សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះសូមជ្រើសរើសកាតជាមួយនឹងប្រធានបទដ៏គួរឱ្យចាប់អារម្មណ៍ សូមផ្តោតអារម្មណ៍ដើម្បីទទួលបានសន្លឹកបៀដែលភ្ជាប់ជាមួយចិត្តរបស់អ្នកឲ្យបានស្ងប់តាមដែលអាចធ្វើទៅបាន។

របៀបចាប់ផ្តើម
1). ត្រូវមានសមាធិធ្វើចិត្តឲ្យស្ងប់គិតពីអ្វីដែលអ្នកចង់ដឹង ។
2). រើសសន្លឹកបៀមួយដែលទាក់អារម្មណ៍របស់អ្នក (ហាមលួចមើលចម្លើយមុន)
3). រំកិលទៅអានចម្លើយនៃលេខដែលអ្នកបានរើស ។
សូមជូនពរអោយប្រិយមិត្តជួបតែសំណាងល្អ
សន្លឹកបៀទី1៖ បើអ្នកស្រមៃឃើញរបស់ធំៗ ដូចជាទ្រព្យមានតម្លៃឬឱកាសហិរញ្ញវត្ថុ ដឹងតែមិនយូរទេ គ្រាន់តែពេលនេះអ្នកត្រូវធ្វើចិត្តឲ្យស្ងប់កុំពុះកញ្ជ្រោល កុំអង្គុយមើលទ្រនិចនាឡិកា បើអ្នកកាន់តែដេញចាប់ ឱកាសនឹងរត់គេចពីអ្នក គ្រប់យ៉ាងមានពេលកំណត់ មិនយូរប៉ុន្មានទេឱកាសល្អនឹងចូលមករកអ្នកហើយ ។
សន្លឹកបៀទី2៖ ឈឺចាប់មកច្រើន លះបង់មកក៏ច្រើន អ្នកណាបានអ្នកជាដៃគូចាត់ទុកជាសំណាងដូចបានមាសទាំងដុំហើយ បន្ទាប់ពីនេះអ្នកមិនចាំបាច់នឿយហត់នឹងស្នេហាទៀតហើយ ព្រោះអ្នកនឹងបានជួបមនុស្សដែលមាននិស្ស័យជាគូពីបុព្វេដែលទេវាប្រទានឲ្យ អ្នកនឹងបានជួបសេចក្ដីសុខពេញលេញដូចដែលចិត្តប៉ង ។
សន្លឹកបៀទី3៖ អ្នកកំពុងផុតគ្រោះពីមារយាយីព្យាបាទ ដូច្នេះអ្នកត្រូវរង់ចាំពេលវេលាដ៏ល្អបំផុត ព្រោះជើងលេខរបស់អ្នកបានឲ្យដឹងថា កំលាំងផ្នែកហិរញ្ញវត្ថុរបស់អ្នកមានការកើនឡើង ឱកាសស្ថិរភាពកំពុងរង់ចាំអ្នក តែត្រូវប្រើចិត្តគំនិតនិងកំលាំងបន្តិចទើបទទួលបាន
សន្លឹកបៀទី4៖ អំពើល្អ គិតល្អ ល្អទាំងកាយវាចាចិត្ត នឹងឈ្នះឧបសគ្គគ្រប់យ៉ាង វត្ថុសក្តិសិទ្ធនឹងថែរក្សាអ្នកឲ្យបានផុតពីគ្រោះភ័យ សត្រូវដែលប៉ងយាយីនឹងរលាយបាត់អស់ ប្រៀបបាននឹងផលបុណ្យជួយនឹងធ្វើឲ្យអ្នកបានជួបពន្លឺនៃជីវិត ៕
ប្រភព៖ បរទេស/ កែសម្រួល៖ Knongsrok

