ស៊ែចែកគ្នាដឹង! រុក្ខជាតិ ៦ ប្រភេទ មានរូបរាងអស្ចារ្យត្រចេះត្រចង់ខ្លាំង តែជាឃាតកឈាមត្រជាក់អាចសម្លាប់មនុស្សបានដោយងាយ

១
ការផ្សាយពាណិជ្ជកម្ម

មនុស្សជាច្រើនតែងតែចូលចិត្តបង្ហាញប្រភេទនៃដើមរុក្ខជាតិ និងផ្កាដែលបានលម្អក្នុងផ្ទះ ដោយសារតែភាពស្រស់ និងភាពអស្ចារ្យដែលវាបានទាក់ទាញចំណាប់អារម្មណ៍។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក៏នៅតែមានរុក្ខជាតិជាច្រើនដែលមានរូបរាងដ៏ត្រចះត្រចង់គួរឲ្យចង់គយគន់ណាស់ តែបែជាបង្កប់ជមួយថ្នាំពុលដ៏សាហាវទៅវិញ។ ដូច្នេះ សូមប្រយ័ត្នជាមួយដើមរុក្ខជាតិ ៦ ប្រភេទខាងក្រោមនេះ៖

១. ដើមឈើ Holly
ដើមឈើ Holly ត្រូវបានដាក់តាំងបង្ហាញនៅតាមផ្ទះឬតាមកន្លែងនីមួយៗ សម្រាប់លម្អថ្ងៃបុណ្យណូអែល ដោយសារស្លឹកបៃតង និងផ្លែបឺរីពណ៌ក្រហមភ្លឺចាំងគួរជាទីចាប់អារម្មណ៍។ មួយវិញទៀត ផ្កាប្រភេទនេះជានិច្ចកាលត្រូវបានគេយកមកតុបតែងធ្វើជាកម្រងផ្កា។ យ៉ាងណាក្ដី ថ្វីត្បិតមានពណ៍ស្រស់ស្អាតមែន តែផ្លែប៊ឺរីនៃរុក្ខជាតិនេះមានផ្ទុកជាតិពុលម្យ៉ាងហៅថា “saponin” ហើយប្រសិនបើមនុស្ស ឬសត្វទទួលទានក្នុងបរិមាណច្រើន វាអាចបណ្តាលឱ្យចង្អោរ ឈឺពោះ និងក្អួត។

ការផ្សាយពាណិជ្ជកម្ម

២. ដើមឈើ Lily
ស្ទើរតែគ្រប់ផ្នែកទាំងអស់នៃដើមផ្កា Lily តាមជ្រលងភ្នំគឺសម្បូរទៅដោយសារធាតុពុល។ សារធាតុពុលទាំងនេះ អាចធ្វើឱ្យរលាកដល់បំពង់រំលាយអាហារ និងរំខានដល់សកម្មភាព បេះដូងរបស់សត្វឆ្កែ ឆ្មា និងសេះ រហូតបណ្តាលឱ្យសត្វតូចៗស្លាប់ទៀតផង ប្រសិនបើពួកបានស៊ី។

ការផ្សាយពាណិជ្ជកម្ម

៣. ដើមឈើ Foxglove
ដើមរុក្ខជាតិ Foxglove មានលក្ខណៈជាចង្កោមផ្ការាងកណ្តឹងដ៏អស្ចារ្យ មានភាពស្រស់ស្អាតគួរឱ្យចាប់អារម្មណ៍ ប៉ុន្តែក៏មានជាតិពុលខ្ពស់ផងដែរ។ វាមានផ្ទុកសារធាតុពុលមួយហៅថា “digoxin” ប្រសិនបើលេបចូលក្នុងខ្លួនអាចបណ្តាលឱ្យចង្អោរ រាគ ស្រក់ទឹកមាត់ ចង្វាក់បេះដូងលោតមិនទៀងទាត់ និងអាចស្លាប់បានភ្លាមៗ។

ការផ្សាយពាណិជ្ជកម្ម

៤. ដើមឈើ Mistletoe
ដើមរុក្ខជាតិ Mistletoe ក៏ជានិមិត្តសញ្ញានៃបុណ្យណូអែលដូចដើមរុក្ខជាតិ Holly ដែរ ប៉ុន្តែប្រសិនបើអ្នកបរិភោគដើមឈើ ឬផ្លែបឺរី អាចបណ្តាលឱ្យមានបញ្ហាសុខភាពធ្ងន់ធ្ងរ ដូចជាឈឺក្រពះ រាគ និងក្អួត ជាដើម។

ការផ្សាយពាណិជ្ជកម្ម

៥. ដើមឈើ Jerusalem cherry
ដើមរុក្ខជាតិទាំងមូលមានជាតិពុលទាំងអស់ ជាពិសេសផ្លែតូចៗពណ៍ក្រហម។ សារធាតុពុលរបស់រុក្ខជាតិអាចធ្វើឲ្យប៉ះពាល់ដល់ប្រព័ន្ធរំលាយអាហារ និងប្រព័ន្ធសរសៃប្រសាទកណ្តាល។ រោគ​សញ្ញា​ទូទៅ​នៃ​ការ​ពុល​ Jerusalem cherry ​គឺ​ការ​ភ្លេចភ្លាំង វង្វេងវង្វាន់ ខ្វិន ឈឺក្បាល និង​ពិបាក​ដកដង្ហើម។

ការផ្សាយពាណិជ្ជកម្ម

៦. ដើមឈើ Wisteria
សំបកនិងគ្រាប់របស់មែកធាង wisteria មានជាតិពុលច្រើនបំផុត។ ការ​ទទួល​ទាន​គ្រាប់​តែ ២ ផ្លែ​ក៏​អាច​បង្ក​ឱ្យ​មាន​ការ​ពុល​ដែរ ហើយរោគសញ្ញារួមមាន ក្រហាយក្នុងមាត់ ឈឺពោះ និងក្អួត រហូតបាត់បង់ស្មារតី វិលមុខ និងខ្សោយ។

ការផ្សាយពាណិជ្ជកម្ម

ប្រភព៖ បរទេស

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម