
អ្នកខ្លះផ្ដាំកូនផ្ដាំចៅថា កុំយកប្រពន្ធរៀនបានខ្ពស់ពេក ប្រយ័ត្នគេមើលងាយកូនឯង
” កូនស្រីសោះ រៀននោះរៀន រៀនច្រើនពេក គ្មានអ្នកណាគេហ៊ានស្រឡាញ់ ហ៊ានចូលស្ដីដណ្ដឹងយកធ្វើប្រពន្ធទេ “ ជាពាក្យដែលឮឡើងសាំត្រចៀកហើយ។ ហើយអ្នកខ្លះថែមទាំងនិយាយទៀតថា ” កុំយកប្រពន្ធ ដែលជាអ្នករៀនបានច្រើន រៀនខ្ពស់ មនុស្សស្រីមានចំណេះដឹងច្រើនពេក ច្រើនតែមើលងាយប្ដី មិនគោរពឱ្យតម្លៃប្ដីទេ “។ ជាទស្សនៈចាស់កម្រិល អ៊ីចឹងមានន័យថា មនុស្សស្រីមិនគួររៀនច្រើនពេកទេមែនទេ សុខចិត្តរៀនតិច ព្រោះខ្លាចអត់ប្ដី? អ្នកខ្លះ ផ្ដាំកូនផ្ដាំចៅ កុំឱ្យយកប្រពន្ធអ្នកមានចំណេះដឹង ឬរៀនបានច្រើនពេក ព្រោះខ្លាចនាងមើលងាយប្ដី មិនគោរព និងឱ្យតម្លៃប្ដី សួរថា បើប្ដីនោះល្អ ឆ្លាត…




















