Inspirationតើអ្នកមានដែរឆ្ងល់ទេ ថាលុយដែលរកបានប៉ុន្មានមិនដែលសល់សោះអញ្ចឹង? នេះអាចបណ្តាលមកពីការចំណាយខ្ជះខ្ជាយឬចំណាយទៅលើអ្វីដែលមិនសំខាន់ជាដើម។ នេះគឺជារបៀបសន្សំសំចៃលុយងាយៗដែលអ្នកចាប់ផ្តើមអនុវត្តនៅក្នុងខែថ្មីនេះបាន៖ ១. ទឹកភ្លើង ការចំណាយរបស់អ្នកអាចនឹងកើនឡើងដោយសារតែថ្លៃទឹកភ្លើងប្រចាំខែ។ អ្នកមិនគួរបើកភ្លើងចោលឬប្រើទឹកខ្ជះខ្ជាយនោះទេ។ ២. ចំណាយទៅលើកាហ្វេ អ្នកជាមនុស្សញៀនកាហ្វេមែនទេ? ចំណាយប្រចាំថ្ងៃរបស់អ្នកអាចបណ្តាលមកពីកាហ្វេដែលអ្នកកាន់ក្នុងដៃតម្លៃពីរទៅបីដុល្លារនោះឯង។ អ្នកអាចសាកល្បងឆុងកាហ្វេញុំានៅផ្ទះដើម្បីសន្សំសំចៃថវិកាបានខ្លះ។ ៣. ចំណាយទៅលើការញុំាក្រៅ អាហារនៅតាមហាងមានតម្លៃមិនក្រោម ១ដុល្លារនោះទេ ហើយប្រសិនបើអ្នកចូលហាងជាប្រចាំនោះការចំណាយរបស់អ្នកនឹងកើនឡើងជាលំដាប់។ ដូចនេះ អ្នកគួរចំណាយពេលធ្វើម្ហូបញុំាជាលក្ខណៈគ្រួសារឬម្នាក់ឯងនៅផ្ទះប្រសើរជាង។ ៤. កាត់នូវទម្លាប់អាក្រក់ ប្រសិនបើអ្នកមានទម្លាប់ជក់បារីដើមឬបារីអេឡិចត្រូនិច អ្នកគួរចាប់ផ្តើមកាត់ផ្តាច់វាសន្សឹមៗដោយសារថវិការជាច្រើនរបស់អ្នកត្រូវបានចំណាយទៅលើរបស់ទាំងនោះ។ ៥. ទិញខោអាវក្បាលគីប សម្រាប់អ្នកដែលស្រលាញ់ Fashion តែមិនចង់ចំណាយដប់ ម្ភៃដុល្លារទៅលើសម្លៀកបំពាក់ទាន់សម័យ អ្នកអាចសាកល្បងទិញខោអាវក្បាលគីបឬ Second-hand…