Wisdoms

គេហទំព័រ ក្នុងស្រុក (KNONGSROK) ជាគណនីរបស់ក្រុមការងារនិពន្ធ។ យើងផ្សាយព័ត៌មាន ចំណេះដឹងទូទៅ និងគន្លឹះជីវិតប្រចាំថ្ងៃ ជាភាសាខ្មែរងាយអាន ងាយយល់ សម្រាប់អ្នកអានគ្រប់រូប។
៨
សង្គម

គួរតែចំណាយពេលធ្វើ! ឈរលើម្រាមជើងត្រឹមតែ ១៥ នាទីជារៀងរាល់ថ្ងៃ រាងកាយទទួលបានអត្ថប្រយោជន៍ដ៏អស្ចារ្យណាស់

គ្រប់គ្នាដឹងហើយថា ការហាត់ប្រាណគឺជាទម្លាប់ដ៏ល្អ ដែលនាំមកនូវអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាព និងជួយការពារជំងឺរ៉ាំរ៉ៃមួយចំនួន។ នៅពេលធ្វើលំហាត់ប្រាណ រាងកាយនឹងបញ្ចេញញើស ជួយឱ្យអរម៉ូន endocrine នៅក្នុងខ្លួនកើនឡើង ដែលជះឥទ្ធិពលជាវិជ្ជមានដល់សរីរាង្គសរសៃប្រសាទ និងសរីរាង្គខាងក្នុង។ ទោះបីជាយ៉ាងណាក៏ដោយ ដោយសារតែហេតុផលសុខភាព ឬចំណង់ចំណូលចិត្ត មនុស្សជាច្រើនមិនចង់ជ្រើសរើសចលនាលំហាត់ប្រាណខ្លាំងពេកទេ ដូច្នេះការឈរនៅលើម្រាមជើង ក៏ជាលំហាត់ប្រាណដ៏ស័ក្តិសមបំផុតដែរ ព្រោះវាជា​ចលនា​តូច​មួយ មិន​ប្រើ​កម្លាំង​ខ្លាំង​ពេក​ទេ តែ​នាំ​មក​នូវ​អត្ថប្រយោជន៍​ច្រើន​ចំពោះ​សុខភាព។ ដូច្នេះអ្នកត្រូវព្យាយាមឈរលើម្រាមជើង ១៥ នាទីក្នុងមួយថ្ងៃ ធានាទទួលបានប្រសិទ្ធភាពជាក់ជាមិនខាន៖ កាត់បន្ថយការឈឺក្បាល វិលមុខ នៅពេលដែលយើងកាន់តែចាស់ សរីរាង្គ និងជាលិកាក៏មានអាយុកាន់តែចាស់ផងដែរ។ នៅពេលឈានដល់អាយុជាក់លាក់មួយ រាងកាយនឹងជួបប្រទះនឹងបញ្ហាមួយចំនួនដូចជា ឈឺក្បាល…

១
សង្គម

ចៀសបានកាន់តែល្អ អាហារប៉ុន្មានមុខនេះ បើអ្នកញាំពេលពោះទទេ អាចធ្វើឲ្យមានបញ្ហាក្រពះធ្ងន់ធ្ងរ

ខាងក្រោមនេះជាប្រភេទអាហារមួយចំនួន ដែលអ្នកមិនគួរទទូលទានពេលពោះទទេ ព្រោះអាចបណ្ដាលឲ្យអ្នកឈឺ រលាកក្រពះ យ៉ាងធ្ងន់ធ្ងរ៖ ដំឡូង​ជ្វា ដំឡូងជ្វា មិនល្អសម្រាប់ពោះទទេ ដោយសារតែដំឡូងអាចបង្កើនការផលិតអាស៊ីតនៅក្នុងក្រពះ។ ពិសេសអ្នកដែលមានបញ្ហារលាក និងឈឺក្រពះ មិនគួរញ៉ាំដំឡូងជ្វាទេ ខណៈពេលឃ្លានដាច់ខាត។ ចេក ចេកសម្បូរទៅដោយម៉ាញេស្យូម និងសារធាតុផ្សេងៗទៀត ដូច្នេះ ប្រសិនបើអ្នកញ៉ាំចេកនៅពេលពោះទទេ វានឹងធ្វើឱ្យបរិមាណម៉ាញ៉េស្យូមក្នុងឈាមកើនឡើងភ្លាមៗ អាចបណ្តាលឱ្យ hypomagnesemia អតុល្យភាពកាល់ស្យូម។ ការទទួលទានរយៈពេលយូរអាចបង្កើតស្ថានភាពគ្រោះថ្នាក់សម្រាប់រាងកាយរបស់អ្នកបានយ៉ាងងាយ។ ម្នាស់ ម្នាស់សម្បូរទៅដោយអង់ស៊ីមខ្លាំង ដូច្នេះប្រសិនបើអ្នកទទួលទានម្នាស់ពេលពោះទទេនឹងធ្វើឱ្យខូចក្រពះ និងកាត់បន្ថយសារធាតុចិញ្ចឹម។ ផ្លែឈើ​ប្រភេទនេះ អ្នក​គួរតែ​ញ៉ាំ​ក្រោយ​អាហារ​ដើម្បី​ស្រូប​បានល្អ​។ ខ្ទឹម ខ្ទឹម​ស​ជា​អាហារ​ដ៏​មាន​ប្រយោជន៍ណាស់ ព្រោះ​អាច​ប្រើ​ជា​គ្រឿងទេស…

២
ទស្សនៈ

ធ្លាប់លួចស្រឡាញ់គេអត់? បើលួចស្រឡាញ់ប្រាប់គេទៅ ចាំបាច់លាក់ធ្វើអ្វី!!!

ថ្ងៃនេះក្រុមការងារយើងខ្ញុំសូមលើកប្រធានបទមួយយកមកសរសេរ តើគួររក្សាមិត្តភាពជាមួយមនុស្សយើងលួចស្រឡាញ់ដែលឬទេ? ជាការពិតណាស់វាពិតជាលំបាកនៅពេលយើងលួចស្រឡាញ់នរណាម្នាក់ហើយដល់ដំណាក់កាលដែលយើងត្រូវសារភាព។ ហើយវាកាន់តែលំបាកនៅពេលដែលយើងបានសារភាពប្រាប់គេ ហើយគេបានបដិសេធយើងសុំយើងធ្វើត្រឹមជាមិត្ត។​ តើយើងគួរធ្វើយ៉ាងណា? គួរចាកចេញពីគេ ឬបន្តធ្វើជាមិត្តជាមួយគេ? វាពិតជាបញ្ហាដល់ស្មុគស្មាញ ប៉ុន្តែរឿងទាំងនេះវាអាស្រ័យទៅលើការតាំងចិត្តរបស់អ្នក។ បើអ្នកគិតថាអ្នកពុំអាចទទួលគេធ្វើជាមិត្តធម្មតាបានទេ ដូចជាឃើញគេនៅជាមួយនរណាម្នាក់ អ្នកមានអារម្មណ៍ថាខឹង ប្រចណ្ឌ ដូច្នេះដើរចេញពីជីវិតគេកុំឲ្យជីវិតយើងមានអារម្មណ៍កាន់តែស្មុគស្មាញ ប៉ុន្តែប្រសិនបើជាយើងច្បាស់លាស់ក្នុងចិត្តថាយើងអាចធ្វើជាមិត្តនឹងគេបាន ដោយពុំមានចិត្តប្រចណ្ឌឬខឹង ហើយគេនោះជាមនុស្សល្អម្នាក់ដែលអាចជួយទុក្ខធុរៈយើងបាន ដូច្នេះយើងទទួលគេធ្វើជាមិត្តទៅ។ ប៉ុន្តែខ្ញុំសូមហាមដាច់ខាត! កុំលួចលាក់បង្កើតផែនការណ៍ ឬក៏មានគំនិតគិតថាអ្នកនឹងអាចប្រែក្លាយមិត្តភាពមួយនេះទៅជាសេចក្តីស្នេហានៅថ្ងៃណាមួយឲ្យសោះ។ នោះអ្នកនឹងមានសេចក្តីសោកសៅពីថ្ងៃទៅសប្តាហ៍ ពីសប្តាហ៍ទៅខែ ពីខែទៅឆ្នាំ… ហើយអ្នកនឹងក្លាយជាមនុស្សម្នាក់ដែលលេងទឹកមុខក្លែងក្លាយ និយាយក្លែងក្លាយ ហើយអ្វីដែលអាក្រក់បំផុតនោះ នៅពេលដែលយើងខំរៀបចំផែនការណ៍ជាច្រើននោះតែគេនៅតែមិនស្រឡាញ់អ្នក នៅពេលនោះអ្នកនឹងក្លាយជាមនុស្សម្នាក់ដែលអន់បំផុតក្នុងឆាកជីវិតរបស់អ្នក។ ដូច្នេះសូមរក្សាមិត្តភាពនេះឲ្យបានខ្លាំងខ្លា ប្រសិនបើអ្នកនៅចង់ឲ្យគេនៅក្បែរនិងជាមិត្តរបស់អ្នក។ ប៉ុន្តែនៅក្នុងមិត្តភាពជាមួយគេនោះវាក៏មានករណីលើកលែងពិសេសមួយដែរ។…

Knongsrok
សម្រង់

#កុំនិយាយដើមកន្លែងការងារចាស់!! ជួនកាលការផ្លាស់ប្ដូរបរិយាកាសការងារនេះ ជារឿងល្អសម្រាប់បុគ្គលមួយចំនួន

ការផ្លាស់ប្ដូរបរិយាកាសការងារពីកន្លែងមួយទៅកន្លែងមួយទៀតបានក្លាយជារឿងធម្មតាទៅហើយ សម្រាប់បុគ្គលិកបម្រើការនៅតាម​បណ្ដាក្រុមហ៊ុនឬស្ថាប័នឯកជននានា។ ការណ៍នេះដោយសារពួកគេចង់ផ្លាស់ប្ដូរបរិយាកាសការងារ ចង់ចែករំលែកចំណេះដឹង ក៏ដូចជារៀនការងារពីកន្លែងការងារថ្មីដើម្បីអភិវឌ្ឍសមត្ថភាព ពិសេស​គឺពួកគេចង់ស្វែងរកលាភសក្ការៈផ្ទាល់ខ្លួន។ ជួនកាលការផ្លាស់ប្ដូរបរិយាកាសការងារនេះ ជារឿងល្អសម្រាប់បុគ្គលមួយចំនួន តែបុគ្គលមួយចំនួនទៀតហាក់មិនសូវល្អនោះឡើយ។ មិនសូវល្អក៏ព្រោះតែនៅពេលពួកគេលាឈប់ពីកន្លែងការងារចាស់រួចហើយ ពួកគេបែរជាពិបាករកការងារធ្វើ ខណៈពួកគេមានសមត្ថភាព និងចំណេះដឹងគ្រប់គ្រាន់។ ហេតុអ្វី? ព្រោះនៅពេលពួកគេទៅសម្ភាសការងារនៅកន្លែងថ្មី គឺចូលចិត្តនិយាយអាក្រក់ពីកន្លែងការងារចាស់។ ប្រសិនបើយើងចង់មានឱកាសធ្វើការងារនៅកន្លែងថ្មី យើងត្រូវចាំថា ទោះបីជាក្រុមហ៊ុនឬស្ថាប័នដែលយើងបម្រើការងារពីមុនអាក្រក់យ៉ាងណាក៏ដោយ ដាច់ខាតមិនត្រូវនិយាយអាក្រក់ពីស្ថាប័ន ឬក្រុមហ៊ុននោះក្នុងពេលសម្ភាសការងារកន្លែងថ្មីឡើយ។ ហេតុអ្វី? ព្រោះអ្នកសម្ភាសនឹងគិតថា បើយើងជាបេក្ខជនដែលពូកែនិយាយដើមក្រុមហ៊ុនចាស់ រឿងអ្វីដែលយើងមិននិយាយដើមក្រុមហ៊ុនថ្មីនោះ? ដូច្នេះ ទោះបីយើងមានសមត្ថភាព និងចំណេះដឹងខ្ពស់យ៉ាងណាក៏​ដោយ ក៏គេមិនជ្រើសរើសយើងធ្វើជាបុគ្គលិកគេដែរ។ ឧទារហណ៍ គេសួរយើងថា “ហេតុអ្វីអ្នកឈប់ពីកន្លែងការងារចាស់”?…

Knongsrok
សង្គម

បងមិនមែនជាមនុស្សប្រុសពេញលក្ខណៈទេ ៖

– ព្រោះបងចេះផឹក តែផឹកម្ដងម្កាលពេលជួបជុំបងប្អូន – បងចេះលេងបៀរ តែលេងសប្បាយ ពេលមានកម្មវិធី ជួបជុំបងប្អូនយើង – បងចេះដើរលេង តែដើរលេងជុំគ្រួសារ និងជូនមនុស្សខ្លួនស្រឡាញ់ដើរលេងជាមួយគ្នា។ – រឿងជក់ បងអត់ចេះទេ ព្រោះបងខ្លួនឯងក៏មិនចូលចិត្តដែរ ដើរប៉ះគេជក់ម្ដងៗ ឈ្លក់ចង់ងាប់ហើយ។ – រឿងឆាត ឬលេងខំមិនជាមួយស្រីផ្សេង បងប្រាកដជាធ្លាប់ ហើយក៏នៅតែលេងដែរ តែបងលេងក្នុងភាពជាមិត្តភក្តិ ឬបងប្អូន និងឆាតក្នុងរឿងការងារ មិនមែនញ៉ែញ៉ង ទាក់ទងលួចលាក់ទេ   បងមិនថាបងជាមនុស្សប្រុសល្អឥតខ្ចោះ ឬល្អជាងប្រុសដទៃនោះឡើយ ព្រោះបងជាមនុស្ស…

Cover Tatoo
ប្លែកៗ

ស្នាមសាក់គូស្នេហ៍ប្រចាំឆ្នាំ ​២០២១! ​ស្អាតហើយផ្អែមល្ហែមខ្លាំង​​ អ្នកមានគូស្នេហ៍អាចសាកល្បងសាក់តាមបាន

គូស្នេហ៍ជាច្រើនដែលស្រលាញ់គ្នាខ្លាំង ​ក្រៅពីរកពេលវេលានៅជាមួយគ្នាឱ្យបានច្រើនបង្កើតអនុស្សាវរីយ៍នោះ ​វត្ថុអនុស្សាស្សាវរីយ៍ និងវត្ថុបញ្ជាំស្នេហ៍ក៏ជារឿងសំខាន់សម្រាប់គូស្នេហ៍សឹងតែគ្រប់គូផងដែរ។ ដើម្បីតំណាងស្នេហាផ្អែមល្ហែម និងបង្ហាញភាពជាដៃគូ ​ជាម្ចាស់ស្នេហ៍រៀងៗខ្លួន ​គូស្នេហ៍ខ្លះព្យាយាមស្លៀកសំលៀកបំពាក់គូ ​ខ្លះក៏ប្រើរបស់គូ ​ឯអ្នកខ្លះថែមទាំងចំណាយលុយទៅចាក់សាក់ជាលក្ខណៈគូស្នេហ៍ទៀតផង ​បើទោះបីជាឈឺចាប់បន្តិចក៏ដោយចុះ។ សម្រាប់អ្នកដែលដើរទាន់សម័យទំនើបមួយនេះ​ការចាក់សាក់ជារឿងធម្មតានោះទេ  ហើយវាក៏ជារបស់តំណាងស្នេហាគង់វង់ជាប់មាំដូចជាស្នាមសាក់លើដងខ្លួនដែរ ​ដូច្នេះហើយបានជាគូស្នេហ៍ជាច្រើន ​ជាពិសេសគូស្នេហ៍បរទេសជ្រើសរើសការសាក់រូបផ្សេងៗតតាមចំណង់ចំណូលចិត្ត ​ឬតំណាងអត្ថន័យផ្សេងៗសម្រាប់ស្នេហារបស់ពួកគេ។ ដូច្នេះមកតាមដានទស្សនាការចាក់សាក់បែបគូស្នេហ៍ល្បីៗប្រចាំឆ្នាំ ​២០១៩ ​ខាងក្រោមនេះ៖

Cover Flow Tatoo
សម្រង់

ស្នាមសាក់រូបផ្កាស្អាតអស្ចារ្យ ​ដែលស្រីៗភាគច្រើនប្រាថ្នាចង់បាន!

សម័យនេះទៅហើយការចាក់សាក់  មិនមែនជារឿងដែលត្រូវបានគេរើសអើងដូចជាពេលមុនៗនោះឡើយ ​ព្រោះសម័យនេះជាសម័យទំនើប ​សម័យបើកទូលាយ ឯអ្នកមានស្នាក់សាក់មិនប្រាកដថាជាមនុស្សអាក្រក់ឡើយ ​ដោយការចាក់សាក់គឺជាសិល្បៈមួយប៉ុណ្ណោះ ​ដែលថែមទាំងអាចជួយបង្កើនសម្រស់ទ្វេរឡើង។ ជាក់ស្តែងមិនថាមនុស្សប្រុសទេ ​សូម្បីតែមនុស្សស្រីក៏និយមចាក់សាក់ដូចគ្នាដែរ ​ដែលមនុស្សស្រីភាគច្រើនចាក់សាក់បែបស្រស់ស្អាត ​ខ្ជូតៗមើលទៅគួរឱ្យស្រលាញ់ ដោយការចាក់សាក់ពេញនិយមជាងគេរបស់មនុស្សស្រីនោះគឺ ការចាក់សាក់រូបផ្កា  ផ្កាកុលាបនោះតែម្តង។ ដូច្នេះថ្ងៃនេះមកតាមដានរូបសាក់ផ្កាស្អាតៗ ​ដែលសុភាពនារីភាគច្រើនប្រាថ្នាចង់បានទាំងអស់គ្នាដូចខាងក្រោមនេះ៖ cr. dahong_tattoo

Cover Kon
សេដ្ឋកិច្ច

១០ចំណុចចម្បង ​ដែលម្តាយឪពុកគ្រប់រូបមិនគួរជួយ ​ឬធ្វើដើម្បីកូនតូចៗរបស់អ្នកនោះទេបើចង់ឱ្យកូនល្អ!!!

ជឿថាម្តាយឪពុកណាក៏ស្រលាញ់កូនៗរបស់ខ្លួនឯងដែរ ​ដែលជាហេតុធ្វើឱ្យម្តាយឪពុកខ្លះស្រលាញ់ថ្នាក់ថ្នម  និងតាមចិត្តកូនខ្លួនជ្រុល ​ឬគេហៅទំរើសតាំងពីតូច  រហូតអាចធ្វើឱ្យកូនមានអត្តចរិតមិនល្អដល់ធំឡើងផងដែរ។ ដូច្នេះដើម្បីអប់រំកូនឱ្យបានល្អ ​ម្តាយឪពុកមិនកួរតាមចិត្ត ​ឬយកចិត្តកូនពេលកនោះទេ ​ត្រូវរៀនឱ្យកូនចេះធ្វើអ្វីដោយខ្លួនឯងខ្លះ ទើបកូនធំឡើងជាមនុស្សរឹងប៉ឹង ​អាចតស៊ូ ​និងធ្វើអ្វីខ្លួនឯងបាន  ដោយមិនបាច់ចាំពឹងពាក់អ្នកដទៃ។ ទាំងនេះជារឿង ១០យ៉ាងដែលម្តាយឪពុក មិនគួរធ្វើដើម្បីកូនៗ ហើយគួរតែឱ្យកូនធ្វើដោយខ្លួនឯង ៖ ១. បណ្ដោយឱ្យកូនចេះធ្វើអ្វីៗដោយខ្លួនឯង ២. ផ្តល់ឱកាសឱ្យកូនជ្រើសរើសអ្វីមួយដោយខ្លួនឯង ៣. បណ្តោយកូនដើរទៅណាមកណាដោយខ្លួនឯង ៤. បង្រៀន​ឱ្យ​កូន​ចេះ​គ្រប់គ្រង​ខ្លួន​ឯង ៥. បង្រៀនកូនឱ្យចេះរៀបចំមានសណ្ដាប់ធ្នាប់ និងចេះគ្រប់គ្រងខ្លួនឯង ៦. បង្រៀនឱ្យកូនចេះឆ្លើយតបពេលមានអ្នកសួរនាំ ៧.…

Cover Scar
សម្រង់

ស្លាកស្នាមដែលបន្សល់ធ្វើឱ្យអ្នកឈឺចាប់! ​តែសាក់ទាំងនេះ ​មិនត្រឹមតែអាចបិទបាំង តែកែប្រែធ្វើឱ្យសម្រស់ស្អាតជាងមុន

ការចាក់សាក់ ​គឺជាសិល្បៈមួយធ្វើឱ្យអ្នកមានភាពស្រស់ស្អាតថែមមួយកម្រិត ​ដោយការចាក់សាក់គឺជាម៉ូតមួយដ៏ពេញនិយមទាំងប្រុស និងស្រីនៅក្នុងសម័យ​​ Fashion  បច្ចប្បន្ននេះ។ តែការចាក់សាក់មួយចំនួននាពេលបច្ចុប្បន្ន ត្រូវបានគេយកមកកែប្រែស្លាកស្នាមដែលមាននៅលើរាងកាយទៅវិញ ​ព្រោះតែស្នាមសាក់ខ្លះពិតជាមិនអាចព្យាបាលបានទេ ​មានទាំងស្នាមផ្លែ  ស្នាមភ្លើង ​និងរបួសជាច្រើនដែលធ្វើឱ្យមនុស្សមួយចំនួនមានការឈឹចាប់ខ្លាំង។ ការកែច្នៃស្នាមសាក់ទាំងនេះមើលទៅមានភាពស្រស់ស្អាតខ្លាំង ​ដោយមិនត្រឹមតែអាចបិទបាំងស្នាម ​តែមើលទៅមានភាព  Fashion  ប្លែកគួរឱ្យចាប់អារម្មណ៍តែម្តង។ តោះ! មកទស្សនាស្នាមសាក់នៃការបិទបាំងស្នាមទាំងអស់ខាងក្រោមនេះ ៖

PicsArt_12 19 04.57.08
ប្លែកៗ

រើសភេសជ្ជៈចង់ផឹកនៅពេលស្រេកបំផុត អាចប្រាប់ពីបុគ្គលិកលក្ខណៈ និងជីវិតអាពាហ៍ពិពាហ៍របស់អ្នកបាន

សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីធ្វើតេស្តចិត្តសាស្ត្រ មួយទៀតមកឲ្យប្រិយមិត្តពិនិត្យមើលការគិត និងបុគ្គលិកលក្ខណះពិតខ្លួនឯង តាមរយៈការជ្រើសរើសភេសជ្ជៈមួយដែលអ្នកចូលចិត្តបំផុត ហើយអានចម្លើយពិតរបស់អ្នកនៅខាងក្រោម ។ 1. ទឹកក្រូចស្រស់ បុគ្គលិកលក្ខណៈ៖ ស្ងប់ស្ងាត់ អត់ធ្មត់ ប្រាថ្នាឲ្យគ្រប់យ៉ាងស្រស់ស្អាត ជីវិតរបស់អ្នកគឺបរិសុទ្ធណាស់ អ្នកមិនចូលចិត្តជីវិតស្មុគស្មាញ មិនចូលចិត្តទៅរញ៉េរញ៉ៃជាមួយអ្នកដទៃ មិនចង់គិតច្រើននាំឲ្យអារម្មណ៍ស្មុគស្មាញ ។ តែពេលខ្លះអ្នកក៏ខ្លាចភាពឯកកោ នៅតែមានការពឹងផ្អែកលើអ្នកដទៃ ចង់មានអ្នកយល់ដើម្បីពិភាក្សាដែរ ។ ជីវិតអាពាហ៍ពិពាហ៍៖ ទោះបីជាអ្នកជាមនុស្សសាមញ្ញក៏ដោយ ប៉ុន្តែអ្នកជាមនុស្សស្រឡាញ់ភាពរីកចម្រើន ប្រសិនបើដៃគូរបស់អ្នកខ្ជិលច្រអូស ឬមិនសូវមានការអភិវឌ្ឍខ្លួន អ្នកនឹងមានអារម្មណ៍ធុញទ្រាន់ រហូតដល់ថ្នាក់បែកបាក់ក៏ថាបាន ។ ពាក្យដាស់តឿន៖…

Cover Fake
សេដ្ឋកិច្ច

ចង់ឱ្យជីវិតកាន់តែប្រសើរឡើង គួរតែចៀសឱ្យឆ្ងាយពីក្រុមមនុស្សទាំងនេះ

ជីវិតមនុស្សម្នាក់ៗសុទ្ធតែមានផ្លូវដើររៀងៗខ្លួន កុំផ្តេសផ្តួលទៅលើមិត្តភាព និងមនុស្សដែលគ្មានប្រយោជន៍ច្រើនពេក។ ព្រោះគិតកាន់តែច្រើនកាន់តែឈឺក្បាល ជួបមនុស្សខ្លះកាន់តែច្រើនធ្វើឱ្យជីវិតយើងកាន់តែដុនដាបទៅវិញទេ ដូច្នេះដើម្បីធ្វើឱ្យជីវិតរបស់អ្នកមានក្តីសុខ និងកាន់តែប្រសើរជាងមុនអ្នកត្រូវតែចៀសឱ្យឆ្ងាយពីក្រុមមនុស្សទាំងនេះទើបជាការល្អ ដែលមានដូចជា៖ ១. មនុស្សដែលមិនស្មោះត្រង់នឹងអ្នក ភាពស្មោះត្រង់គឺជាតម្លៃដ៏ធំធេងមួយសម្រាប់មនុស្សម្នាក់ៗ ដើម្បីឱ្យគ្រប់គ្នាអាចមានទំនុកចិត្តលើអ្នកបាន។ តែប្រសិនជាមនុស្សដែលអ្នកស្គាល់ ខ្វះភាពស្មោះត្រង់សំខាន់នេះមួយទៅហើយ ទៅរំពឹងអីនឹងចំណុចល្អផ្សេងនោះ។ ថាមិនបានអាចដើរនិយាយអាក្រក់ពីអ្នក ឬហែកកេរ្តិ៍អ្នកប្រាប់អ្នកដទៃក៏ថាបាន។ ២. មនុស្សដែលមិនខ្វល់ពីអ្នក មិនថាជាមិត្តភាព ឬស្នេហា បើមនុស្សម្នាក់នោះមិនខ្វល់ពីសុខទុក្ខរបស់អ្នក សោះកក្រោះដាក់អ្នកទៅហើយនោះ ឈប់ឈឺក្បាលកើតទុក្ខខ្វល់នឹងមនុស្សទាំងនោះអី វាគ្មានន័យឡើយ។ ៣. មនុស្សដែលមិនគោរពអ្នក មនុស្សគ្រប់គ្នាត្រូវតែមានការគោរពគ្នាទៅវិញទៅមក ព្រោះការគោរពគឺជាការសម្តែង និងការឱ្យតម្លៃទៅភាគីម្ខាងទៀត។ តែបើបុគ្គលនោះ មិនដែលនឹងគោរពអ្នកផង…

Cover Sucess
សម្រង់

វិធីទាំង ១០ សម្រាប់រៀបចំជីវិតរបស់អ្នកឱ្យមានភាពជោគជ័យ

តើអ្នកចង់ទទួលបានការជោគជ័យនៅក្នុងជីវិតដែររឺទេ? ជាការប្រសើរណាស់យើងទាំងអស់គ្នាមានបំណងចង់ទទួលជោគជ័យក្នុងជីវិតមិនថានៅកន្លែងធ្វើការនិងអ្វីគ្រប់យ៉ាងដែលយើងប្រាថ្នាឬគ្រោងនឹងធ្វើ។យើងមិនអាចទទួលបានជោគជ័យលើអ្វីគ្រប់យ៉ាងនោះទេ។ ប៉ុន្តែយើងអាចបង្កើនអត្រាជោគជ័យព្រោះមានតែយើងទេដែលអាចគ្រប់គ្រងចិត្តបាន។ គ្មាននរណាម្នាក់អាចធ្វើជំនួសយើងបានទេ។ នេះគឺជាវិធានចំនួន ១០ ដើម្បីទទួលបានជោគជ័យក្នុងជីវិត៖ ១. ធ្វើតាមចំណង់ចំណូលចិត្តរបស់អ្នក៖ ប្រសិនបើការងារមួយមិនមែនជាចំណង់ចំណូលចិត្តរបស់អ្នកឬអ្វីមួយដែលអ្នកចូលចិត្តធ្វើវានឹងពិបាកក្នុងការជំរុញលើកទឹកចិត្តធ្វើវាបន្ត។ អ្នកនឹងមិនចូលចិត្តអ្វីដែលអ្នកធ្វើហើយអាចនឹងបាត់បង់ចំណាប់អារម្មណ៍យ៉ាងងាយ។ ដូច្នេះត្រូវបានគេណែនាំអោយធ្វើអ្វីដែលអ្នកចូលចិត្តទើបនៅតែបន្តមានកំលាំងចិត្ត។ ២. កុំចុះចាញ់ឱ្យសោះ៖ ការបោះបង់ន័យថាអ្វីៗទាំងអស់ដែលអ្នកបានខិតខំអស់រយៈពេលជាយូរមកហើយអ្វីទាំងអស់នោះសុទ្ធគ្មានប្រយោជន៍។ ការបរាជ័យកើតឡើង យើងគួរតែស្វែងយល់រៀនពីវានិងឱបក្រសោបឪកាសខ្លួនឯងដើម្បីប្រយុទ្ធម្តងទៀត។ ៣. ការរៀបចំផែនការនិងសកម្មភាព៖ ផែនការដែលបានកំណត់ជាមុននិងសកម្មភាពត្រឹមត្រូវគឺចាំបាច់សម្រាប់ភាពជោគជ័យដើម្បីការពារភាពវឹកវរនៅពាក់កណ្តាលស្ថានភាព។ ៤. ការខិតខំ ៖ មិនមានអ្វីជំនួសការខិតខំព្យាយាមរបស់យើងទេ។ វាជារឿងចាំបាច់ជាមូលដ្ឋានដែលត្រូវធ្វើ។ ប្រសិនបើអ្នកមិនចាប់ផ្តើមនិងធ្វើការទេអ្នកនឹងមិនផ្លាស់ទីឆ្ពោះទៅរកភាពជោគជ័យឡើយ។ គេគួរតែស្មោះត្រង់ចំពោះខ្លួនឯង។ ៥. ទទួលយកការបរាជ័យរបស់អ្នក៖ ពេលខ្លះយើងធ្វើការសម្រេចចិត្តខុសដែលប៉ះពាល់ដល់ការរីកចម្រើនរបស់យើង។ វាមិនជាបញ្ហាអីទេក្នុងការធ្វើឱ្យមានកំហុសដូច្នេះរៀនពីភាពបរាជ័យពីកំហុសនិងឆ្ពោះទៅមុខ។ ពាក់ភាពបរាជ័យរបស់អ្នកជាគ្រឿងលម្អរបស់អ្នក។ ៦. មានទំនាក់ទំនងល្អជាមួយមនុស្សដែលមានលក្ខណៈវិជ្ជមាន៖ ប្រសិនបើអ្នកផ្តល់ឱ្យគ្រាប់ពូជនូវការថែទាំត្រឹមត្រូវពន្លឺព្រះអាទិត្យ លាមកសត្វនិងទឹក…

Cover China Silk
ប្រវត្តិសាស្រ្ត

ចាំងឈាន វីរបុរសជាតិរបស់ចិន «វិថីសូត្រ» ដែលបានបើកផ្លូវឱ្យប្រទេសចិនមានទំនាក់ទំនងទៅទិសខាងលិច

មនុស្សតិចណាស់ស្គាល់លោក ចាំងឈាន (Zhang Qian) ប៉ុន្តែចិនបានចាត់លោកជាវីរបុរសជាតិ ព្រោះលោកគឺជាអ្នកបើកផ្លូវអោយប្រទេសចិនមានទំនាក់ទំនងទៅទិសខាងលិច ពោលគឺលោកជាអ្នកបើក « វិថីសូត្រ » ដំបូងបង្អស់របស់ចិន ។ ដើម្បីតទល់នឹងការគំរាមកំហែងរបស់សាសន៍ Xiongnu ដែលជាកុលសម្ព័ន្ធដ៏ខ្លាំងក្លានៅទីវាលម៉ុងហ្គោលីសម័យនោះ ព្រះអធិរាជចិនបានចាត់អោយលោក ចាំងឈាន ទៅទិសខាងលិចដើម្បីទាក់ទងជាមួយកុលសម្ព័ន្ធ Yuezhi ដែលត្រូវពួក Xiongnu សំលាប់ស្តេច (ពួក Xiongnu បានយកលលាដ៍ព្រះកេសស្តេចនេះ ធ្វើជាក្លាំផឹកស្រា) ហើយបំបែកខ្ចាត់ខ្ចាយរត់ទៅរស់នៅក្នុងតំបន់ តាស៊ា (ចន្លោះប្រទេស Afghanistan, Tadjikistan និង…

Cover Yon
សេដ្ឋកិច្ច

គុណម្តាយឪពុកធំធេងណាស់! ​ជាពិសេសគូយ័ន្តពីបាតដៃបាតជើងអ្នកមានគុណ ​ល្បីថាស័ក្តិសិទ្ធខ្លាំងពូកែ

មន្តអាគមន៍ខ្មែរ មានច្រើនបែប ច្រើនសណ្ឋានណាស់ ​ទៅតាមជំនឿផ្សេងៗគ្នាទៅតាមតំបន់ ភូមិ ស្រុក និងការដឹងឮចាស់ៗដែលចេះចាំផងដែរ ​ដែលសុទ្ធតែនិយាយតៗគ្នាថា  មន្តអាគមខ្មែរទាំងនោះ គឺសុទ្ធតែមានភាពស័ក្តិសិទ្ធនៅក្នុងផ្លូវងងឹតជាដើម។ ​ ជាក់ស្តែងមន្តអាគមន៍ខ្មែរទោះបីជាមានច្រើនបែបច្រើនយ៉ាងខុសៗគ្នាក្តី ​តែមានមន្តអាគមខ្មែរម្យ៉ាងដែលគេជឿជាក់ថាពិតជាស័ក្តិសិទ្ធបំផុត នោះគឺយ័នផ្តិតបាតដៃបាតជើងឪពុកម្តាយ ដោយគេអាចផ្តិតស្នាមបាតជើងលោកអ្នកមានគុណលើក្រណាត់ចារយ័ន្តពីលើរក្សាទុកតាមខ្លួនក៏បាន ​ហើយអាចគូស្នាមផ្តិតបាតជើងលើខ្នងសាក់យ័ន្តក៏បានដូចគ្នា។ នៅក្នុងនោះ តាមរយៈគណនីហ្វេសប៊ុកផេក ​មន្តអាគមន៍ខ្មែរ បានបកស្រាយពីយ័ន្តដ៏ស័ក្តិសិទ្ធមួយនេះនៃគុណឪពុកម្តាយ ពោលគឺមានភាពស័ក្តិសិទ្ធខ្លាំង ​ជាយ័នមុននឹងចេញច្បាំងតែម្តងដោយមានអត្ថន័យថា ៖ « នៅពេលមាតុភូមិជាទីស្នេហា ត្រូវបានបរទេសចូលមកឈ្លានពាន កូនស្ម័គ្រចូលបម្រើក្នុងជួរកងទ័ព ប្រយុទ្ធប្តូរផ្តាច់វាយកម្ទេចខ្មាំងសត្រូវការពារទឹកដីយើង។ មុនចូលច្បាំង កូនបានថ្វាយបង្គំពុកម៉ែ សុំផ្តិតបាតដៃ បាទជើងដើម្បីធ្វើជាយ័ន្តស័ក្តិសិទ្ធិ ទុកការពារខ្លួន និងជម្រុញទឹកចិត្តអោយកាន់តែក្លាហាន។ កូននៅរស់…

Cover Khmer
សេដ្ឋកិច្ច

រឿងពិតទាំង ១០ ​ដែលខ្មែរធ្លាប់ត្រូវបានគេបន្លប់ និងភូតកុហកកន្លងមក!!!

ជំនឿ និងការនិយាយតពីមាត់មួយទៅមាត់មួយ ​អាចថាជាទំនៀមទំលាប់របស់ប្រទេសអាស៊ីមួយចំនួនរាប់ទាំងខ្មែរយើងដែរ ​ពោលគឺការជឿសម្តី និងពាក្យចចាមអារាមតៗគ្នាទាំងនោះឯង។ ​ដោយហេតុនេះហើយបានជាខ្មែរមួយចំនួនកន្លងមកតែងតែជឿពាក្យអស់ទាំងនោះ ​ដែលពាក្យ និងរឿងអបិយជំនឿខ្លះផ្តើមចេញពីអ្នកដែលច្រនែនឈ្នានីសធ្វើឱ្យខ្មែរយើងដុនដាប ​និងមិនរីកចម្រើនជាដើម។ ដូច្នេះថ្ងៃនេះយើងខ្ញុំសូមដកស្រង់ទាំងស្រុងពីហ្វេសប៊ុកផេក  The Nation Angkorដែលនិយាយពីរឿងមួយចំនួនដែលគេបន្លប់ខួរក្បាលខ្មែរកន្លងមកដូចខាងក្រោមនេះ ៖  ស្រុក​ អភ័ព្វ​ ! ស្ទេីរ​តែ​រលាយប្រទេស​​ ព្រោះ​ ពលរដ្ឋ​ ងាយគេបន្លប់​ខួរក្បាល​ ! ! ! ១)​ផ្លែចេក​អំបូងលឿង​ ចាក់​ជំងឺអេដស៍​ចូល​ (ទីបំផុតខ្មែរអត់ដាំ​ គេដាំខ្នាតធំនាំចេញពិភពលោក) ២)​ ហូបត្រីក្រហម​ កេីតជំងឺសាហាវ​(គេ​បន្លប់​មិនអោយ​យើង​ចិញ្ចឹម​ ព្រោះ​ចិញ្ចឹម​ត្រី​ប្រភេទ​នេះ​…

១៦
សង្គម

អ្នកកើតក្នុងឆ្នាំនៃសត្វទាំង ៣ នេះសំណាងណាស់ ព្រោះឆ្លងចូលឆ្នាំ ២០២២ ខាងមុខនេះមានតែលាភ​ច្រើន ការងារអ្វីក៏រលូន

