បងមិនមែនជាមនុស្សប្រុសពេញលក្ខណៈទេ ៖

Knongsrok
ការផ្សាយពាណិជ្ជកម្ម

– ព្រោះបងចេះផឹក តែផឹកម្ដងម្កាលពេលជួបជុំបងប្អូន

– បងចេះលេងបៀរ តែលេងសប្បាយ ពេលមានកម្មវិធី ជួបជុំបងប្អូនយើង

ការផ្សាយពាណិជ្ជកម្ម

– បងចេះដើរលេង តែដើរលេងជុំគ្រួសារ និងជូនមនុស្សខ្លួនស្រឡាញ់ដើរលេងជាមួយគ្នា។

– រឿងជក់ បងអត់ចេះទេ ព្រោះបងខ្លួនឯងក៏មិនចូលចិត្តដែរ ដើរប៉ះគេជក់ម្ដងៗ ឈ្លក់ចង់ងាប់ហើយ។

ការផ្សាយពាណិជ្ជកម្ម

– រឿងឆាត ឬលេងខំមិនជាមួយស្រីផ្សេង បងប្រាកដជាធ្លាប់ ហើយក៏នៅតែលេងដែរ តែបងលេងក្នុងភាពជាមិត្តភក្តិ ឬបងប្អូន និងឆាតក្នុងរឿងការងារ មិនមែនញ៉ែញ៉ង ទាក់ទងលួចលាក់ទេ

1
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

 

ការផ្សាយពាណិជ្ជកម្ម
101280348_679695916203813_3371884201665101824_n (1)
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

បងមិនថាបងជាមនុស្សប្រុសល្អឥតខ្ចោះ ឬល្អជាងប្រុសដទៃនោះឡើយ ព្រោះបងជាមនុស្ស បងក៏តែងតែមានធ្វើខុស តែអ្វីដែលសំខាន់ អូនទទួលយកបងបានឬក៏អត់? បងក៏មិនចង់ឱ្យអូនអួតពីបងល្អអ៊ីចេះ ល្អអ៊ីចុះ ប្រាប់គេឯងនោះទេ មនុស្សល្អបែបណា គឺឱ្យអ្នកដទៃគេមើលមកចុះ សំខាន់បងល្អចំពោះអូន សំខាន់ឱ្យតែអូនមានក្ដីសុខ ប៉ុណ្ណឹងទៅបានហើយ៕

#មនុស្សចុងក្រោយ រក្សាសិទ្ធដោយ៖ ក្នុងស្រុក-Knongsrok

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម