្រូវ​មាន​ចិត្ត​ល្អ​ចំពោះ​អ្នក​រាល់​គ្នា ទ្រព្យសម្បត្តិរបស់បុគ្គលនោះ ច្រើនតែមិនអាចកាត់ផ្តាច់ពីចរិតរបស់បុគ្គលនោះ។ បុគ្គល​ទុច្ចរិត ឬ​ប្រព្រឹត្ត​អំពើ​អាក្រក់ ទោះ​ជា​មាន​សំណាង​ក៏​ដោយ ក៏សំណាង​មិន​ស្ថិតស្ថេរ​ដែរ។ បើ​ទោះ​ចង់​រក​លុយ​ក៏​ដោយ ក៏​អ្នក​នៅ​តែ​យល់​ពី​គោល​ការណ៍៖ «សុខដុមរមនា​របស់​មនុស្ស​គឺ​ថ្លៃថ្នូរ»។ នេះមានន័យថា ភាពសុខដុមរមនាធ្វើឱ្យមានទ្រព្យសម្បត្តិ។ លុះត្រាតែអ្នកប្រព្រឹត្តល្អ រស់នៅដោយសុខដុមរមនា នោះថ្ងៃណាមួយអ្នកនឹងទទួលបាននូវភាពរីករាយ និងសុភមង្គល។ មិន​ថា​ក្នុង​គ្រួសារ ឬ​ក្នុង​ការងារ ការ​រស់នៅ​ចុះសម្រុង​ជាមួយ​មនុស្ស​គ្រប់​គ្នា សំណាង…

សិល្បៈមើលមនុស្ស! មើលតែទង្វើរបស់នរណាម្នាក់ ចំពោះមនុស្ស ៣ ក្រុមនេះ ក៏អាចដឹងបានហើយថា គេជាមនុស្សចរិតខ្ពង់ខ្ពស់​ថ្លៃថ្នូរ ឬក៏អត់?
ទស្សនៈ

សិល្បៈមើលមនុស្ស! មើលតែទង្វើរបស់នរណាម្នាក់ ចំពោះមនុស្ស ៣ ក្រុមនេះ ក៏អាចដឹងបានហើយថា គេជាមនុស្សចរិតខ្ពង់ខ្ពស់​ថ្លៃថ្នូរ ឬក៏អត់?

មនុស្សគ្រប់រូបដែលរស់នៅក្នុងពិភពលោកនេះ គឺជាសត្វសង្គម។ ដើម្បី​យល់​ពី​មនុស្ស​ម្នាក់ គេ​ត្រូវ​មើល​អាកប្បកិរិយា​របស់​គេ​ចំពោះ​មនុស្ស​ជុំវិញ​ខ្លួន។ យ៉ាងណាមិញ យើងអាចវិនិច្ឆ័យសេចក្តីថ្លៃថ្នូរ ល្អ និងអាក្រក់ របស់នរណាម្នាក់បាន តាមរយៈទង្វើ និងការប្រាស្រ័យទាក់ទងរបស់គេ ចំពោះមនុស្សក្បែរខ្លួនគេ។ ជាក់ស្តែង ដោយគ្រាន់តែមើលពីការព្យាបាលមនុស្សទាំងបីក្រុមនេះ អ្នកអាចដឹងបានថា តើពួកគេជាបុគ្គលល្អ ខ្ពង់ខ្ពស់ ឬជាមនុស្សចរិតតូចតាច? ១. ការប្រព្រឹត្តចំពោះជនខ្សោយ នៅក្នុងសង្គម ការបែងចែកវណ្ណៈ គឺមានឥទ្ធិពលខ្លាំងនាស់។ មនុស្សជាច្រើនតែងតែចង់ផ្គាប់ចិត្តអ្នកដែលមានឋានៈខ្ពស់ជាងខ្លួន នេះគឺជារឿងធម្មតាទេ។ ទោះជាយ៉ាងណាក៏ដោយ សម្រាប់មនុស្សដែលមានឋានៈទាបជាងខ្លួន លក្ខណៈពិតរបស់ពួកគេត្រូវបានបង្ហាញតាមរយៈ ការរំលោភ ការមើលងាយ និងរូបរាង ដែលធ្វើឱ្យមនុស្សគ្រប់គ្នាមិនសប្បាយចិត្ត។…

