ស្គាល់គ្នាយូរហើយ ស្រឡាញ់គ្នាណាស់ ចុងក្រោយបានអី ដល់ពេលបែក វាក៏ត្រូវតែបែកដូចតែគ្នា

ស្គាល់គ្នាយូរហើយ ស្រឡាញ់គ្នាណាស់ ចុងក្រោយបានអី ដល់ពេលបែក វាក៏ត្រូវតែបែកដូចតែគ្នា
ការផ្សាយពាណិជ្ជកម្ម

ចាប់ផ្ដើមលឿនពេក មិនទុកចិត្តគ្នា ព្រោះទើបតែស្គាល់ មិនដឹងចិត្តគ្នារៀងៗខ្លួន តែដល់ពេលស្គាល់គ្នាយូរៗទៅ ដឹងចិត្តគ្នាច្បាស់ ដឹងចរិតគ្នាច្បាស់ពេក ក៏ពិបាកនឹងរស់នៅឱ្យចុះសម្រុងនឹងគ្នា គិតថា មានចំណុចជាច្រើន ដែលយើងមិនអាចទទួលយករវាងគ្នាបាន ហើយក៏មានចំណុចខ្លះ យើងក៏មិនអាចកែប្រែដើម្បីគ្នាដែរ។

ស្គាល់គ្នា ១ថ្ងៃ ១ខែ ១ឆ្នាំ ១០ឆ្នាំ ២០ឆ្នាំ អ្នកខ្លះ រៀបការមានកូន មានដល់ទាំងចៅ នៅអាចលែងលះគ្នានៅវ័យចាស់ៗទៅហើយក៏មាន ទំនាក់ទំនងផុយស្រួយណាស់ គ្មាននរណាម្នាក់ អាចមើលឃើញថ្ងៃស្អែកទេ ក៏រឹតតែគ្មានអ្នកណា ដឹងពីចិត្តខ្លួនឯងបានរហូត គ្រប់េលនោះដែរ។ ស្រឡាញ់គ្នាប៉ុនណា ធ្លាប់ស្បថសច្ចា មានអនុស្សាវរីយ៍ជាមួយគ្នាច្រើនប៉ុនណាក៏ដោយ តែបើដល់ពេលបែកហើយ គឺសុទ្ធតែមិនអាចប្រកែកបានដូចគ្នា។

ការផ្សាយពាណិជ្ជកម្ម

ជួនកាល យើងមិនចង់ទេ គឺមិនចង់ឱ្យមានពាក្យថា បែកបាក់ ប្រេះឆា ក៏រឹតតែមិនចង់ចាប់ផ្ដើមជាមួយអ្នកនេះ ឬអ្នកនោះ ម្ដងហើយម្ដងទៀត មានស្នេហា ៣ នៅក្នុងជីវិតនោះដេរ។ ប៉ុន្តែដូចថាអ៊ីចឹង បើដល់ពេលបែក ទោះយើងចង់ ឬមិនចង់ ក៏មិនអាចបង្ខំគេបាន ព្រោះបើព្យាយាមថែរក្សាតែម្ខាង វាក៏គ្មានលទ្ធផលល្អនោះឡើយ ដូច្នេះហើយ ចុងក្រោយបានអ្វី មានតែប៉ុន្មានម៉ាត់ប៉ុណ្ណោះគឺ ត្រៀមចិត្ត បើកចិត្ត ធ្វើចិត្ត និងកាត់ចិត្ត ហើយមានឈ្មោះត្រឹមជាមនុស្សអតីត ធ្លាប់ស្គាល់គ្នា ធ្លាប់ស្រឡាញ់គ្នា ហើយប្រែមកជាអ្នកដទៃតែប៉ុណ្ណោះ៕

94511286_900097647097600_7084755928657952768_o
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
94615867_900097680430930_2625756650438393856_o
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
95093368_900097577097607_3981486871539613696_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
95260472_900097713764260_4255664715994234880_o
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

អត្ថបទ ៖ ភី អេក
ក្នុងស្រុករក្សាសិទ្ធ

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម