
ពេលមានស្នេហាអ្នកជាមនុស្សបែបណា? ជាសង្សារមួយឆាវ ឬជាគូជីវិត? តោះសាកល្បងវិធីតេស្តចិត្តសាស្ត្រមួយនេះដើម្បីដឹងចម្លើយពិត
តើស្នេហាមានន័យយ៉ាងណាចំពោះអ្នក? តើស្នេហាសម្រាប់អ្នកគឺជាអ្វី? ចូរស្វែងយល់ដោយជ្រើសរើសរូបបេះដូងដែលអ្នកចូលចិត្តបំផុត ហើយស្វែងយល់ពីអារម្មណ៍ពិតរបស់អ្នកខាងក្រោម ។ ១. អ្នកស្រឡាញ់ដោយមានប្រាជ្ញា សម្រាប់អ្នកស្នេហាគឺជាអ្វីដែលអ្នកគិតដឹងហើយអាចយល់បាន ស្នេហាមិនអាចធ្វើឲ្យអ្នកខ្វាក់ភ្នែកឡើយ ហើយនៅពេលអ្នកស្រលាញ់នរណាម្នាក់ បុគ្គលនោះត្រូវតែជាមនុស្សត្រឹមត្រូវ និងស្មោះត្រង់ ។ អ្នកមិនធ្លាក់ក្នុងអន្លង់ស្នេហ៍នរណាងាយៗទេ លុះត្រាណាអ្នកមិនទាន់ជឿជាក់ពិតប្រាកដ អ្នកចង់បានមនុស្សដែលយល់ចិត្តពិត ជាដៃគូជីវិត ជាជាងសង្សារមួយឆាវៗ ។ ២. ស្នេហាមិនសូវចូលចិត្តលាតត្រដាង សម្រាប់អ្នកស្នេហាគឺជាអ្វីដែលចិត្តទទួលដឹង អ្នកកម្រនិយាយបើកចំហអំពីស្នេហារបស់អ្នក ឲ្យភាគីម្ខាងទៀតដឹងណាស់ តែក្នុងចិត្តវិញអ្នកមានទំនោរស្រឡាញ់គេយ៉ាងជ្រាលជ្រៅ និងស្រឡាញ់មនុស្សម្នាក់នោះអស់ពីចិត្ត ហើយអ្នកក៏មានទំនាក់ទំនងជិតស្និទ្ធ ជាមួយមនុស្សដែលអ្នកស្រឡាញ់ដែរ ។ ប៉ុន្តែប្រសិនបើអ្នកខកចិត្តដោយសារស្នេហា អ្នកនឹងពិបាកបំភ្លេចណាស់ អ្នកធ្លាប់ស្រឡាញ់គេប៉ុណ្ណា…




















