ទាំងនេះជាប្រភេទម៉ាស់ ដែលអ្នកគួរជ្រើសឲ្យ​បានត្រឹមត្រូវដើម្បីឲ្យស្បែកមុខមានសុខភាពល្អ ស្រស់ថ្លា

ទាំងនេះជាប្រភេទម៉ាស់ ដែលអ្នកគួរជ្រើសឲ្យ​បានត្រឹមត្រូវដើម្បីឲ្យស្បែកមុខមានសុខភាពល្អ ស្រស់ថ្លា
ការផ្សាយពាណិជ្ជកម្ម

ម៉ាស់បិតមុខ ត្រូវបានគេស្គាល់ថា ជាផលិតផលមួយក្នុងចំណោមផលិតផលដែលមិនអាចខ្វះបាននៅក្នុងដំណើរការថែរក្សាស្បែក។ ទោះជាយ៉ាងណាក៏ដោយ ការបិតម៉ាសមិនមែនជារឿងសាមញ្ញដូចមនុស្សទូទៅគិតនោះទេ ជាពិសេសទាក់ទងជាមួយផ្ទៃមុខ។ ដោយមានមនុស្សមួយចំនួនគិតថា អ្នកដែលមានស្បែកងាយកើតមុន មិនគួរពាក់ម៉ាសទេ ព្រោះវាអាចស្ទះរន្ធញើស។ ដូច្នោះ អ្នកត្រូវដឹងខាងក្រោមនេះជាប្រភេទម៉ាស់នីមួយៗដែលអ្នកត្រូវប្រើឲ្យបានត្រឹមត្រូវ៖

ការផ្សាយពាណិជ្ជកម្ម

– Exfoliating Mask៖ ការប្រើម៉ាសនេះគឺដើម្បីជំរុះកោសិកាស្បែកដែលងាប់ ជួយសម្អាតស្បែក និងជំរុញការបង្កើតកោសិកាថ្មីឡើងវិញ។

– Clay mask៖ សមាសភាពនៃរបាំងនេះរួមមាន kaolin ឬ bentonite សមរម្យសម្រាប់ស្បែកមានជាតិខ្លាញ់។

ការផ្សាយពាណិជ្ជកម្ម

– Peel off mask៖ ត្រូវបានគេស្គាល់ផងដែរថាជាជាម៉ាសមួយប្រភេទដែលពេលបិតលើមុខមានសភាពរឹងខ្លាំង។

– Cream or gel mask៖ ការប្រើម៉ាសនេះគឺដើម្បីផ្តល់សំណើមដល់ស្បែកស្ងួត និងខះជាតិទឹក ហើយក្នុងពេលតែមួយព្យាបាលការខូចខាតលើផ្ទៃមុខធ្ងន់ធ្ងរ។

ការផ្សាយពាណិជ្ជកម្ម

– Sheet Mask៖ ម៉ាសបិទមុខប្រភេទនេះមានប្រភពមកពីអាស៊ី ជួយផ្តល់សារធាតុសកម្មយ៉ាងច្រើនដល់ស្បែក នាំសារធាតសំខាន់ៗចូលជ្រៅទៅក្នុងស្បែក។

ការផ្សាយពាណិជ្ជកម្ម

– Natural masks៖ ជាល្បាយធម្មតាដែលអ្នកអាចធ្វើនៅផ្ទះបាន ដោយមានគ្រឿងផ្សំដូចជា ទឹកឃ្មុំ ទឹកដោះគោជូរ តែបៃតង។

– Sleeping Mask៖ ជាប្រភេទម៉ាសប្រភេទនេះមានទម្រង់ជាជែល ឬក្រែម ដែលមានប្រសិទ្ធភាពនៅពេលអ្នកប្រើប្រាស់អំឡុងពេលគេង ទទួលបានស្បែកភ្លឺថ្លានៅពេលភ្ញាក់ពីគេង។

ការផ្សាយពាណិជ្ជកម្ម

– Enzyme mask៖ សារធាតុផ្សំអង់ស៊ីមក្នុងម់ាស់ទាំងនេះបានមកពីផ្លែឈើធម្មជាតិ ផ្តល់ប្រសិទ្ធភាពខ្ពស់ក្នុងការធ្វើអោយស្បែកភ្លឺថ្លា។

ប្រភព៖ បរទេស

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម