Wisdoms

ម្រះ​ជួយ​ឲ្យ​ត្រជាក់​ក្នុង ផ្តល់​ប្រយោជន៍​ច្រើន​ណាស់ តែ​សម្រាប់​មនុស្ស ៥ ប្រភេទ​នេះ ​កុំ​លូកឲ្យសោះ
សង្គម

ម្រះ​ជួយ​ឲ្យ​ត្រជាក់​ក្នុង ផ្តល់​ប្រយោជន៍​ច្រើន​ណាស់ តែ​សម្រាប់​មនុស្ស ៥ ប្រភេទ​នេះ ​កុំ​លូកឲ្យសោះ

ម្រះ​មាន​ជាតិ​ល្វីង តែ​វា​ជា​ឱសថ​ធម្មជាតិ ដែល​គេ​អាច​ច្នៃ​យក​មក​ជា​ប្រយោជន៍​ច្រើន​សម្រាប់​សុខភាព។ ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ​ មិន​សុទ្ធ​តែ​អ្នក​រាល់​គ្នា​អាច​ប្រើប្រាស់​បាន​ទេ ជា​ពិសេស​មនុស្ស​ ៥ ប្រភេទ​ខាង​ក្រោម៖ ៥) ស្រ្តី​ដែល​ពពោះ និង​ត្រូវ​បំបៅ​ដោះ​កូន ម្រះ​មាន​ជាតិ​សរសៃ​និង​ខ្លាញ់​តិច ពេក ដែល​វា​មិន​សក្តិសម​សម្រាប់​អ្វី​ដែល​រាងកាយ​ស្រ្តី​ពពោះ​ត្រូវ​ការ​នោះ​ទេ។ លើស​ពី​នេះ​ការ​ទទួល​ទាន​របស់​ដែល​មាន​ជាតិ​ជូរចត់​ខ្លាំង​ពេល វា​ធ្វើ​ឲ្យ​ចុះ​សម្ពាធ​ឈាម​ខ្លាំង នាំ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ម្តាយ​និង​ទារក​ទៅ​វិញ។ ៤) អ្នក​មាន​សម្ពាធ​ឈាម​ទាប ដោយសារ​តែ​ជាតិ​ល្វីង ជូរចត់​នៃ​ម្រះ ដូច្នេះ​វា​មិន​អំណោយផល​ល្អ​សម្រាប់​អ្នក​មាន​សម្ពាធ​ឈាម​ទាប​នោះ​ទេ។ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​សម្ពាធ​ឈាម​ធ្លាក់​ចុះ​លើស​ដើម នាំ​ឲ្យ​រាងកាយ​ចុះ​ខ្សោយ​ខ្លាំង​មួយ​រំពេច។ ៣) មនុស្ស​មុន​និង​ក្រោយ​វះកាត់ ផ្លែ​ម្រះ​វា​ល្វីង​ខ្លាំង អាច​នាំ​ឲ្យ​ប៉ះពាល់​ដល់​ការ​គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ខ្លួន​មនុស្ស ដូច្នេះ​សម្រាប់​មនុស្ស​ដែល​ត្រៀម​នឹង​វះ​កាត់ ឬ​ទើប​វះកាត់​ហើយ​ថ្មីថ្មោង គឺ​គួរ​ដក​ឃ្លា​រយៈ​ពេល ២…

គេច​មិន​ផុត​ទេ អ្នក​កើត​ឆ្នាំ ៤ សំណាង​ទាំង​ទ្រព្យ បូក​គូ​ភ្ជាប់​និស្ស័យ នៅ​ ១០ ថ្ងៃចុងខែ០៤
ប្លែកៗ

គេច​មិន​ផុត​ទេ អ្នក​កើត​ឆ្នាំ ៤ សំណាង​ទាំង​ទ្រព្យ បូក​គូ​ភ្ជាប់​និស្ស័យ នៅ​ ១០ ថ្ងៃចុងខែ០៤

ហោរាសាស្រ្ត​បាន​គន់គូរ​ឃើញ​ថា អ្នក​កើត​ឆ្នាំ​ទាំង ៤ ដូច​រៀបរាប់​ខាង​ក្រោម ចង់​គេច​នៅ​ខ្លួន​មួយ​ទៀត ក៏​គេច​លែង​បាន​ដែរ ព្រោះ​ពេលវេលា​គូគាប់​ភ្ជាប់​និស្ស័យ​ក្នុង​ជីវិត​គេ គឺ​បាន​ត្រៀម​ឈាន​ចូល​មក​ដល់​ហើយ​នៅកំឡុងរយៈពេល ១០ ថ្ងៃចុងក្រោយ នៃខែមេសានេះ៖ អ្នក​កើត​ឆ្នាំ​មមែ – ពពែ សំណាង​ទាំង​ទ្រព្យ មាន​យីអ៊ុន​ខ្ពស់​ណាស់ ហើយ​អ្នក​កើត​ឆ្នាំ​មមែ ដែល​កំពុង​អាន​អត្ថបទ​នេះ ជឿ​ថា​ប្រហែល​ជា​កំពុង​នៅ​ខ្លួន​ទំនេរ មិន​ទាន់​មាន​គូ​អនាគត​ច្បាស់លាស់​ទេ។ តែ​យ៉ាង​ណា​លក្ខខណ្ឌ​ចារ​ទុក​ពី​ទេវតា​ឋាន​លើ បាន​កំណត់​មក​ហើយ នៅចន្លោះថ្ងៃទី ២០ ដល់ ៣០ មេសានាដំណាច់ខែ  ពេលវេលា​ចាប់​គូ​ភ្ជាប់​និស្ស័យ​នឹង​ឈាន​ចូល​មក​ដល់។ ប្រសិន​ធ្លាប់​មាន​អ្នក​លួច​ស្រលាញ់ ឬ​លួច​ក្នក់ក្នាញ់​ក៏​គេ​នឹង​មិន​លាក់​បាំង​ត​ទៅ​ទៀត​ដែរ ពោល​នឹង​សារភាព​នៅ​ចំពោះ​មុខ​អ្នក នា​ពេល​ឆាប់ៗ​ខាង​មុខ។…

ផឹក​ទឹក​ច្រើន​ល្អ!! តែ​ ៣ ពេល​នេះ ហាម​ទទួល​ទាន ព្រោះ​អាច​ធ្វើ​ឲ្យ​ក្រលៀន​និង​បេះដូង​ខ្សោយ!
សង្គម

ផឹក​ទឹក​ច្រើន​ល្អ!! តែ​ ៣ ពេល​នេះ ហាម​ទទួល​ទាន ព្រោះ​អាច​ធ្វើ​ឲ្យ​ក្រលៀន​និង​បេះដូង​ខ្សោយ!

ការ​ទទួល​ទាន​ទឹក​ច្រើន គឺ​ល្អ​ហើយ ព្រោះ​វា​ជួយ​ដល់​សរីរាង្គ​ជា​ច្រើន​ក្នុង​រាងកាយ។ តែ​យ៉ាង​ណា​នៅ​ពេលវេលា​ទាំង ៣ ខាង​ក្រោម ការ​ទទួល​ទាន​ទឹក​គឺ​ជា​រឿង​មិន​ល្អ​ទៅ​វិញ ជា​ពិសេស​បើ​ទទួល​ទាន​ច្រើន​ជោគជាំ គឺ​អាច​បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​បេះដូង ​ក្រលៀន និង​ក្រពះ​ជា​ដើម៖ ៣) ពេល​កំពុង​ហាត់ប្រាណ មុខងារ​បេះដូង និង​សួត​ត្រូវ​បាន​ដំណើរការ​ខ្លាំង​នៅ​ពេល​ហាត់​ប្រាណ ហើយ​ប្រព័ន្ធ​រំលាយ​អាហារ​ក៏​ចុះ​ខ្សោយ។ ដូច្នេះ​កំឡុង​ពេល​ហាត់​ប្រាណ​ ប្រសិន​សម្រុក​ទទួល​ទាន​ទឹក​ភ្លាមៗ គឺ​ងាយ​នឹង​បណ្តាល​ឲ្យ​ហើម​ពោះ ឈឺ​ពោះ ក្អួត​ចង្អោរ មិន​ត្រឹម​តែ​ប៉ុណ្ណឹង​ទេ ក៏​វា​ដាក់​បន្ទុក​ទៅ​ដល់​តម្រង​នោម និង​បេះដូង​ទៀត​ផង។ ក្នុង​កំឡុង​ពេល​ហាត់​ប្រាណ សូដ្យូម​ត្រូវ​បាត់បង់​តាម​រយៈ​ញើស ហើយ​ការ​ស្រេក​ទឹក វា​ជា​រឿង​ធម្មតា​ទេ តែ​ប្រភេទ​ជំងឺ​មួយ ឲ្យ​ឈ្មោះ​ថា Hyponatremia ក៏​ងាយ​នឹង​កើត​មាន…

ប្រពន្ធកាន់តែទន់ភ្លន់ ប្ដីកាន់តែជោគជ័យ
គ្រួសារ

ប្រពន្ធកាន់តែទន់ភ្លន់ ប្ដីកាន់តែជោគជ័យ

មាន​ពាក្យ​ចាស់​លោក​ពោល​ថា​ «​បុរស​សង់​ផ្ទះ ស្ត្រី​ធ្វើ​សម្បុក​» នៅ​ពីក្រោយ​បុរស​ជោគជ័យ ​តែងតែ​មាន​ស្រមោល​មនុស្ស​ស្រីខ្លាំងពូកែ និងរឹងមាំនៅពីក្រោយ។ ដូច្នេះ​ដើម្បី​ឱ្យ​ស្វាមី​ស្រឡាញ់ និង​ក្លាយជា​ខ្នងបង្អែក​ដ៏​រឹងមាំ​របស់​ស្វាមី ស្ត្រី​ត្រូវ​ដឹង​ពី «​អាថ៌កំបាំង​» ខាងក្រោម​នេះ​…។ ១. ទឹកតែងតែហូរ ទឹក​តែងតែ​ហូរ​ចុះ​ចំណោត​ទៅ​កន្លែង​ដែល​ទាប​។ ស្ត្រីប្រៀបដូចជាទឹកក្នុងទំនាក់ទំនងគ្រួសារ តែងតែបន្ទាបខ្លួន អត់ធ្មត់ រក្សាផ្ទះឱ្យស្ងប់។ ស្ត្រីខ្លាំងដែលផ្តល់ឱ្យខ្លួនឯងនូវ “សិទ្ធិរស់ និងស្លាប់” នឹងប្រឆាំងនឹងធម្មជាតិនៃទឹក។ បើពេញមួយថ្ងៃ អ្នកតែងតែផ្អោបនៅជិតជាមួយប្តី មិនអនុញ្ញាតឱ្យបុរសមានកន្លែងផ្ទាល់ខ្លួន ស្ត្រីប្រាកដជានឹងដាក់សម្ពាធ ប្តីរបស់នាង ធ្វើឱ្យគ្រួសារបាត់បង់ភាពពេញលេញ ងាយឈានដល់ការលែងលះ។ ក្នុង​ករណី​នេះ មិន​ថា​អ្នក​មាន​លុយ​ប៉ុន្មាន​ក៏​ដោយ ក៏​អ្នក​មិន​អាច​ទទួល​បាន​សុភមង្គល​ពេញលេញ​ដែរ។…

GOOD NIGHT! GOOD MORNING! ពាក្យទាំងនេះសាមញ្ញមែន តែមានន័យណាស់ ស្ដាប់មិនចេះធុញទេ បើបានឮពីមនុស្សដែលយើងស្រឡាញ់
សង្គម

GOOD NIGHT! GOOD MORNING! ពាក្យទាំងនេះសាមញ្ញមែន តែមានន័យណាស់ ស្ដាប់មិនចេះធុញទេ បើបានឮពីមនុស្សដែលយើងស្រឡាញ់

GOOD NIGHT! … GOOD MORNING!… អាចជាពាក្យខ្លី តែទោះបីនិយាយរាល់ថ្ងៃក៏មិនធុញដែរ សម្រាប់មនុស្សដែលយើងស្រឡាញ់ ចំណែកអ្នកស្ដាប់ ក៏មិនទ្រលាន់ បើបានឮចេញពីមាត់មនុស្សដែលយើងស្រឡាញ់ ។ ទង្វើធម្មតាៗ ភាសាសាមញ្ញៗ តែពោរពេញដោយក្ដីស្រឡាញ់ និងបញ្ជាក់ពីការយកចិត្តទុកដាក់ចំពោះដៃគូ វាពិតជាមានន័យ និងមានតម្លៃណាស់ ពេលខ្លះ វាមានតម្លៃ និងមានន័យជាង ការនិយាយពាក្យថាស្រឡាញ់រាល់ថ្ងៃទៅទៀត វាមានន័យជាង ការទិញរបស់ ឬកាដូថ្លៃៗទ្វេដងឯណោះ។ មនុស្សស្រឡាញ់គ្នា ត្រូវតែយកចិត្តទុកដាក់ និងបារម្ភខ្វល់ខ្វាយពីគ្នា ត្រឹមភាសាពីរោះៗ ប្រើប្រចាំថ្ងៃ និយាយជាមួយគ្នារាល់ថ្ងៃ បង្ហាញពីក្ដីស្រឡាញ់ និងការយកចិត្តទុកដាក់…

សញ្ញា ៦ យ៉ាងដែលបង្ហាញថា ស្វាមីស្រឡាញ់ភរិយាច្រើនជាងអ្វីៗទាំងអស់
គ្រួសារ

សញ្ញា ៦ យ៉ាងដែលបង្ហាញថា ស្វាមីស្រឡាញ់ភរិយាច្រើនជាងអ្វីៗទាំងអស់

ជីវិត​អាពាហ៍ពិពាហ៍​មាន​រឿង​ច្រើន​គួរ​ឱ្យបារម្ភ ប៉ុន្តែ​ក្នុង​នាម​ជា​ស្វាមី​ដែល​ស្រឡាញ់​ភរិយា​ពិត​ប្រាកដ ​នឹង​តែង​តែចំណាយពេលវេលាជាមួយគ្នាកាន់តែច្រើន។ យ៉ាងណាមិញ ប្រសិនបើស្វាមី ឬដៃគូរបស់អ្នកបង្ហាញនូវទង្វើតូចតាចទាំង ៦ ចំណុច​ដូចខាងក្រោមនេះ វាក៏បង្ហាញថា គាត់ពិតជាស្រឡាញ់អ្នកខ្លាំង ស្រឡាញ់លើសពីអ្វីទាំងអស់។ ១. អនុវត្តពាក្យរបស់អ្នក នៅពេលដែលយើងរៀបការ យើងមិនចាំបាច់ស្តាប់ពាក្យសម្ដីដូចខ្ញុំនឹងនាំសុភមង្គលដល់អ្នកនោះទេ។ ខ្ញុំស្រលាញ់អ្នកជាងគេក្នុងជីវិតនេះ។ បុរស​ម្នាក់​ដែល​ស្រឡាញ់​អ្នក​ពិត​ប្រាកដ​នឹង​និយាយ​ពាក្យ​ទាំង​នេះ​ថា “ថ្ងៃ​នេះបង​នឹង​ជូន​កូន​សាលា ចាំបងជាអ្នកដាំបាយ អូនសម្រាកឱ្យបាត់ហត់ទៅ …!” ឬពេលខ្លះពេលការងារមិនរវល់ខ្លាំង ឬមានការណាត់ជួបជាមួយមិត្តភ័ក្តិ គាត់នឹងទូរស័ព្ទមកផ្ទះដើម្បីកុំឱ្យប្រពន្ធគាត់បារម្ភ។ បុរស​ដែល​គ្រាន់តែសន្យា​តូច​តាច គេមិន​អាច​សម្រេច​បានផង តើ​ធ្វើ​ម៉េច​នឹង​ជឿ​លើ​ពាក្យ​សន្យា​ថា​ស្រលាញ់​គ្នា​អ្នកអស់មួយជីវិតបានទៅ។ ២. ចំណាយពេលច្រើនជាមួយប្រពន្ធ និងកូន នៅពេលដែលគាត់ពិតជាស្រលាញ់ប្រពន្ធគាត់ គាត់នឹងចូលចិត្តចំណាយពេលជាមួយប្រពន្ធកូន។…

ទេវតាចារទុក! អ្នកកើតឆ្នាំទាំង ៣ ជាប់ឈ្មោះក្នុងបញ្ជីអ្នកមានទ្រព្យស្ដុកស្ដម្ភជាងគេ
តេស្តIQ

ទេវតាចារទុក! អ្នកកើតឆ្នាំទាំង ៣ ជាប់ឈ្មោះក្នុងបញ្ជីអ្នកមានទ្រព្យស្ដុកស្ដម្ភជាងគេ

ហោរាសាស្ត្រ​និយាយថា នាពេលខាងមុខ មនុស្សដែលកើតក្នុងឆ្នាំទាំង ៣ ខាងក្រោម​នឹង​ច្រូតកាត់​លាភ​សំណាង ផ្លូវ​ទៅកាន់​កិត្តិនាម​នឹង​រះ​ឡើង​ដូច​ខ្លែង​ក្នុង​ខ្យល់​ លុយហូរចូលដូចទឹកបាក់ទឹកទំនប់។ ១. ឆ្នាំ ច អ្នកកើតក្នុងឆ្នាំច ជាមនុស្សដែលមានវសំណាងមួយក្នុងចំណោមឆ្នាំទាំង ៣ ក្នុងពេល 180 ថ្ងៃនេះ។ តាម​ហោរា​សាស្ត្រ​គេ​និយាយថា​ ឆ្នាំ​ច​មាន​មនុស្ស​ខ្ពង់ខ្ពស់​មក​ជួយ​ទើប​មាន​ភាព​ចម្រុងចម្រើន​។ អ្នកឆ្នាំចនេះមានឱកាសអំណោយផលជាច្រើនក្នុងដំណើរការការងារ ដូច្នេះវាងាយស្រួលក្នុងការយកឈ្នះលើការលំបាក និងឧបសគ្គភ្លាមៗ។ ដោយសារ​តែ​ឆ្នាំ​ច មាន​ទំនុក​ចិត្ត​ជាងគេ។ ពួកគេឆ្លៀតឱកាសនេះដើម្បីបង្ហាញពីភាពខ្លាំងរបស់ខ្លួន។ បើធ្វើបានល្អ មនុស្សឆ្នាំនេះអាចសម្រេចបានសមិទ្ធផលដ៏អស្ចារ្យ។ ទោះជាយ៉ាងណាក៏ដោយ ជំនួយ ឬសំណាងរបស់អ្នកគ្រាន់តែជាកត្តាបន្ទាប់បន្សំប៉ុណ្ណោះ។ សំខាន់​ឆ្នាំ​ឆ្កែ​ត្រូវ​មាន​ស្មារតី​សាទរ និង​ប្រឹងប្រែង​ឥត​ឈប់ឈរ គ្មានអ្វី​ដែល​មិនអាច​ទៅរួច​ឡើយ​។…

ត្រឹមជាសង្សារ ឬគូដណ្ដឹង កុំប្រឹងបង្ហោះរូបគូ បង្អួត ស្អិតរមួតខ្លាំងពេក នាំឱ្យញាតិមើលបំណាំ
សង្គម

ត្រឹមជាសង្សារ ឬគូដណ្ដឹង កុំប្រឹងបង្ហោះរូបគូ បង្អួត ស្អិតរមួតខ្លាំងពេក នាំឱ្យញាតិមើលបំណាំ

ជាក់ស្ដែងណាស់ យុវវ័យនៅសម័យនេះ ឆាប់មានស្នេហា ហើយក៏ឆាប់រៀបការផងដែរ ប៉ុន្តែសម្រាប់មនុស្សមួយចំនួន មានឈ្មោះត្រឹមតែជាសង្សារ ឬគូដណ្ដឹងតែប៉ុណ្ណោះ តែហៅគ្នាសុទ្ធតែប្ដីៗប្រពន្ធៗពេញៗមាត់ បង្ហោះរូបបង្អូតគេពេញបណ្ដាញសង្គមហ្វេសប៊ុគ ស្អិតរមួត ដូចស្ករតាំងម៉ែ។ ទោះបីជាកាយវិការនេះ ចង់បង្ហាញពីសេចក្ដីស្នេហាដ៏ជ្រាលជ្រៅ ឬការស្រឡាញ់រវាងអ្នកទាំងពីរល្អូកល្អើននឹងគ្នាខ្លាំងយ៉ាងណាក៏ដោយ សូមកុំបណ្ដោយឱ្យវាជ្រុលជ្រួស ហួសហេតុខ្លាំងពេក ព្រោះទោះជាយ៉ាងណា អ្នកទាំងពីរនៅត្រឹមតែជាសង្សារ ឬជាគូដណ្ដឹងនឹងគ្នាតែប៉ុណ្ណោះ មិនទាន់ក្លាយជាប្ដីប្រពន្ធក្រាបក្បាលដល់កន្ទេល រៀបការពេញច្បាប់នោះឡើយ។ ការបង្ហាញពីសេចក្ដីស្នេហា​ ​មិនមែនថាមិនឱ្យអ្នកទាំងពីរបង្ហោះរូបគូ ឬនិយាយពាក្យល្អៗដាក់គ្នានោះទេ តែយ៉ាងណាមិញ សូមរក្សាអាថ៌កំបាំងខ្លះក៏ល្អដែរ បង្អួតគេពេក ផ្អែមល្ហែម ស្អិតរមួតពេក ខ្លាចថាស្នេហានេះវាមិនបានគង់វង្សយូរអង្វែង ក្រែងលោបែកបាក់គ្នាទៅ នាំឱ្យញាតិមិត្តសើចចំអក…

បាត់បង់អ្នក ខ្ញុំគ្មានអារម្មណ៍ស្ដាយក្រោយទេ តែអ្វីដែលខ្ញុំស្ដាយនោះគឺ មិនគួរណាស្គាល់អ្នកតាំងពីដំបូងមកម្ល៉េះ
សង្គម

បាត់បង់អ្នក ខ្ញុំគ្មានអារម្មណ៍ស្ដាយក្រោយទេ តែអ្វីដែលខ្ញុំស្ដាយនោះគឺ មិនគួរណាស្គាល់អ្នកតាំងពីដំបូងមកម្ល៉េះ

ជាការពិតណាស់ បាត់បង់អ្នកខ្ញុំគ្មានអារម្មណ៍សោកស្ដាយអ្វីសូម្បីតែបន្តិច ព្រោះរយៈពេលដែលកន្លងមកនេះ គឺខ្ញូំបានព្យាយាមធ្វើល្អបំផុតហើយសម្រាប់ទំនាក់ទំនងមួយហ្នឹង ប៉ុន្តែការខំប្រឹង និងការលះបង់ដែលខ្ញុំបានផ្ដល់ឱ្យអ្នកនោះ គឺវាប្រែជាលទ្ធផលទទេរស្អាត អ្នកមិនដែលនឹងមើលឃើញ ឬឱ្យតម្លៃខ្ញុំសូម្បីតែបន្តិច ដែលវាមិនសក្តិសមនឹងឱ្យខ្ញុំប្រាប់គេឯងសោះថា ខ្ញុំ និងអ្នកធ្លាប់ស្រឡាញ់ ឬសូម្បីតែស្គាល់គ្នា។ និយាយអារម្មណ៍មួយនេះ ខ្ញុំពិតជាស្ដាយ គឺស្ដាយខ្លាំង ស្ដាយមនោសញ្ចេតនា ការស្រឡាញ់ មិនគួរឱ្យទៅអ្នកតាំងពីដំបូងសោះឡើយ យើងមិនគួរនឹងស្គាល់គ្នាសោះ ឬអាចនិយាយបានថា ខ្ញុំមិនគួរនឹងព្រមឱ្យអ្នកចូលមកក្នុងជីវិតខ្ញុំតាំងតែពីដំបូង។ អ្នកចាប់ផ្ដើមគឺជាអ្នក តែអ្នកខំប្រឹងថែរក្សាគឺជាខ្ញុំ ហើយចុងក្រោយ អ្នកដែលត្រូវយំ ហើយឈឺចាប់ ក៏ជាខ្ញុំដែរ ចំណែកអ្នក ដោះខ្លួនទៅយ៉ាងរំភើយ សួរថា ដែលមានមនោសញ្ចេតនាច្បាស់លាស់ចំពោះទំនាក់ទំនងដែរទេ…

៤ក្បាច់ អាចជួយឱ្យស្ត្រីកាន់តែមានមន្តស្នេហ៍ ប្ដីស្រឡាញ់បាត់មុខមិនបាន
គ្រួសារ

៤ក្បាច់ អាចជួយឱ្យស្ត្រីកាន់តែមានមន្តស្នេហ៍ ប្ដីស្រឡាញ់បាត់មុខមិនបាន

មិនថាអ្នករៀបការយូរឆ្នាំយ៉ាងណាទេ មនុស្សស្រីត្រូវតែចេះរក្សានូវគុណសម្បត្តិរបស់ខ្លួន ដើម្បីអន្ទង់ចិត្តស្វាមី ឱ្យនៅតែស្រឡាញ់ ងប់ងល់ជាមួយនឹងអ្នក ដោយមិនអាចទៅលួចលាក់មានស្រីផ្សេងបានឡើយ។ ៤ក្បាច់ខាងក្រោមនេះ នឹងជួយឱ្យអ្នករឹតតែមានមន្តស្នេហ៍ ស្វាមីស្រឡាញ់ងប់ងល់ បាត់មុខមិនបានឡើយ។ ១. ចេះសរសើរ លើកទឹកចិត្តស្វាមី ចំណុចនេះគឺជាសិល្បៈដ៏ប៉ិនប្រសប់របស់ស្ត្រី។ ប្រពន្ធ​គ្រប់​រូប​ស្រឡាញ់​ប្ដី​ តែភាគច្រើន ពួកគេតែងតែចង់ឃុំគ្រង និងតាមប្ដីស្ទើរតែគ្រប់ពេល។ យ៉ាងណាមិញ ការតាមហួងហែងប្ដីគ្រប់ពេលបែបនេះ វាជារឿងដែលខុសឆ្គង និងធ្វើឱ្យប្ដីធុញួទ្រាន់ទៅវិញទេ។ មនុស្សស្រីឆ្លាត នឹងចេះប្រើវិធីចងចិត្តប្ដី ដោយការលើកសរសើរនូវពាក្យល្អៗចំពោះស្វាមី នេះគឺជារឿងសាមញ្ញបំផុត។ ជីវិតប្រចាំថ្ងៃពោរពេញដោយភាពលំបាក និងភាពហត់នឿយ។ ស្ត្រី​មាន​ប្រាជ្ញា​គួរ​តែ​លើក​ទឹក​ចិត្ត​ស្វាមី​ជានិច្ច។ ថ្វីដ្បិតតែវាមិនច្បាស់ ប៉ុន្តែបុរសណាក៏ចូលចិត្តពាក្យទាំងនេះដែរ។ គាត់​នឹង​មាន​អារម្មណ៍​សុខ​ស្រួល​នៅ​ជាមួយ​ប្រពន្ធ​គាត់…

ជីវិត​មនុស្ស​ស្រី​ឈឺ​ចាប់​បំផុត​ មិន​មែន​ពេល​ប្តី​ក្បត់​ចិត្តទេ តែជារឿង ៤ យ៉ាងនេះ ដែលធ្វើឱ្យហត់នឿយ និងសោកស្ដាយបំផុត
គ្រួសារ

ជីវិត​មនុស្ស​ស្រី​ឈឺ​ចាប់​បំផុត​ មិន​មែន​ពេល​ប្តី​ក្បត់​ចិត្តទេ តែជារឿង ៤ យ៉ាងនេះ ដែលធ្វើឱ្យហត់នឿយ និងសោកស្ដាយបំផុត

តាមពិតទៅ មនុស្សស្រីមិនគយរឈឺចាប់ ខូចចិត្តព្រោះប្ដីក្បត់ទេ ព្រោះនៅពេលដែលគេក្បត់ ក៏មានន័យថា គេមិនបានស្រឡាញ់យើងឡើយ ហើយគេក៏មិនសក្តិសមនឹងទទួលបានការផ្ដល់តម្លៃពីយើងបន្តទៀតដែរ។ យ៉ាងណាមិញ មានរឿង ៤ យ៉ាងខាងក្រោមនេះ ដែលធ្វើឱ្យមនុស្សស្រីឈឺចាប់ ខកចិត្ត ហត់នឿយ និងសោកស្ដាយបំផុតនៅក្នុងជីវិត។ ១. គ្មានការងារធ្វើ ស្ត្រីមិនទាន់រៀបការ ឬរៀបការហើយ ក៏ត្រូវមានការងារធ្វើ ដើម្បីរកប្រាក់ យ៉ាងហោចណាស់ក៏គ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ខ្លួនឯងដែរ។ មាន​ស្នេហា​មិន​អី​ទេ បើ​អត់​មាន​លុយ​ទិញ​បាយ​ហូប​ច្បាស់ជាស្លាប់មិនខាន។ នៅពេលដែលស្ត្រីនៅលីវ ពួកគេមានជម្រើសកាន់តែច្រើនអំពីអាជីព ទីតាំង និងបរិយាកាសការងារ។ ពួកគេក៏មិនភ័យខ្លាចក្នុងការហក់លោតបានតាមចិត្ត ប្រសិនបើពួកគេមានអារម្មណ៍ថាការងារបច្ចុប្បន្នរបស់ពួកគេមិនសមរម្យ ឬបញ្ហារសើបកើតឡើង។ ប៉ុន្តែ​នៅពេល​ស្ត្រី​រៀបការ​…

មនុស្សដែលចូលចិត្តនិយាយពាក្យទាំង ៣ ឃ្លានេះ ច្បាស់ជាក្រមួយជីវិត
ទស្សនៈ

មនុស្សដែលចូលចិត្តនិយាយពាក្យទាំង ៣ ឃ្លានេះ ច្បាស់ជាក្រមួយជីវិត

មែនហើយ ជនជាតិចិនត្រណមណាស់ មិនឱ្យនិយាយពាក្យមិនល្អ អពមង្គលឡើយ ព្រោះថា ពាក្យមិនល្អ រមែងនាំឱ្យជីវិតយើងក៏មិនល្អទៅតាមហ្នឹងដែរ។ យ៉ាងណាមិញ មនុស្សដែលចូលចិត្តនិយាយពាក្យទាំង ៣ ឃ្លាខាងក្រោមនេះ ជីវិតពួកគេមិនដែលបានល្អប្រសើរទេ ច្បាស់ជាក្រមួយជីវិត គ្មានសិរីសួស្ដី។ ១. ពាក្យត្អូញត្អែរ ទួញសោក ក្នុង​ជីវិត​នេះ មនុស្ស​គ្រប់​រូប​ត្រូវ​ឆ្លង​កាត់​ទុក្ខ​លំបាក​ក្នុង​ជីវិត។ នៅ​ពេល​បែប​នេះ មនុស្ស​ភាគ​ច្រើន​ជ្រើសរើសការត្អូញត្អែរ ទួញសោក និង​ចង់​បញ្ចេញ​អារម្មណ៍ពេល​មាន​សំណាង​អាក្រក់។ ប៉ុន្តែប្រសិនបើអ្នកចាត់ទុកការត្អូញត្អែរ និងការអន់ចិត្តជាទម្លាប់ អ្នកនឹងចាប់ផ្តើមត្អូញត្អែរ អន់ចិត្តចំពោះវាសនាខ្លួនឯង ចំពោះរឿងដែលមិនសប្បាយចិត្ត នោះអ្នកនឹងទទួលរងនូវការខូចខាតរយៈពេលវែងតែប៉ុណ្ណោះ។ ព្រោះ​មនុស្ស​ដែល​តែង​តែ​ត្អូញត្អែរ តែង​តែ​មាន​អារម្មណ៍​ថា ជីវិត​ពោរពេញ​ទៅ​ដោយ​ទុទិដ្ឋិនិយម…

ក្នុងផ្ទះ មានប្រផ្នូលទាំង ៣ នេះកើតឡើង អាចត្រៀមខ្លួនទទួលលាភសំណាងបានហើយ
ទស្សនៈ

ក្នុងផ្ទះ មានប្រផ្នូលទាំង ៣ នេះកើតឡើង អាចត្រៀមខ្លួនទទួលលាភសំណាងបានហើយ

ពេលខ្លះ​សញ្ញាមួយចំនួនដែលមាននៅក្នុងផ្ទះ វាកំពុងតែបង្ហាញពីលាភសំណាងដែលកំពុងតែខិតជិតចូលមកដល់អ្នក និងគ្រួសារអ្នកហើយ។ ដូច្នេះ បើឃើញមានសញ្ញាណាមួយ ក្នុងចំណោមទាំង ៣ ខាងក្រោមនេះកើតឡើងនៅក្នុងផ្ទះ សូមអបអរសាទរ វាបង្ហាញថា​ ក្នុងផ្ទះអ្នកនឹងមានរឿងល្អៗចូលមកជាបន្តបន្ទាប់គ្នា។ ១. មានកូនដែលខំប្រឹងរៀន បុរាណ​បាន​ពោល​ថា​ «​ថូ​ទ្រុង​មាន​មុខ​ដូច​គុជ អក្សរ​ដូច​ខ្យង​មាស​ត្រូវ​» ប្រែ​យ៉ាង​ប្រឌិត​ថា ក្នុង​សៀវភៅ​ខ្លួន​មាន​មនុស្ស​ស្អាត​ដូច​គុជ​។ នៅក្នុងសៀវភៅខ្លួនឯងមានសិរីរុងរឿងនិងទ្រព្យសម្បត្តិ។ ដូច្នេះហើយ ការអានសៀវភៅអាចផ្លាស់ប្តូរស្ថានភាពបាន អ្នកអាចរៀបការជាមួយប្រពន្ធដ៏ស្រស់ស្អាត អ្នកអាចរស់នៅក្នុងផ្ទះដ៏ធំដែលមានគ្រឿងសង្ហារឹមស៊ីវិល័យ។ Ly Gia Thanh ធ្លាប់​បាន​និយាយ​ថា​ «​ទោះ​បី​ជា​ការ​អាន​មិន​អាច​នាំ​មក​នូវ​ទ្រព្យ​សម្បត្តិ​ក៏​ដោយ វា​អាច​នាំ​មក​នូវ​ឱកាស​បន្ថែម​ទៀត​ដល់​យើង»។ ដូច្នេះហើយ បើក្នុងគ្រួសារមានអ្នកស្រលាញ់ការអាន មិនថាក្មេង…

ផ្ទះណា មានកូនចៅកើតក្នុងឆ្នាំទាំង ៣​ នេះ រត់ប៉ះចំតែកំណប់ លុយរត់រកគ្រប់កន្លែង
តេស្តIQ

ផ្ទះណា មានកូនចៅកើតក្នុងឆ្នាំទាំង ៣​ នេះ រត់ប៉ះចំតែកំណប់ លុយរត់រកគ្រប់កន្លែង

តាមហោរាសាស្ត្របានឱ្យដឹងថា បើផ្ទះណាមានកូនចៅកើតក្នុងឆ្នាំទាំង ៣ ខាងក្រោមនេះ នឹងទទួលបានលាភសំណាងច្រើន ហើយជោគជតារាសីក្នុងគ្រួសារធំក៏ល្អប្រសើរ រកស៊ីកាក់កប ធ្វើមុខជំនួញធំតូច សុទ្ធតែទទួលបានជោគជ័យ។ ១. កើតក្នុងឆ្នាំច អ្នកដែលកើតក្នុងឆ្នាំច ជាមនុស្សដែលមានចរិតសុទិដ្ឋិនិយម ជាពិសេសមានចិត្តទូលាយចំពោះមនុស្សក្បែរខ្លួន។ ពួកគេតែងតែមានទំនុកចិត្តខ្លាំង លើសពីនេះពួកគេក៏មានឥទ្ធិពលវិជ្ជមានទៅលើគ្រួសារផងដែរ។ ក្នុង​ជីវិត​គ្រួសារ ពួកគេ​តែង​តែ​ផ្តល់​ការ​ខិត​ខំ​ និង​ការ​យក​ចិត្ត​ទុក​ដាក់​បំផុត​សម្រាប់​អ្នកផ្ទះ។ អ្នកកើតឆ្នាំច ជាមនុស្សពូកែអត់ធ្មត់ ពួកគេមិនដែលយកបញ្ហា ឬសម្ពាធពីការងារ ទៅទម្លាក់លើគ្រួសារឡើយ។ ពួកគេមានទំនួលខុសត្រូវខ្ពស់ចំពោះគ្រួសាររបស់ពួកគេ ហើយក៏រួមចំណែកក្នុងការលើកកម្ពស់គុណភាពជីវិតផងដែរ។ តាមហោរាសាស្ត្រ អ្នកដែលកើតឆ្នាំច ជាអ្នកថែរក្សាគ្រួសារ នាំពរជ័យដល់ក្រុមគ្រួសារទាំងមូល ផ្តល់ស្លាបដល់កូនៗចៅៗ ដើម្បីអភិវឌ្ឍអាជីពការងារ។…

មនុស្សស្រីល្ងង់ តែងចង់បានប្ដីអ្នកមាន តែមនុស្សស្រីដែលឆ្លាត តែងចង់បានប្ដីដែលមានលក្ខណៈ ៦ យ៉ាងនេះ
គ្រួសារ

មនុស្សស្រីល្ងង់ តែងចង់បានប្ដីអ្នកមាន តែមនុស្សស្រីដែលឆ្លាត តែងចង់បានប្ដីដែលមានលក្ខណៈ ៦ យ៉ាងនេះ

មែនហើយ មនុស្សស្រីតែងតែចង់មានសំណាងក្នុងរឿងស្នេហា និងជីវិតគូ យ៉ាងណាមិញ មានមនុស្សស្រីខ្លះ​បែរជាយល់ខុស សុខចិត្តជ្រើសយកបុរសមានលុយកាក់ ទ្រព្យសម្បត្តិ ព្រោះគិតថា គេនឹងផ្ដល់គ្រប់យ៉ាងឱ្យនាង។ ការសម្រេចចិត្តបែបនេះ មានតែមនុស្សស្រីល្ងង់ គិតរាក់កំភែលតែប៉ុណ្ណោះ។ សម្រាប់មនុស្សស្រីដែលឆ្លាត នាងនឹងជ្រើសយកបុរសដែលមានលក្ខណៈសម្បត្តិទាំង ៦ យ៉ាងនេះ ជាជាងជ្រើសយកបុរសដែលមានត្រឹមតែទ្រព្យ លុយកាក់ សម្បកក្រៅនោះឡើយ។ ១. ប្ដីដែលគោរព ឱ្យតម្លៃប្រពន្ធ ការគោរព គឺជាលក្ខខណ្ឌកំពូលដើម្បីរក្សាអាពាហ៍ពិពាហ៍ប្រកបដោយសុភមង្គល។ ហើយវាមានសារៈសំខាន់ណាស់ ដែលមិនត្រឹមតែប្រពន្ធគោរពស្វាមីប៉ុណ្ណោះទេ ផ្ទុយទៅវិញ ស្វាមីក៏ត្រូវគោរពនូវគំនិត និងអាជីពផ្ទាល់ខ្លួនរបស់ភរិយាផងដែរ។ បុរសអ្នកមាន តែងតែចេះស្រលាញ់ និងគោរពភរិយា។…

មនុស្សស្រីចរិតទាំង​ ៥ នេះ ពិបាករស់នៅជាមួយណាស់ អាចនឹងនៅម្នាក់ឯងដល់ចាស់
គ្រួសារ

មនុស្សស្រីចរិតទាំង​ ៥ នេះ ពិបាករស់នៅជាមួយណាស់ អាចនឹងនៅម្នាក់ឯងដល់ចាស់

មិនមែនមនុស្សស្រីឱ្យតែស្អាត ចេះតុបតែងខ្លួនសុទ្ធតែជាទីចាប់អារម្មណ៍ ធ្វើឱ្យអ្នកផងប្រាថ្នាចង់បាននោះឡើយ មនុស្សស្រីទោះស្អាត ពូកែយ៉ាងណាក៏ដោយ បើមានអត្តចរិតទាំងនេះ គឺពិបាកនឹងរកបានដៃគូស្នេហាណាស់ តែបើអាចរកបាន ក៏ពិបាកនឹងថែរក្សាឱ្យគង់ដែរ។ ១. មនុស្សស្រីអន់ចរិត ចរិតមារយាទ គឺជាសេចក្ដីថ្លៃថ្នូរ និងជាមន្តស្នេហ៍ដ៏ទាក់ទាញរបស់មនុស្សស្រី ទោះបីអ្នកមិនសូវស្អាតក៏ដោយ ឱ្យតែអ្នកមានអត្តចរិតល្អ មារយាទថ្លៃថ្នូរ មិនខ្វះទេអ្នកស្រឡាញ់ពេញចិត្ត។ តែផ្ទុយទៅវិញ បើអ្នកអន់ចរិត សន្ដានមារយាទមិនកើតហើយ ទោះអ្នកស្អាត ឬជាកូនអ្នកមានយ៉ាងណាក៏ដោយ ក៏គ្មានអ្នកណាចង់បានអ្នកដែរ។ ២. មនុស្សស្រីឯករាជ្យជ្រុល ភាពឯករាជ្យ ជាអ្វីដែលមនុស្សស្រីត្រូវមាន ប៉ុន្តែបើអ្នកប្រកាន់ខ្ជាប់នូវឯករាជ្យភាពជ្រលពេក ដោយមិនចេះឱនលំទោន ឬរណបអ្នកណាខ្លះទេនោះ អ្នកនឹងពិបាករកមនុស្សរស់នៅចុះសម្រុងនឹងអ្នកណាស់…

រឿងដែលអ្នកត្រូវចាំ ពេលដែលត្រូវអ្នកដទៃនិយាយដើម
ទស្សនៈ

រឿងដែលអ្នកត្រូវចាំ ពេលដែលត្រូវអ្នកដទៃនិយាយដើម

យើងរស់នៅក្នុងសង្គមសព្វថ្ងៃ ទោះបីយើងល្អប៉ុនណា ព្យាយាមអស់ពីលទ្ធភាពប៉ុនណា ស្មោះត្រង់ចំពោះមនុស្សក្បែរខ្លួនកម្រិតណា ក៏មិនអាចចៀសផុតពីត្រូវអ្នកដទៃនិយាយដើមពីក្រោយខ្នងនោះដែរ។ ពេលខ្លះ មនុស្សល្អ ក៏មានអ្នកស្អប់ មនុស្សអាក្រក់ ក៏មានអ្នកស្រឡាញ់ និងគាំទ្រពួកគេ ហេតុផលនោះគឺ មនុស្សល្អ មិនស្ថិតក្នុងជំពូកមនុស្សអាក្រក់ ដូច្នេះហើយ ការគិតរបស់មនុស្សមួយចំនួន មិនអាចយល់ពីមនុស្សល្អបានដែរ។ ចំណែកឯមនុស្សអាក្រក់ នៅតែមានអ្នកស្រឡាញ់ និងគាំទ្រ ហេតុផល ក៏ព្រោះតែស្ថិតក្នុងជំពូកមនុស្សដូចគ្នា ដូច្នេះ គេច្បាស់ជាយល់ពីគ្នាច្បាស់។ យ៉ាងណាមិញ មានរឿង៥យ៉ាងដែលអ្នកគួរតែចងចាំ និងដាស់តឿនខ្លួនឯង នៅពេលដែលមាននរណាម្នាក់និយាយដើមអ្នក និយាយអាក្រក់ពីអ្នក ៖ ១. កុំខ្វល់ច្រើនពេក…

មនុស្សស្រីឆ្លាតពូកែ ត្រូវតែចេះវិធីសាស្ត្រធ្វើឱ្យប្ដីស្ដាប់បង្គាប់ ទោះបីគេកំពុងតែក្បត់អ្នកក៏ដោយ
គ្រួសារ

មនុស្សស្រីឆ្លាតពូកែ ត្រូវតែចេះវិធីសាស្ត្រធ្វើឱ្យប្ដីស្ដាប់បង្គាប់ ទោះបីគេកំពុងតែក្បត់អ្នកក៏ដោយ

វាជារឿងដែលគួរឱ្យសោកស្ដាយណាស់ នៅពេលដែលជីវិតមនុស្សស្រីលំបាកស្រាប់ទៅហើយ តែបែរជាឱ្យមកជួបមនុស្សប្រុសក្បត់ចិត្តថែមមួយកម្រិតទៀត តែយ៉ាងណា ជីវិតប្ដីប្រពន្ធ មិនមែនចេះតែលែងបានងាយៗទេ ។ ដូច្នេះហើយ នៅពេលដែលអ្នករកឃើញថា ប្ដីកំពុងតែក្បត់ចិត្តអ្នក មនុស្សស្រីឆ្លាត ត្រូវតែចេះវិធីនេះ ដើម្បីគ្រប់គ្រងប្ដី និងធ្វើឱ៌្យប្ដីងាកមកស្ដាប់បង្គាប់ និងកែខ្លួនឡើងវិញ បញ្ចៀសការលែងលះកើតឡើង។ ១. រកដើមហេតុនៃរឿងដែលបានកើតឡើង មិន​ថា​ខឹង​ខ្លាំង​ប៉ុនណា​ទេ អ្នក​គួរ​ពិចារណា​រឿង​នេះ​ឱ្យ​ច្បាស់​លាស់​ មុន​នឹង​ធ្វើ​អ្វី​ដោយ​មិន​គិត។ ទីមួយ គឺត្រូវស្វែងយល់ថា តើទំនាក់ទំនងក្រៅអាពាហ៍ពិពាហ៍របស់ស្វាមី បានចាប់ផ្តើមនៅពេលណា តើវាមានរយៈពេលប៉ុន្មាន ហើយទំនាក់ទំនងបានរីកចម្រើនដល់កម្រិតណា។ អំពើ​ផិត​ក្បត់​ក៏​មាន​ច្រើន​ទម្រង់ រឿង​ស្នេហា​ដែល​ផ្ទុះ​ឡើង ​គឺ​ខុស​គ្នា​ទាំងស្រុង​ពី​រឿង​ស្នេហា​ច្រើន​ឆ្នាំ។ នៅពេលអ្នកដឹងពីដើមហេតុ និងចុងបញ្ចប់នៃបញ្ហានេះ…

