
រឿងទាំង ៣ ដែលមនុស្សស្រីល្មមនឹងលះបង់ចោលហើយ ដើម្បីប្ដូរយកសុភមង្គលឱ្យខ្លួនងវិញ
មនុស្សស្រីជាច្រើន នៅតែប្រឹងឱបក្រសោបរឿងរ៉ាវដែលនាំឱ្យខ្លួនឯងកើតទុក្ខគ្រាំចិត្តមិនព្រមលែង ហើយតាំងគិតច្រើនផ្ដេសផ្ដាសថា ជីវិតនេះគ្មានក្ដីសុខ រងតែទុក្ខ ទាំងដែលការពិតទៅ វាជាកំហុសរបស់ខ្លួនឯង ដែលមិនព្រមព្រលែងរឿងខ្លះចោលសោះ។ យ៉ាងណាមិញ រឿងទាំង ៣ ចំណុចខាងក្រោមនេះ ដែលមនុស្សស្រីគួរដល់ពេលបំភ្លេច និងបោះបង់ចោលហើយ មិនអាចនៅឱបក្រសោបទៀតទេ។ ១. រឿងសោកសៅ ជីវិតនេះមិនតែងតែមានពណ៌ផ្កាឈូកទេ វាតែងតែជាគ្រែផ្កាសម្រាប់មនុស្សស្រីដើរកាត់។ តាមពិត ភាពសោកសៅក្នុងជីវិតនេះ គឺសមាមាត្រដោយផ្ទាល់ទៅនឹងភាពរីករាយ។ ដូច្នេះវិធីសម្រាប់ស្ត្រីដើម្បីរស់ គឺត្រូវជឿជាក់លើខ្លួនឯងជានិច្ច មានសុទិដ្ឋិនិយមជារៀងរាល់ថ្ងៃ។ ទោះស្ថានភាពអាក្រក់យ៉ាងណាក៏មានដំណោះស្រាយដែរ។ ស្ត្រីមិនគួរធ្វើខ្លួនឱ្យស្រងូតស្រងាត់ ដោយសារទុក្ខតូចតាចដែលមិនចាំបាច់ឡើយ។ និស្ស័យក្នុងមនុស្សម្នាក់ៗ គឺនៅក្នុងទឹកមុខរីករាយ និងភ្លឺស្វាង តែងតែព្រួយបារម្ភ…




