បើតាមសម្ដី ហោរាសាស្ត្រ​ និយាយ​ថា ឆ្នាំ​២០២២ ចំពោះអ្នកដែលបានកើតក្នុងឆ្នាំសត្វ​ទាំង ៣ ខាងក្រោមនេះ​ នឹង​ទទួល​បាន​លាភ​សំណាង​ច្រើន ជីវិត​ដំណើរការ​ទៅ​ដោយ​រលូន ។ អ្នកកើតក្នុងឆ្នាំមមី អ្នក​កើត​ឆ្នាំ​ គឺឆ្នាំ ​១៩៤២, ១៩៥៤, ១៩៦៦, ១៩៧៨, ១៩៩០, ២០០២, ២០១៤។ ក្នុង​ឆ្នាំ​ ២០២២ ខាងមុខនេះ  នឹង​ត្រូវ​ប៉ះប៉ូវ​ច្រើន​ដង​។ ការងារនិង ស្នេហា ត្រូវបានគាំទ្រដោយមនុស្សថ្លៃថ្នូរ អ្វីៗដំណើរការដោយរលូន។ នៅឆ្នាំ២០២២ អ្នកកើតឆ្នាំសេះ នឹងមានផ្កាយខ្សាច់២ គឺ…

១២
សង្គម

អ្នកមាន​ឬ​ទេ? កន្លែងទាំង ៥ លើ​រាងកាយ​មនុស្ស​ស្រី កាន់តែ​ធំ ហានិភ័យជំងឺ​កាន់តែ​តិច មានអាយុ​កាន់តែវែង

ស្ត្រីជាទូទៅមានអាយុកាលវែងជាងបុរស ហើយអ្វីដែលគួរឱ្យចាប់អារម្មណ៍បំផុតដែលថាកាលមានអាយុវែងបែបនេះ មិនត្រឹមតែមកពីទម្លាប់រស់នៅប៉ុណ្ណោះទេ ប៉ុន្តែវាក៏ទាក់ទងនឹងរចនាសម្ព័ន្ធសរីរវិទ្យាផងដែរ៖ គូទ និងភ្លៅធំ យោងតាមគេហទំព័រ Thehealthy អ្នកស្រាវជ្រាវបានរកឃើញថា គូទ និងភ្លៅរបស់ស្ត្រីកាន់តែធំ កាន់តែមានប្រសិទ្ធភាពក្នុងការទប់ស្កាត់ជាតិខ្លាញ់មិនឱ្យវាយប្រហារសរីរាង្គខាងក្នុង ជួយការពារបេះដូង និងសួត។ យ៉ាងណាក្ដី ស្ត្រីដែលមានគូទ និងភ្លៅធំ ក៏ច្រើនតែមានហានិភ័យនៃការគាំងបេះដូង ដាច់សរសៃឈាមខួរក្បាល និងជំងឺទឹកនោមផ្អែមជាងស្ត្រីដទៃទៀតផងដែរ។ មិនត្រឹមតែប៉ុណ្ណឹងទេ ការសិក្សាឆ្នាំ ២០០៧ បានបង្ហាញថា ស្ត្រីដែលមានរាងដូចផ្លែ pear មានមុខងារខួរក្បាលល្អ ផ្តល់កំណើតដល់ទារកឆ្លាតជាងមុន។ ហេតុផលអាចមកពីការស្តុកទុកអាស៊ីតខ្លាញ់អូមេហ្គា ៣ ច្រើន នៅក្នុងត្រគាក…

៦
សង្គម

នារីៗគួរអាន! បើឃើញសញ្ញា ៥ នេះលេចឡើងលើរាងកាយ ទៅជួបពេទ្យជាប្រញាប់ ព្រោះអាចជាកត្តាពិបាកមានកូន

ស្រ្តីត្រូវតែដឹងឲ្យបានច្បាស់ ខាងក្រោមនេះជា​សញ្ញា​អាក្រក់មួយចំនួនដែលអ្នកគួរតែយកចិត្តទុកដាក់បំផុត មិនដូច្នោះទេអាចបណ្ដាលឲ្យអ្នកឈឺបាន៖ ១.ការឈឺចាប់មិនធម្មតាអំឡុងមកមានរដូវ ក្នុងអំឡុងពេលវដ្តរដូវធម្មតា ស្រទាប់ខាងក្នុងនៃស្បូនកាន់តែក្រាស់ ហូរចេញ និងបញ្ចេញសារធាតុសម្ងាត់មួយហៅថា “ឈាមរដូវ”។ ស្រទាប់នេះបង្កើតបានតែក្នុងស្បូនប៉ុណ្ណោះ ហើយវាក៏អាចលេចឡើង និងលូតលាស់នៅកន្លែងផ្សេងទៀតនៃឆ្អឹងអាងត្រគាកផងដែរ។ លើសពីនេះ ជាលិកា mucosal ក៏អាចត្រូវបានរកឃើញនៅក្នុងតំបន់ផ្សេងទៀតដូចជា ovaries ពោះវៀន ប្លោកនោម មាត់ស្បូន ទ្វារមាស និងបំពង់ fallopian ដោយសារតែបាតុភូតនៃការចាល់ជាលិកា mucosal ។ ២.ភាពមិនប្រក្រតីនៃវដ្តរដូវ អំឡុងពេលពេញវ័យ ការមករដូវមិនទៀងទាត់អាចជារឿងធម្មតា ដោយសាររាងកាយមិនទាន់បានអភិវឌ្ឍពេញលេញនូវប្រព័ន្ធបន្តពូជរបស់វា។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើស្ថានភាពនេះនៅតែបន្តរហូតដល់ពេញវ័យ…

PicsArt_12 18 04.03.22
មិត្តអ្នកអាន

គ្រឿងប្រដាប់កាយតាមចំណូលចិត្ត ក៏អាចទស្សន៍ទាយចរិតមនុស្សបានដែរ! តោះសាកសង្កេតមើលខ្លួនឯង និងមនុស្សជុំវិញខ្លួនបាន

សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីធ្វើតេស្តចិត្តសាស្ត្រ មួយទៀតមកឲ្យប្រិយមិត្តពិនិត្យមើលការគិត និងបុគ្គលិកលក្ខណះពិតខ្លួនឯង តាមរយៈការជ្រើសរើសគ្រឿងតុបតែងមួយដែលអ្នកចូលចិត្តបំផុត ហើយអានចម្លើយពិតរបស់អ្នកនៅខាងក្រោម ។ នាឡិកា អ្នកជាមនុស្សស្មើរដើមស្មើរចុង សាមញ្ញ ពេញចិត្តនឹងរបៀបរស់នៅលក្ខណៈធម្មជាតិ មិនចូលចិត្តដ្រាម៉ារៀបរាប់ប្រាប់ឲ្យអ្នកដទៃដឹងបើទោះក្នុងចិត្ត​កំពុងកើតទុក្ខប៉ុនភ្នំក៏ដោយ ។ លើសពីនេះអ្នកក៏មិនចូលចិត្តទៅប្រកែកឈ្លោះជាមួយនរណាដែរ វាមិនមែនថាអ្នកជាមនុស្សកំសាកទេ ប៉ុន្តែ​ដោយ​សារ​អ្នក​ស្រឡាញ់​សន្តិភាព ។ នោះដោយសារអ្នកគិតថា មនុស្សធំៗអស់ហើយ អាចនិយាយគ្នាស្រួលបួលប្រកបដោយហេតុផលបាន តែបើជួបពួកចេញមកពូកែជេរបញ្ចោរអ្នកសុំបាយៗហើយ មិនជ្រលក់មាត់ជាមួយទេ។  ម្ល៉ោះហើយអ្នក​គឺ​ស័ក្តិសម​សម្រាប់​ការងារ​ដែល​ត្រូវការ​ជំនាញ​សម្រុះសម្រួល​ដូចជា​ទីប្រឹក្សា ឬអ្នក​សម្របសម្រួល។ ចិញ្ចៀន អ្នកជាមនុស្សស្រស់ស្រាយ រួសរាយរាក់ទាក់ មានទំនាក់ទំនងល្អមានមិត្តច្រើន មានសមត្ថភាពក្នុងការរាប់អានជាមួយមនុស្សគ្រប់ក្រុម ដឹងថាអ្វីនិយាយគួរនិយាយ និងអ្វីដែលមិនគួរនិយាយ…

៤
សង្គម

ក្នុងខ្លួនជ្រូកមាន ៣ ផ្នែក “កខ្វក់បំផុត” ដែលស្រ្តីមេផ្ទះគ្រប់រូប មិនគួរទិញមកហូបដាច់ខាត!

មនុស្សគ្រប់គ្នាប្រាកដណាស់ពេលដែលទៅផ្សារ តែងតែចង់ទិញទំនិញដែលមានតម្លៃថោក ដោយមិនបានខ្វល់ពីគុណភាពថាអាចប៉ះពាល់ដល់សុខភាពកម្រិតណានោះទេ។ តួយ៉ាងដូចជាប្រភេទសាច់ជ្រូក ប្រសិនបើអ្នកចង់ទិញសាច់ទាំងបីនេះ សូមពិចារណាឲ្យបានម៉ត់ចត់។ ១.សាច់ជ្រូកត្រង់ក សាច់​ជ្រូកត្រង់ក មានតម្លៃ​ថោក សាច់​ទន់​មិន​ស្វិត ហើយមានមនុស្សជាច្រើនចូលចិត្តទិញកន្លែងនេះណាស់។ ទោះជាយ៉ាងណាក៏ដោយ សរីរាង្គនេះមានកូនកណ្តុរជាច្រើនដែលសម្បូរដោយជាតិពុលកកកុញ។ ដូច្នេះហើយនៅពេលដែលអ្នកទៅផ្សារគួរជៀសវាងដាច់ខាតក្នុង ការទិញសាច់ជ្រូកត្រង់ ជាពិសេសផ្នែកដែលមានពពុះតូច ស្រដៀងនឹងកូនកណ្តុរ។ ២.សួតជ្រូក សួតជ្រូកគឺជាសរីរាង្គផ្លូវដង្ហើម។ សួតជ្រូកមានរចនាសម្ព័ន្ធស្មុគស្មាញជាមួយនឹង alveoli ជាច្រើនដែលពិបាកក្នុងការសម្អាត។ លើសពីនេះ សួតជ្រូកតែងតែមានក្លិនមិនល្អ ប្រសិនបើមិនបានដោះស្រាយដោយប្រុងប្រយ័ត្នទេ វានឹងពិបាកក្នុងការបរិភោគណាស់។ ៣.ពោះវៀនធំជ្រូក ជាធម្មតា ពោះវៀនធំជ្រូកតែងតែ​ត្រូវ​បានមនុស្សជាច្រើនយក​ទៅ​ចំហុយ ស្ងោរ ឆា​ជាមួយ​ម្ទេស ប៉ុន្តែទោះជាយ៉ាងនេះក្ដី…

PicsArt_12 18 11.59.36
មិត្តអ្នកអាន

ចង់ដឹងទេហេតុអ្វី ចេះតែយល់សប្តិឃើញសង្សារចាស់? មកសាកល្បងបើកបៀមួយសន្លឹកដើម្បីដឹងពីហេតុផលពិត

សុបិន្តឃើញអតីតគូស្នេហ៍វា​ចាត់ទុកជាសុបិន្តល្អមួយដែរ ព្រោះយើង​អាចរីករាយជាមួយ​គេនៅ​ក្នុង​សុបិន​របស់​យើង តើនោះព្រោះតែហេតុអ្វី? តើនរ​ណា​ទើបតែយល់សប្តិឃើញអតីត​សង្សារ ឬយល់សប្តិឃើញអតីត​ញឹកញាប់ ហើយចង់ដឹងថាហេតុអ្វី សូមសាកល្បងបើកបង្ហាញចិត្តរបស់អ្នកតាមរយៈការទស្សន៍ទាយសន្លឹកបៀរខាងក្រោមនេះ ។ របៀបលេង ១. ) ធ្វើសមាធិអធិស្ឋានគិតអំពីសុបិន ។ ២. ) ជ្រើសរើសសន្លឹកបៀ ១ ហើយអានចម្លើយខាងក្រោម។ សូមឲ្យអ្នកជួបតែសំណាងល្អ សន្លឹកបៀរទី ១ នៅក្នុងជម្រៅចិត្តអ្នកនៅ​តែ​មាន​កំហុស​ចំពោះ​គេ នៅ​ពេល​នេះអ្នក​មាន​អារម្មណ៍​ជា​ច្រើន​កប់នៅក្នុងខ្លួន នៅមានរឿងជាច្រើនដែលលាក់នៅក្នុងចិត្តខ្ញុំមិនអាចនិយាយបាន ហើយនៅតែបៀមទុកអស់ពេលជាយូរ ជាចុងក្រោយទើបធ្វើឲ្យអ្នកចង់ស្រាយអារម្មណ៍ខ្លួនឯងតាមរយៈសុបិន ។ សន្លឹកបៀទី ២ មួយរយៈនេះអ្នកមានអារម្មណ៍នឿយហត់នឹងការងារ ជួបបញ្ហាច្រើន ស្ត្រេស…