ជីវិតគូ ត្រូវគោរព ជឿជាក់ ស្មោះត្រង់ និងឱ្យតម្លៃគ្នា …
សង្គម

ជីវិតគូ ត្រូវគោរព ជឿជាក់ ស្មោះត្រង់ និងឱ្យតម្លៃគ្នា …

ជីវិតគូ គឺជាដំណើរដ៏វែងឆ្ងាយ មុននឹងចង់ចាប់ផ្ដើមជីវិតគូរស់នៅជាប្ដីប្រពន្ធក្រោមដំបូលផ្ទះតែមួយ អ្នកទាំងពីរត្រូវតែឈ្វេងយល់ពីវិធីរស់នៅជាគូ ត្រូវដឹងថា ជីវិតជាប្ដីប្រពន្ធគួរធ្វើបែបណា គួរមានវិធានការណ៍យ៉ាងណាខ្លះ? ខាងក្រោមនេះ គឺជាវីធីជួយឱ្យគូស្នេហ៍ ឬប្ដីប្រពន្ធរស់នៅជាមួយគ្នាបានសុខសាន្តយូរអង្វែង និងពោរពេញដោយសុភមង្គល។ ១. គោរព ដល់ភាពឯកជនរបស់ដៃគូ ទោះបីជាស្រឡាញ់គ្នាខ្លាំងប៉ុនណា ក៏មិនមែនមានន័យថា យើងត្រូវតែដឹងគ្រប់រឿងរបស់ដៃគូនោះដែរ … មានរឿងខ្លះ អាចប្រាប់គ្នាបាន តែរឿងខ្លះ ក៏មិនអាចប្រាប់បាន … ក្នុងនាមជាដៃគូល្អ យើងត្រូវគោរពការសម្រេចចិត្តរបស់គ្នា រឿងដែលគេចង់ប្រាប់យើង ហើយអាចប្រាប់យើងបាន គេច្បាស់ជានិយាយ តែការដែលគេលាក់បាំង មិននិយាយចំពោះរឿងខ្លះ អាចមកពីគេមានហេតុផល ដែលនិយាយមិនបាន…

ស្រួលបួលតិច! មនុស្សប្រុសធ្វើការងារទាំង ៥ ប្រភេទនេះ ងាយនឹងមានស្រីខាងក្រៅ ក្បត់ប្រពន្ធណាស់
គ្រួសារ

ស្រួលបួលតិច! មនុស្សប្រុសធ្វើការងារទាំង ៥ ប្រភេទនេះ ងាយនឹងមានស្រីខាងក្រៅ ក្បត់ប្រពន្ធណាស់

ការពិតទៅ វាមិនមែនបែបហ្នឹងទាំងអស់ទេ មនុស្សប្រុសប្រុងក្បត់ ទោះបីធ្វើការងារអ្វី ក៏ក្បត់បានដែរ។ តែទោះជាយ៉ាងណាក៏ដោយ មនុស្សប្រុសភាគច្រើនដែលធ្វើការងារទាំង ៥ ប្រភេទខាងក្រោមនេះ គេឃើញថា ភាគច្រើនគឺក្បត់ប្រពន្ធ លួចលាក់ចិញ្ចឹមស្រី មានប្រពន្ធចុង មិនស្មោះត្រង់ចំពោះដៃគូនោះឡើយ។ ១. អ្នករត់តាក់ស៊ី វាមិនមែនជារឿងចៃដន្យទេ ដែលមុខរបរជាអ្នកបើកបរស្ថិតនៅក្នុងបញ្ជីមុខរបរដែលមានហានិភ័យខ្ពស់បំផុតនៃការផិតក្បត់។ ស្វាមីអ្នកបើកបរដែលតែងតែភ្ជាប់ជីវិតរបស់ពួកគេទៅនឹងផ្លូវដ៏វែងឆ្ងាយ ហើយមិនមានពេលច្រើនដើម្បីបង្ហាញ និងទទួលនូវសេចក្តីស្រលាញ់ពីដៃគូរបស់ពួកគេក្នុងរយៈពេលយូរនោះ នឹងមានមនោសញ្ចេតនាដែលមិនអាចគ្រប់គ្រងបាន ងាយនឹងរកក្រៅ ដើម្បីបំពេញអារម្មណ៍របស់ពួកគេ ពេលនៅឆ្ងាយពីផ្ទះ ឆ្ងាយពីប្រពន្ធ។ ២. វិស័យហិរញ្ញវត្ថុ មនុស្សដែលធ្វើការក្នុងវិស័យហិរញ្ញវត្ថុ គឺធនាគារិក ឈ្មួញកណ្តាលហិរញ្ញវត្ថុ ក៏ស្ថិតក្នុងបញ្ជីមនុស្សប្រុសលួចលាក់ចិញ្ចឹមស្រីខាងក្រៅដែរ។…