មនុស្សស្រី រៀបការប៉ះប្ដីប្រភេទនេះ ជីវិតគ្រាំគ្រាដល់ថ្ងៃស្លាប់មិនខាន
គ្រួសារ

មនុស្សស្រី រៀបការប៉ះប្ដីប្រភេទនេះ ជីវិតគ្រាំគ្រាដល់ថ្ងៃស្លាប់មិនខាន

រឿងរៀបការ សាងគ្រួសារ អាចនិយាយបានថា ជារឿងសំខាន់ណាស់នៅក្នុងជីវិតរបស់មនុស្សស្រី ជាពិសេសគឺ ត្រូវមើល និងជ្រើសដៃគូឱ្យបានល្អ។ យ៉ាងណាមិញ មិនមែនគ្រប់ការសម្រេចចិត្តសុទ្ធតែត្រូវនោះឡើយ មនុស្សខ្លះមុនរៀបការផ្សេង ក្រោយពេលរៀបការរួច ប្រែជាមនុស្សផ្សេង នឹកស្មានមិនដល់។ តែទោះជាយ៉ាងណា មនុស្សស្រីត្រូវដឹង និងចងចាំទុក បើអ្នករៀបការប៉ះចំប្ដីប្រភេទនេះ កុំទ្រាំឱ្យសោះ ប្រញាប់ដើរចេញពីពួកគេ បើមិនដូច្នោះទេ អ្នកច្បាស់ជាត្រូវគ្រាំចិត្តស្អិតទ្រូង មួយជីវិតមិនខានឡើយ។ ១. ប្តីមិនចេះគិត មិនចេះខ្វល់ខ្វាយ ប្តី​បែប​នេះ​ ពេល​ស្ត្រី​រៀប​ការជា​មួយនឹង​ត្រូវ​រង​ទុក្ខ​ឥត​ឈប់​ឈរ វេទនា​ជាង​ការ​ក្បត់​ទៅទៀត។ មូលហេតុគឺដោយសារតែស្ត្រីនៅតែអាចរស់នៅក្នុងភាពផ្អែមល្ហែមនៃការកុហក។ ប៉ុន្តែ​ចំពោះ​ស្វាមី​ដែល​គ្មាន​បេះដូង អត់ចិត្តអត់ថ្លើម មិនខ្វល់ពីសុខទុក្ខ…

រឿងទាំង ៥ ដែលមនុស្សស្រីត្រូវចាំ ពេលនៅរស់នៅជាមួយនឹងម្ដាយក្មេក
គ្រួសារ

រឿងទាំង ៥ ដែលមនុស្សស្រីត្រូវចាំ ពេលនៅរស់នៅជាមួយនឹងម្ដាយក្មេក

មនុស្សស្រីដែលឆ្លាត មិនខ្វល់ថា រៀបការហើយត្រូវរស់នៅជាមួយនឹងម្ដាយបង្កើត ម្ដាយក្មេក ឬរស់នៅបែកផ្ទះនោះឡើយ តែអ្វីដែលនាងត្រូវដឹង គឺនៅពេលដែលត្រូវទៅរស់នៅខាងប្ដី នៅផ្ទះជាមួយនឹងម្ដាយក្មេក ក្នុងនាមជាកូនប្រសារស្រី ត្រូវចងចាំរឿងទាំង ៥ យ៉ាងនេះទុក បើអ្នកអាចធ្វើបាន ជីវិតអ្នកនឹងស្រណុកស្រួល មានសំណាង ម្ដាយក្មេក អាណិតស្រឡាញ់ទ្វេដង។ ១. ដាច់ខាតកុំឈ្លោះជាមួយប្តីនៅមុខម្តាយក្មេក ក្នុង​នាម​ជា​ប្ដី​ប្រពន្ធ អ្នក​ទាំង​ពីរ​ប្រាកដ​ជា​មិន​អាចចៀស​ផុតពី​ជម្លោះ​ និង​ការ​ខ្វែង​គំនិត​គ្នា​បាន​ឡើយ។ ទោះជាយ៉ាងណាក៏ដោយ អ្នកមិនគួរប្រកែកជាមួយប្តីរបស់អ្នកនៅចំពោះមុខគ្រួសាររបស់គាត់ឡើយ។ បើ​ខឹង​ខ្លាំង​ពេក ព្យាយាម​ទប់​វា​ដោយ​ចេញ​ទៅ​ទទួល​ខ្យល់​អាកាសបន្តិចឲសិន ហើយចាំ​ត្រលប់​មក​វិញ។ អ្នក​គួរ​តែ​ប្រកែក ​និង​និយាយ​ដោយ​ត្រង់​ជាមួយ​ប្តី​របស់​អ្នក​នៅ​ពេល​ដែលនៅតែពីរនាក់ស្ងាត់ៗ ទើបជាការល្អ។ ២. ត្រៀមខ្លួនដើម្បីសម្របខ្លួនទៅនឹងទម្លាប់រស់នៅថ្មី…

ផ្កាតំណាងឲ្យចិត្ត! តើអ្នកមានចិត្តនិងការគិតដ៏ស្រស់ស្អាតទេ? ជីវិតល្អឬអាក្រក់ស្ថិតលើការគិត តោះសាកល្បងតេស្ដមើល
សង្គម

ផ្កាតំណាងឲ្យចិត្ត! តើអ្នកមានចិត្តនិងការគិតដ៏ស្រស់ស្អាតទេ? ជីវិតល្អឬអាក្រក់ស្ថិតលើការគិត តោះសាកល្បងតេស្ដមើល

សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីធ្វើតេស្តចិត្តសាស្ត្រ មួយទៀតមកឲ្យប្រិយមិត្តពិនិត្យមើលការគិត និងបុគ្គលិកលក្ខណះរបស់អ្នកទៀតហើយ តាមរយៈការជ្រើសរើសរូបផ្កាមួយប្រភេទដែលអ្នកចូលចិត្តបំផុត ហើយអានចម្លើយខាងក្រោម ។ ផ្កាទី ១៖ អ្នកជាមនុស្សដែលចូលចិត្តភាពស្ងប់ស្ងាត់ និងចូលចិត្តរស់នៅក្នុងជីវិតសាមញ្ញ មិនសន្ធោទ្រព្យ មិនចូលចិត្តកន្លែងដែលមានមនុស្សច្រើន ហើយអ្នកប្រកាន់ខ្ជាប់នូវពាក្យថាតុល្យភាព ដោយសារតែអ្នកមានជំនឿថា ការរក្សាជីវិតរបស់អ្នកឱ្យមានតុល្យភាព គឺជារឿងតែមួយគត់ដែលនឹងធ្វើឱ្យជីវិតរបស់អ្នកមានសុភមង្គល ។ តែបើទោះជាបែបនោះមែន ពេលខ្លះអ្នកក៏អាចមានភាពច្របូកច្របល់បានយ៉ាងងាយដែរ នៅពេលប្រឈមមុខនឹងស្ថានភាពមិនពេញចិត្ត អ្នកអាចនឹងបាត់បង់ជំនឿចិត្តតាំងពីដំបូងដោយមិនដឹងខ្លួន ខណៈដែលអ្នកផ្សេងទៀតមិនដឹងទេ ព្រោះអ្នកជ្រើសរើសលាក់អារម្មណ៍ទាំងនោះបានយ៉ាងល្អ ។ ផ្កាទី ២៖ អ្នកគឺជាមនុស្សដែលមានភាពស្មោះត្រង់ខ្លាំង ថែមទាំងមានភាពទន់ជ្រាយ និងរ៉ូមែនទិក។ អ្នកតែងតែយកចិត្តទុកដាក់ចំពោះមនុស្សនៅជុំវិញខ្លួន…