
ក្រុមហ៊ុនក្រេឌីតប្យូរ៉ូ (ខេមបូឌា) ខូអិលធីឌី ត្រូវបានទទួលស្គាល់ជាអន្តរជាតិថាជា “ក្រុមហ៊ុនល្អបំផុតសម្រាប់បុគ្គលិកនៅអាស៊ី” ដោយ HR Asia
ភ្នំពេញ, ខែធ្នូ ឆ្នាំ២០២១—ក្រុមហ៊ុនក្រេឌីតប្យួរ៉ូ (ខេមបូឌា) ខូអិលធីឌី (ហៅកាត់ថា ស៊ីប៊ីស៊ី) ទទួលបានពានរង្វាន់ “ក្រុមហ៊ុនល្អបំផុតសម្រាប់បុគ្គលិកនៅអាស៊ី ប្រចាំឆ្នាំ២០២១” នៅកម្ពុជា ផ្តល់ដោយ HR Asia ដែលជាទស្សនាវដ្តីធនធានមនុស្ស បោះផ្សាយរៀងរាល់ពីរខែម្តង ជាមួយនឹងការផ្សព្វផ្សាយទូទាំង ១២ ប្រទេសនៅតំបន់អាស៊ី។ នៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុនចំនួន ១៧៥ បានដាក់ពាក្យស្នើ សុំ ដោយក្នុងនោះមានតែ ៩% ប៉ុណ្ណោះ ដែលត្រូវបានជ្រើសរើសសម្រាប់ពានរង្វាន់ ក្រុមហ៊ុនល្អបំផុតសម្រាប់បុគ្គលិកនៅក្នុងតំបន់អាស៊ី រួមទាំងស៊ីប៊ីស៊ី ផងដែរ។ ពានរង្វាន់ដ៏មានតម្លៃមួយនេះ…




