សញ្ញាទាំង ៣ របស់បុគ្គលដែលគ្មានក្ដីសុខ ជីវិតពោរពេញដោយរឿងស៊យ និងសោកសៅស្ទើររាល់ថ្ងៃ
ទស្សនៈ

សញ្ញាទាំង ៣ របស់បុគ្គលដែលគ្មានក្ដីសុខ ជីវិតពោរពេញដោយរឿងស៊យ និងសោកសៅស្ទើររាល់ថ្ងៃ

មនុស្សណាក៏ប្រាថ្នាចង់បានសេចក្ដីសុខ និងលាភសំណាងផងដែរ តែទោះជាយ៉ាងណា ការបួងសួង មិនមែនបានផល បានសុខទាំងអស់នោះឡើយ។ យ៉ាងណាមិញ សម្រាប់មនុស្សដែលមានសញ្ញាទាំង ៣ ខាងក្រោមនេះ បង្ហាញឱ្យឃើញថា ពួកគេរស់នៅគ្មានក្ដីសុខនោះឡើយ។ ១. តែងតែបង្កជម្លោះជាមួយមនុស្សនៅជុំវិញខ្លួន កាល​ណា​គុណធម៌​ជិត​អស់​ហើយ វាសនា​ក៏​ដូច្នោះ​ដែរ។ គំនិតអាត្មានិយម គិតតែប្រយោជន៍ផ្ទាល់ខ្លួន ធ្វើឱ្យចិត្តឆ្កួត រមែងខឹងមួម៉ៅ ក្ដៅក្រហាយ បង្កជម្លោះជាមួយអ្នកជុំវិញខ្លយន។ ប្រសិនបើអ្នកមិនដឹងពីរបៀបដោះស្រាយវាឱ្យបានត្រឹមត្រូវទេនោះ ប្រាកដជាមានបញ្ហាធំតាមមកពីក្រោយ។ មាន​ការ​លំបាក​នៅ​គ្រប់​ទី​កន្លែង បើ​ដូច្នេះ​អ្នក​ត្រូវ​តែ​ប្រុង​ប្រយ័ត្ន​ និង​យក​ចិត្ត​ទុក​ដាក់ចំពោះបញ្ហាមួយនេះ។ ២. ខ្ជះខ្ជាយលុយ ក្ស័យធនភ្លាមៗ ទ្រព្យសម្បត្តិ គឺជាប្រភេទនៃការបង្ហាញពរជ័យ…

លក្ខណៈសម្បត្តិទាំង ៧ របស់មនុស្សស្រីល្អ បុរសណាបានធ្វើប្រពន្ធ សំណាងមួយជីវិត
គ្រួសារ

លក្ខណៈសម្បត្តិទាំង ៧ របស់មនុស្សស្រីល្អ បុរសណាបានធ្វើប្រពន្ធ សំណាងមួយជីវិត

មនុស្សស្រីមានរូបសម្រស់ស្អាត គឺជាក្ដីប្រាថ្នារបស់បុរសទាំងពួង បុរសណាក៏ចង់បានប្រពន្ធស្អាត ដើម្បីអាចបណ្ដើរបង្អួតគ្រប់គ្នាដែរ។ តែទោះជាយ៉ាងណា​ បើបុរសណាបាននារីដែលមានលក្ខណៈសម្បត្តិទាំង ៧ ខាងក្រោមនេះ ជីវិតរឹតតែមានសំណាងទ្វេរដង នរណាក៏ច្រណែននឹងសំណាងរបស់អ្នកដែរ។ ១. ស្មោះត្រង់ បរិសុទ្ធ បុរសភាគច្រើន ងប់ងល់នឹងភាពស្រស់ស្អាតរបស់ស្ត្រី តែនៅទីបំផុត ពួកគេបែរជារៀបការជាមួយនារីដែលមានមុខមាត់ធម្មតា ប៉ុន្តែមានចិត្តល្អបរិសុទ្ធ។ ស្ត្រី​ប្រភេទ​នេះ ​តែង​តែ​លេចធ្លោ​ជាង​ស្ត្រី​ដទៃ​។ ដោយសារតែពួកគេពោរពេញទៅដោយភាពកក់ក្តៅដែលមនុស្សគ្រប់គ្នាគោរពបំផុត។ ២. ច្បាស់លាស់ យល់ការណ៍ ប្រពន្ធ​ល្អ​ ច្បាស់​ជា​ធ្វើ​ឱ្យ​មនុស្ស​ប្រុស​ចង់នៅក្បែរនាងរហូត​ពេញ​មួយ​ជីវិត។ ដោយ​សារ​តែ​មនុស្ស​ស្រី​ប្រភេទ​នេះ គេ​មិន​មាន​ចិត្ត​លោភលន់​ចង់​បាន​កេរ្តិ៍ឈ្មោះ និង​កេង​ចំណេញពីអ្នកណាឡើយ។ តែគេជាមនុស្សដែលច្បាស់លាស់ យល់ការណ៍ គោរពខ្លួនឯង…

សំណាងកើតឡើងបាន នៅពេលដែលអ្នកចេះ គោរព ៥ និងប្រកាន់ខ្ជាប់ ៣ ចំណុចនេះ
ទស្សនៈ

សំណាងកើតឡើងបាន នៅពេលដែលអ្នកចេះ គោរព ៥ និងប្រកាន់ខ្ជាប់ ៣ ចំណុចនេះ

ច្បាប់នៃជីវិតរបស់មនុស្សម្នាក់ ប្រសិនបើអ្នកចេះគោរពចំពោះ ៥ យ៉ាង និងប្រកាន់ខ្ជាប់នូវ ៣ចំណុចខាងក្រោមនេះ ជីវិតអ្នកនឹងមានក្ដីសុខ សំណាងល្អ កាន់តែប្រសើរខ្ពង់ខ្ពស់ គ្មានគ្រោះណាមកបៀតបៀនអ្នកបានឡើយ។ ១. មនុស្សមានសំណាង ព្រោះរស់នៅចេះគោរពចំពោះ មនុស្សទាំង ៥ នេះ ៖ – ឪពុកម្តាយ ការ​គោរព​មាតាបិតា​ គឺជា​មូលដ្ឋាន​គ្រឹះ​នៃ​ការ​ធ្វើ​ជា​មនុស្សកត្តញ្ញូ។ ឪពុកម្តាយ គឺជាអ្នកដែលផ្តល់ឱ្យយើងនូវជីវិត ក៏ជាអ្នកបង្កើតមូលដ្ឋានគ្រឹះសម្រាប់យើងឱ្យឈរយ៉ាងរឹងមាំក្នុងជីវិតដែរ។ ព្រះគុណ​មាតាបិតា​ គឺ​អស្ចារ្យ​លើសអ្វីទាំងអស់។ ដូច្នេះហើយ កូនៗ ទោះរវល់យ៉ាងណា ក៏ត្រូវគោរពឪពុកម្តាយ ឱ្យបានល្អ និងតបស្នងសងគុណពួកគាត់…